Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

រាធានីភ្នំពេញ ថ្ងៃទី ១៦ ខែមីនា ២០១៥​- ក្រុមហ៊ុន Smart Axiata សូមប្រកាសផ្តល់ជូនទស្សនីយភាព      ការប្រគុំតន្រ្តីផ្សាយផ្ទាល់​ អំឡុងខែមីនា និង​ ខែមេសានេះ នៅក្នុងខេត្តក្រុងចំនួន៥:

     ១. ទីក្រុងភ្នំពេញ ថ្ងៃសៅរ៍ ទី១៤ ខែមីនា
     ២. ក្រុងបាត់ដំបង ថ្ងៃសៅរ៍ ទី២១ ខែមីនា
     ៣. ក្រុងព្រះសីហនុ ថ្ងៃសៅរ៍ ទី២៨ ខែមីនា
     ៤. ក្រុងកំពង់ចាម ថ្ងៃសៅរ៍ ទី៤ ខែមេសា
     ៥. ក្រុងសៀមរាប ថ្ងៃសៅរ៍ ទី១១ ខែមេសា

តន្ត្រីទេសចរណ៍ Smart Mega Concert  ឆ្នាំនេះបានបន្តចាប់ផ្តើមការប្រគុំសារជាថ្មីម្តងទៀត កាលពីឆ្នាំមុនតន្ត្រីទេសចរណ៍នេះដែលបាននាំមកជូននូវកំពូលសិល្បករ តារាសម្តែងទៅកាន់ខេត្តក្រុងទាំង 24។

តន្ត្រី Smart Mega Concert ​លើកទីមួយឆ្នាំនេះ​ បានចាប់ផ្តើមយ៉ាងជោគជ័យក្នុងក្រុងភ្នំពេញ នារាត្រីថ្ងៃសៅរ៍ ទី១៤    មីនា ដែលទាក់ទាញទស្សនិកជនរាប់ពាន់នាក់មកទស្សនាផ្ទាល់នៅទីក្រុងកោះពេជ្រ និងរំភើបញាប់ញ័រជាមួយការសំដែងរបស់តារាល្បីៗរួមមាន លោកឆាយ វិរៈយុទ្ធ​ កញ្ញាលាង សុផាលែន លោកJimmy Kiss លោក​Tony Keo កញ្ញា Sandrine  DJ នេន ទុំ  ការរាំ Hip Hop និង ក្រុមកំប្លែង CTN​​ ។

នៅឆ្នាំនេះការប្រគុំតន្ត្រីទាំងប្រាំនឹងផ្សាយបន្តផ្ទាល់តាមរយះទូរទស្សន៍ CTN ចាប់ពីម៉ោង 8 ដល់់ 10 យប់ រៀងរាល់ថ្ងៃសៅរ៍ដើម្បីផ្តល់នូវភាពសប្បាយរីករាយដ៏អស្ចារ្យជាមួយនឹងតារាឆ្នើមដូចជា លោក​ខេមរៈ សេរីមន្ត កញ្ញាឡូរ៉ា ម៉ម លោកខេម  កញ្ញា សុគន្ធនីសា  លោកឆាយ វីរៈយុទ្ធ  កញ្ញាលាង សុផាលែន  លោកJimmy Kiss  លោកTony Keo  កញ្ញាSandrine      DJ នេន ទុំ  រួមទាំងការរាំចង្វាក់ Hip Hop និង ក្រុមកំប្លែង CTN​ សម្រាប់ជូនដល់ទស្សនិកជនរាប់លាននាក់នៅទូទាំងប្រទេស។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ