Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ក្រុមហ៊ុន Smart  មានមោទនភាពជាខ្លាំងរួមនឹងសេចក្តីសោមនស្សសរីករាយ និងគាំទ្រយ៉ាងពេញទំហឹងដែលបានចូលរួមចំនែកជាម្ចាស់ជំនួយក្នុងយុទ្ធនាការដំណើរឆ្ពោះទៅកាន់ស៊ីហ្គេម និង បត់បេះដូងចំនួន ១លានបេះដូងដើម្បីបំបែកកំណត់ត្រាការបត់បេះដូងច្រើនបំផុតក្នុងព្រឹត្តិការណ៍ពិភពលោកជាប្រវត្តិសាស្រ្ត។

ភាពជាម្ចាស់ផ្ទះលើកដំបូងរបស់កម្ពុជា លើការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី 32 ឆ្នាំ 2023 និង ASIAN Para Games លើកទី 12 ហើយនេះគឺជាកិត្តិយសជាប្រវត្តិសាស្រ្តមួយទៀតក្នុងវិស័យកីឡាដែលកម្ពុជារង់ចាំធ្វើជាម្ចាស់ផ្ទះអស់រយៈពេល 64 ឆ្នាំមកហើយ។ សូមចូលរួមបត់បេះដូងទាំងអស់គ្នា ដើម្បីបង្ហាញពីក្ដីស្រលាញ់ និងការគាំទ្រដល់កីឡាករ កីឡាការិនី ព្រោះបេះដូងនីមួយៗ ដែលលោកអ្នកបានចូលរួមបត់ គឺមិនមែនត្រឹមតែជាបេះដូងក្រដាសធម្មតានោះទេ តែបេះដូងទាំងនោះនឹងក្លាយទៅជាកម្មវត្ថុក្នុងការបរិច្ច្ចាគថវិកាពីក្រុមហ៊ុន Smart ដើម្បីទ្រទ្រង់ទៅដល់ កីឡាករ កីឡាការិនីពិការ។ លោកអ្នកអាចធ្វើការស្វែងយល់ពីរបៀបបត់ ឬ មកបត់ផ្ទាល់និងដាក់បេះដូងដែលបត់រួចចូលក្នុងហឹបយុទ្ធនាការនេះនៅគ្រប់ Smart Shop ទាំងអស់ដែលនៅជិតលោកអ្នក។

Beyond The Games លើសពីកីឡា លើសពីការប្រកួតយើងចង់បង្ហាញទៅកាន់សង្គមជាតិ និងពិភពលោកថាកីឡាផ្សាភ្ជាប់នឹងវប្បធម៌មរតកជាតិ, កីឡាផ្សារភ្ជាប់សន្តិភាព និងការអភិវឌ្ឍ, កីឡាផ្សារភ្ជាប់ស្មារតីសាមគ្គីភាព និងមិត្តភាព។

រួមគ្នាធ្វើការប្រកួតកីឡាស៊ីហ្គេមលើកទី32 និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី12 ក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ!

Making Heart
Making Heart
Making Heart
Making Heart

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ