
Smart Wi-Fi Calling FAQs
តើអ្វីទៅជា Smart Wi-Fi Calling?
Smart Wi-Fi Calling គឺជាសេវាកម្មមួយដែលអាចអោយអតិថិជន Smart អាចតេ និងផ្ញើសារ ចេញ ឬចូល តាមរយៈ Wi-Fi។
តើវាអាចប្រើបានសម្រាប់លេខ postpaid ដែរឬទេ?
វាអាចប្រើបានសម្រាប់លេខ postpaid និង prepaid។
តើមានការគិតលុយសម្រាប់ការប្រើប្រាស់សេវាកម្មនេះដែរឬទេ?
សេវាកម្ម Smart Wi-Fi Calling គឺជាសេវាកម្មដែលអតិថិជនមិនចាំបាច់បង់ថ្លៃសម្រាប់ដំណើការឡើយ។ ហើយការតេ និងផ្ញើសារតាមរយៈសេវាកម្មនេះត្រូវគិតក្នុងអត្រាធម្មតា។
តើការតេ និងផ្ញើសារតាមរយៈ Smart Wi-Fi Calling ត្រូវបានគិតលុយក្នុងអត្រាដូចម្តេច?
អត្រាគិតលុយសម្រាប់ការតេ និងផ្ញើសារ តាមរយៈ Smart Wi-Fi Calling មានដូចជា
- តេចូល និងទទួលសារដោយឥតគិតលុយទោះបីជានៅក្រៅប្រទេស។
- តេ និងផ្ញើសារចេញក្នុងប្រព័ន្ធ ទៅក្នុងនិងក្រៅប្រទេស ត្រូវបានគិតក្នុងអត្រាតម្លៃធម្មតាពីលុយគណនីដែលមានស្រាប់ រួមមាន លុយគណនីបន្ថែម លុយប្រូម៉ូសិន និងលុយគណនីចម្បង។
- តេ និងផ្ញើសារចេញក្រៅប្រព័ន្ធ ទៅក្នុងនិងក្រៅប្រទេស ត្រូវបានគិតក្នុងអត្រាតម្លៃធម្មតាពីលុយគណនីចម្បងតែមួយគត់។
- តេ និងផ្ញើសារចេញ ទៅក្រៅប្រទេស ត្រូវបានគិតក្នុងអត្រាតម្លៃអន្តរជាតិធម្មតាពីលុយគណនីចម្បងតែមួយគត់។
តើខ្ញុំអាចប្រើ Smart Wi-Fi Calling ពេលកំពុង roaming បានដែរឬទេ?
អ្នកអាចប្រើបាន ហើយត្រូវបានគិតលុយក្នុងអត្រាក្នុងស្រុក និងអាស្រ័យទៅលើគម្រោងដែលអតិថិជនកំពុងប្រើ។
ប្រសិនបើខ្ញុំកំពុងប្រើ Smart Wi-Fi Calling នៅប្រទេសម៉ាឡេស៊ី ហើយខ្ញុំចង់តេទៅមិត្តភក្តិរបស់ខ្ញុំដែលកំពុងនៅប្រទេសសិង្ហបុរី ហើយប្រើស៊ីមសិង្ហបុរី តើការតេនេះត្រូវគិតថ្លៃដូចម្តេច?
វាត្រូវគិតតាមអត្រាតម្លៃអន្តរជាតិពីកម្ពុជា ទៅសិង្ហបុរី។
ប្រសិនបើខ្ញុំកំពុងប្រើ Smart Wi-Fi Calling នៅប្រទេសម៉ាឡេស៊ី ហើយខ្ញុំចង់តេទៅមិត្តភក្តិរបស់ខ្ញុំដែលកំពុងប្រើ Smart Wi-Fi Calling នៅប្រទេសវៀតណាម តើការតេនេះត្រូវគិតថ្លៃដូចម្តេច?
វាត្រូវគិតតាមអត្រាតម្លៃក្នុងស្រុក ហើយទៅតាមគម្រោងដែលអតិថិជនកំពុងប្រើ។
តើទូរស័ព្ទស៊េរីណាខ្លះដែលអាចប្រើសេវាកម្មនេះបាន?
បច្ចុប្បន្ន ទូរស័ព្ទ ដែលអាចប្រើសេវាកម្មនេះរួមមាន
1. Samsung: Galaxy J4+, Galaxy J6+, Galaxy J7, Galaxy J8, Galaxy S8, Galaxy S8+, Galaxy S9, Galaxy S9, Galaxy S10, Galaxy S10 Plus, Galaxy S20, Galaxy S20 Ultra, Galaxy S21, Galaxy S21+, Galaxy S21 Ultra, Galaxy Note9, Galaxy Note10, Note 10 Lite, Note 10 Plus, Note 20, Note 20 Plus and Note 20 Ultra.
2. Huawei: Mate 30 Pro, Mate 20, Mate 20 Pro, P20, P20 Pro,P30, P30 Pro, P40, P40 Pro, Nova 3, Nova 3i and Nova 3lite.
3. Apple: iPhone 6 ឡើងទៅ ហើយមានប្រព័ន្ធប្រតិបត្តិការ iOS 12.1.1.
ប្រសិនបើខ្ញុំកំពុងប្រើ Smart Wi-Fi Calling នៅប្រទេសម៉ាឡេស៊ី ហើយខ្ញុំចង់តេទៅមិត្តភក្តិរបស់ខ្ញុំដែលកំពុងនៅប្រទេសសិង្ហបុរី ហើយប្រើស៊ីមសិង្ហបុរី តើការតេនេះត្រូវគិតថ្លៃដូចម្តេច?
វាត្រូវគិតតាមអត្រាតម្លៃអន្តរជាតិពីកម្ពុជា ទៅម៉ាឡេស៊ី។
តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីប្រើសេវាកម្មនេះបាន?
អ្នកត្រូវតែមានទូរស័ព្ទដែលអាចប្រើ Smart Wi-Fi Calling និងស៊ីម Smart 4G។ សម្រាប់ទូរស័ព្ទដែលអាចប្រើ Smart Wi-Fi Calling សូមចូលទៅមើលចំលើយនៃសំណួរទី 9។
ប្រសិនបើខ្ញុំកំពុងនៅកន្លែងដែលគ្មានសេវាទូរស័ព្ទ តើខ្ញុំអាចតេតាមរយៈ Smart Wi-Fi Calling បានដែរឬទេ?
អ្នកអាចតេបាន អោយតែទូរស័ព្ទរបស់អ្នកភ្ជាប់ទៅ Wi-Fi។
តើខ្ញុំអាចប្រើប្រាស់សេវា Smart Wi-Fi Calling បានដែរឬទេ ប្រសិនបើខ្ញុំដកស៊ីមកាតចេញពីទូរស័ព្ទរបស់ខ្ញុំ?
អ្នកមិនអាចប្រើវាបានទេ។ អ្នកត្រូវតែដាក់ស៊ីមកាត 4G នៅក្នុងទូរស័ព្ទរបស់អ្នកដើម្បីប្រើវា។
ប្រសិនបើខ្ញុំកំពុងប្រើសេវា Smart Wi-Fi Calling ហើយមិត្តរបស់ខ្ញុំកំពុងប្រើប្រាស់សេវាទូរស័ព្ទ តើពួកយើងអាចតេទាក់ទងគ្នាបានដែរឬទេ?
បាន។
នៅពេលខ្ញុំបើកមុខងារ Wi-Fi Calling នៅលើទូស័ព្ទខ្ញុំហើយ តើធ្វើដូចម្តេចទើបខ្ញុំដឹងថាវាដំណើរការ?
មានសញ្ញាបង្ហាញថាវាដំណើរការ។ ឧទាហរណ៍