Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

និរន្ដរភាពគឺជាគន្លឹះដ៏សំខាន់សម្រាប់ទស្សនវិជ្ជាអាជីវកម្មរបស់ក្រុមហ៊ុន Smart។ ដោយទទួលស្គាល់ពីទំនួលខុសត្រូវដ៏ធំរបស់ពួកយើង ក្រុមហ៊ុនត្រូវតែធានាថាអាជីវកម្មរបស់យើង រីកលូតលាស់ជាមួយនិងភាគីពាក់ព័ន្ធនិងសហគមន៍។

ខណៈពេលដែលយើងបន្ដផ្ដល់តម្លាភាពក្នុងការបង្ហាញពីការខិតខំប្រឹងប្រែងរបស់យើង ពួកយើងបានជម្រុញការអនុវត្តរបស់យើង និងពង្រឹងរបៀបវារៈនៃការកសាងប្រទេសរបស់យើង ដោយផ្អែកលើក្របខ័ណ្ឌនិរន្ដរភាពរបស់យើង ដែលស្របតាមគោលការណ៍របស់ម្ចាស់ភាគហ៊ុន Axiata Group ដែលរួមបញ្ចូលសសរស្ដម្ភសំខាន់ៗចំនួនបួន៖

• លើសពីប្រាក់ចំណេញរយៈពេលខ្លី៖ បង្កើតគុណតម្លៃរយៈពេលវែង តាមរយៈការវិនិយោគ ព្រមទាំងការបង្កើតនូវផលិតផល និងសេវាកម្មបែបបរិយាប័ន្ន
• ការកសាងធនធានមនុស្ស៖ បណ្តុះបណ្តាលធនធានមនុស្សដែលមានទេពកោសល្យ ដោយផ្អែកលើគុណតម្លៃស្នូលនានា ហើយផ្ដល់នូវមជ្ឈដ្ឋានធ្វើការមានភាពអំណោយផល ដែលជំរុញឲ្យមានភាពច្នៃប្រឌិត និងនវានុវត្តន៍
• ដំណើរការល្អឥតខ្ចោះ៖ បន្ដកែលម្អដំណើរការយ៉ាងខ្ជាប់ខ្ជួន ដើម្បីធានាឲ្យបាននូវដំណើរការអាជីវកម្មកាន់តែល្អះឥតខ្ចោះនិងប្រសិទ្ធភាព
• ពិភពលោកនិងសង្គម៖ អនុវត្តនូវកម្មវិធីនានា ក្នុងបំណងកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន និងបានចូលរួមចំណែកផ្នែកទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ទៅដល់សង្គមជាតិកម្ពុជា

របាយការណ៍ប្រចាំឆ្នាំ2018 បង្ហាញពី សុបិន ជឿជាក់ និង សមិទ្ធផល ដែលមានឈ្មោះថា “ការបង្កើតសមិទ្ធផលប្រកបដោយនិរន្តរភាពសម្រាប់អនាគត” គឺជាសេចក្ដីបញ្ជាក់សារជាថ្មីសម្រាប់ការប្ដេជ្ញាចិត្តយូរអង្វែង ទៅលើនិរន្ដរភាព និង ការប្រារព្ធខួប10 ឆ្នាំក្នុងការបង្កើតសមិទ្ធផលប្រកបដោយភាពវិជ្ជមានក្នុងប្រទេសកម្ពុជា។
ដើម្បីស្វែងយល់បន្ថែម សូមទាញយករបាយការណ៍។
ស្វែងយល់បន្ថែម Sustainability Highlight 2018 ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់ Sustainability Highlight 2018  ឬទាញយករបាយការណ៍

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ