
SIM Change Documents FAQs
1. តើខ្ញុំត្រូវយកឯកសារអ្វីខ្លះទៅកាន់ Smart Shop ដើម្បីទិញសុីមថ្មី?
អ្នកត្រូវភ្ជាប់មកនូវឯកសារមួយ ក្នុងចំណោមឯកសារខាងក្រោមនេះ(ឯកសារដែលមានសុពលភាព)៖
- អត្តសញ្ញាណប័ណ្ណ
- លិខិតឆ្លងដែន
- កាតមន្រ្តីរាជការ
- ឆាយា
2. តើខ្ញុំត្រូវយកឯកសារអ្វីខ្លះទៅកាន់ Smart Shop ដើម្បីទិញសុីមថ្មីដោយដាក់ក្រោមឈ្មោះក្រុមហ៊ុន?
អ្នកត្រូវភ្ជាប់មកនូវឯកសារទាំងអស់ដូចខាងក្រោម (ឯកសារដែលមានសុពលភាព)៖
- ប័ណ្ណបា៉តង់ថតចម្លង ដែលមានបោះត្រារបស់ក្រុមហ៊ុន។
- អាជ្ញាប័ណ្ណអាជីវកម្មថតចម្លង ដែលមានបោះត្រារបស់ក្រុមហ៊ុន។
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់ម្ចាស់ក្រុមហ៊ុន ដែលមានបោះត្រារបស់ក្រុមហ៊ុន។
- អត្តសញ្ញាណប័ណ្ណរបស់អ្នកស្នើសុំ។
3. តើខ្ញុំត្រូវយកឯកសារអ្វីខ្លះទៅកាន់ Smart Shop ដើម្បីប្តូរសុីមថ្មី?
I. លេខដែលនៅក្រោមឈ្មោះរបស់ខ្ញុំ
ភ្ជាប់មកនូវឯកសារមួយក្នុងចំណោមឯកសារខាងក្រោម៖
- អត្តសញ្ញាណប័ណ្ណ ច្បាប់ដើមឬ ថតចម្លង
- លិខិតឆ្លងដែន ច្បាប់ដើមឬ ថតចម្លង
- កាតមន្រ្តីរាជការ ច្បាប់ដើមឬ ថតចម្លង
- ប័ណ្ណបើកបរ ច្បាប់ដើមឬ ថតចម្លង
- ឆាយា ច្បាប់ដើមឬ ថតចម្លង។
II. លេខដែលនៅក្រោមឈ្មោះក្រុមហ៊ុន៖
ភ្ជាប់មកនូវឯកសារទាំងអស់ដូចខាងក្រោម៖
- លិខិតផ្តល់សិទ្ធិដែលចេញដោយក្រុមហ៊ុន ឬ ប័ណ្ណប៉ាតង់ថតចម្លងដែលបោះត្រារបស់ក្រុមហ៊ុន។
- អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនរបស់អ្នកស្នើរសុំ។
III. ម្ចាស់លេខទទួលមរណភាព
ភ្ជាប់មកនូវឯកសារទាំងអស់ដូចខាងក្រោម (ឯកសារត្រូវដែលមានសុពលភាព)៖
- លិខិតមរណភាពច្បាប់ដើមរបស់ម្ចាស់លេខ។
- អត្តសញ្ញាណប័ណ្ណច្បាប់ដើមឬ ថតចម្លងរបស់ម្ចាស់លេខ។
- អត្តសញ្ញាណប័ណ្ណឬ លិខិតឆ្លងដែន របស់អ្នកស្នើសុំ។
- សៀវភៅគ្រួសារឬ សៀវភៅស្នាក់នៅ (សម្រាប់តែសាច់ញាតិរបស់ម្ចាស់លេខប៉ុណ្ណោះ)។
IV. ម្ចាស់លេខកំពុងសម្រាកនៅមន្ទីរពេទ្យ
ភ្ជាប់មកនូវឯកសារទាំងអស់ដូចខាងក្រោម (ឯកសារត្រូវដែលមានសុពលភាព)៖
- សំបុត្រពេទ្យដែលបញ្ជាក់ថា ម្ចាស់លេខពិតជាកំពុងសម្រាកនៅមន្ទីរពេទ្យមែន។
- អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន កាតមន្រ្តីរាជការឬ ឆាយា របស់ម្ចាស់លេខ។
- អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន កាតមន្រ្តីរាជការ ឬ ឆាយារបស់អ្នកស្នើរសុំ។
V. ម្ចាស់លេខកំពុងស្នាក់នៅបរទេស
ភ្ជាប់មកនូវឯកសារទាំងអស់ដូចខាងក្រោម (ឯកសារដែលមានសុពលភាព)៖
- លិខិតផ្តល់សិទ្ធិដែលអនុញ្ញាតដោយម្ចាស់លេខ ក្នុងការបើកសុីមថ្មី ដោយភ្ជាប់ជាមួយស្នាមមេដៃ និងហត្ថលេខារបស់សាមីុខ្លួន (អាចជាលិខិតថតចម្លង)។
- អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន កាតមន្រ្តីរាជការ ឬឆាយា ច្បាប់ដើម ឬថតចម្លងរបស់ម្ចាស់លេខ។
- អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន កាតមន្រ្តីរាជការ ឬឆាយា ច្បាប់ដើម ឬថតចម្លងអ្នកស្នើសុំ។
- ម្ចាស់លេខត្រូវផ្ញើរអុីម៉ែលមកកាន់ [[email protected]] ដែលផ្តល់សិទ្ធិក្នុងការបើកសុីម ដោយភ្ជាប់មកជាមួយនូវប័ណ្ណស្នាក់នៅអចិន្រ្តៃយ៏ឬ ទិដ្ធការនិង លិខិតឆ្លងដែន។
VI. ម្ចាស់លេខកំពុងជាប់ពន្ធនាគារ
ភ្ជាប់មកនូវឯកសារទាំងអស់ដូចខាងក្រោម (ឯកសារដែលមានសុពលភាព)៖
- លិខិតដែលបញ្ជាក់ដោយអាជ្ញាធរ ពីការជាប់ឃុំខ្លួនរបស់ម្ចាស់លេខ។
- អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន កាតមន្រ្តីរាជការ ឬឆាយាច្បាប់ដើមរបស់ម្ចាស់លេខ។
- អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន កាតមន្រ្តីរាជការ ឬឆាយាច្បាប់ដើម ឬថតចម្លងរបស់អ្នកស្នើសុំ។
4. តើឯកសារអ្វីខ្លះដែលខ្ញុំត្រូវយកទៅកាន់ Smart Shop ដើម្បីផ្ទេរកម្មសិទ្ធិលេខទូរសព្ទ័របស់ខ្ញុំទៅអោយអ្នកផ្សេង?
ម្ចាស់លេខ និងអ្នកទទួលសិទ្ធិ ត្រូវអញ្ជើញទៅកាន់ Smart Shop ។ ការផ្ទេរកម្មសិទ្ធិត្រូវចំណាយទឹកប្រាក់២ដុល្លារ អ្នកទាំងពីរត្រូវភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណ កាតមន្រ្តីរាជការ លិខិតឆ្លងដែនឬ ឆាយា ច្បាប់ដើមដែលមានសុពលភាព។