
សេវាបង់រំលោះ FAQs
ប្រសិនបើខ្ញុំបង់តាមគម្រោងបង់រំលោះរៀងរាល់ខែ តើខ្ញុំនៅតែទទួលបានការបន្ថែមដែលឥតគិតថ្លៃដែរឬទេ?
បាទ/ចាស លោកអ្នកនៅតែទទួលបាន។
តើខ្ញុំត្រូវធ្វើអ្វីខ្លះដើម្បីទទួលបានគម្រោងបង់រំលោះរៀងរាល់ខែ?
មានជំហានងាយៗទាំង ៤ ក្នុងការស្នើរសុំ៖
- សូមនាំមកជាមួយនូវឯកសារមួយក្នុងចំណោមឯកសារទាំងនេះមកទីតាំង Smart Shop ៖
- ឯកសារសំគាល់អត្តសញ្ញាណ – អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឬក៏លិខិតឆ្លងដែនដែលមានសុពលភាពយ៉ាងហោចណាស់៣ខែ ។
- ឯកសារសំគាល់ទីលំនៅ – សៀវភៅគ្រួសារដែលមានឈ្មោះអ្នកស្នើរសុំ សៀវភៅស្នាក់នៅដែលមានឈ្មោះអ្នកស្នើរសុំ ឬក៏លិខិតបញ្ជាក់ទីលំនៅដែលមានសុពលភាពយ៉ាងហោចណាស់៣ខែ ។
- ឯកសារបញ្ចាក់ប្រាក់ចំនូល – សៀវភៅការងារចេញពីកន្លែងធ្វើការរបស់លោកអ្នក កិច្ចសន្យាជួលផ្ទះដែលមានភ្ជាប់មកជាមួយនឹងត្រាចៅសង្កាត់/ខណ្ឌ បញ្ជីធនាគារដែលបញ្ជាក់អំពីប្រតិបត្តិការណ៏៦ខែចុងក្រោយ ឬក៏ប័ណ្ណបើកប្រាក់ខែ ៣ខែចុងក្រោយ។
- បំពេញទម្រង់ស្នើរសុំ
- ទទួលបានការយល់ព្រមពីធនាគារឯកទេសអ៊ីអន
- មកទទួលយកឧបករណ៏
តើមានកត្តាអ្វីខ្លះដើម្បីឲ្យអាចទទួលបានគម្រោងបង់រំលោះរៀងរាល់ខែតាមរយៈធនាគារឯកទេស អ៊ីអន?
មានតម្រូវការ 4 ប្រភេទសម្រាប់អ្នក ដើម្បីឲ្យអ្នកអាចទទួលបានគម្រោងបង់រំលោះរៀងរាល់ខែ៖
- អ្នកត្រូវមានចំនូលច្រើនជាង 100 ដុល្លា/ខែ។ នេះមិនរាប់បញ្ចូលការថែមម៉ោង និងប្រាក់បន្ថែមផ្សេងៗ។
- អ្នកត្រូវមានសញ្ជាតិកម្ពុជា ចាប់ពីចន្លោះអាយុ 18 រហូតដល់ 65 ឆ្នាំ។
- អ្នកត្រូវជាបុគ្គលិកអចិន្ត្រៃយ៏ ហើយជាបុគ្គលិកយ៉ាងហោចណាស់ឲ្យបាន 6 ខែ។
- អ្នកត្រូវរស់នៅក្នុងទីតាំងដែលមានផ្តល់សេវាកម្មពីធនាគារអ៊ីអន ហើយស្នាក់នៅទីតាំងនោះយ៉ាងហោចណាស់ឲ្យបាន 6 ខែ។