សេចក្ដីជូនដំណឹងស្តីពីសិទ្ធិឯកជនភាពរបស់បេក្ខជន («សេចក្ដីជូនដំណឹងស្តីពីសិទ្ធិឯកជនភាព») មានគោលបំណងពន្យល់អំពីរបៀបដែល ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី («ក្រុមហ៊ុនស្មាត» ឬ «យើង») ប្រមូល រក្សាទុក ប្រើប្រាស់ និង បង្ហាញ (ជារួម សំដៅលើ «ដំណើរការ») នូវទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។
1. គោលការណ៍របស់យើង
រាល់សកម្មភាពទាំងអស់របស់យើងគឺត្រូវបានគាំទ្រដោយគោលការណ៍ទំនុកចិត្ត («T.R.U.S.T.») ដែលធ្វើឡើងដោយមានតម្លាភាព គោរពសិទ្ធិរបស់អ្នក នៅក្នុងការប្រើប្រាស់ទិន្នន័យរបស់អ្នក តាមរយៈការអនុវត្តប្រព័ន្ធសុវត្ថិភាពអ៉ីនធឺណិតដ៏រឹងមាំ ហើយយើងធ្វើដោយប្រុងប្រយ័ត្ន នៅពេលដែលមានការស្នើឱ្យបញ្ជូនទិន្នន័យ។
2. ការប្រមូលទិន្នន័យផ្ទាល់ខ្លួន
2.1. ប្រភេទទិន្នន័យផ្ទាល់ខ្លួន ដែលយើងប្រមូលរួមមាន៖
- ក. ព័ត៌មានលម្អិតផ្ទាល់ខ្លួន (ដូចជា ឈ្មោះ អាយុ អាសយដ្ឋាន រូបថត លេខទូរសព្ទ និង អ៉ីម៉ែល)។
- ខ. ព័ត៌មាននៃការជ្រើសរើសបុគ្គលិក (ដូចជា ពាក្យសុំធ្វើការ (តាមរយៈគេហទំព័រ និង ជាទម្រង់ក្រដាស) ប្រវត្តិរូបសង្ខេប កំណត់ត្រាសម្ភាសន៍ វីដេអូសម្ភាសន៍ ឯកសារយោងពីអតីតនិយោជក)។
- គ. ព័ត៌មានរសើប (ដូចជា ការពិនិត្យសុខភាព ពិការភាព សមាជិកភាពសហជីព ប្រាក់បៀវត្ស និង ប្រាក់ឧបត្ថម្ភ)។
- ឃ. ព័ត៌មានសម្ងាត់ (ដូចជា ឈ្មោះអ្នកប្រើប្រាស់ និង លេខសម្ងាត់នៃគេហទំពរ័ជ្រើសរើសបុគ្គលរបស់យើង)។ និង
- ង. ព័ត៌មានបញ្ជាក់អត្តសញ្ញាណ (ដូចជា លិខិតឆ្លងដែន ឬ អត្តសញ្ញាណប័ណ្ណ ថ្ងៃខែឆ្នាំកំណើត និង ទីកន្លែងកំណើត)។
2.2. យើងអាចប្រមូលទិន្នន័យផ្ទាល់ខ្លួនតាមរយៈអ្នកផ្ទាល់ ឈ្មោះអ្នកធានា ភ្នាក់ងារស្វែងរកការងារ និង មូលដ្ឋានទិន្នន័យ ប្រភពដែលមានលក្ខណៈជាសាធារណៈ គណនីបណ្ដាញសង្គមរបស់អ្នក និង ដោយការប្រើប្រាស់ខូឃីស៍ (cookies) ។
2.3. ប្រសិនបើអ្នកផ្តល់ឱ្យយើងនូវទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលផ្សេងទៀត ដែលជាផ្នែកមួយនៃដំណើរការដាក់ពាក្យសុំ អ្នកត្រូវបញ្ជាក់ថាអ្នកបានទទួលការយល់ព្រមពីគេជាមុន ដើម្បីឱ្យយើងអាចដំណើរការនិងទាក់ទងទៅគេបាន ប្រសិនបើចាំបាច់។
3. ការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន
ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកអាចត្រូវបានប្រើប្រាស់ ឬដំណើរការ ដោយពួកយើងក្នុងគោលបំណងដូចខាងក្រោម៖
- ក. កំណត់ និងវាយតម្លៃសក្ដានុពលការងាររបស់អ្នក ឬ តួនាទីនាពេលអនាគតផ្សេងទៀតដែលអាចនឹងមាន។
- ខ. កំណត់ត្រាទាក់ទងនឹងការជ្រើសរើស និង ការចូលធ្វើការងារ។
- គ. ធានានូវអនុលោមភាពជាមួយច្បាប់ និង បទប្បញ្ញត្តិជាធរមាន។
- ឃ. ធ្វើការត្រួតពិនិត្យអំពីប្រវត្តិរូប អនុលោមទៅតាមច្បាប់ជាធរមាន។ និង
- ង. ការពារសិទ្ធិស្របច្បាប់របស់យើងក្នុងកម្រិតដែលបានអនុញ្ញាតដោយច្បាប់។
4. ដំណើរការនៃទិន្នន័យផ្ទាល់ខ្លួន
4.1. បុគ្គល / អង្គភាពដែលត្រូវបានអនុញ្ញាតឱ្យចូលមើលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកមានដូចខាងក្រោម៖
- ក. ក្រុមការងារ ឬ អ្នកដែលមានភារកិច្ចនៅក្នុងក្រុមហ៊ុន និង ក្រុមហ៊ុនសម្ព័ន្ធរបស់យើង។
- ខ. តតិយភាគីក្នុងស្រុក ឬ ក្រៅប្រទេស ដែលជាប់ទាក់ទងក្នុងគោលបំណងផ្នែកច្បាប់ ឬ ផ្នែកអាជីវកម្ម។ ឬ
- គ. អាជ្ញាធររដ្ឋាភិបាល ឬ តុលាការ ប្រសិនបើយើងត្រូវបានតម្រូវឱ្យធ្វើតាម ឬ ត្រូវបានអនុញ្ញាតដោយច្បាប់។
4.2 យើងអាចផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទៅប្រទេសមួយផ្សេងទៀត (រាប់បញ្ចូលទាំងក្រុមហ៊ុននៅក្នុងសម្ព័ន្ធអាស្យាតា) ដោយអនុលោមទៅតាមច្បាប់ជាធរមាន និង ក្រុមហ៊ុនដែលមាននីតិវិធីគ្រប់គ្រាន់ក្នុងការការពារទិន្នន័យផ្ទាល់ខ្លួន ។
5. ការបង្ហាញអំពីទិន្នន័យផ្ទាល់ខ្លួន
យើងនឹងរក្សាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកជាការសម្ងាត់ និងមិនចែកចាយវាជាមួយតតិយភាគី ឬ អាជ្ញាធររាជរដ្ឋាភិបាល លើកលែងតែមានការយល់ព្រមពីអ្នក ឬ ក៏ស្ថិតនៅក្នុងកាលៈទេសៈដូចខាងក្រោម៖
- ក. ដើម្បីបំពេញកាតព្វកិច្ចតាមផ្លូវច្បាប់ និងបទប្បញ្ញត្តិនានា រួមមានក្នុងគោលបំណងការពារ ឬស៊ើបអង្កេតឧក្រិដ្ឋកម្ម។
- ខ. ដើម្បីអនុវត្តសិទ្ធិរបស់យើង លក្ខខណ្ឌនៃការប្រើប្រាស់ កម្មសិទ្ធិបញ្ញា សុវត្ថិភាព ឬ ភាគីពាក់ព័ន្ធរបស់យើង។
- គ. ក្នុងករណីយើងត្រូវបានទិញ ឬ ចងសម្ព័ន្ធជាមួយក្រុមហ៊ុនផ្សេងទៀត។ ឬ
- ឃ. ក្នុងគោលបំណងបណ្ដឹងផ្លូវច្បាប់ ដែលតម្រូវឱ្យយើងអនុវត្តតាម។
6. ការរក្សាទុកទិន្នន័យផ្ទាល់ខ្លួន
យើងនឹងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកលុះត្រាតែ វាជាលក្ខខណ្ឌតម្រូវសម្រាប់អាជីវកម្ម ពន្ធដារ ឬគោលបំណងស្របច្បាប់ផ្សេងទៀត។ ប្រសិនបើអ្នកទទួលយកការផ្តល់ជូនការងាររបស់យើង ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដែលប្រមូលបានក្នុងពេលជ្រើសរើសនឹងក្លាយជាផ្នែកមួយនៃកំណត់ត្រាបុគ្គលិករបស់អ្នក ដែលត្រូវបានរក្សាទុកសម្រាប់រយៈពេលដែលអ្នកធ្វើការជាមួយយើង និង ក្នុងរយៈពេលជាក់លាក់មួយ បន្ទាប់ពីអ្នកឈប់ធ្វើការជាមួយយើង។ ប្រសិនបើយើងមិនបានជ្រើសរើសអ្នកទេ យើងនៅតែអាចរក្សានិងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដែលបានប្រមូលក្នុងអំឡុងពេលដំណើរការជ្រើសរើស ដើម្បីធ្វើការពិចារណារូបអ្នកសំរាប់មុខតំណែងថ្មីផ្សេងទៀត និង ប្រសិនបើសមស្រប ដើម្បីយោងទៅកាន់ពាក្យសុំដែលអ្នកបានដាក់ពីមុនមក ក្នុងករណីដែលអ្នកបានផ្ញើប្រវត្តិរូបការងារ ឬ ព័ត៌មានផ្សេងទៀតមកកាន់យើងនាពេលអនាគត ក៏ដូចជាក្នុងគោលបំណងគ្រប់គ្រងប្រព័ន្ធទិន្នន័យដើម្បីសម្រួលដល់ការស្វែងរក និង វិភាគ។
7. ការធ្វើបច្ចុប្បន្នភាពលើសេចក្តីជូនដំណឹងស្តីពីសិទ្ធិឯកជនភាព
យើងរក្សាសិទ្ធិក្នុងការធ្វើបច្ចុប្បន្នភាពលើសេចក្តីជូនដំណឹងស្តីពីសិទ្ធិឯកជនភាពនេះ នៅពេលដែលចាំបាច់។ យើងណែនាំអ្នកឱ្យពិនិត្យមើលសេចក្តីជូនដំណឹងស្តីពីសិទ្ធិឯកជនភាពនេះម្តងម្កាល ដើម្បីឱ្យបានជ្រាបអំពីការផ្លាស់ប្តូរណាមួយ។
8. ទំនាក់ទំនង
ប្រសិនបើអ្នកមានសំណួរ ឬបញ្ហាអំពីសេចក្ដីជូនដំណឹងស្តីពីសិទ្ធិឯកជនភាពនេះ ឬ របៀបដំណើរការសិទ្ធិឯកជនភាព និង ព័ត៌មានរបស់ពួកយើង អ្នកអាចទំនាក់ទំនងមកយើងតាមរយៈអ៉ីម៉ែល: [email protected] ។
សេចក្តីជូនដំណឹងនេះត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី 24 ខែឧសភា ឆ្នាំ2021 ។