Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ការប្រគុំតន្រ្តីសប្បុរសធម៌នេះគឺជាផ្នែកមួយនៃយុទ្ធនាការ ឆ្ពោះទៅមុខរួមគ្នា ដោយមានគោលបំណងលើកស្ទួយសាមគ្គីភាពរវាងប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសកម្ពុជា

ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បានប្រកាស កាលពីថ្ងៃអាទិត្យថាក្រុមហ៊ុននឹងរៀបចំការប្រគុំតន្រ្ដីតាមអនឡាញ ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន។

ការប្រគុំតន្រ្តីសប្បុរសធម៌ស្នាមញញឹមនឹងមានការចូលរួមសម្ដែងពីសិល្បករកម្ពុជាកំពូលៗ ខណៈពេលមានការរៃអង្គាសថវិកាសម្រាប់មន្ទីរពេទ្យតាមរយៈការលក់សំភារៈទំនិញ និងការបរិច្ចាក ដោយមានការចូលរួមបរិច្ចាកថវិកាបន្ថែមពីក្រុមហ៊ុន Smart ឲ្យគ្រប់ ១០ ម៉ឺនដុល្លាផងដែរ។

លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «ក្នុងនាមជាក្រុមហ៊ុនដែលធ្វើការជិតស្និតជាមួយសហគមន៍ទូទាំងប្រទេសកម្ពុជា យើងមានអារម្មណ៍ត្រេកអរដែលបានរៀបចំការប្រគុំតន្រ្តីសប្បុរសធម៌ស្នាមញញឹម ម្តងទៀតក្នុងអំឡុងពេលដ៏លំបាកនេះ។ យុទ្ធនាការរៃអង្គាសថវិកាពីការប្រគុំតន្រ្តីសប្បុរសធម៌ស្នាមញញឹមកាលពីឆ្នាំមុនទទួលបានជោគជ័យដ៏ល្អមែនទែន ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីមូលនិធិគន្ធបុប្ផាកម្ពុជាដែលមានមនុស្សរាប់ពាន់នាក់បានចូលរួម។»

អតិថិជនក្រុមហ៊ុន Smart អាចបរិច្ចាកថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរដោយចុច *២០២១* និងចំនួនទឹកប្រាក់ដែលអ្នកចង់បរិច្ចាកចន្លោះពី ១ ដុល្លារទៅ ១០ ដុល្លារដោយចុចសញ្ញាទ្រុងជ្រូកនៅពេលបញ្ចប់។ ឧទាហរណ៍៖ ប្រសិនបើអតិថិជនចង់បរិច្ចាក ១ ដុល្លារ អតិថិជនគួរចុច *២០២១*១ # ហើយចុចបញ្ចូន។ ទំនិញសម្រាប់លក់អំឡុងពេលប្រគុំតន្ត្រីរួមមាន អាវយឺត និងកាបូបស្ពាយ ក៏នឹងមានលក់នៅតាម Smart Shop ចំនួន ៦ កន្លែងនៅទូទាំងរាជធានីភ្នំពេញ ដែលមានទីតាំងនៅ Smart Shop ផ្លូវមុន្នីវង្ស Smart Shop មហាវិថីព្រះនេរុហ៍ Smart Shop កោះពេជ្រ Smart Shop អ៊ីអនម៉ល និង អ៊ីអនម៉លសែនសុខ និង Smart Shop ធីខេ (ទួលគោក)។ យុទ្ធនាការបរិច្ចាកនេះចាប់ផ្តើមកាលពីថ្ងៃច័ន្ទ ហើយនឹងទទួលយកវិភាគទានរហូតដល់ចុងខែកុម្ភៈ។

លោកវេជ្ជបណ្ឌិត ចាន់ ណារិទ្ធិ នាយកលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជាមានប្រសាសន៍ថា៖ «ដោយសារតែជំងឺរាតត្បាតកូវីដ១៩នៅតែបន្ត ការបរិច្ចាកពីវិស័យឯកជនដល់ស្ថាប័នសុខាភិបាលសាធារណៈដើរតួយ៉ាងសំខាន់ក្នុងការចូលរួមផ្តល់សេវាថែទាំសុខភាពឥតគិតថ្លៃដល់ពលរដ្ឋងាយរងគ្រោះជាងគេនៅកម្ពុជា។ យុទ្ធនាការដូចជាការប្រគុំតន្ត្រីសប្បុរសធម៌ស្នាមញញឹមរបស់ក្រុមហ៊ុន Smart បង្ហាញឲ្យឃើញអំពីការយល់ដឹងដ៏ធំធេងនៃទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ហើយក្នុងន័យនេះផងដែរ ក្រុមហ៊ុន Smart ដើរតួជាក្រុមហ៊ុនគំរូ និងជាគំរូក្នុងវិស័យឯកជននៅកម្ពុជាផង។»

លោក ទេព ណាវី នាយកប្រតិបត្តិមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ថា៖ «យើងសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Smart Axiata ដែលបានចូលរួមផ្សព្វផ្សាយការយល់ដឹងអំពីវិធីដែលពលរដ្ឋម្នាក់ៗអាចចូលរូមជួយគ្នាទៅវិញទៅមក តាមរយៈយុទ្ធនាការរបស់ក្រុមហ៊ុន និងជាពិសេសការប្រគុំតន្រ្តីតាមអនឡាញ ដែលនឹងបង្កើនការគាំទ្រខាងថវិកាបន្ថែមទៀតដល់កុមារងាយរងគ្រោះបំផុតនៅកម្ពុជា។ យើងសូមអំពាវនាវដល់សាធារណជនចូលរួមផ្ដល់វិភាគទានដល់មន្ទីពេទ្យឲ្យកាន់តែសកម្មក្នុងគ្រាលំបាកនេះ។»

ដោយនឹងមានការចូលរួមពីតារាល្បីៗ ការប្រគុំតន្ត្រីសប្បុរសធម៌ស្នាមញញឹមនឹងធ្វើការផ្សាយផ្ទាល់នៅថ្ងៃទី ១៤ ខែកុម្ភៈ។ ការប្រគុំតន្ត្រីនេះគឺជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» ដោយរៀបចំឡើងក្នុងគោលបំណងលើកស្ទួយសាមគ្គីភាពរវាងប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសកម្ពុជា

ទន្ទឹមនឹងនេះ កម្មវិធីពានរង្វាន់ពលរដ្ឋគំរូរបស់ក្រុមហ៊ុន Smart Axiata ដែលទើបចាប់ផ្តើមនាពេលថ្មីៗនេះកំពុងស្វែងរកពលរដ្ឋគំរូរបស់ប្រទេសកម្ពុជា ដែលបានចូលរួមជួយច្រើនជាងគេដល់ប្រទេសជាតិ អ្នកជិតខាង ភូមិ ឃុំ ឬខេត្តរបស់ពួកគេ នឹងមានលទ្ធភាពឈ្នះប្រាក់ចំនួន ១ ម៉ឺន ដុល្លារ។ ព័ត៌មានលម្អិតបន្ថែមអំពីវិធីតែងតាំងនរណាម្នាក់សម្រាប់ពានរង្វាន់ពលរដ្ឋគំរូនេះ អាចស្វែងរកបាននៅទំព័រហ្វេបុក Smart for Cambodia (https://www.facebook.com/smartforcambodia) ។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

 

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ