Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ទិញកញ្ចប់ទិន្នន័យអ៉ីនធឺណិតបន្ថែមស្មាត បានកាន់តែច្រើន ក្នុងតម្លៃទាបជាងមុន ប្រើសម្រាប់កម្មវិធីអេបដែលអ្នកត្រូវប្រើច្រើនបំផុតប្រចាំថ្ងៃ។​

សាកសមសម្រាប់អ្នកចូលចិត្តរក្សាទំនាក់ទំនងជាមួយបណ្តាយសង្គម លេងហ្គេមល្បីៗ បែបឌីជីថល សម្រាប់ សិក្សា និងធ្វើការ រួមទាំងសម្រាប់អ្នកប្រើអ៉ីនធឺណិត ជាមួយកម្មវិធីកម្សាន្តភាសារចិន។​

​អ្នកអាចជ្រើសរើស កញ្ចប់ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ឬប្រចាំខែ ទៅតាមតម្រូវការរបស់អ្នក។ ​
ប្រើអ៉ីនធឺណិតកាន់តែចំនេញជាមួយ កញ្ចប់អ៉ីនធឺណិតបន្ថែមស្មាត!​

កញ្ចប់ តម្លៃកញ្ចប់ ទិន្នន័យអ៉ីនធឺណិត កញ្ចប់បន្ថែម​Social Pack កញ្ចប់បន្ថែម​Leng កញ្ចប់បន្ថែម​Work & Learn កញ្ចប់បន្ថែម​Chinese Pack
ប្រចាំថ្ង 19 សេន 2.5GB *1708*1*1# *1708*2*1# N/A N/A
ប្រចាំសប្តាហ៍ 99 សេន 15GB *1708*1*7# *1708*2*7# *1708*3*7# *1708*4*7#
ប្រចាំខែ 3.99 ដុល្លារ 65GB *1708*1*30# *1708*2*30# *1708*3*30# *1708*4*30#
ដើម្បីផ្តាច់ ស្មាតណាស់ ឬចុច*1708*0# ឬ *1200#
កម្មវីធីអេបដែលអាចប្រើបាន

លក្ខខណ្ឌ និងការអនុវត្ត ​

  • អតិថិជនដែលកំពុងប្រេីគម្រោង Smart Flexi250 មិនអាចទិញកញ្ចប់អ៉ីធឺណិតបន្ថែមបានទេ។
  • អតិថិជនដែលកំពុងប្រេីគម្រោង Smart ល្អ! មិនអាចទិញកញ្ចប់អ៉ីធឺណិតបន្ថែមបានទេ នៅពេលដែលគម្រោង Smart ល្អ! របស់អ្នកត្រូវបានផុតកំណត់។
  • សេវាកម្មកញ្ចប់អ៉ីនធឺណិតបន្ថែមសម្រាប់អតិថិជនប្រភេទបង់លុយជាមុន (Prepaid Numbers) តែប៉ុណ្ណោះ។ ហើយអាចប្រើបានតែក្នុងពេលស្ថានភាពគណនីសម្បងរបស់អតិថិជននៅដំណើរការប៉ុណ្ណោះ។ ​
  • គ្រប់កញ្ចប់អ៉ីធឺណិតបន្ថែមនឹងធ្វើការភ្ជាប់សារជាថ្មី ដោយស្វ័យប្រវត្តិ​ ដែលចំនួនលុយនឹងត្រូវកាត់ចេញពីគណនីចម្បងរបស់អតិថិជន។ អតិថិជនក៏អាចធ្វើការភ្ជាប់កញ្ចប់អ៉ីធឺណិតបន្ថែមណាមួយឡើងវិញមុនថ្ងៃផុតកំណត់បាន ដោយគ្រាន់តែចុចកូដឡើងវិញដដែល។​
  • ការទិញកញ្ចប់អ៉ីធឺណិតបន្ថែមប្រភេទដូចគ្នានឹងត្រូវបូកទិន្នន័យអ៉ីធឺណិតចូលគ្នាហើយយកសុពលភាពតាមកញ្ចប់មួយណាដែលមានរយៈពេលវែងជាងគេ។ ឧទាហរណ៍៖ បើអតិថិជនភ្ជាប់កញ្ចប់អ៉ីធឺណិតបន្ថែម Social Pack ប្រចាំខែ រួចភ្ជាប់កញ្ចប់អ៉ីធឺណិតបន្ថែម Social Pack ប្រចាំថ្ងៃ ឬប្រចាំសប្តាហ៍ នោះទិន្នន័យអ៉ីធឺណិត នឹងត្រូវបូកចូលគ្នា ហើយសុពលភាពនឹងគិតតាមកញ្ចប់មួយណាដែលនៅសល់រយៈពេលវែងជាងគេ។​
  • ការភ្ជាប់ប្រភេទកញ្ចប់អ៉ីនធឺណិតបន្ថែមផ្សេងៗគ្នាស្រមពេលតែមួយ នោះទិន្នន័យអ៉ីធឺណិតសរុប ពីកញ្ចប់នីមួយៗនឹងមិនអាចបូកចូលគ្នាបានទេ។ ឧទាហរណ៍៖ អតិថិជនបានភ្ជាប់កញ្ចប់អ៉ីនធឺណិតបន្ថែម Social Pack ផង ភ្ជាប់កញ្ចប់អ៉ីនធឺណិតបន្ថែម Leng ផង នោះទិន្នន័យអ៉ីធឺណិតរបស់កញ្ចប់នីមួួយៗ គឺគិតដោយឡែកពីគ្នា និងមានសុពលភាពដោយឡែករៀងៗខ្លួនផងដែរ។​
  • ទិន្នន័យអ៉ីនធឺណិតនៅក្នុងកញ្ចប់អ៉ីនធឺណិតបន្ថែមនីមួយៗ អាចប្រើបានតែជាមួយកម្មវិធីំអេប/សេវាកម្មដែលមានបញ្ចូលក្នុងកញ្ចប់កម្មវិធីបន្ថែមនីមួយៗ ប៉ុណ្ណោះ។​ នៅពេលដែលទិន្នន័យអ៉ីនធឺណិតបន្ថែមត្រូវបានប្រើប្រាស់អស់ នោះការប្រើអ៉ីនធឺណិតបន្ទាប់នឹងត្រូវកាត់ចេញពីគម្រោងចម្បង ឬលុយនៅក្នុងគណនីចម្បងធម្មតា។​
  • ទិន្នន័យអ៉ីនធឺណិតនៅក្នុងកញ្ចប់អ៉ីនធឺណិតបន្ថែមនីមួយៗ អាចប្រើបានសម្រាប់តែមាតិកាក្នុងកម្មវិធីអេបតែប៉ុណ្ណោះ។ ប្រសិនបើអ្នកចេញពីកម្មវិធីដែលរួមបញ្ចូលក្នុងកញ្ចប់កម្មវិធីបន្ថែមនីមួយៗ ហើយចុចចូលប្រើមាតិកាខាងក្រៅ នោះទិន្នន័យអ៉ីនធឺណិតនឹងត្រូវកាត់ចេញពីគម្រោងចម្បង ឬ លុយនៅក្នុងគណនីចម្បងធម្មតា មិនកាត់ចេញពីកញ្ចប់អ៉ីធឺណិតបន្ថែមនោះទេ។ ​
  • ការជូនដំណឹងអំពីស្ថានភាព SMS នៃការដាស់តឿនការប្រើប្រាស់ទិន្នន័យនឹងត្រូវបានផ្ញើប្រសិនបើ អតិថិជនប្រើអ៉ីធឺណិត អស់ដល់ 90% និង 100% នៃកញ្ចប់ទិន្នន័យអ៉ីធឺណិតដែលមាន។​
  • ដើម្បីពិនិត្យមើលសមតុល្យគម្រោង និងផ្តាច់សេវាកម្មបន្ថែមរបស់អ្នក សូមចុច *1200# ឬ *1201# ឬ ចូលទៅកាន់កម្មវិធីអេប ស្មាតណាស់។​
  • អតិថិជនក៏អាចធ្វើការផ្តាច់កញ្ចប់អ៉ីធឺណិតបន្ថែមណាមួយឡើងវិញមុនថ្ងៃផុតកំណត់បាន ដោយគ្រាន់តែចុច *1708*0# or *1200# ឬ ស្មាតណាស់់់។ តែអតិថិជននៅតែអាចទិន្នន័យដែលនៅសស់នឹងត្រូវបានរក្សាទុក ហើយអតិថិជននៅតែអាចប្រើប្រាស់បាន រហូតដល់អស់អ៉ីធឺណិតបន្ថែម ឬដល់ថ្ងៃអស់សុពលភាពបានរហូតដល់ថ្ងៃផុតកំណត់។​

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ