Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

រាជធានី​ភ្នំពេញថ្ងៃ​ទី០៩ ខែមេសា​ ​ឆ្នាំ២០១៥    ​ក្រុមហ៊ុន Smart Axiata កំពុង​សម្ភោធកម្មវិធីតន្រ្តី​របស់ Smart លើកដំបូងដែលជាកម្មវិធី​តាមទូរស័ព្ទ​ដៃអាចស្តាប់ចម្រោង​​គ្មាន​ដែន​កំណត់នៅ​ក្នុង​ប្រទេស​កម្ពុជា​។ កម្មវិធី​នេះ​អាច​ទាញ​យកប្រើ​បាន​ដោយ​ឥត​គិត​ថ្លៃ​ពី​ Google Play និង App Store។

ដើម្បី​ចុះ​ឈ្មោះប្រើប្រាស់ ​តម្រូវជា​អតិថិជន​របស់ Smart បន្ទាប់មកចុច​ *777# ហើយ​ចុច 1​ សម្រាប់ ថ្លៃ​ប្រើប្រាស់​ 30 សេន​ក្នុង​មួយ​ស​ប្តា​ហ៍​ សម្រាប់ការប្រើប្រាស់នេះនឹង​ឥត​គិត​ថ្លៃ​រហូត​ដល់ថ្ងៃទី ៣០ ខែ​មេសា​ឆ្នាំ ២០១៥​!

ចាប់តាំង​ពី​ដំបូង កម្មវិធី​​ត​ន្រ្តីតាមទូរសព្ទ័ Smart Music App មានបទ​ចម្រៀង ៧ ប្រភេទ ​ដូចជាបទតាមឈ្មោះតារាចម្រៀងប្រចាំខែនៃកម្មវិធី Artist of the Month ​, Smart Playlist, World Top Charts, Love Songs, Pop & Rock, All-time Favorites និងបទចម្រៀង​ប្រជាប្រិយ​ខ្មែរ​។ បទ​ចម្រៀង​បន្ថែម​ទៀតទៅតាមប្រភេទ​នីមួយ​​និង​លក្ខណៈ​ពិសេស​បន្ថែម​ទៀត ​នឹង​ត្រូវ​បានដាក់ជូនជាបន្តបន្ទាប់​។

នៅពេល​ដែល​អតិថិជនបង្កើត​គណនី​ហើយ អតិថិជន​អាច​ស្តាប់បទចម្រៀងនានាតាម អុិនធឺណិត​របស់​ក្រុមហ៊ុន Smart​ ឬ​តាម​រយៈ​​អុិនធឺណិតក្រុមហ៊ុនផ្សេង​ទៀតដែរ​។ អ្នកប្រើប្រាស់ក៏​អាច​​ទាញ​យក​បទ​ចម្រៀង​ចូល​ទៅ​ក្នុង​កម្មវិធីនោះ​និង​អាចចងក្រងបទចម្រៀងទុកតាមរយះMy Music។ ដោយមិនចាំបាច់មានអុិនធឺណិត អ្នកប្រើប្រាស់ក៏​អាច​ស្តាប់​បទ​ចម្រៀង​ទាំង​អស់​ដែល​អ្នក​ពេញ​ចិត្ត ​​​​​​ដោយ​ទាញ​យក​ពី playlist នៅពេលគ្មាន​អុិនធឺណិត​។

នៅ​ក្នុង​ភាពប្រទាក់ក្រឡាគ្នាជាមួយ​នឹង​ការ​ចាប់​ផ្តើ​ម​កម្មវិធី​តន្ត្រីតាមទូរសព្ទ័ដៃ​រ​  ក្រុមហ៊ុន ​Smart មាន​មោទនភាពប្រកាសតែងតាំង​ ​ឡូ​រ៉ា​ ម៉ម​ជា​ឯកអគ្គរដ្ឋទូត​របស់ Smart។ ឡូ​រ៉ា​ ម៉ម​ គឺ​ជាតារា​ចម្រៀង​​ និង​អ្នក​និពន្ធ​បទ​ចម្រៀង​ដ៏ពេញនិយមសញ្ជាតិ​​អាមេរិកកម្ពុជា​ ​ ​នាង​បាន​ចាប់​ដៃ​គូ​ជា​មួយ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន​និង​ជួយ​អង្គការ​មិន​ស្វែងរក​ប្រាក់ចំណេញ​ជាច្រើន​ដែល​រួម​ចំណែក​ក្នុង​ការ​កសាង​ប្រទេស​កម្ពុជា​​រួម​មាន​ ​សិល្បៈខ្មែរ​អមតៈ ​មជ្ឈមណ្ឌល​ធនធាន​ស្ត្រី​កម្ពុជា, Khmer Health Advocates​, អង្គការ Friends អន្តរជាតិ​  និងអង្គការមិត្តសំលាញ់នៃវប្បធម៌ខ្មែរ។ សព្វ​ថ្ងៃ​នេះ​YouTube របស់​នាង​មាន​នាក់​ទស្សនា​ជាង​មួយ​លាន ​ហើយ​បច្ចុប្បន្ន​នាង​គឺ​ជាឯកអគ្គរដ្ឋទូត​មួយ​លើក​ដំបូង​របស់​ពិភពលោក លើ​ផ្នែក​​សុវត្ថិភាព​កុមារ​ Rockband ។ បច្ចុប្បន្ន​នាង​បាន​ចាប់​ផ្តើ​ម​អាជីព​ចម្រៀង​របស់​នាង​និង​ការ​ចេញ​អាល់ប៊ុម​ចុង​ក្រោយ​របស់​នាង​ “In Search of Heroes” ដែលមានបទ​ចម្រៀង​ដ៏​ពេញ​និយម​ ដូច​ជា​បទ​ចម្រៀង“យល់សព្វយល់សូង” និង “ខ្ញុំមិន​សុខ​ចិត្ត”។ បទ​ចម្រៀង​របស់​ ​ឡូ​រ៉ា ​នឹង​មាន​នៅ​ក្នុងកម្មវិធីតន្រ្តីតាមទូរសព្ទ័ដៃរ​ក្រុមហ៊ុន Smart ផង​ដែរ​។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ