Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

តាមរយៈភាពជាដៃគូថ្មីរវាងក្រុមហ៊ុន Smart Axiata និង ក្រុមហ៊ុន Razer  អ្នកគាំទ្រវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា ឥឡូវនេះអាចប្រើប្រាស់ទឹកប្រាក់ក្នុងសមតុល្យចំបងរបស់ក្រុមហ៊ុន Smart  យ៉ាងងាយស្រួល និងប្រកបដោយសុវត្ថិភាព ដើម្បីទិញរូបិយប័ណ្ណ និងឥណទាន​លើកម្មវិធី Razer Gold ដែលពួកគេអាចយកឥណទាននេះទៅទិញ កម្មវិធីហ្គេម និងកម្មវិធីកំសាន្តនានាជាង 34 000​ កម្មវិធី។

ដើម្បីអបអរភាពជាដៃគូថ្មីនេះ អតិថិជនក្រុមហ៊ុន Smart អាចទទួលបានការផ្ដល់ជូន ៥០% សម្រាប់រយៈពេលមួយខែ​ (រហូតដល់ទៅទឹកប្រាក់ស្មើនឹង៥ ដុល្លារ នៃឥណទានហ្គេម Razer Gold អនឡាញ) នៅពេលពួកគេបញ្ចូលទឹកប្រាក់ក្នុងកាបូប Razer Gold យ៉ាងតិចណាស់៥ដុល្លារតាមរយៈសមតុល្យចំបងរបស់ពួកគេ។​ ការផ្តល់ជូននេះធ្វើឡើងសម្រាប់ប្រតិបត្តិការចំនួន ៥០ ដងមុនគេបង្អស់រៀងរាល់ថ្ងៃ។

ក្នុងឯកសារវីដេអូដែលត្រូវបានដាក់បញ្ចាំងតាមអនឡាញក្នុងព្រឹត្តិការណ៍សម្ពោធភាពជាដៃគូនេះកាលពីថ្ងៃច័ន្ទ ទី២៨ ខែមិថុនា លោក Adisorn Phonnarut នាយកជាន់ខ្ពស់នៃ Razer Gold បានឲ្យដឹងថា ៖ «តាងនាមឲ្យ ក្រុមហ៊ុន Razer  យើងខ្ញុំសូមសម្តែងនូវក្ដីរំភើប ដែលបានធ្វើជាដៃគូជាមួយ ក្រុមហ៊ុន Smart Axiata លើ Razer Gold ដែលអតិថិជន Smart អាចទិញបានយ៉ាងងាយតាមរយៈសមតុល្យចម្បងរបស់ពួកគេ។»

លោកបាន​បន្ថែមថា៖ «អ្នក​លេងហ្គេមនៅទូទាំងពិភពលោកអាច​ទិញ​ទំនិញតាម Razer Gold ដែលជា​ប្រភេទ​ឥណទាន​និម្មិត​រួមបញ្ចូលគ្នា​នេះ​​បាន ហើយ​វា​អាច​ត្រូវបានប្រើ​ប្រាស់​ក្នុង​ហ្គេម និង​​ល្បែង​កម្សាន្ត​ជាង ៣៤.០០០​។ អ្នកអាច​ប្រើ Razer Gold ដើម្បីទិញ​ហ្គេម និង​មាតិកា​ក្នុង​ហ្គេម​របស់អ្នក ហើយ​អ្នក​ក៏​អាច​រីករាយ​នឹង​រង្វាន់​ផ្សេង​ៗ​នៅក្នុង​ Razer Silver ផងដែរ​ តាមរយៈ [កម្ម​វិធី​ផ្ដល់ជូន​អតិថិជនដែលមានភក្ដីភាពមួយ] និង​កិច្ចព្រមព្រៀង​ហ្គេម​ផ្តាច់មុខ​នានា»។

កម្មវិធី Razer Silver នឹង​ត្រូវ​បាន​បន្ថែម​ដោយ​ស្វ័យប្រវត្តិ​ទៅ​កាន់គណនី​របស់អ្នក ហើយ​អាច​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ទាញយក​អំណោយ និង​វត្ថុ​ផ្សេងៗ​ក្នុងពេលលេងហ្គេម។

ការទិញហ្គេមដោយប្រើសមតុល្យចំបងនេះ អាចដំណើរទៅបានដោយសារតែ វាជាផ្នែកមួយនៃការរួមបញ្ចូលគ្នា ក៏ដូចជាការដាក់អោយប្រើប្រាស់កម្មវិធីផ្លាតហ្វមឌីជីថល API របស់ក្រុមហ៊ុន Apigate។

លោក Raja Mansukhani ប្រធានក្រុមហុ៊ន Apigate និង ជាអគ្គនាយកនៃសេវាកម្មហិរញ្ញវត្ថុឌីជីថលនៃ Axiata Digital បានថ្លែងថា៖  «Apigate មានសេចក្ដីសោមន្សរីករាយណាស់ក្នុងការជួយអោយមាននូវការចាប់ដៃគូរវាង ក្រុមហ៊ុន Smart និង ក្រុមហ៊ុន Razer ដែលអនុញ្ញាតឲ្យអតិថិជនរបស់ក្រុមហ៊ុន Smart អាចបញ្ចូលឥណទានទៅក្នុងកាបូប Razer Gold ហើយអាចទិញហ្គេមនិងមាតិកាដែលខ្លួនពេញចិត្តតាមរយៈដំណោះស្រាយដ៏ងាយស្រួលរបស់ខ្លួន។​ ​ពួកយើងមានភាពរីករាយណាស់ក្នុងការបន្ដភាពជាដៃគូបែបយុទ្ធសាស្រ្ដជាមួួយក្រុមហ៊ុន Smart និង ជាផ្នែកមួយនៃការកើនឡើងរបស់ Razer Gold​ ដោយផ្ដល់នូវមធ្យោបាយដែលពួកគេអាចសម្រេចបាន»។

ក្រុមហ៊ុន Smart ឱ្យដឹងថានេះ​គឺជា​ភាពជាដៃគូ​ផ្តាច់​មុខ​​លើក​ដំបូង​សម្រាប់​ក្រុមហ៊ុន​ទូរគមនាកមន៍​កម្ពុជា​ ដែល​      ផ្តល់ជូនសេវា​នេះ។

លោក Thomas Hundt អគ្គនាយករបស់ក្រុមហ៊ុន Smart Axiata បាន​ថ្លែងថា៖ «យើង​មាន​ក្តីរីករាយ​យ៉ាង​ខ្លាំង​ដែលអាច​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ហ្គេម​ដ៏​មាន​ឥទ្ធិពល​នេះ ដោយ​សារ​ក្រុមហ៊ុន Razer នឹង​នាំ​មក​នូវ​ការ​ផ្តល់ជូន​ពិសេស​ដល់​អ្នក​លេងហ្គេម​របស់​យើង និង​លទ្ធភាព​ប្លែកពីគេ​​​​ដើម្បីទិញលើ​ Razer Gold ដោយប្រើប្រាស់​ ​គណនីចម្បងរបស់ Smart។ ការ​លេងហ្គេម​តាមឧបករណ៍​​ចល័ត និង​កីឡា​អេឡិច​​ត្រូនិច​កំពុងមាន​ប្រជា​ប្រិយ​ភាព​​មិនធ្លាប់​មាននៅ​កម្ពុជា ហើយ​យើង​តែងតែ​ស្វះស្វែង​រក​វិធីផ្សេងៗ​ ដើម្បីគាំទ្រ​ដល់​សហគមន៍​កីឡា​អេឡិច​​ត្រូនិច​​របស់​យើង​​ជាមួយ​នឹង​កិច្ចព្រមព្រៀង​ល្អៗ ដើម្បី​​ឱ្យ​ពួកគេ​អាច​បន្ត​លេងហ្គេម​ដោយ​គ្មានការ​រំខានមិនថា​​នៅ​ទីកន្លែង​ណា​ទេ»។

លោក Thomas បាន​បន្ថែមថា៖ «តាមរយៈ​ភាពជាដៃគូនេះ អ្នក​ជាវ​​ហ្គេម​របស់យើង​ឥឡូវ​នេះ​ក៏​នឹង​អាច​រីករាយ​នឹង​បទពិសោធ​លេងហ្គេម​កាន់តែ​រលូនថែមទៀត​ផង​ដែរ​​តាម​រយៈ​ផ្សារ​លេងហ្គេម Leng Center ដែល​អាច​ចូល​លេង​​​​បាន​តាមរយៈ​កម្មវិធី​ទូរស័ព្ទដៃ SmartNas របស់​យើង»។

ដើម្បី​ទិញ Razer Gold និង​រីករាយ​នឹង​ការ​ផ្តល់​ជូនបន្ថែម ៥០% អតិថិជន​គ្រាន់តែ​ចូលទៅកាន់​គេហទំព័រ gold.razer.com និង​ជ្រើស​រើស​យកវិធីបង់ប្រាក់​តាម​រយៈ​ Smart សម្រាប់​ការ​ទិញ​​របស់ខ្លួន​នៅពេលដែល​ផ្ទាំង​បង្ហាញ​ពីការ​បង់ប្រាក់​លោត​ចេញឡើង។ អ្នកជាវ​សេវា​លេង​ហ្គេម ត្រូវ​មាន​ទឹកប្រាក់ចម្បង​គ្រប់​គ្រាន់​ដើម្បី​បញ្ចប់​ប្រតិបត្តិការ ៕

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata​​ ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ