Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ក្រុមហ៊ុន ស្មាត អាស្សាតា ប្តេជ្ញាចិត្តយ៉ាងពេញទំហឹងកអនុវត្តស្តង់ដារអភិបាលកិច្ចខ្ពស់បំផុតក្នុងការធ្វើបេសកកម្មអាជីរកម្ម និងចក្ខុវិស័យរបស់ក្រុមហ៊ុន។ យើងទទួលស្គាល់នូវសារៈសំខាន់នៃអភិបាលកិច្ចនិងគុណតម្លៃនៃ”ភាពបើកចំហនិងស្មោះត្រង់” និង “ការឈ្នះជាក្រុម” ដោយធានាបាននូវក្របខ័ណ្ឌដ៏រឹងមាំមួយខណៈពេលដែលយើងនៅតែរក្សាភាពបត់បែនក្នុងការដោះស្រាយនូវបញ្ហាប្រឈមនាពេលអនាគត។

ប្រឆាំងការសូកប៉ាន់ & ប្រឆាំងអំពើពុករលួយ (ABAC)

ក្រុមហ៊ុន ស្មាត អាស្សាតា មានមោទនភាពចំពោះជំនឿរបស់ខ្លួននិងគុណតម្លៃនៃ”ការបើកចំហនិងស្មោះត្រង់ (UI) ” ។ យើងប្តេជ្ញាចិត្តក្នុងការធ្វើអាជីវកម្មដោយគ្មានការអត់ឱនចំពោះទម្រង់ណាមួយនៃ ការសូកប៉ាន់ និងអំពើពុករលួយ។

➤ សេចក្ដីថ្លែងអំពីគោលជំហរក្នុងការប្រឆាំងការសូកប៉ាន់ និងអំពើពុករលួយ (PDF)
➤ គោលការណ៍ស្ដីអំពីការប្រឆាំងការសូកប៉ាន់ និងអំពើពុករលួយ
➤ លក្ខន្ដិកស្ដីអំពីការប្រឆាំងការសូកប៉ាន់ និងអំពើពុករលួយ(PDF)

ប្រឆាំងការសូកប៉ាន់ & ប្រឆាំងអំពើពុករលួយ (ABAC)

ប្រព័ន្ធរាយការណ៍សម្ងាត់

ប្រព័ន្ធរាយការណ៍សម្ងាត់ របស់ ក្រុមហ៊ុន ស្មាត អាស្សាតា គឺ ជា ប្រព័ន្ធរាយការណ៍ដែល គ្រប់គ្រងដោយបុគ្គលឯករាជ្យ និង មានលក្ខណៈសំងាត់។ ក្រៅពីអាច រាយការណ៍ដោយផ្ទាល់ទៅតំណាងក្រុមហ៊ុន បុគ្គលពាក់ព័ន្ធទាំងឡាយក៏អាច រាយការណ៍ទៅកាន់ប្រព័ន្ធនេះជាផ្លូវការផងដែរ។ ប្រសិនបើបុគ្គលពាក់ព័ន្ធទាំងឡាយសង្ស័យថាមានការប្រព្រឹត្តមិនត្រឹមត្រូវ ឬការប្រព្រឹត្តិខុសច្បាប់ ឬ អំពើអសីលធម៌ បុគ្គលពាក់ព័ន្ធទាំងឡាយអាចធ្វើការរាយការណ៍ដោយមិនខ្លាចការសងសឹកនៅពេលក្រោយ ឬ ភាពគ្មានតម្លាភាព ណាមួយ។

➤ Whistle Blowing Policy & Procedure (PDF)
➤ Click here to report

ប្រព័ន្ធរាយការណ៍សម្ងាត់

វិញ្ញាបនបត្រ ISO 27001

ក្រុមហ៊ុន ស្មាត អាស្សាតា ប្រកាន់ខ្ជាប់នូវបទដ្ឋានអន្តរជាតិក្នុងការអនុវត្តប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មាន ។ ISO 27001 គឺជាស្តង់ដារអន្តរជាតិនៃសន្តិសុខព័ត៌មានដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយមួយក្នុងចំណោមស្តង់ដារសន្តិសុខព័ត៌មានអន្តរជាតិផ្សេងៗទៀត។ ស្តង់ដារអន្តរជាតិនេះកំណត់ពីតម្រូវការនាៗសម្រាប់បង្កើតប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពព័ត៌ដែលមានលក្ខណៈពេញលេញ និង កំណត់និតិវីធី ដែលក្រុមហ៊ុន គួរតែគ្រប់គ្រងព័ត៌មាន ប្រកបដោយសុវត្ថិភាព រួមបញ្ចូលទាំង ការគ្រប់គ្រងនិងត្រួតពិនិត្យសន្តិសុខដែលសមស្រប និង ការបង្កើតនិតិវីធី។

វិញ្ញាបនបត្រ ISO 27001

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ