Smart Pleng app

Pleng

Your favourite artists, songs – in one place.
Download the app!

Install

កម្មវិធី Pleng និងក្រុមហ៊ុន កូកា កូឡា សហការគ្នាក្នុងយុទ្ធការ «បញ្ចេញភាពរស់រវើករបស់អ្នក» ជាមួយនឹងបទចម្រៀងផ្ដាច់មុខ និងរង្វាន់ជាច្រើនផ្សេងទៀត

កម្មវិធីស្ដាប់តន្រ្តីតាមអនឡាញ Pleng by Smart ត្រូវបានជ្រើសរើសដោយក្រុមហ៊ុនកូកា កូឡា ជាដៃគូសំខាន់នៅកម្ពុជាសម្រាប់យុទ្ធនាការជាសកល​ «បញ្ចេញភាពរស់រវើករបស់អ្នក» របស់ខ្លួន ហើយនឹងផ្តល់ជូនអ្នកចូលចិត្តតន្ត្រីនូវឱកាសឈ្នះរង្វាន់យ៉ាងច្រើន។

ពលរដ្ឋកម្ពុជាគ្រាន់តែស្កេនលេខកូដ QR នៅផ្នែកខាងក្រោមនៃដបភេសជ្ជៈកូកា កូឡា ដើម្បីមានឱកាសឈ្នះរង្វាន់មួយក្នុងចំណោមរង្វាន់ជាច្រើនដូចជាទូរស័ព្ទដៃ Samsung Galaxy Note20 Ultra កាសស្ដាប់ Samsung Galaxy Buds Pro កាតកោសបញ្ចូលទឹកប្រាក់ Smart ការផ្ដល់ជូនកម្មវិធី Pleng Pro រយៈពេលបីខែ ឬបញ្ចីបទចម្រៀងដែលមានតែនៅក្នុងកម្មវិធី Pleng ។

Pleng by Smart គឺជាកម្មវិធីស្ដាប់តន្រ្តីតាមអនឡាញដែលមានអ្នកទាញយកច្រើនជាងគេក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់ប្រចាំខែចំនួនជាង ៦០មឹុននាក់ ដែលអាចចូលទៅស្ដាប់បទចម្រៀងជាង ១​លានបទ ពីតារាក្នុងស្រុក និងអន្តរជាតិជាង ១​ ម៉ឺននាក់។ កម្មវិធីកម្សាន្តឌីជីថលនេះក៏បានភ្ជាប់ទំនាក់ទំនងតន្ត្រីសិល្បករកម្ពុជាជាមួយនឹងអ្នកគាំទ្រនិងស្រលាញ់តន្រ្តី ហើយអនុញ្ញាតឲ្យសិល្បករនិងអ្នកមានទេពកោសល្យក្នុងស្រុកទទួលបានការកោតសរសើរកាន់តែខ្លាំង។​

យុទ្ធនាការរវាងក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្ម​រៀងៗខ្លួនរបស់ក្រុមហ៊ុន Smart និងកូកា កូឡា បង្ហាញថាកម្មវិធីPleng មិនត្រឹមតែត្រូវផ្តល់តម្លៃដោយអ្នកចូលចិត្តតន្រ្តីប៉ុណ្ណោះទេ ថែមទាំងផ្ដល់តម្លៃដោយក្រុមហ៊ុនដែលកំពុងស្វែងរកដៃគូប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាព ដើម្បីបញ្ជូនសារគោលដៅទៅកាន់អ្នកប្រើប្រាស់របស់ពួកគេ។

យុទ្ធនាការនេះត្រូវបានរៀបចំឡើងដើម្បីទាក់ទាញអ្នកទស្សនា និងអ្នកស្តាប់ ក្នុងដំណើរឆ្ពោះទៅរកក្តីស្រមៃប្រកបដោយថាមពលខ្ពស់ ដោយក្រុមហ៊ុនកូកាកូឡាផ្លាស់ប្តូរពេលវេលារបស់មនុស្សដូចជា ការអង្គុយនៅក្នុងកិច្ចប្រជុំនៅការិយាល័យ ឬរង់ចាំនៅចំណតឡានក្រុង មកជាបទពិសោធន៍នៃការរាំជាមួយតន្រ្ដីទៅវិញ។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «យើងពិតជារំភើបខ្លាំងណាស់ដែលបានចូលរួមសហការជាមួយក្រុមហ៊ុនកូកា កូឡា ដើម្បីនាំយកយុទ្ធនាការ Turn Up Your Rhythm ជាសកលមកកាន់ប្រទេសកម្ពុជា។ នេះគឺជាកិច្ចសហប្រតិបត្តិការដ៏ធំមួយរវាងក្រុមហ៊ុន កូកា កូឡា និង Pleng by Smart។ យុទ្ធនាការនេះនឹងធ្វើឱ្យអ្នកចូលចិត្តកាន់តែតន្រ្តីរំភើប ជាពិសេសដោយសារតែពួកគេមានឱកាសស្តាប់បញ្ជីបទចម្រៀង ដែលមិនទាន់បានចេញផ្សាយ។»

ប្រូម៉ូសិន «បញ្ចេញភាពរស់រវើករបស់អ្នក» នឹងធ្វើឡើងរហូតដល់ចុង ខែតុលា។

ប្រធានគ្រប់គ្រងយីហោជាន់ខ្ពស់ប្រចាំ កូកា កូឡាកម្ពុជា កញ្ញា លីម លីណាបានមានប្រសាសន៍ថា៖  «យើងមានក្តីសោមនស្សរីករាយ ដែលអាចធ្វើជាដៃគូជាមួយកម្មវិធីតន្ត្រីសម្រាប់ស្ដាប់តាមអនឡាញឈានមុខគេនៅកម្ពុជា ដើម្បីផ្តល់ឱ្យអតិថិជនរបស់ក្រុមហ៊ុនកូកា កូឡា ទទួលបានឱកាសក្នុងការស្ដាប់បញ្ជីចម្រៀង ដែលមិនធ្លាប់ឮពីមុនមក។ យើងក៏រីករាយផងដែរដែលអាចផ្តល់ជូនអតិថិជនរបស់ពួកយើងនូវឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យ។

កម្រងបទចម្រៀងមិនធ្លាប់បានឮជាពិសេសពីសំណាក់សិល្បករល្បីៗ នៅក្នុងឆាកតន្ត្រីខ្មែររួមមាន ក្រុម Kmeng Khmer កញ្ញា ចិត្ត កញ្ជនា  Bross La 4T5 និងស្តេចជី  លោក វុទ្ធា  កញ្ញា អ៊ុក សុវណ្ណារី លោក អូន លោកTempo Tris  និង លោក Sai។

ក្រុម Kmeng Khmer បានឲ្យដឹង «ជំងឺកូវីដ១៩ បានបង្ហាញអំពីបញ្ហាប្រឈមយ៉ាងខ្លាំងសម្រាប់សិល្បករនៅកម្ពុជា ក៏ដូចជា សិល្បករដ៏ទៃទៀតនៅជុំវិញពិភពលោក។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលPleng by Smart  និង ក្រុមហ៊ុនកូកា កូឡា បានផ្តល់ឱកាសឱ្យយើង ដើម្បីបង្ហាញតន្រ្តីរបស់យើង ហើយកំពុងគាំទ្រយើងនៅពេលនេះ។ យើងមានកិត្តិយស ដែលបានចូលរួមក្នុងយុទ្ធនាការតន្ត្រីដ៏អស្ចារ្យនេះជាមួយសិល្បកររួមការងាររបស់យើង។»

អតិថិជន​ ឫអ្នកស្តាប់អាចរីករាយជាមួយ និងបណ្ណាល័យតន្ត្រី និងបញ្ចីបទចម្រៀងរបស់កម្មវិធី Pleng by Smart ឥតគិតថ្លៃឬ ពួកគេអាចក្លាយជាអតិថិជន Pleng Pro ដោយចំណាយត្រឹមតែ ៩៩ សេនក្នុងមួយខែ។ អតិថិជន ដែលប្រើប្រាស់កម្មវិធី Premium អាចរីករាយការស្ដាប់តន្រ្តីដោយគ្មានការផ្សាយពាណិជ្ជកម្មជាមួយ និងគុណភាពសម្លេងដ៏ល្អ។ អតិថិជន Pleng Pro ក៏អាចទាញយកបទចម្រៀងដោយគ្មានកំណត់សម្រាប់ស្ដាប់ដោយមិនចាំបាច់ភ្ជាប់ជាមួយប្រព័ន្ធអិុនធឺណិត ដូច្នេះពួកគេអាចបន្តស្តាប់តន្ត្រីដែលពួកគេចូលចិត្ត ទោះបីជាមិនមានអិុនធឺណិតក៏ដោយ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុក Pleng តាមរយៈ www.facebook.com/plengbysmart ឫចូលទៅកាន់ www.smart.com.kh.

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ