Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

កម្មវិធី SmartStart រដូវកាលទី ៤​ ផ្តល់រង្វាន់១​ មុឺនដុល្លា និងដំណើរទស្សនកិច្ចបច្ចេកវិទ្យាដល់ជ័យលាភីក្នុងការប្រកួតអាជីវកម្មបច្ចេកវិទ្យា

រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីបានចំណាយពេលជាង ៦ខែក្នុងវគ្គបណ្ដុះបណ្ដាល និង​កែច្នៃគំនិតអាជីវកម្មរបស់ខ្លួន ក្រុម Adero ត្រូវបានជ្រើសរើសជាជ័យលាភីក្នុងកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart រដូវកាលទី ៤ ក្រោយបានធ្វើឲ្យគណៈកម្មការវិនិច្ឆ័យចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងវគ្គផ្ដាច់ព្រ័ត្រលើដំណោះស្រាយប្រកបដោយភាព​ច្នៃច្រឌិតរបស់ពួកគេ។​

ក្រុម Adero ែលជាប្រព័ន្ធផ្សាយពាណិជ្ជកម្មដ៏ឆ្លាតវៃ ត្រូវបានជ្រើសរើសជាជ័យលាភី និងបានឈ្នះទឹកប្រាក់ចំនួន៦ ០០០ ដុល្លា រួមទាំងដំណើរទស្សនកិច្ចបច្ចេកវិទ្យាក្នុងតំបន់ដែលទទួលបានប្រាក់ឧបត្ថម្ភទាំងស្រុង។ ក្រុម KELA ដែលជាវេទិកាមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ងាយស្រួលស្វែងរកកន្លែងលេងកីឡាបានជាប់លេខរៀងទី ២​ និងឈ្នះទឹកប្រាក់ចំនួន​ ៤ ០០០​ ដុល្លា និងដំណើរទស្សនកិច្ចបច្ចេកវិទ្យាក្នុងតំបន់ផងដែរ។ លេខរៀងទី ៣បានទៅកាន់ ក្រុម FlexFloc ដែលបានឈ្នះដំណើរទស្សនកិច្ចបច្ចេកវិទ្យាក្នុងតំបន់សម្រាប់ដំណោះស្រាយច្នៃប្រឌិតក្នុងការប្រើប្រាស់ប្រព័ន្ធ Internet of Things ដែលអាចផ្ញើបច្ចុប្បន្នភាពនៃព័ត៌មានតាមទូរស័ព្ទទៅកាន់កសិករចិញ្ចឹមត្រី។

ក្រុមជ័យលាភីឆ្នាំនេះទទួលបានរង្វាន់សាច់ប្រាក់សរុបចំនួន ១ មុឺនដុល្លារ​ និងដំណើរទស្សនកិច្ចបច្ចេកវិទ្យាដែលទទួលបានប្រាក់ឧបត្ថម្ភទាំងស្រុង ដើម្បីទៅធ្វើទស្សនកិច្ចនៅស្នាក់ការកណ្តាលរបស់អាជីវកម្មបច្ចេកវិទ្យាល្បីល្បាញផ្សេងៗក្នុងតំបន់។  

សមាជិកក្រុមជ័យលាភី ពេជ្រ ពង្សបញ្ញាវឌ្ឍន៍ បានឲ្យដឹងថា ៖ «កម្មវិធីនេះគឺពោរពេញទៅដោយភាពប្រកួតប្រជែង ហើយការប្រកួតកាន់តែមានភាពខ្លាំងក្លា ដែលជាមូលហេតុធ្វើឱ្យការទទួលបានជ័យជំនះក្នុងកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេងSmartStart ឆ្នាំនេះ គឺកាន់តែធ្វើអោយជក់ចិត្តមែនទែន។»​

ពង្សបញ្ញាវឌ្ឍន៍  បានបន្ថែមទៀតថា ៖ «យើងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចបច្ចេកវិទ្យា និងបន្តធ្វើការលើគំនិតអាជីវកម្មអាជីវកម្មរបស់យើង។ ការគាំទ្រដែលយើងទទួលបានពីអ្នកណែនាំ និងអ្នករៀបចំកម្មវិធីរបស់យើងនឹងជួយយើងឱ្យកាន់តែឆ្ពោះទៅមុខដើម្បីទទួលបានជោគជ័យបន្ថែមទៀត»។

កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេSmartStart ដែលផ្តួចផ្ដើមឡើងដោយក្រុមហ៊ុន Smart Axiata ក្រោមកិច្ចសហប្រតិបត្តិការជាមួយ Impact Hub Phnom Penh គឺជាកម្មវិធីអភិវឌ្ឍន៍អ្នកមានទេពកោសល្យផ្នែកឌីជីថលឈានមុខគេនៅប្រទេសកម្ពុជាដែលកំណត់អត្តសញ្ញាណ និងបណ្ដុះបណ្ដាលអ្នកដឹកនាំភាពជាសហគ្រិនផ្នែកឌីជីថលនាពេលអនាគតរបស់ព្រះរាជាណាចក្រកម្ពុជា។

លោកស្រ  Mila Jivkova Kusheva  នាយកផ្នែកទីផ្សារ​របស់​ក្រុមហ៊ុន Smart Axiata បាន​មាន​ប្រសាសន៍​ថា  

«ក្រុមទាំងអស់ដែលបានចូលរួមក្នុងឆ្នាំនេះបានស្នើដាក់បង្ហាញគំនិតអាជីវកម្មអស្ចារ្យជាច្រើន និងធ្វើបទបង្ហាញល្អៗមែនទែន ដែលធ្វើឱ្យការជ្រើសរើសជ័យលាភីមានការពិបាក។»

លោកស្រី បានបន្ថែមទៀតថា ៖ «យើងមានមោទនភាពដែលបានឃើញកម្រិតនៃការរីកចម្រើនរបស់កម្មវិធី SmartStartដែលផ្ដើមតាំងពីវគ្គដំបូងមកម្លេះ។ នេះឆ្លុះបញ្ចាំងច្បាស់ណាស់ថា អ្នកចូលរួមទាំងអស់នឹងអាចបន្តចូលរួមចំណែកយ៉ាងសំខាន់ចំពោះអនាគតឌីជីថល និងសេដ្ឋកិច្ចរបស់កម្ពុជា ដូចជាក្រុមជ័យលាភី Adero ក្នុងឆ្នាំនេះ ដែលបានធ្វើឲ្យយើងទាំងអស់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងគំនិតច្នៃប្រឌិត និងការខិតខំប្រឹងប្រែងរបស់ពួកគេ។»

លោកស្រីក៏បានបន្ថែមទៀតថា ៖ «ក្រុមហ៊ុន Smart មានសេចក្តីសោមនស្សរីករាយដែលបានសហការបង្កើតកម្មវិធីនេះជាមួយ Impact Hub Phnom Penh ហើយយើងទន្ទឹងរង់ចាំពង្រីកបន្ថែមទៀត ឱកាសបែបនេះដល់យុវជននៅទូទាំងប្រទេស។ យើងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយល់ព្រមយ៉ាងមុតមាំពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានជួយគាំទ្រ នឹងពង្រឹងកម្មវិធីនេះ ឱ្យទទួលបានជោគជ័យ។»

គំនិតអាជីវកម្មចំនួន ២ផ្សេងទៀតដែលបានឈានទៅដល់វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart ក្នុងឆ្នាំនេះគឺ៖

iCompost គឺជាម៉ាស៊ីនកែច្នៃកាកសំណល់ដ៏ឆ្លាតវៃ ដែលបំលែងកាកសំណល់ផ្ទះបាយ អាហារប្រចាំថ្ងៃ ទៅ​ជាជី​កំប៉ុស្ត​ដែលសំបូរសារធាតុចិញ្ចឹម ដើម្បីចិញ្ចឹមរុក្ខជាតិក្នុងផ្ទះនិងក្រៅផ្ទះ។
Your Space គឺជាវេទិកាមួយដែលផ្តល់ទីតាំងចតរថយន្តរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត​ទៅ​ក្នុង​កម្មវិធី​លើ​ទូរស័ព្ទ​ដៃ ដែលអ្នកប្រើប្រាស់អាចចុះឈ្មោះកន្លែងទំនេររបស់ពួកគេ ហើយប្រែ​ក្លាយ​កន្លែង​នោះ​ទៅ​ជា​ចំណតរថយន្តដោយជួយកាត់បន្ថយការចតយានយន្តដោយមិនមានសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ។

បន្ទាប់ពីបានឆ្លងកាត់វគ្គជម្រុះជាច្រើនជុំ ដែលរួមមានវគ្គ «Digithon»​ ដែលជាដំណាក់កាលសិក្សាដ៏ល្អិល្អន់ និងពាក់ព័ន្ធ​ជាមួយជំនាញស្វែងរកដំណោះស្រាយក្នុងបញ្ហាប្រឈមក្នុងជីវិតពិត ដែល​អាច​ធ្វើទៅបានតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា(Internet of Things) និងការដាក់បង្ហាញនូវគំនិតរបស់ពួកគេសម្រាប់គ្គ «Technopreneurship Challenge»​ ដែលក្រុមចុងក្រោយបង្អស់ចំនួន ៥ ត្រូវបានដាក់ឲ្យចូលរួមក្នុងកម្មសិក្សាដែលមានប្រាក់ឧបត្ថម្ភ ជាមួយក្រុមហ៊ុនអាជីវកម្មបច្ចេកវិទ្យាល្បីៗនៅក្នុងប្រទេស ដែលរួមមាន Arrowdot សមាគម​សហព័ន្ធ​ហិរញ្ញវត្ថុ​ និង​បច្ចេកវិទ្យាកម្ពុជា (CAFT) ក្រុមហ៊ុនVodworks ក្រុមហ៊ុន V-Tenh ក្រុមហ៊ុន Codingate ក្រុមហ៊ុន BigEight ក្រុមហ៊ុន BookMeBus និងក្រុមហ៊ុន Bloo

ក្រុមចុងក្រោយទាំង ៥ ត្រូវធ្វើបទបង្ហាញអំពីគំនិតអាជីវកម្មរបស់ពួកគេក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលធ្វើឡើងនៅ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) កាលពីថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២។

ក្រុមជ័យលាភីត្រូវបានជ្រើសរើសដោយគណៈកម្មការវិនិច្ឆ័យចំនួន ​ រូប ដែលរួមមាន លោកស្រី  Mila Jivkova Kusheva  នាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុន Smart Axiata លោក កឹម បូរា វិនិយោគិន និងសហគ្រិន Mekong Strategic Partnersលោក Stephane Munster សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន SKG Energy 4.0 Technologies លោកស្រីRatana Phurik Callebaut សហស្ថាបនិក និងជាអ្នក​វិភាគ​ហិរញ្ញវត្ថុ​ (CFA Lead) និង កញ្ញា Zoe Ng នាយកគ្រប់គ្រងRaintreeពិធីប្រគល់ពានរង្វាន់នេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន​ និងកីឡា ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ចំពោះមូលនិធិ​កសាង​សមត្ថភាព ​ស្រាវជ្រាវ និងអភិវឌ្ឍន៍ (CBRD) ដែលផ្តួចផ្តើមដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំយុវជន និងកីឡា។

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ កម្មវិធី​អ្នកច្នៃប្រឌិតវ័យក្មេង SmartStart អនុញ្ញាតឱ្យនិស្សិតសាកលវិទ្យាល័យនៅកម្ពុជាចាប់ផ្តើមនូវអាជីវកម្មឌីជីថល ដោយផ្តល់នូវបទពិសោធន៍សិក្សាពិសេសៗតាមរយៈការណែនាំ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។កម្មវិធី SmartStart បានពង្រីកនូវវិសាលភាព ដើម្បីផ្តល់ការអប់រំផ្នែកភាពជាសហគ្រិនដល់យុវជនកម្ពុជាឲ្យកាន់តែច្រើននិងផ្តល់ផលជះជាវិជ្ជមានដល់សិស្សានុសិស្សប្រហែលមួយពាន់នាក់។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ