Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ការណែនាំ

Smart Internet Fair Use Policy ជាឯកសារបញ្ជាក់ពីល័ក្ខខ័ណ្ខសម្រាប់អតិថិជនទាំងអស់ ក្នុងការប្រើប្រាស់ សេវាកម្មអុិនធឺណិតរបស់ក្រុម ហ៊ុន Smart ។សេវាកម្មអុិនធឺណិតរបស់ Smart ផ្តល់ជូនសម្រាប់អតិថិជន Smart ទាំងអស់ប្រើប្រាស់រួមគ្នា។ ដូចនេះបទពិសោធន៍ ក្នុងការ ប្រើប្រាស់ សេវាកម្មអុិនធឺណិតផ្តល់ជូនក្នុងល្បឿនជាមធ្យម ដែលផ្អែក លើកត្តា មួយចំនួនដូចជា៖ ទីតាំងប្រើប្រាស់ចំងាយពីកន្លែងប្រើប្រាស់ ទៅនឹងបង្គោលអង់តែន ទីតាំងដែលហ៊ុំព័ទ្ធដោយអគារខ្ពស់ ដើមឈើ ឬ អាកាសធាតុ (ល្បឿននៃការប្រើប្រាស់ អុិនធឺណិតនឹងបន្ថយយ៉ាង មួយភាគធំបើសិនជាលោកអ្នកស្ថិតនៅក្នុងអគារដែល ធ្វើពីជញ្ជាំងថ្មក្រាស់ ឬ កញ្ចក់ចាំងផ្លាត ឬ បន្ទប់ក្រោមដី)ចំនួនអតិថិជនដែលកំពុង ប្រើប្រាស់ក្នុងពេលតែមួយសមត្ថភាពដំណើរការរបស់ទូរស័ព្ទដែលលោកអ្នកប្រើប្រាស់ដែលផ្អែកទៅលើសមត្ថភាពរបស់ hardware និង software រួមទាំងចរាចរណ៍ របស់គេហទំព័រ ដែលលោកអ្នក កំពុងបើក។ Smart មិនទទួលខុសត្រូវចំពោះការខូចខាតការបាត់បង់ដែល ទាក់ទង ទៅនឹងការប្រើប្រាស់សេវាកម្មអុិនធឺ ណិតនេះឡើយ។ Smart នឹងព្យាយាម អោយ អស់ពីលទ្ធភាព ដើម្បីផ្តល់ជូន សេវាអុិនធឺ ណិតដែលល្អ តាមដែលអាច ធ្វើទៅបាន ប៉ុន្តែ ពុំមានការធានាអំពីល្បឿន នៃការទាញយក ឬ បញ្ជូនទិន្នន័យ ឡើយ។ Smart សូមរក្សា សិទ្ធក្នុងការកែប្រែ Fair Use Policy នេះដោយមិនចាំបាច់ជូនដំណឺងជាមុនដល់អតិថិជន ទាំងអស់។

ការប្រើប្រាស់អ៊ិនធឺណិតរបស់ Smart

អតិថិជនទាំងអស់គួរតែប្រើប្រាស់សេវាកម្មអុិនធឺណិតនេះ ដោយសមហេតុផលនិងស្រប តាមផ្លូវច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ ការប្រើប្រាស់ ច្រើនហួសហេតុដែល បណ្តាលអោយ ប៉ះពាល់ដល់ការប្រើប្រាស់របស់អ្នកដ៏ទៃ នឹងត្រូវបានចាត់ទុកថា មិនសមហេតុផល និង មិនគោរពច្បាប់។ អតិថិជនដែលយកសេវាកម្មអុិនធឺណិត របស់Smartទៅធ្វើការលក់បន្តទៅកាន់ភាគីទី3ដោយគ្មានការអនុញ្ញាតិ ជាមុនពី ក្រុមហ៊ុននឹងត្រូវបាន ចាត់ទុកថាជាការរំលោភលើ Smart Internet Fair Use Policy នេះ។

ការផ្តាច់ឬបញ្ឈប់ការប្រើប្រាស់អ៊ិនធឺណិត

ប្រសិនបើក្នុងករណីណាមួយដែល អតិថិជនមិនបានអនុវត្តន៍តាម Fair Use Policy ក្រុមហ៊ុន Smart រក្សាសិទ្ធក្នុងការស្នើសុំអោយអតិថិជន ធ្វើការផ្លាស់ប្តូរការប្រើប្រាស់ ដើម្បីអោយ សមស្របតាម Fair Use Policy នេះវិញ។ ប្រសិនបើអតិថិជននៅតែមិនអនុវត្តន៍តាម Fair Use Policy នេះក្រុមហ៊ុនមានសិទ្ធិធ្វើចំណាត់ការដូចខាងក្រោម ដោយមិនចាំបាច់ ផ្តល់ ដំណឹងជាមុន៖

(ក) ផ្អាកការផ្តល់ជូនសេវាកម្មអុិនធឺណិតមួយរយៈ

(ខ) បញ្ចប់កិច្ចសន្យាប្រើប្រាស់សេវាកម្មអុិនធឺណិត

សម្រាប់ពត៍មានបន្ថែមអំពីសេវាកម្ម គម្រោងតម្លៃ និង កម្មវិធីពិសេសផ្សេងៗរបស់ Smart ឬ Fair Use Policy នេះ សូមតេទៅលេខ 1204 ឬ 010 200 888 ឬ email @ [email protected]

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ