Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

និរន្តភាព និងការទំនាក់ទំនងដ៍រលូនរបស់អតិថិជនទាំងអស់គឺជាគោលបំណងចំបងរបស់ក្រុមហ៊ុន Smart គ្រប់ពេលវេលា ជាពិសេសនៅក្នុងអំឡុងពេលបច្ចុប្បន្ន។ ដើម្បីគាំទ្រកម្ពុជាក្នុងយុទ្ធនាការប្រឆាំងការរាតត្បាតជាសកលនៃ​វីរុសកូរ៉ូណា ដែលកំពុងកើតមានឡើងក្នុងប្រទេស ក្រុមហ៊ុនបានផ្ដល់ជូន​ការហៅទូរស័ព្ទក្នុងប្រព័ន្ធ ឥតគិតថ្លៃរយៈពេល ៦០ នាទីដល់អតិថិជនក្រុមហ៊ុន Smart ទាំងអស់​ជារៀងរាល់ថ្ងៃ​ រហូតដល់​ចុង ខែមីនា។​

លោក Thomas Hundt នាយក​ប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «​ឥឡូវនេះជាពេលវេលាដ៏សំខាន់ជាងពេលណាៗទាំងអស់ ដែលមនុស្សគ្រប់គ្នាចង់មានភាពស្និទ្ធស្នាលជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេ ជាពិសេសនៅពេលយើងឃ្លាតកាយឆ្ងាយពីគ្នា។ នៅក្រុមហ៊ុន Smart​ Axiata ពួកយើងយល់ច្បាស់ណាស់នូវសារៈសំខាន់នៃការភ្ជាប់ទំនាក់ទំនងក្នុងជីវិតប្រចាំថ្ងៃរបស់អតិថិជនយើង។ ពួកយើងសង្ឃឹមថាអាចផ្ដល់ភាពងាយស្រួលជាងនេះបន្តិច​ដោយផ្ដល់ជូន​បន្ថែមការហៅទូរស័ព្ទក្នុងប្រព័ន្ធឥតគិតថ្លៃរយៈពេល ៦០ នាទីជារៀងរាល់ថ្ងៃដល់អតិថិជនប្រើប្រាស់គម្រោងបង់ជាមុន និងគម្រោងបង់ប្រាក់ប្រចាំខែ។»

អតិថិជនអាចទទួលបានការហៅទូរស័ព្ទក្នុងប្រព័ន្ធដោយឥតគិតថ្លៃរយៈពេល ៦០ នាទីដោយគ្រាន់តែចុច

* ២០២១ #ហើយចុចបញ្ចូន។

ក្រុមហ៊ុន Smart ថ្មីៗនេះក៏បានផ្ដល់ជូនទិន្នន័យអុិនធឺណិតចំនួន ១GB ឥតគិតថ្លៃ ដល់អតិថិជនទាំងអស់

ដែលបញ្ចូលទឹកប្រាក់ក្នុងគណនីចំបងយ៉ាងតិចណាស់ ១ដុល្លា២៥សេន តាមរយៈកម្មវិធី SmartNas            គេហទំព័រ Smart ឫ Zero Balance Portal។

ក្រុមហ៊ុន Smart បានប្រើប្រាស់ធនធាន និងបណ្តាញទូរស័ព្ទរបស់ខ្លួន ដើម្បីគាំទ្រដល់យុទ្ធនាការប្រឆាំងនឹង    វីរុសនេះ ចាប់តាំងពីជំងឺរាតត្បាតសកលបានវាយលុកប្រទេសកម្ពុជាដំបូងមកម្លេ៉ះ។

បន្ថែមលើការផ្ដល់ជូនពិសេសសម្រាប់អតិថិជន​ដូចជា ការហៅទូរស័ព្ទ និងទិន្នន័យអុិនធឺណិតឥតគិតថ្លៃ ដើម្បីជម្រុញអតិថិជនឲ្យរក្សាគម្លាតសុវត្ថិភាព ក្រុមហ៊ុនបានប្រើប្រាស់បណ្តាញទូរស័ព្ទរបស់ខ្លួន ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលក្នុងយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីជំងឺកូវីដ១៩ ដោយប្រើប្រាស់សារសំឡេង និងសារជាអក្សរផ្ញើជូនអតិថិជនចំនួន ៨ លាន របស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ដើម្បីជម្រុញការគោរពនៃវិធានការការពារនានាដែលណែនាំដោយក្រសួងសុខាភិបាល។

ក្រុមហ៊ុនក៏បានឲ្យដឹងផងដែរថាជំនួយពីមូលនិធិទឹកប្រាក់ ១ លានដុល្លារ ដើម្បីប្រឆាំងជំងឺកូវីដ ១៩ របស់ខ្លួននៅបន្តមាននៅឡើយ  ដោយមូលនិធិនេះត្រូវបានបង្កើតឡើងកាលពីខែ មីនា ឆ្នាំ២០២០ ដើម្បីគាំទ្រគំនិតផ្ដួចផ្ដើមជួយពលរដ្ឋកម្ពុជា ដោះស្រាយបញ្ហាផ្នែកសុខភាព សង្គម និងសេដ្ឋកិច្ច បង្កឡើងដោយជំងឺរាតត្បាត        សលកវីរុសកូរ៉ូណា។  ​

គម្រោងចំនួន ១២ ផ្សេងៗគ្នារួមមាន វិទ្យាសា្ថនបា៉ស្ទ័រកម្ពុជា អង្គការសង្គ្រោះកុមារ (Save the Children) អង្គការមិត្តសំឡាញ់អន្តរជាតិ បានទទួលជំនួយពីមូលនិធិសង្គ្រោះប្រឆាំងកូវីដ ១៩ ហើយក្រុមហ៊ុនកំពុងប្រកាសស្វាគមន៍ការដាក់ពាក្យស្នើសុំថ្មីពីក្រុមហ៊ុន ឬអង្គការនានា ដែលមានគោលបំណងជួយសម្រាល់ផលលំបាក ពលរដ្ឋកម្ពុជាដែលកំពុងប្រឈមបញ្ហានៃជំងឺរាតត្បាតសកល។

ពាក្យស្នើសុំអាចផ្ញើបានតាមអនឡាញ តាមរយៈhttps://bit.ly/3aQsrJV

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartaxiata​​ ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ