Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ការប្រកួតប្រជែង Open and Pro Tournament នឹងមានផ្ដល់រង្វាន់ជាច្រើន ហើយនេះក៏ជាព្រឹត្តិការណ៍ កីឡា​អេឡិចត្រូនិចដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនមកក្នុងព្រះរាជាណាចក្រកម្ពុជា

ក្រុមហ៊ុន Smart Axiata បានប្រកាសនៅថ្ងៃនេះនូវព័ត៌មានលម្អិតស្ដីអំពីព្រឹត្តិការណ៍កីឡាអេឡិចត្រូនិច ដែលត្រូវបានទទួលស្គាល់ថាជាការបក្រកួតកីឡា​អេឡិចត្រូនិចធំបំផុតនៅកម្ពុជា។

ការប្រកួត Smart Kingdom of Legends ដំបូងនឹងរៀបចំការប្រកួត Open Tournament សម្រាប់កីឡ្ាករអេឡិចត្រូនិចទាំងអស់ ដើម្បីចុះឈ្មោះចូលរួមក្នុងការប្រកួតកីឡា Mobile Legends ។ ក្រុមកំពូលចំនួន ៦​ ក្រុម ដែលឈ្នះក្នុងការប្រកួត Open Tournament នឹងបន្តទៅប្រកួតប្រជែង ជាមួយ​ក្រុមឆ្នើមអាជីពចំនួន ២ ក្រុម ឈ្មោះថា «Smart Burn Gaming» និង «SeeYouSoon» នៅកម្ពុជា ដែលជាលក្ខណៈប្រកួតប្រជែងអាជីព Pro Tournament សម្រាប់ពានរង្វាន់ជើងឯក ក្នុងព្រឹតិ្តការណ៍ការប្រកួតប្រជែង Smart Kingdom of Legends។

ក្រុមទាំងអស់ ដែលត្រូវបានតម្រូវឲ្យមានសមាជិកចំនួន ៥ នាក់ អាចចុះឈ្មោះសម្រាប់ការប្រកួត Open Tournament ចាប់ពីថ្ងៃទី ២៨ ខែកញ្ញា ដោយត្រូវបញ្ចាប់ការបំពេញទម្រង់ចូលរូមតាមរយៈ mobilelegends.smart.com.kh។ ការចុះឈ្មោះនឹង បើករយៈពេល ៣ សប្តាហ៍​ ដោយធ្វើការបិទនៅថ្ងៃទី ១៨ ខែតុលា។ អ្នកចូលរួមក៏ត្រូវចុះឈ្មោះជាមួយកម្មវិធី Mobile Legends ប្រចាំខែគ្នានកំណត់ ដោយចំណាយត្រឹម 70​ សេនក្នុងមួយខែ ដោយចុច *៩៩៥* ២ # ឬ តាមរយៈកម្មវិធី SmartNas។

ក្រុមកំពូលចំនួន ៨ ក្រុមដែលឈ្នះក្នុងការប្រកួត Open Tournament នឹងឈ្នះរង្វាន់សរុបចំនួន ៥.៥០០ ដុល្លារអាមេរិក ចំណែកឯក្រុមកំពូលចំនួន ៦ក្រុម នឹងបន្តចូលរួមក្នុងការប្រកួតជាលក្ខណៈអាជីព Pro Tournament ដែលពួកគេនឹងប្រកួតប្រជែងជាមួយនឹងក្រុមអាជីព ដើម្បីមានឱកាសឈ្នះប្រាក់រង្វាន់សរុបចំនួន ២៦.៥០០ ដុល្លារអាមេរិក។

រង្វាន់ទឹកប្រាក់សរុបក្នុងការប្រកួត Smart Kingdom of Legends មានចំនួន ៣២.០០០ ដុល្លារអាមេរិក ដែលនេះជាព្រឹតិ្តការណ៍ប្រកួតកីឡាអេឡិចត្រូនិចដ៏ធំបំផុតមួយដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ដែលនេះបញ្ជាក់ពីការប្តេជ្ញារបស់ក្រុមហ៊ុន Smart Axiata ក្នុងការអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិចនៅកម្ពុជា។

លោក ថូម៉ាស ហ៊ុន (Thomas Hundt)  នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «យើងគិតថាក្រុមកីឡាករអេឡិចត្រូនិចកម្ពុជា មានសមត្ថភាពអាចប្រកួតប្រជែងនៅលើកំពូលតារាង ក្នុងពិភពកីឡាអេឡិចត្រូនិចដែលកំពុងទទួលបានការពេញនិយម ហើយយើងមានមោទនភាពណាស់ដែលបានគាំទ្រដល់ការអភិវឌ្ឍ និងការរីកចម្រើននៃវិស័យកីឡាដ៏គួឲ្យចាប់អារម្មណ៍មួយនេះ។ ការប្រកួត  Smart Kingdom of Legends នឹងទាក់ទាញចំណាប់អារម្មណ៍កីឡាករអេឡិចត្រូនិចឆ្នើមៗនៅកម្ពុជា ហើយយើងប្រាកដថានឹងរកឃើញអ្នកមានទេពកោសល្យថ្មីមួយចំនួន អំឡុងការប្រកួត Open Tournament និងការប្រកួតអាជីព Pro Tournament ។»

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ