
ជួបជាមួយក្រុមការងារ Smart

លោក Thomas Hundt
អគ្គនាយកប្រតិបត្តិ
ថូម៉ាសទទួលបានបទពិសោធន៍ជាច្រើនក្នុងវិស័យទូរគមនាគមន៍ តាមរយៈការងារក្នុងផ្នែក គ្រប់គ្រងជាច្រើនឆ្នាំនៅ ក្រុមហ៊ុន Siemens AG’s Communication Division និង Nokia Siemens Networks។ ថូម៉ាស ក៏ជាសមាជិក របស់ Supervisory Board of Azerfon នៅAzerbaijan។ នៅពាក់កណ្តាលឆ្នាំ 2008 ថូម៉ាសបានក្លាយជា អគ្គនាយកប្រតិបត្តិរបស់ ក្រុមហ៊ុន ទូរស័ព្ទចល័តមួយដែលមានការរីកលូតលាស់យ៉ាងឆាប់រហ័សនៅកម្ពុជាដែលមានឈ្មោះ ថា Smart Mobile។ ថូម៉ាសបានធ្វើ អាយក្រុមហ៊ុនដែលទើបនឹងចាប់ផ្តើមមួយនេះបោះជំហ៊ានដ៏ល្អក្នុង ទីផ្សារចាប់ពីលេងរៀង ទី 8 រហូតដល់ក្លាយជា ក្រុមហ៊ុនដែលធំជាងគេទីបី រួមបញ្ចូលទាំងការទិញ យកក្រុមហ៊ុន Starcell នៅឆ្នាំ 2011។
បន្ទាប់ពីការរួមបញ្ចូលគ្នាដោយជោគជ័យរវាង Hello Axiata និង Smart Mobile នៅខែធ្នូ ឆ្នាំ2013 ថូម៉ាសជាអគ្គនាយកប្រតិបត្តិ របស់ក្រុមហ៊ុន Smart ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តឈាន មុខគេនៅក្នុងប្រទេសកម្ពុជា!

លោក Feiruz IKHWAN
នាយកប្រតិបត្តិផ្នែកហរិញ្ញវត្ថុ
ហ្វេរ៉ូស បានចូលរួមជាមួយក្រុមហ៊ុន Smart Axiata នៅក្នុងខែតុលា ឆ្នាំ 2018។ គាត់ធ្លាប់បានបម្រើការងារជាមួយក្រុមហ៊ុន Axiata Group អស់រយៈពេលជាង 10 ឆ្នាំមកហើយ នៅក្នុងប្រទេសឥណ្ឌូណេស៊ីនិងម៉ាឡេស៊ី។ មុននេះ គាត់គឺជាប្រធានក្រុមនាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុនៅក្រុមហ៊ុន XL Axiata ប្រទេសឥណ្ឌូនេស៊ី ដែលបានដឹកនាំគំនិតផ្តួចផ្តើមផ្នែកយុទ្ធសាស្រ្តហិរញ្ញវត្ថុ និងដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរផ្លាស់ប្តូររបស់ក្រុមហ៊ុន XL Axiata។ លោកបាននៅជាមួយក្រុមហ៊ុន Axiata Group តាំងពីឆ្នាំ 2008 មកម្ល៉េះ ដែលលោកបានដឹកនាំទំនាក់ទំនងអ្នកវិនិយោគយុទ្ធសាស្រ្តសម្រាប់ក្រុមហ៊ុន ហើយជាផ្នែកមួយនៃក្រុមការងារគ្រប់គ្រងតំបន់។ អាជីពរបស់គាត់នៅក្នុងវិស័យទូរគមនាគមន៍បានចាប់ផ្តើមនៅក្នុងក្រុមហ៊ុន Telekom Malaysia Berhad រហូតដល់មានការបំបែក ក្រុមហ៊ុនជាផ្នែក និង ការចុះបញ្ចីបង្កើតក្រុមហ៊ុន Axiata Group Berhad ដែលគាត់គឺជាសមាជិកក្រុមស្នូលនៃការធ្វើយុទ្ធសាស្ត្រ។
គាត់គឺជាសមាជិក Chartered Institute of Management Accountants (CIMA) នៅចក្រភពអង់គ្លេសនិង មានសញ្ញាប័ត្របរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកសេដ្ឋកិច្ច គណនេយ្យនិង ហិរញ្ញវត្ថុពីសាលាសេដ្ឋកិច្ចទីក្រុងឡុង។

លោក Andrey Kuzin
នាយកប្រតិបត្តិផ្នែកបច្ចេកទេស
អេនឌ្រេមានបទពិសោធន៍ជាង12ឆ្នាំក្នុងវិស័យទូរគមនាគមន៍ចាប់ពីវិស្វករផ្នែកទូរគមនាគម ន៍ដល់ការគ្រប់គ្រងគម្រោងនិង នាយកប្រតិបត្តិផ្នែកបច្ចេកទេសនៅក្រុមហ៊ុន ទូរស័ព្ទចល័តជា ច្រើន។អេនឌ្រេមានបទពិសោធន៍ជាច្រើន ក្នុងការគ្រប់គ្រង គម្រោងទូរគមនាគមន៍ដ៏ស្មុគស្មាញនៅក្នុងប្រទេសជាច្រើន។
អេនឌ្រេបានរួមបញ្ចូលប្រព័ន្ធពីរដោយជោគជ័យរបស់ Hello Axiata និង Smart Mobile អោយក្លាយទៅជាប្រព័ន្ធ Smart Axiata តែមួយ។ការរួមបញ្ចូលប្រព័ន្ធនេះ បានទទួលជោគជ័យ ដោយសារតែការសហការគ្នាយ៉ាងល្អដែលជាលទ្ធផល Smart ទទួលបាន អតិថិជននិងប្រាក់ ចំណូលកើនឡើងរហូតដល់ Smart បានក្លាយជាក្រុមហ៊ុនទូរស័ព្ទធំជាងគេទី 2 នៅកម្ពុជា។
អេនឌ្រេជាអ្នកដឹកនាំដែលមានទឺសដៅក្នុងការបង្កើនសមត្ថិភាពរបស់អ្នកដែលនៅជុំវិញគាត់ហើយនឹងបង្កបរិយាកាសរីករាយដល់គាត់នឹងអ្នកដែលនៅជុំវិញគាត់។

លោក Kalyan Achyutuni
នាយកប្រតិបត្តិផ្នែកពត៌មានវិទ្យា
លោក Kalyan ត្រូវបានតែងតាំងជាប្រធានផ្នែកព័ត៌មានរបស់ក្រុមហ៊ុន Smart Axiata នៅថ្ងៃទី 1 ខែសីហាឆ្នាំ 2017 ។ មុនពេលចូលបម្រើការងារលោកបានកាន់តំណែងជាអ្នកដឹកនាំជាច្រើនក្នុងអំឡុងពេល 4 ឆ្នាំនៅក្រុមហ៊ុន Axiata Group ។ Kalyan មានបទពិសោធន៍ជាង 14 ឆ្នាំក្នុងនាមជានាយកប្រតិបត្តិផ្នែកអាយធីនិងទូរគមនាគមន៍ហើយជឿជាក់ថាការរីកចម្រើនខាងបច្ចេកវិទ្យាជាផ្នែកមួយដ៏សំខាន់ក្នុងការធ្វើអោយជីវិតរស់នៅរបស់មនុស្សកាន់តែងាយស្រួលនិងកាន់តែប្រសើរឡើង។ គាត់មានបទពិសោធន៍យ៉ាងច្រើនក្នុងការដោះស្រាយបញ្ហាស្មុគ្រស្មាញនិងគ្រប់គ្រងក្រុមពហុវប្បធម៌ដែលមានសញ្ជាតិជាច្រើន។
Kalyan កើតនៅប្រទេសឥណ្ឌានិងបញ្ចប់ការសិក្សាជាវិស្វករអគ្គិសនីនិងអេឡិចត្រូនិច។ គាត់ទទួលបានបទពិសោធន៏យ៉ាងទូលំទូលាយនៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានដោយកាន់មុខតំណែងផ្នែកបច្ចេកវិទ្យាជាច្រើននៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិនិងក្រុមហ៊ុនពិគ្រោះយោបល់ជាច្រើនដូចជា Infosys Technologies Limited និង Tata Consultancy Services នៅក្នុងការិយាល័យឥណ្ឌានិងម៉ាឡេស៊ី។

លោក Anthony Perkins
នាយកប្រតិបត្តិផ្នែកសេវាកម្មឌីជីថល
អាន់ថូនីជានាយកប្រតិបត្តិផ្នែកសេវាកម្មឌីជីថលរបស់ Smart។ ពីមុន លោកបានបម្រើការនៅ ក្រុមហ៊ុន Royal Group ហើយក៏ធ្លាប់ជាអគ្គនា យកប្រតិបត្តិរបស់ធនាគារឯកទេសវីង។ លោកបានមករស់នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 2008។ លោកបានចាប់ផ្តើមនៅវីងនៅក្នុង នាយកដ្ឋានបច្ចេកវិទ្យា បន្ទាប់មកជានាយកប្រត្តិបត្តិទូរទៅ ហើយក៏បានក្លាយជាអគ្គនាយក ប្រតិបត្តិនៅពេលដែលវីងត្រូវបាននៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Royal Group ហើយ ក្រុមហ៊ុនក៏បានក្លាយជាក្រុមហ៊ុន វេរលុយលំដាប់ថ្នាក់លេខ 1 នៅកម្ពុជា។
អាន់ថូនីមកពីចក្រភពអង់គ្លេស ហើយគាត់បានធ្វើការនៅទីក្រុងឡុងអស់រយៈពេល 11 ឆ្នាំនៅក្នុងមុខជំនាញជាច្រើនដូចជា Barclays, Aon, Bank of New York Europe, IBM Global Services, Royal Bank of Scotland និង JP Morgan Cazenove។ អេនថូនីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រខាងផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រនៅសកលវិទ្យាល័យ Greenwich ទីក្រុងឡុងនៅឆ្នាំ 1997។