
SmartNas
ស្មាតណាស់ ផ្តល់ជូនអតិថិជនរបស់យើង ភាពងាយស្រួលក្នុងការឆែកព័ត៌មាន និងការគ្រប់គ្រងលើគណនី។ អ្នកអាចធ្វើប្រតិបត្តិការទាំងអស់ ដោយគ្រាន់តែចុច ប៉ុន្មានឃ្លីកប៉ុណ្ណោះ។
- ឆែកលុយ
- តាមដានការចំណាយ
- បញ្ចូលលុយ
- ទទួលបានព័ត៌មានអំពីការផ្តល់ជូនពិសេសពី Smart និងដៃគូររបស់យើង
ជាមួយនឹងការវិវត្តចុងក្រោយ ឥឡូវនេះអ្នកក៏អាចទិញលេខទូរសព្ទ ហើយបើកដំណើរការភ្លាមៗ ដោយមិនបាច់ទៅកាន់ Smart Shop។ មុខងារជាច្រើន គ្រប់យ៉ាងត្រូវបានគ្រប់គ្រងជាមួយ ស្មាតណាស់!
ទិញលេខទូរសព្ទ
ទោះបីអ្នកនៅផ្ទះ ឬទីណាក៏ដោយ អ្នកអាចរីករាយជាមួយការទិញលេខទូរសព្ទ Smart (ជា eSIM) យ៉ាងងាយស្រួលនិងរហ័ស ចាប់តាំងពីការជ្រើសរើសលេខ ចុះឈ្មោះអោយលេខ បង់លុយ ហើយបើកដំណើរការភ្លាមៗតាមរយៈបច្ចេកវិទ្យា eSIM ដោយមិនបាច់ទៅកាន់ Smart Shop។
រីករាយជាមួយការបញ្ចុះតម្លៃ 50% នៅពេលអ្នកទិញលេខទូរសព្ទជា eSIM (តម្លៃរហូតដល់ 54 ដុល្លារ) ក្នុងស្មាតណាស់។ ការផ្តល់ជូននេះ មានសុពលភាពរហូតដល់ ថ្ងៃទី 31 ខែមិនា 2022។

ប្រវត្តិប្រើប្រាស់
តាមដានការចំណាយ ដូចជាការតេ ការប្រើប្រាស់អុិនធឺណិត និងការភ្ជាប់សេវាកម្មផ្សេងៗ ក្នុងរយៈពេល 7 ថ្ងៃចុងក្រោយក្នុង ស្មាតណាស់! ជាមួយនឹងការវិវត្តិចុងក្រោយ អ្នកក៏អាចឆែកមើលលុយដែលបានបញ្ចូល ក្នុងមុខងារគណនីចម្បង និងការទិញ game item ក្នុងមុខងារ SmartPay។

បញ្ចូលលុយ
ស្មាតណាស់ បានធ្វើអោយការបញ្ចូលុយកាន់តែមានភាពងាយស្រួល៖
- អ្នកអាចបញ្ចូលលុយក្នុងស្មាតណាស់ ដោយមិនចាំបាច់មានសេវា Wi-Fi ឬទិន្នន័យអុិនធឺណិត។
- អ្នកអាចបញ្ចូលលុយដោយងាយស្រួល អោយមិត្តភក្តិ និងក្រុមគ្រសារ។
- មធ្យោបាយក្នុងការបញ្ចុលលុយមានច្រើន ដូចជា Pi Pay, ABA Pay, AliPay, Mastercard, Visa card និង UnionPay។

ចុះឈ្មោះអោយលេខទូរសព្ទ
កាន់តែងាយស្រួលក្នុងស្មាតណាស់ អ្នកអាចចុះឈ្មោះ និងផ្ទៀងផ្ទាត់ការពារកម្មសិទ្ធ សម្រាប់លេខរបស់អ្នក។ អ្នកមិនតម្រូវអោយមកកាន់ Smart Shop នោះទេ។ អ្នកអាចចុះឈ្មោះ និងកែតម្រូវព័ត៌មានរបស់អ្នកដោយផ្ទាល់នៅក្នុងកម្មវិធីនេះ។

ព័ត៌មានសំខាន់ៗនៅក្នុងទំព័រដើម
អ្នកអាចឆែកមើលព័ត៌មានសំខាន់ៗ ទាក់ទងនឹងគណនីរបស់អ្នក នៅលើទំព័រដើម។ អ្នកនឹងឃើញ លុយក្នុងគណនី សេវាកម្មកំពុងប្រើប្រាស់ លុយបន្ថែម និងគណនី Smart @Home របស់អ្នក នៅក្នុងកន្លែងតែមួយ ផ្តល់ភាពភាពដល់អ្នកមួយកម្រិតទៀត។

ភ្ជាប់គម្រោង និងសេវាកម្ម
នៅក្នុងស្មាតណាស់ អ្នកអាចបើកមើល ព៏ត៌មានអំពីគម្រោង Smart ទាំងអស់ ដូចជាអត្ថប្រយោជន៍ សុពលភាព និងតម្លៃ! ដូច្នេះអ្នកអាចស្វែងរកគម្រោងដែលសមទៅនឹងតម្រូវការរបស់អ្នកកាន់តែងាយស្រួល។ អ្នកក៏អាចប្តូរ ភ្ជាប់ និងផ្តាច់គម្រោង ឬសេវាកម្ម ក្នុងកម្មវិធីនេះ។

SmartVIP Points
SmartVIP Points គឺកម្មវិធីសន្សំពិន្ទុ សម្រាប់អតិថិជន Smart ដែលបានប្រើប្រាស់ប្រព័ន្ធរបស់យើងរយៈពេលយូរ។ សន្សំពិន្ទុកាន់តែច្រើន អ្នកអាចប្តូរយករង្វាន់កាន់តែច្រើន។ ជាមួយនឹងពិន្ទុរបស់អ្នក អ្នកអាចប្តូរយកទិន្នន័យអុិនធឺណិត លុយបន្ថែម ឬកាដូស្រស់ស្អាតជាច្រើន។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ ទីនេះ។
រីករាយជាមួយការបញ្ចុះពិន្ទុ 50% ក្នុង SmartVIP Points សម្រាប់ការប្តូរយក ដបទឹក ឆ័ត្រ និងកាតាប។ ការផ្តល់ជូននេះមានរហូតដល់ ថ្ងៃទី 31 មិនា 2022 ឬរហូតអស់ពីស្តុក។

Leng Center
សូមណែនាំ Leng Center ដែលជាមុខងារថ្មីសម្រាប់អ្នកចូលចិត្តលេងហ្គេម! ផ្តល់ជូនគ្រប់តម្រូវការទាំងអស់របស់អ្នក។ Leng Center ផ្តល់ជូនអ្នកនូវមុខងារឡូយៗ ជាច្រើន ដែលផ្តល់ឲ្យអ្នកនូវបទពិសោធន៍លេងហ្គេមដ៏សម្បូរបែប។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទីនេះ។

ដោនឡូតដោយឥតគិតលុយ