
ចុះឈ្មោះស៊ីមកាត
តើស៊ីមកាតរបស់អ្នកបានចុះឈ្មោះហើយឬនៅ?
-
1
ឆែកមើលលេខថាតើអ្នកបានចុះឈ្មោះហើយឬនៅ ចុច *1202#.
-
2
ប្រសិនបើអ្នកមិនទាន់បានចុះឈ្មោះទេ ឬឈ្មោះដែលបានចុះមិនត្រឹមត្រូវ សូមអញ្ចើញមកកាន់ Smart Shop ឬ ចុះឈ្មោះឬធ្វើបច្ចុប្បន្នភាព: http://smart.com.kh/support/sim-registration/
FAQs
តើពេលណាដែលខ្ញុំគួរតែធ្វើការចុះឈ្មោះ/ធ្វើការកែប្រែលើប្រវត្តិរូបរបស់ខ្ញុំ បន្ទាប់ពីខ្ញុំទិញស៊ីមកាត?
អ្នកត្រូវតែធ្វើការចុះឈ្មោះភ្លាមៗ។
តើខ្ញុំត្រូវយកអ្វីទៅជាមួយខ្លះ នៅពេលដែលខ្ញុំទៅកាន់ Smart Shop ដើម្បីធ្វើការចុះឈ្មោះស៊ីមកាត?
អ្នកត្រូវយកមកជាមួយនូវឯកសារត្រូវការដែលមាននៅខាងក្រោម ជាមួយនឹងលេខទូរស័ព្ចដែលអ្នកប្រើប្រាស់ដើម្បីធ្វើកែប្រែប្រវត្តិរូបលោកអ្នក។
ឯកសារត្រូវការមានដូចជា៖
- សញ្ជាតិកម្ពុជា៖ អត្តសញ្ញាណប័ណ្ណ ឬក៏លិខិតឆ្លងដែន
- សញ្ជាតិបរទេស៖ លិខិតឆ្លងដែនតែប៉ុណ្ណោះ
- អត្តសញ្ញាណប័ណ្ណភិក្ខុសង្ឃ ឬក៏អត្តសញ្ញាណប័ណ្ណមន្រ្តីរាជការ អាចប្រើប្រាស់បាន ក៏ប៉ុន្តែត្រូវមានមកជាមួយនូវ៖
- រូបថត
- នាមត្រកូល
- នាមខ្លួន
- លេខអត្តសញ្ញាណប័ណ្ណពិសេស ជាក់លាក់
ក្នុងករណីអ្នកប្រើប្រាស់អត្តសញ្ញាណប័ណ្ណមន្រ្តីរាជការ ត្រូវមានឈ្មោះ និងត្រារបស់ក្រសួង។
តើខ្ញុំត្រូវចំណាយប៉ុន្មានក្នុងការចុះឈ្មោះតាមរយៈអនឡាញ simreg.smart.com.kh?
ទេ លោកអ្នកមិនត្រូវចំណាយអ្វីទាំងអស់។
តើមានដំណើរការអ្វីដើម្បីបញ្ជាក់ថាខ្ញុំគឺជាម្ចាស់ស៊ីមកាតនេះ?
ការបញ្ជាក់ (“CDR Test”) របស់ប្រវត្តិនៃការហៅរបស់អ្នកនឹងត្រូវធ្វើឡើងនៅក្នុងទីតាំង Smart Shop ។
អ្នកនឹងត្រូវចុះហត្ថលេខាលើលិខិតប្រកាស ដើម្បីបញ្ជាក់ថាអ្នកគឺជាម្ចាស់កម្មសិទ្ធិនៃលេខទូរស័ព្ច ហើយនឹងទទួលខុសត្រូវលើបញ្ហាផ្សេងៗ។
តើខ្ញុំនឹងទទួលបានអត្ថប្រយោជន៏ពីការចុះឈ្មោះស៊ីមកាតដែរឬទេ?
គ្មានការបន្ថែម ឬក៏អត្ថប្រយោជន៏លើការចុះឈ្មោះស៊ីមកាតទេ ប៉ុន្តែវាគឺជាការណែនាំពីរាជរដ្ឋាភិបាល សម្រាប់បុគ្គលគ្រប់រូបដែលស្ថិតនៅក្នុងប្រទេសកម្ពុជា ក្នុងការចុះឈ្មោះ ប្រវត្តិរូបស៊ីមកាត។
តើត្រូវចំណាយពេលយូរប៉ុណ្ណាសម្រាប់ប្រវត្តិរូបរបស់ខ្ញុំ ដើម្បីធ្វើកែប្រែលេខទូរស័ព្ចរបស់ខ្ញុំ?
ប្រវត្តិរូបរបស់អ្នកនឹងត្រូវបានធ្វើបច្ចុប្បន្នភាពក្នុងរយៈពេល បីថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីទទួលបានការស្នើរសុំ។
ចុះប្រសិនបើម្ចាស់លេខលើកមុន គ្មានការទាក់ទងជាមួយនឹងខ្ញុំ? តើខ្ញុំនៅតែអាចធ្វើកែប្រែប្រវត្តិរូបលេខទូរស័ព្ចរបស់ខ្ញុំ ដើម្បីបញ្ចូលព័ត៍មានរបស់ខ្ញុំបានដែរឬទេ?
បាទ/ចាស អ្នកអាចធ្វើបាន។ សូមទៅកាន់ទីតាំង Smart Shop ដែលនៅជិតលោកអ្នកបំផុត ព្រមទាំង
នាំមកជាមួយនូវលេខទូរស័ព្ច និងអត្តសញ្ញាណប័ណ្ណលោកអ្នក។ ការបញ្ជាក់អំពីការហៅរបស់អ្នកលោកនឹងត្រូវធ្វើឡើង។ អ្នកនឹងត្រូវចុះហត្ថលេខាលើលិខិតប្រកាសផងដែរ។
ខ្ញុំមិនស្គាល់ម្ចាស់ប្រវត្តិរូបនេះទេ ក៏ប៉ុន្តែវាគឺជាលេខទូរស័ព្ចរបស់ខ្ញុំ។ តើខ្ញុំអាចធ្វើកែប្រែប្រវត្តិរូបលេខទូរស័ព្ចដើម្បីបញ្ចូលលេខទូរស័ព្ចខ្ញុំបានដែរឬទេ?
បាទ/ចាស អ្នកនៅតែអាចធ្វើបាន។ សូមទៅកាន់ទីតាំង Smart Shop ណាមួយក៏បាន ព្រមទាំងនាំមកជាមួយនូវលេខទូរស័ព្ច និងអត្តសញ្ញាណប័ណ្ណរបស់លោកអ្នក។ ការបញ្ជាក់អំពីការហៅរបស់អ្នកលោកនឹងត្រូវធ្វើឡើង។ អ្នកនឹងត្រូវចុះហត្ថលេខាលើលិខិតប្រកាសផងដែរ។
តើខ្ញុំអាចធ្វើការកែប្រែប្រវត្តិរូបរបស់ខ្ញុំនៅឯណា?
អ្នកអាចទៅកាន់ទីតាំង Smart Shop ដែលនៅជិតលោកអ្នកបំផុតដើម្បីធ្វើការកែប្រែប្រវត្តិរូបរបស់លោកអ្នក។
តើទីតាំង Smart Shop ដែលនៅជិតខ្ញុំបំផុត មាននៅឯណា?
សូមស្វែងរកទីតាំង Smart Shop ដែលនៅជិតលោកអ្នកបំផុតតាមរយៈ
តើខ្ញុំអាចដឹងថា លេខទូរស័ព្ចរបស់ខ្ញុំបានចុះឈ្មោះជាមួយនឹងប្រវត្តិរូបបានយ៉ាងដូចម្តេច?
អាចអាចត្រួតពិនិត្យលើប្រវត្តិរូបរបស់អ្នក ដោយចុច *1202#។
ប្រសិនបើគ្មានប្រវត្តិរូបទេ សូមធ្វើការចុះឈ្មោះតាមរយៈ simreg.smart.com.kh ឬក៏ទៅកាន់ទីតាំង Smart Shop ដែលនៅជិតលោកអ្នកបំផុត។
ប្រសិនបើមានប្រវត្តិរូប ក៏ប៉ុន្តែមិនគ្រប់គ្រាន់ ឬក៏មិនត្រឹមត្រូវ សូមទៅកាន់ទីតាំង Smart Shop ដែលនៅជិតលោកអ្នកបំផុត។
តើខ្ញុំត្រូវធ្វើបែបណាប្រសិនបើខ្ញុំរស់នៅក្នុងខេត្តដែលគ្មានទីតាំង Smart Shop ដើម្បីធ្វើការចុះឈ្មោះ?
អ្នកអាចធ្វើការចុះឈ្មោះតាមអនឡាញបាន តាមរយៈ simreg.smart.com.kh
តើខ្ញុំត្រូវចំនាយប៉ុន្មានដើម្បីធ្វើការចុះឈ្មោះ/ធ្វើកែប្រែប្រវត្តិរូបរបស់ខ្ញុំ?
ឥតគិតលុយទាំងអស់។
តើខ្ញុំធ្វើការចុះឈ្មោះតាមរយៈអនឡាញ simreg.smart.com.kh បានយ៉ាងដូចម្តេច?
ដំណើរការនៃការចុះឈ្មោះត្រូវបានពន្យល់នៅក្នុងការណែនាំ user guide របស់យើងរួចហើយ។
តើអ្នកណាខ្លះអាចធ្វើការចុះឈ្មោះតាមរយៈអនឡាញ simreg.smart.com.kh?
សព្វថ្ងៃនេះ simreg.smart.com.kh គឺមានតែសម្រាប់អ្នកប្រើប្រាស់គម្រោង Smart Prepaid តែប៉ុណ្ណោះ។ ប្រសិនបើអ្នកគឺជាអ្នកប្រើប្រាស់គម្រោង Smart Prepaid ត្រូវការធ្វើបច្ចុប្បន្នភាពប្រវត្តិរូប អ្នកត្រូវទៅកាន់ទីតាំង Smart Shop ដែលនៅជិតលោកអ្នកបំផុត ព្រមទាំងយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ចរបស់លោកអ្នក។
តើអ្នកប្រើប្រាស់កញ្ចប់សេវាកម្ម Smart Postpaid អាចចុះឈ្មោះអនឡាញតាមរយៈ simreg.smart.com.kh បានដែរឬទេ?
ប្រសិនបើអ្នកប្រើប្រាស់កញ្ចប់សេវាកម្ម Smart Postpaid ហើយចង់ធ្វើការចុះឈ្មោះ/ធ្វើការកែប្រែប្រវត្តិរូបរបស់អ្នក សូមកាន់ទីតាំង Smart Shop ដែលនៅជិតលោកអ្នកបំផុត។
តើខ្ញុំអាចធ្វើការចុះឈ្មោះដោយមិនពេញលេញ/ប្រវត្តិរូបមិនពិតប្រាកដ អនឡាញតាមរយៈ simreg.smart.com.kh?
មិនបានទេ អ្នកនឹងត្រូវទៅកាន់ទីតាំង Smart Shop ដែលនៅជិតលោកអ្នកបំផុត ព្រមទាំងយកមកជាមួយនូវ
អត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ចរបស់លោកអ្នក។
តើត្រូវចំនាយពេលយូរប៉ុណ្ណាដើម្បីដឹងថា ប្រវត្តិរូបរបស់ខ្ញុំដែលបានចុះឈ្មោះអនឡាញតាមរយៈ simreg.smart.com.kh ទទួលបានជោគជ័យ?
ដំណើរការនេះត្រូវការរយៈពេលបីថ្ងៃ នៃថ្ងៃធ្វើការបន្ទាប់ពីបានដាក់ស្នើរ។
តើខ្ញុំអាចត្រួតពិនិត្យមើលប្រវត្តិរូបរបស់ខ្ញុំបន្ទាប់ចុះឈ្មោះអនឡាញតាមរយៈ simreg.smart.com.kh ដោយធ្វើការចុច *1202# បានដែរឬទេ?
បាទ/ចាស យ៉ាងណាមិញអ្នកអាចពិនិត្យមើលវានលុះត្រាតែអ្នកទទួលបានសារជូនដំណឹងពីក្រុមហ៊ុន Smart បញ្ជាប់ប្រាប់ថា ការចុះឈ្មោះរបស់អ្នកទទួលជោគជ័យហើយ។
ចុះប្រសិនបើខ្ញុំទទួលបានសារជូនដំណឹងថា “ការចុះឈ្មោះរបស់អ្នកបរាជ័យ“ ?
អ្នកនឹងត្រូវទៅកាន់ទីតាំង Smart Shop ដែលនៅជិតលោកអ្នកបំផុត ព្រមទាំងយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ចរបស់លោកអ្នក។
តើមានមូលហេតុណាខ្លះដែលបណ្តាលឲ្យការចុះឈ្មោះបរាជ័យអនឡាញតាមរយៈ simreg.smart.com.kh?
នេះគឺជាមូលហេតុដែលបណ្តាលឲ្យការចុះឈ្មោះអនឡាញតាមរយៈ simreg.smart.com.kh បរាជ័យ៖
- ឯកសារមិនស្របច្បាប់ (ឧទាហរណ៏ ឈ្មោះដែលត្រូវបានចុះឈ្មោះ និងឈ្មោះនៅលើអត្តសញ្ញាណប័ណ្ណខុសគ្នា)
- ឯកសារគ្មានសពុលភាព (ឧទាហរណ៏ ប័ណ្ណបើកបរ)
តើខ្ញុំអាចចុះឈ្មោះប្រវត្តិរូបរបស់ខ្ញុំអនឡាញតាមរយៈ simreg.smart.com.kh ជាភាសារខ្មែរបានដែរឬទេ?
មិនមានទេ យើងមានតែជាភាសារអង់គ្លេសមួយតែប៉ុណ្ណោះត្រូវបានអនុញ្ញាត្តឲ្យប្រើដើម្បីវាយបញ្ចូលពត័មាននៅក្នុងប្រវត្តិរូបរបស់អ្នក។ យ៉ាងណាមិញ អ្នកអាចធ្វើការផ្លាស់ប្តូរភាសារបាន។
ខ្ញុំប្រើប្រាស់ទូរស័ព្ច តើខ្ញុំអាចធ្វើការចុះឈ្មោះអនឡាញតាមរយៈ simreg.smart.com.kh បានយ៉ាង ដូចម្តេច?
អ្នកអាចចុះឈ្មោះបានដោយប្រើប្រាស់កុំព្យូទ័រ ឬក៏ទៅកាន់ទីតាំង Smart Shop ដែលនៅជិតលោកអ្នកបំផុត ព្រមទាំងយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ចរបស់លោកអ្នក។
ខ្ញុំគឺជាអតិថិជន Smart Postpaid តើខ្ញុំអាចធ្វើការចុះឈ្មោះបានទេ?
ប្រសិនបើអ្នកជាអតិតជន Smart Postpaid ដែលមានលក្ខណបុគ្គល សូមធ្វើការពិនិត្យមើលប្រសិនបើអ្នកមានប្រវត្តិរូបរួចហើយ ដោយចុច *1202#។
ប្រសិនបើអ្នកគ្មានប្រវត្តិរូបទេ សូមអញ្ជើញទៅកាន់ទីតាំង Smart Shop ដែលនៅជិតលោកអ្នកបំផុត។ អ្នកនឹងត្រូវធ្វើតេស្ត CDR ធ្វើការដាក់ស្នើរនូវឯកសារត្រូវការ (ឯកសារដូចគ្នាទៅនឹងអតិថិជន Smart Prepaid ដែរ) សូមចុះហត្ថលេខាលើលិខិតប្រកាស បន្ទាប់មកត្រូវបញ្ជូនទៅកាន់ផ្នែកការិយាល័យ Postpaid Back Office ។
ប្រសិនបើអ្នកជាអតិថិជន Smart Postpaid សូមពិនិត្យមើលប្រវត្តិរូបរបស់អ្នក ដោយចុច *1202#។
ប្រសិនបើអ្នកគ្មានប្រវត្តិរូបទេ សូមអញ្ជើញទៅកាន់ទីតាំង Smart Shop ដែលនៅជិតលោកអ្នកបំផុត។ អ្នកនឹងត្រូវធ្វើតេស្ត CDR ដោយធ្វើការដាក់ស្នើរនូវឯកសារត្រូវការ (ឯកសារដូចគ្នាទៅនឹងអតិថិជន Smart Prepaid ដែរ បន្ថែមពីលើលិខិតក្រុមហ៊ុន ឬក៏លិខិតពី PIC) សូមចុះហត្ថលេខាលើលិខិតប្រកាស បន្ទាប់មកត្រូវបញ្ជូនទៅកាន់ផ្នែកការិយាល័យ Postpaid Back Office ។
ប្រសិនបើខ្ញុំមិនមានលិខិតដែលអាចទទួលយកបានទេ តើខ្ញុំអាចប្រើប្រាស់ឯកសាររបស់អ្នកដ៏ទៃទៀតដើម្បីចុះឈ្មោះបានទេ?
ទេ អ្នកមិនអាចប្រើប្រាស់ឯកសាររបស់អ្នកដទៃក្នុងការចុះឈ្មោះលេខទូរស័ព្ចដែលជាកម្មសិទ្ទិរបស់អ្នកបានទេ។
ប្រសិនបើខ្ញុំមិនស្គាល់ការហៅ CDR នៅលើទូរស័ព្ចរបស់ខ្ញុំ ក៏ប៉ុន្តែខ្ញុំមានស៊ីមនៅនឹងដៃ។ តើខ្ញុំអាចធ្វើការចុះឈ្មោះបានទេ?
បាទ/ចាស អ្នកអាចចុះឈ្មោះបាន។ ក៏ប៉ុន្តែ អ្នកត្រូវយកមកជាមួយនូវស៊ីមកាតដែលកំពុងដំណើរការ ព្រមទាំងអត្តសញ្ញាណប័ណ្ណរបស់អ្នក នៅពេលអ្នកចូលមកក្នុងហាងសម្រាប់ធ្វើការចុះឈ្មោះ។ អ្នកក៏នឹងត្រូវចុះហត្ថលេខាលើលិខិតប្រកាសផងដែរ។
តើការចុះឈ្មោះនេះត្រូវបានអនុវត្តចំពោះគ្រប់ប្រភេទលេខទាំងអស់ ដែលគ្មានប្រវត្តិរូបមែនទេ?
ទេ ការចុះឈ្មោះនេះគឺមានសុពលភាពចំពោះតែលេខប្រភេទ Siliver និងប្រភេទក្រោមនេះ។