
គម្រោងSmart @Home ថ្មី!
ល្បឿនកាន់តែលឿន តម្លៃដដែល រួមទាំងអត្ថប្រយោជន៍ជាច្រើន!
ទទួលយកបទពិសោធន៍ Smart @Home ដែលជា Wi-Fi ងាយស្រួលប្រើនៅផ្ទះ!
យើងបានដំឡើងល្បឿនគ្រប់គម្រោងទាំងអស់កាន់តែលឿនជាងមុន រីឯតម្លៃនៅដដែល!
ដំឡើងត្រឹមតែ 5 នាទី មិនបាច់តខ្សែ មិនបាច់កក់លុយ និងទទួលបានរ៉ោតទ័រឥតគិតលុយ ជាមួយការភ្ជាប់គម្រោង Standard+ ឬ Premium+ ចាប់ពី 2 ខែឡើងទៅ។
គម្រោងមាន 3 ប្រភេទ ចាប់ផ្តើមពី 12 ដុល្លារ/ខែ អ្នកនឹងទទួលបានការប្រើប្រាស់ឥតគិតលុយ ដូចជាមើលរឿង កីឡា និងកម្មវិធីផ្សេងៗ នៅលើ Soyo និង JaiKonTV។
អតិថិជនដែលប្រើប្រាស់លេខទូរសព្ទ Smart ដែលភ្ជាប់ Smart @Home នឹងទទួលបានអុិនធឺណិត 2GB បន្ថែមរាល់ខែសម្រាប់លេខដែលភ្ជាប់ជាមួយ Smart @Home។ មិនតែប៉ុណ្ណោះ អ្នកនឹងក្លាយជាសមាជិក SmartVIP ដែលផ្តល់ជូនការបញ្ចុះតម្លៃ និងការផ្តល់ជូនជាច្រើនពីដៃគូជាច្រើនក្នុងប្រទេសកម្ពុជា!
អតិថិជន Smart @Home ទាំងអស់ក៏នឹងទទួលបានសុីម Smart ចំនួន 4 ឥតគិតលុយ ហើយអាចចុះឈ្មោះលេខទាំងនេះ ដើម្បីទទួលបានការតេរវាងគ្នាឥតកំណត់ផងដែរ។ បើអ្នកមានមានលេខទូរសព្ទ Smart រួចហើយ អ្នកក៏អាចចុះឈ្មោះលេខទូរសព្ទមានស្រាប់ ដើម្បីទទួលបានការតេឥតគិតលុយនេះ។
ភ្ជាប់ Smart @Home តាមរយៈ ស្មាតណាស់ ឥឡូវនេះ ហើយភ្នាក់ងាររបស់យើងនឹងមកដំឡើងជូនអ្នក។ អ្នកក៏អាចត្រួតពិនិត្រការប្រើប្រាស់សេវាកម្ម និងគ្រប់គ្រងគណនីក្នុង ស្មាតណាស់ ផងដែរ។
ឬអាចមកកាន់ Smart Shop ណាមួយរបស់យើង ដើម្បីភ្ជាប់។
កញ្ចប់បន្តថ្មី
បន្តគម្រោងជាមួយកញ្ចប់ Smart @Home ហើយអ្នកអាចសន្សំសំចៃបានច្រើន។ បន្តគម្រោង Smart @Home របស់អ្នកនៅក្នុង SmartNas app។
វិធីកក់ Smart @Home
- ឆែកមើលគម្រោង និងល្បឿនដែលអ្នកចង់បាន
- ចូលទៅកាន់ ស្មាតណាស់ ដើម្បីរើសយកគម្រោង ដែលអ្នកចង់បាន និងកក់ពេលដែលភ្នាក់ងារអាចយកទៅដំឡើងអោយអ្នក។ អ្នកក៏អាចកក់យកតាមរយៈការតេទៅ 1204 ឬ Smart Shop ដែលនៅជិតអ្នក។
- គ្រាន់តែរក្សាលុយក្នុងគណនី គម្រោងនឹងបន្តភ្ជាប់ដោយខ្លួនឯង។
- គ្រប់គ្រងប្រត្តិបត្តការ Smart @Home តាមរយៈ ស្មាតណាស់។
ដោនឡូតដោយឥតគិតលុយ