Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

អាល់ប៊ុមដែលដាក់ចេញនេះឆ្លុះបញ្ជាំងអំពី ការធំដឹងក្ដី ក្ដីស្រលាញ់ និងជីវិត

ភ្នំពេញ ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៩ – ក្រុម SmallWorld SmallBand  ឬក្រុមតូច(SWSB) ជាក្រុមតន្រ្តីឈានមុខគេមួយនៅកម្ពុជា ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងការបង្កើតស្ទីលថ្មីៗនៃតន្រ្តីប៉ុប របស់កម្ពុជា បានប្រកាសចេញអាល់ប៊ុមថ្មីរបស់ខ្លួននៅល្ងាចថ្ងៃច័ន្ទនេះនៅ Smart Shop សាខាព្រះមុនីវង្ស។

អាល់ប៊ុមដែលមានចំណងជើងថា SmallWorld SmallBand មានបទចម្រៀងថ្មីៗចំនួន ១២បទ ហើយបទចម្រៀងចំនួន ៦បទ​ដំបូង អាចស្វែងរកបានតាមរយៈកម្មវិធី Pleng by Smart ដែលជាកម្មវិធីតន្រ្តីអនឡាញឈានមុខគេនៅកម្ពុជាចាប់ពីថ្ងៃនេះតទៅ។  អ្នកគាំទ្រអាចរីករាយនឹងបទចម្រៀងចំនួន ៦​បទ ផ្សេងទៀតតាមរយៈការសម្ដែងផ្ទាល់នៃការប្រគំុតន្រ្តីរបស់ក្រុមតូច (SWSB) នាពេលខាងមុខនេះ។ បទចម្រៀងក្នុងអាល់ប៊ុមទាំងអស់នឹងចេញនៅខែមករា ឆ្នាំ ២០២០ ។

ក្រុមតន្រ្តីនេះដឹកនាំដោយលោក រៀម សុភីរម្យ  អ្នកលេងហ្គីតាបាស ដោយមានអ្នកចម្រៀងនាំមុខ​កញ្ញា រិទ្ធី លម្អ​កេសរ  អ្នកលេងហ្គីតា លោក ម៉ម ​ពេ​ជ្ជ​រិ​ទ្ធ និង អ្នកលេងស្គរលោក ដេ​វិដ សុ​ភី​រ៉ុង ដែលបានចំណាយពេលបង្កើតអាល់ប៊ុមនេះអស់រយៈពេល​១៥​ ខែមកហើយ ដោយមាន លោក ពេ​ជ្ជ​រិ​ទ្ធ និង កញ្ញា កេសរ ជាអ្នកនិពន្ធបទចម្រៀង និងស្វែងរកវិធី ដើម្បីបង្កើតស្ទីលតន្រ្តីថ្មីៗ។

កញ្ញា កេសរ បាននិយាយថា៖ «ការចេញអាល់ប៊ុមនេះគឺជាឱកាសដ៏សំខាន់មួយក្នុងអាជីពជាតន្រ្តីកររបស់ពួកយើង ដែលយើងបានរង់ចាំយូរមកហើយ ហើយយើងពិតជារំភើបដោយបានចែករំលែកអាល់ប៊ុមមួយនេះ ជាមួយអ្នកគាំទ្ររបស់យើងនៅឆ្នាំនេះ។ បំណងប្រាថ្នារបស់ពួកយើងគឺនាំយកស្ទីលតន្ត្រីថ្មីៗសម្រាប់ទស្សនិកជនជាច្រើន នៅកម្ពុជា។យើងនឹងបន្តព្យាយាមសម្រេចក្តីសុបិន្តនេះ ហើយសង្ឃឹមថានឹងនាំយកតន្ត្រីនេះទៅកាន់ទស្សនិកជនអន្តរជាតិនាពេលអនាគត។»

ក្រុមតន្ត្រី SmallWorld SmallBand ល្បីក្នុងការនិពន្ធបទចម្រៀងដែលមានខ្លឹមសារនិងសាច់រឿង​ ព្រមទាំងផ្ដល់អត្តសញ្ញាណថ្មីដល់តន្រ្តីរបស់កម្ពុជា។ ចាប់តាំងពីចេញបទចម្រៀងបុណ្យភូមិ បទចម្រៀង Love9 បទចម្រៀងកីឡ្ា បទចម្រៀង ទង់ជាតិខ្មែរ​ និង អាល់ប៊ុមចម្រៀងដំបូងបង្អស់របស់ពួកគេដែលមានចំណងជើងថា ‘2×5’  ពួកគេបានបង្កើតប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមអ្នកស្រលាញ់ និងអ្នកគាំទ្រតន្ត្រីកម្ពុជា។

លោក ពេ​ជ្ជ​រិ​ទ្ធ «អាល់ប៊ុមលើកទី ២ របស់យើងគឺមានខ្លឹមសារជ្រៅជ្រះ និងនិយាយអំពីសាច់រឿងរបស់ពួកយើង។យើងប្រាកដក្នុងចិត្តថានឹងមានមនុស្សដ៏ទៃទៀតអាចសារភ្ជាប់ទៅនឹងសាច់រឿងរបស់ពួកគេជាមួយអាល់ប៊ុមចម្រៀងនេះ។ អាលប៊ុមនេះនិយាយអំពីក្ដីស្រលាញ់ ជីវិត និងទំនួលខុសត្រូវ។ និយាយឲ្យខ្លី អាល់ប៊ុមនេះនិយាយអំពីការធំដឹងក្ដី។»

ដើម្បីក្លាយជាមនុស្សដំបូងស្តាប់បទចម្រៀងថ្មីៗរបស់ក្រុមតន្រ្តី SWSB អ្នកអាចទាញយកកម្មវិធី Pleng by Smart ដែ​លមាននៅក្នុង Apple App Store និង Google Play Store។

លោក Stjepan Udovicic ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Smart Axiata បានមានប្រសាន៍ថា៖​«ក្រុមហ៊ុន Smart គឺជាអ្នកគាំទ្រដ៏ធំបំផុត និងអ្នកកោតសរសើរបំផុតដល់ក្រុម SWSB តាំងពីដំបូងមកម្លេះ ហើយយើងមានមោទនភាពដែលបានឃើញដំណើរជោគជ័យរបស់ពួកគេ។ យើងតែងតែមានភាពរួចរាល់ជានិច្ចក្នុងការគាំទ្រសិល្បករកម្ពុជា  ហើយយើងជឿជាក់ថាក្រុម SWSB មិនត្រឹមតែនឹងអាចទទួលបានជោគជ័យក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែក៏នឹងទទួលបានជោគជ័យក្នុងឆាកអន្តរជាតិផងដែរ។»

សម្រាប់អ្នកប្រើប្រាស់ Pleng by Smart Pro អ្នកអាចទទួលបានសំបុត្រការប្រគំតន្រ្ដីរបស់ ក្រុមតូចមិនគិតថ្លៃ ចំណែកឯអ្នកដែលមិនប្រើប្រាស់កម្មវិធី Pleng by Smart Pro អ្នកអាចទិញសំបុត្រដែលមានតម្លៃ ៣ដុល្លារ។ អ្នកអាចទទួលយកសំបុត្របាននៅតាមសាខា Smart Shop មួយចំនួនពីថ្ងៃទី​១៩ ដែលរួមមាន Smart Shop ព្រះមុនីវង្ស Smart Shop កោះពេជ្រ Smart Shop អេអន ភ្នំពេញ​ Smart Shop អេអន សែខ សុខ និង​ Smart Shop ធីខេ អេវេណូ។។

កម្មវិធី Pleng by Smart ត្រូវបានដាក់ឲ្យដំណើរការកាលពីខែកុម្ភៈឆ្នាំ ២០១៩ គឺជាបណ្ណាល័យកម្សាន្តឌីជីថលដ៏ធំបំផុតក្នុងប្រទេសកម្ពុជា ដោយមានបទចម្រៀងខ្មែរ និងអន្តរជាតិច្រើនជាង ១ លានបទ ហើយផ្ដល់ភាពងាយដល់អ្នកប្រើប្រាស់។។ លើសពីនេះទៀត ការភ្ជាប់ជាមួយកម្មវិធី Pleng by Smart Pro ផ្តល់ជូនការទាញយកបទចម្រៀងដោយគ្មានដែនកំណត់សម្រាប់ការស្ដាប់ក្រៅបណ្ដាញអនឡាញ ក៏ដូចជាអាចស្ដាប់បទចម្រៀងលំដាប់ពិភពលោកតាមអនឡាញបានដោយសេរី ឬក៏អាចស្តាប់ការផ្សាយផ្ទាល់កម្មវិធីវិទ្យុផងដែរ ដោយគ្មានការផ្សព្វផ្សាយពាណិជ្ជកម្ម។ កម្មវិធី Pleng by Smart ត្រូវបានធ្វើឲ្យល្អប្រសើរជាប្រចាំលើចំណុចជាច្រើនដូចជា ផ្នែកបច្ចេកទេស ធ្វើឲ្យមានល្បឿនកាន់តែលឿន ឆ្លើយតបកាន់តែរហ័ស និងងាយស្រួលក្នុងការប្រើប្រាស់ បន្ទាប់ពីប្តូរឈ្មោះពី Smart Music ។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីកម្មវិធី Pleng by Smart, សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ Pleng by Smart តាមរយៈ www.facebook.com/PlengBySmart​  ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

 

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ