Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ក្រៅពីអាជីវកម្មស្នូលរបស់ស្មាត ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅក្នុងប្រទេសកម្ពុជា និរន្តរភាពគឺជាផ្នែកដ៏សំខាន់មួយ នៃទស្សនវិជ្ជាអាជីវកម្មរបស់យើង។ ក្របខណ្ឌការងារនិរន្តរភាពរបស់ក្រុមហ៊ុន គឺដើរស្របទៅនឹងក្របខណ្ឌរបស់ក្រុមហ៊ុន Axiata Group ដែលជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន ដោយគ្របដណ្ដប់លើចំនុចផ្សេងៗ ក្រោមសសរស្ដម្ភទាំង៤ ដូចខាងក្រោម៖

  • លើសពីប្រាក់ចំណេញរយៈពេលខ្លី៖ បង្កើតគុណតម្លៃរយៈពេលវែង តាមរយៈការវិនិយោគ ព្រមទាំងការបង្កើតនូវផលិតផល និងសេវាកម្មបែបបរិយាប័ន្ន។
  • ការកសាងធនធានមនុស្ស៖ បណ្តុះបណ្តាលធនធានមនុស្សដែលមានទេពកោសល្យលំដាប់ពិភពលោក ដោយផ្អែកលើគុណតម្លៃស្នូលនានា ហើយផ្ដល់នូវមជ្ឈដ្ឋានធ្វើការមានភាពអំណោយផល ដែលជំរុញឲ្យមានភាពច្នៃប្រឌិត និងនវានុវត្តន៍ ។
  • ដំណើរការល្អឥតខ្ចោះ៖ រៀបចំឲ្យមានការកែលម្អ និងការធ្វើអភិបាលកិច្ចលើដំណើរការអាជីវកម្ម ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព ក៏ដូចជាប្រសិទ្ធផលនៃដំណើរការអាជីវកម្មកាន់តែខ្ពស់ជាងមុន។
  • ពិភពលោក&សង្គម៖ អនុវត្តនូវកម្មវិធីនានា ក្នុងបំណងកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន និងបានចូលរួមចំណែកផ្នែកទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ទៅដល់សង្គមជាតិកម្ពុជា។

តាមរយៈការសម្របការអនុវត្តរបស់យើង ទៅនឹងសសរស្ដម្ភគ្រឹះទាំងបួន យើងអាចធានាថាអ្វីគ្រប់យ៉ាងដែលយើងធ្វើគឺមានតុល្យភាព ដោយបំពេញតាមតម្រូវការរបស់អ្នកពាក់ព័ន្ធទាំងអស់ ដែលគាំទ្រយើងតាមរបៀបជាច្រើន។ ផ្ទុយពីរបាយការណ៍និរន្តរភាពពីមុន ការបោះពុម្ពឆ្នាំនេះរួមបញ្ចូលទាំងព័ត៌មាន ដែលរៀបរាប់ពីគំនូសពណ៌សំខាន់នៃគោលដៅរួមរបស់យើង ក្នុងការផ្សារភ្ជាប់ប្រទេសកម្ពុជា -ដែលជាការបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់យើង ក្នុងការឆ្ពោះទៅរកនិរន្តរភាពនិងការសន្យាដើម្បីរក្សាកម្រិតខ្ពស់ នៃការបំពេញការងារក្នុងការសម្រេចគោលដៅរបស់យើង។

ដើម្បីស្វែងយល់បន្ថែម សូមទាញយករបាយការណ៍

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ