Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ភ្នំពេញ ថ្ងៃទី១២ ខែមិនា ឆ្នាំ ២០១៨៖ ក្រុមហ៊ុន Smart Axiata ដែលជាកុ្រមហ៊ុនទូរស័ព្ទចល័តឈានមុខនៅកម្ពុជា បានដាក់ដំណើការនូវសេវាកម្មថ្មី មានឈ្មោះថា “ស្មាតអ៊ែតហូម” (Smart @Home) ដែលជាសេវាអិុនធឺណិតតាមផ្ទះដែលមានល្បឿនលឿនបំផុត ដើម្បីបំពេញតម្រូវការបន្ថែមជូនដល់អ្នកប្រើប្រាស់អិុនធឺណិតដែលបាននឹងកំពុងតែកើនឡើងជាលំដាប់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
សេវាកម្មនេះគឺពិតជាសាមញ្ញ និងងាយស្រួលបំផុត ដោយគ្រាន់តែតំឡើងឧបករណ៍រ៉ោតទ័រគ្នានខ្សែមួយប៉ុណ្ណោះនៅតាមគេហដ្ឋានរបស់ខ្លួន អតិថិជននឹងអាចរីករាយជាមួយនឹងសេវា WiFi ល្បឿនលឿន និងគួរឲ្យទុកចិត្តបំផុត។ លើសពីនោះទៀតអតិថិជនអាចភ្ជាប់ការប្រើប្រាស់រហូតដល់១០ ឧបករណ៍ក្នុងពេលតែមួយ។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ “បន្ថែមលើភាពជាអ្នកនាំមុខគេខាងផ្នែកទិន្នន័យចល័តរបស់យើងខ្ញុំ Smart @Home គឺជាសេវាដ៏ពិសេសមួយទៀតដែលយើងខ្ញុំចង់ចែករំលែកទៅដល់ប្រជាជនកម្ពុជាទាំងអស់ ពោលគឺអតិថិជន នៅតាមគេហដ្ឋាន ឬនៅផ្នែកខាងក្នុងនៃអគារនានា អាចទទួលបាននូវបទពិសោធន៍ និងអត្ថន័យដ៏ពិតប្រាកដនៃសេវា WiFi ដែលមានល្បឿនលឿន ងាយស្រួលប្រើប្រាស់និងមានតម្លៃសមរម្យបំផុត។

Smart @Home ផ្តល់សេវាអិុនធឺណិតប្រកបដោយភាពបត់បែន និងតម្លៃសមរម្យ ដោយមិនតម្រូវឲ្យមានកិច្ចសន្យាប្រើប្រាស់ដែលមានពេលកំណត់នោះទេ។ គម្រោងនៃការបង់ប្រាក់ប្រចាំខែមាន បីប្រភេទ ចាប់ពីតម្លៃ១២ដុលា្លរ ហើយក្នុងនោះក៏មានគម្រោងប្រណិត (Premium) អាចនាំមកនូវសេវាអិុនធឺណិតដែលមានល្បឿនលឿនរហូតដល់ ១០Mbps[១]

លោក ស្ទីភែន អ៊ូដូវីឈីក ដែលជានាយកប្រតិបត្តិផ្នែកទីផ្សាររបស់ក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា “អតិថិជនដែលបានជាវសេវាកម្មនេះ គឺអាច រីករាយជាមួយនឹងកម្មវិធីកំសាន្តដ៏ពិសេសៗរាប់ពាន់កម្មវិធី ដែលមាននៅលើ iflix និង JaikonTV ដោយសេរី។ សម្រាប់អតិថិជិនបង់ប្រាក់ជាមុន (Prepaid) របស់ក្រុមហ៊ុន Smart ដែលបានជាវសេវាកម្ម Smart@Home នេះ នឹងទទួលបានបន្ថែមនូវទិន្នន័យប្រចាំខែចំនួន1GBដោយឥតគិតថ្លៃ ព្រមទាំងក្លាយជាសមាជិក SmartVIP ដែលផ្ដល់ការបញ្ចុះតម្លៃ និងសិទ្ធិពិសេសជាច្រើនសន្ធឹកសន្ធាប់។

អតិថិជនរបស់ Smart @Home អាចធ្វើការផ្លាស់ប្តូរគំរោងប្រចាំខែ និងបង់សេវាកម្មប្រចាំខែបានដោយស្វ័យប្រវត្តិតាមរយៈកម្មវិធី SmartNas ។ មិនថាការស្នើសុំដឹកជញ្ជូនឧបករណ៍រ៉ោតទ័រ បញ្ចូលទឹកប្រាក់ ឬគ្រប់គ្រងគណនីនោះទេ គ្រប់យ៉ាងសុទ្ធតែអាចធ្វើទៅបានយ៉ាងរលូនតាមរយៈកម្មវិធី SmartNas ដែលមាននៅក្នុងទូរស័ព្ទដៃរបស់អ្នកប្រើប្រាស់។ គិតត្រឹមបច្ចុប្បន្ន សេវាកម្មនេះអាចប្រើប្រាស់បាននៅក្នុងតំបន់ជាច្រើនក្នុងទីក្រុងភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង ហើយក្នុងពេលប៉ុន្មានសប្ដាហ៏ខាងមុខនេះ នឹងត្រូវពង្រីកទៅកាន់តំបន់ផ្សេងៗទៀតរួមមាន៖ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ក្រុងប៉ោយប៉ែត និងក្រុងស៊ីសុផុន។

អតិថិជនដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះបានតាមរយៈកម្មវិធី SmartNas ទៅកាន់Smart Shop ណាមួយក៏បាន ឫតាមរយៈ ទូរនិង តុកតុក Smart @Home ដែលស្ថិតនៅក្នុងកន្លែងរស់នៅរបស់អ្នក។ ចុះឈ្មោះឥឡូវនេះដើម្បីរីករាយជាមួយនឹងការផ្តល់ជូនដំបូងដែលមានសុពលភាពរហូតដល់ ថ្ងៃទី៣១ ខែឩសភា ឆ្នាំ២០១៨ និងដើម្បីជ្រាបកាន់តែច្បាស់មុនគេតែម្តង ថាតើហេតុអ្វីបានជា Smart @Home ត្រូវបានរចនាឡើងដើម្បីបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយសម្រាប់សេវាអិុនធឺណិតតាមគេហដ្ឋាននៅក្នុងប្រទេសកម្ពុជា។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ