Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ក្រុមហ៊ុន Smart Axiata ត្រូវបានផ្តល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់បំផុតចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

នាឱកាសគំរប់ខួប១០ឆ្នាំ ក្នុងនាមជាប្រតិបត្តិករដែលបាននិងកំពុងដើរតួនាទីជាដៃគូរអភិវឌ្ឍយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និង ឈរលើគោលការណ៍ចូលរួមបង់វិភាគទានយ៉ាងខ្ជាប់ខ្ជួនលើកិច្ចការងារសង្គម និងសេដ្ឋកិច្ច។

រាជធានីភ្នំពេញថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៩ លោក Tan Sri Jamaludin Ibrahim ដែលជានាយកចាត់ចែងទូទៅ និងជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់របស់ Axiata Group Berhad ជាម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុន Smart Axiata ព្រមជាមួយលោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata និងលោក Asri Hassan នាយកទូទៅផ្នែកសហប្រតិបត្តិការនៃក្រុមហ៊ុន Axiata Group ត្រូវបានផ្តល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់បំផុតចូលជួបសម្តែងការគួរសម និងផ្តល់របាយការណ៍ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

កិច្ចប្រជុំដែលត្រូវបានរៀបចំឡើងនៅវិមានសន្តិភាពនេះ គឺជាសាក្ខីភាពដ៏សំខាន់បំផុតដែលឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែង និងការតាំងចិត្តដ៏ម៉ុះម៉ុតរបស់ក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុនជាម្ចាស់ភាគហ៊ុន(Axiata Group Berhad) ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែមានភាពរីក        ចំរើនបំផុត។ ប្រតិភូរនៃកិច្ចប្រជុំខាងលើ បានពិភាក្សាគ្នាយ៉ាងស៊ីជំរៅលើកិច្ចការងារសំខាន់ៗមួយចំនួនក្នុងទិសដៅលើកម្ពស់ និងសម្រេចឲ្យបាននូវសេដ្ឋកិច្ចបែបឌីជីថល ទិសដៅអភិវឌ្ឍបច្ចេកវិទ្យាជំនាន់ទី៥ (5G) សម្រាប់ព្រះរាជាណាចក្រកម្ពុជា និងវិធានការជាអាទិភាពនានាសម្រាប់ការពង្រីកដែនសេវាគ្របដណ្តប់ និងសេវាអ៊ីនធឺណែតល្បឿនលឿនទៅកាន់តំបន់ទីជនបទនានា។ ចំនុចទាំងអស់នេះគឺមានភាពសមស្របបំផុតសម្រាប់ជូនទៅដល់យុវជនវ័យក្មេងទាំងអស់របស់ព្រះរាជាណាចក្រកម្ពុជា ដែលពួកគាត់មានការយល់ដឹង និងតម្រូវការចាំបាច់លើសេវាទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ហើយទាំងនេះគឺអនុលោមទៅតាមទស្សនៈវិស័យរបស់ សម្តេចតេជោ ក្នុងការនាំមុខគេក្នុងតំបន់ ASEAN និងកាតភ្ជាប់ និងកាត់បន្ថយគម្លាតឌីជីថលទៅកាន់តំបន់ទីជនបទដាច់ស្រយាល។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ ការចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិរបស់ក្រុមហ៊ុន Smart Axiata ក៏ត្រូវបានលើកឡើងផងដែរ។ គិតត្រឹមបំណាច់ឆ្នាំ២០១៨ ក្រុមហ៊ុន Smart Axiata បានបណ្តាក់ទុនវិនិយោគច្រើនជាង ១.៤២ ប៊ីលានដុល្លារអាមេរិក (មួយពាន់បួនរយម្ភៃលានដុល្លារអាមេរិក) សម្រាប់ជាដើមទុន និងប្រតិបត្តិការចំណាយនានា ព្រមទាំងបានបង់ពន្ធ អាករ និងកំរៃនិយ័តកម្មនានា ច្រើនជាង ៣៧០លានដុល្លារអាមេរិក (បីរយចិតសិបលានដុល្លាអាមេរិក)។ ក្រុមហ៊ុន ក៏បានប្រើប្រាស់ថវិកាច្រើនជាង ១%(មួយភាគរយ) នៃចំណូលដុលសរុបប្រចាំឆ្នាំរបស់ខ្លូន ដែលមានចំនួនទឹកប្រាក់ច្រើនជាង៣លានដុល្លារអាមេរិក (បីលានដុល្លារអាមេរិក) ដើម្បីគាំទ្រដល់កម្មវិធី និងសកម្មភាពទទួលខុសត្រូវផ្នែកសង្គម (CSR Program) លើវិស័យមួយចំនួនរួមមាន៖ អប់រំបរិស្ថាន កីឡាសហគមន៍ និងវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍។ ដោយឡែក ក្រុមហ៊ុន Smart Axiata ក៏បានបង់វិភាគទានចូលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ (មូលនិធិ ក.ស.ទ) និងមូលនិធិការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (មូលនិធិ ស.អ) ចំនួន៣% (បីភាគរយ)នៃចំណូលដុលសរុបប្រចាំឆ្នាំរបស់ខ្លួន សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ និងបណ្តាញ សេវាអ៊ីនធឺណែតល្បឿនលឿន និងអភិវឌ្ឍន៍ធនធានមនុស្សលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីការរីកចំរើនខ្លាំងលើការប្រើប្រាស់ផ្នែកសេវាទិន្នន័យ ព្រមជាមួយនិងការគ្រប់គ្រងគ្រប់ជ្រុងជ្រោយលើផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Smart Axiata ប្រតិភូរនៃកិច្ចប្រជុំក៏បានលើកឡើងផងដែរអំពីសារៈសំខាន់នៃការរក្សាឲ្យបាននូវស្ថេរភាពនៃវិស័យ​ទូរគមនាគមន៍ ពិសេសក្នុង ខណៈពេលដែលព្រះរាជាណាចក្រកម្ពុជាបាននឹងកំពុងបោះជំហ៊ានទៅកាន់ការវិនិយោគលើបច្ចេកវិទ្យាជំនាន់ទី៥ (5G) និងបច្ចេកវិទ្យាទូរគមនាគមន៍ទំនើបទាន់សម័យផ្សេងៗទៀតសម្រាប់គាំទ្រទៅដល់សេដ្ឋកិច្ចបែបឌីជីថល។

សម្រាប់ព័ត៌មានបន្ថែមស្តីអំពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គម និងគេហទំព័ររបស់ក្រុមហ៊ុន ដូចខាងក្រោម៖ www.facebook.com/SmartAxiata និង www.smart.com.kh

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ