Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

សាកលវិទ្យាល័យចំនួន ១០ ផ្ដល់វគ្គបណ្តុះបណ្តាលផ្នែកហគ្រិនភាពបច្ចេកវិទ្យាច្នៃប្រឌិតតាមរយៈអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Smart Axiata និង Impact Hub

ក្រុមហ៊ុន Smart Axiata និង Impact Hub ភ្នំពេញបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU)ជាមួយសាកលវិទ្យាល័យនៅកម្ពុជាចំនួន ១០ ដើម្បីផ្តល់វគ្គបង្រៀនបច្ចេកទេសអំពីអាជីវកម្មទើបបង្កើតថ្មីដែលពាក់ព័ន្ធជាមួយនឹងទីផ្សារនៅកម្ពុជា។

ពិធីចុះអនុស្សរណៈយោគយល់គ្នានេះធ្វើឡើងនៅពីថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ Feiruz Ikhwan នាយកប្រតិបត្តិស្តីទីក្រុមហ៊ុន Smart Axiata  Melanie Mossard នាយកផ្នែកសហគ្រិន និងនវានុវត្តន៍នៃImpact Hub ភ្នំពេញ និងសាកលវិទ្យាធិការមកពីសាកលវិទ្យាល័យទាំង ១០ ដែលជាផ្នែកមួយនៃកម្មវិធីដើម្បីជម្រុញសហគ្រិនភាពបច្ចេកវិទ្យានៅកម្ពុជា ដោយស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍វិស័យអប់រំ និងបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានក្នុងប្រទេស ដើម្បីឆ្ពោះទៅរកការបង្កើត ប្រទេសកម្ពុជាឌីជីថល (Digital Cambodia )

កម្មវិធីសិក្សា ដែលមានឈ្មោះថា «SmartStart Unipreneur Learning Platform (ULP)»គឺជាវគ្គសិក្សា «លាយបញ្ចូលគ្នា»(blended learning) ត្រូវបានទទួលស្គាល់ជាផ្លូវការ ដែលមានវគ្គសិក្សាក្នុងថ្នាក់រៀន និងរៀនតាមអនឡាញដោយខ្លួនឯង ដែលមានគោលបំណងបណ្ដុះបណ្ដាលសិស្សនិស្សិតសាកលវិទ្យាល័យនូវផ្នត់គំនិតសហគ្រិន និងសមត្ថភាពបច្ចេកទេស។ មាទិកាអំឡុងវគ្គសិក្សាផ្ដោតលើទ្រឹស្តីក្ខណៈជាសកលអំពីការផ្តើមអាជីវកម្មដំបូង ដែលត្រូវបានកែសម្រួលសម្របទៅនិងទីផ្សារនៅកម្ពុជា និងបទពិសោធ៍ជោគជ័យរបស់សហគ្រិនក្នុងស្រុក។

ដោយមានការគាំទ្រផពីមូលនិធិកសាងសមត្ថភាព និងស្រាវជ្រាវ (CBRD) កម្មវិធីSmartStart ULP ត្រូវបានអនុវត្តដោយភ្ជាប់ជាមួយ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាសាកលវិទ្យាល័យពុទ្ធិសាស្ត្រ សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យបៀលប្រាយភ្នំពេញ និងសៀមរាប សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បាត់ដំបង សាកលវិទ្យាល័យអង្គរ សាកលវិទ្យាល័យស្វាយរៀង និង សាកលវិទ្យាល័យបច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ​កម្ពុជា​ ចាប់តាំងពីកម្មវិធីត្រូវបានដាក់សាកល្បងកាលពីឆ្នាំ ២០១៩ កម្មវិធីនេះមានសិស្សនិសិ្សតចំនួនប្រហែល ៧៥០ នាក់ បានចុះឈ្មោះក្នុងវគ្គបណ្ដុះបណ្ដាលនេះ។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «នេះគឺជាឱកាសដ៏ល្អសម្រាប់និស្សិតជាច្រើនក្នុងថ្នាក់បរិញ្ញាបត្រនាពេលបច្ចុប្បន្ននេះ។ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតឌីជីថលកម្ពុជា យើងមានទំនុកចិត្តថាកម្មវិធីSmartStart ULP ជាមួយការគាំទ្ររបស់ក្រសួងទាំងពីរ នឹងជួយផ្ដល់ចំណេះដឹងមូលដ្ឋានគ្រឹះនៃភាពជាសហគ្រិន និងបំណិនជីវិត ដែលសិស្សនិសិ្សតនានា ត្រូវការដើម្បីឈានចូលទៅក្នុងវិស័យការងារដោយជោគជ័យ  និងនាំយកការផ្លាស់ប្តូរនៅក្នុងក្រុមហ៊ុន សហគមន៍ និងប្រទេសរបស់ពួកគេ។»

SmartStart ULP គឺជាកម្មវិធីសិក្សាតាមអនឡាញក្នុងស្រុកដំបូងគេបង្អស់ ដែលណែនាំចំណេះដឹងអំពីភាពជាសហគ្រិនតាមរយៈវិធីសាស្រ្តសិក្សាចម្រុះ។ ជាមួយនឹងប្រព័ន្ធគ្រប់គ្រងការសិក្សា (LMS) ដ៏ល្អមួយ សិស្សនិស្សិតចំណាយពេល ៣០ ម៉ោងក្នុងថ្នាក់រៀន និង ១៥ ម៉ោងធ្វើការប្រកបដោយឯករាជ្យ និងសិក្សាតាមអនឡាញ វគ្គសិក្សានេះត្រូវបានបង្រៀនជាភាសាខ្មែរនិងភាសាអង់គ្លេស ហើយរួមបញ្ចូលភាពជាដៃគូរបស់សាកលវិទ្យាល័យនានា ជាវគ្គជម្រើស ឬជាវគ្គកាតព្វកិច្ច។

នាយកផ្នែកសហគ្រិន និងនវានុវត្តន៍នៃ Impact Hub ភ្នំពេញ កញ្ញា Melanie Mossard បានឲ្យដឹងថា៖ «ក្រុមហ៊ុន Smart Axiata និង Impact Hub ភ្នំពេញ តែងតែមានកិច្ចសហប្រតិបត្តិការដ៏ល្អរវាងគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍន៍អ្នកមានទេពកោសល្យ ផ្នែកសហគ្រិនភាពបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ឆ្នាំចុងក្រោយនេះ និងការជំរុញប្រព័ន្ធអេកូឌីជីថល។លើកនេះ ដោយមានការគាំទ្រយ៉ាងខ្លាំងពីសាកលវិទ្យាល័យទាំងដប់ ដែលផ្តល់តម្លៃដល់សហគ្រិនភាពបច្ចេកវិទ្យា សម្រាប់ការអភិវឌ្ឍន៍របស់សិស្សនិស្សិត ខ្ញុំពិតជារំភើបណាស់ដែលបានឃើញថាកម្មវិធីនឹងត្រូវបានដាក់បញ្ចូលជាផ្នែកមួយនៃកម្មវិធីសិក្សារបស់ពួកគេ។»

កញ្ញា Melanie បានបន្ថែមទៀតថា៖ «លើសពីនេះ យើងបានរកឃើញថា វាមានសារៈសំខាន់ណាស់ក្នុងការសម្រេចយកសហគ្រិនកម្ពុជា ចំនួន​ ១៥ នាក់ ជាករណីសិក្សា ដើម្បីបង្ហាញពីផ្នែកនីមួយៗនៃកម្មវិធីសិក្សា ដើម្បីបង្ហាញពីគំរូក្នុងស្រុកដែលសិស្សអាចកំណត់អត្តសញ្ញាណខ្លួនឯងបាន។ ជាមួយនឹងវីដេអូ លំហាត់ និងសម្ភារៈនានា ក្នុងវិធីសាស្រ្តសិក្សាចម្រុះសិស្សនឹងអាចរៀនបានទាំងទ្រឹស្តី និងបទពិសោធន៍ជាក់ស្តែងជាមួយមិត្តភក្តិ និងគ្រូរបស់ពួកគេដែលផ្តល់អត្ថប្រយោជន៍ដល់អាជីពរបស់ពួកគេនាពេលអនាគតយើងជឿជាក់ថា ការវិនិយោគក្នុងការអភិវឌ្ឍផ្នត់គំនិតសហគ្រិនភាពក្នុងចំណោមយុវជនកម្ពុជា គឺជាកត្តាសំខាន់សម្រាប់អនាគតនៃប្រទេសកម្ពុជា។ យើងត្រូវបង្កើនអ្នកបង្កើតការងារជំនាន់ថ្មីនិងអ្នកកដោះស្រាយបញ្ហា ហើយយើងសង្ឃឹមថាវេទិកានេះនឹងបំពាក់ឱ្យពួកគេសម្រាប់អនាគតរបស់ពួកគេ។ »

លោក Feiruz បានបន្ថែមទៀតថា «ការមានផ្នត់គំនិតសហគ្រិនគឺជាជំនាញដ៏មានតម្លៃក្នុងជីវិត សម្រាប់ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន និងវិជ្ជាជីវៈរបស់នរណាម្នាក់។ យើងរំពឹងថាសិស្សទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ពី កម្មវិធី SmartStart ULP ដោយមិនគិតពីថា តើមហិច្ឆតារបស់ពួកគេគឺចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ ឬធ្វើការនៅតាមក្រុមហ៊ុននោះទេ។ យើងជឿជាក់ថាកម្មវិធី ULP នឹងផ្តល់ការបណ្តុះបណ្តាល និងជំនាញដែលនឹងជួយបង្កើតអ្នកដឹកនាំកម្ពុជាជំនាន់ក្រោយ។»

និស្សិតសាកលវិទ្យាល័យដែលចូលរួមក្នុងវគ្គសិក្សានេះត្រូវបានគេរំពឹងថានឹងទទួលបានចំណេះដឹងស៊ីជម្រៅ អំពីភាពជាសហគ្រិន អភិវឌ្ឍផ្នត់គំនិតសហគ្រិន និងបង្កើនសមត្ថភាពការងារនិងជំនាញជីវិតរបស់ពួកគេ។

បណ្ឌិត សុខ គឹមឈិន ព្រឹទ្ធបុរសមហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទមានប្រសាសន៍ថា៖  «ខ្ញុំពិតជាជឿជាក់ថាកិច្ចសហប្រតិបត្តិការរវាង សាកលវិទ្យាល័យភូមិន្ទកសិកម្មImpact Hub ភ្នំពេញ និង Smart Axiata នឹងពិតជាលើកកំពស់ការអប់រំសហគ្រិនភាពនៅកម្ពុជា។»

ក្រៅពីការចូលរួមក្នុងវគ្គសិក្សានេះ និស្សិតឆ្នើម​ៗមកពីសាកលវិទ្យាល័យទាំងដប់នឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធី Bootcamp ដោយស្នាក់នៅរយៈពេល ៣ថ្ងៃ យប់ ដើម្បីស្វែងយល់បន្ថែមអំពីសហគ្រិន ភាពបច្ចេកវិទ្យា និងធ្វើការបន្ថែមលើគំនិតអាជីវកម្មរបស់ពួកគេពីសាកលវិទ្យាល័យ ដើម្បីប្រកួតប្រជែងសម្រាប់ការធ្វើដំណើរទៅក្រៅប្រទេស និង ការប្រកួតប្រជែសម្រាប់រង្វាន់សាច់ប្រាក់ នៅចុងបញ្ចប់នៃឆមាសរបស់ពួកគេផងដែរ៕

សម្រាប់ព័ត៌មានបន្ថែម ិងព័ត៌មានថ្មីៗអំពីវគ្គសិស្សា SmartStart Unipreneur សូមតាមដានទំព័រFacebook របស់ Smart for Cambodia នៅ www.facebook.com/smartforcambodia ចូលទៅកាន់ www.smartstart.com.kh

 

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ