Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ទទួលបានការរីករាយជាមួយការផ្តល់ជូនឥតកំណត់ពី iflix ដែលមានភាពយន្ត និងកម្មវិធីទូរទស្សន៍យ៉ាងច្រើនសម្បូរបែប ដែលនាំមកជូនដោយ Smart

រាជធានីភ្នំពេញ ០៧ សីហា ២០១៧៖ Smart Axiata ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេនៅប្រទេសកម្ពុជា និង ក្រុមហ៊ុន iflix ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មកវីដេអូតាមតំរូវការ (SVoD) ឈានមុខគេក្នុងទីផ្សារដែលកំពុងតែមានការរីកចម្រើនទាំងក្នុងតំបន់ និងពិភពលោក បានប្រកាសភាពជាដៃ គូផ្តាច់មុខ រយៈពេល៣ឆ្នាំរបស់ខ្លួន ដោយបាននាំបទពិសោធន៍កម្សាន្តតាមបែបឌីជីថលលំដាប់អន្តរជាតិជូន អតិថិជននៅកម្ពុជា។

ជាមួយនឹងស្ទូឌីយោ និងដៃគូចែកចាយ ជាង ១៧០ នៅទូទាំងពិភពលោករបស់ iflix Smart នឹងផ្តល់ជូនអតិថិជននូវការជ្រើសរើសយ៉ាងទូលំទូលាយបំផុតនូវខ្សែភាពយន្តដែលល្បីល្បាញ និងខ្សែភាពយន្តដែលទទួលបាន ការពេញនិយមបំផុតទាំងនៅលើឆាកអន្តរជាតិ និងនៅក្នុងស្រុក ដូចជា ខ្សែភាពយន្តរបស់លោកខាងលិចដែលមានចំណងជើងថា The Flash និង The Magicians ក៏ដូចជាខ្សែភាពយន្តកូរ៉េ Goblin និងរឿងThe Legend of the Blue Sea និង The Bride of Habaek ជាដើម។ ក្នុងថ្ងៃបើកសម្ពោធនេះ ខ្សែភាពយន្ដ និងកម្មវិធីទូរទស្សន៍ ដែលមាន ប្រជាប្រិយបំផុតរបស់ iflix នឹងត្រូវចាក់បញ្ចាំងដោយមានអក្សររត់(subtitles)ពីខាងក្រោមជាភាសាខ្មែរ ក្នុងបំណងធ្វើឲ្យមានជាលក្ខណៈតំបន់ទាំងមូលដែលជាគម្រោងដែលនឹងដាក់ឲ្យដំណើរការក្នុងប៉ុន្មានខែដ៏ខ្លីខាងមុខនេះ។

ចាប់ផ្តើមពីថ្ងៃនេះតទៅ អតិថិជន Smart ទាំងអស់ អាចរីករាយជាមួយនឹងសេវាកម្មលំដាប់ពិភពលោកនេះរហូតដល់ទៅ 3 ខែ ដោយអាចមានសិទ្ធិចូលទៅមើលខ្សែភាពយន្តដែលចេញមុនគេរាប់ពាន់រឿង និងកម្មវិធីទូរទស្សន៍ដែលទទួលបានពានរង្វាន់យ៉ាងច្រើនសម្បូរបែប ខ្សែភាពយន្តដែលមានការគាំទ្របំផុតលើសកល ខ្សែភាពយន្តដែលពេញនិយមក្នុងតំបន់ មានបញ្ចូលសំឡេង មានអក្សររត់(subtitles)ពីខាងក្រោម កម្មវិធីកុមារ និងអ្វីៗផ្សេងៗជាច្រើនទៀត។ ជាមួយនឹងការចូលទៅកាន់ និងមើលរឿងលើ iflix អតិថិជន Smart អាចប្រើរហូតដល់ទៅ 5 ឧបករណ៍ជាមួយគណនីតែមួយ ហើយថែមទាំងអាចមើល(Streaming)រឿងនៅលើiflix ដោយប្រើឧបករណ៍ពីរផ្សេងគ្នាក្នុងពេលតែមួយ រួមមាន ទូរស័ព្ទ ថេប្លេត(Tablet) កុំព្យូទ័រលើតុ ទូរទស្សន៍ និង Smart TV។ ជាមួយគ្នានេះដែរ លោកអ្នកអាចទាញយក(download)រឿង និងកម្មវិធីទូរទស្សន៍ តាមទូរស័ព្ទ ថេប្លេត(Tablet) ដើម្បីទុកមើលពេលដែលអ្នកមិនមានភ្ជាប់អ៊ីនធឺណិត។

លោក Thomas Hundt នាយកប្រតិបតិ្តក្រុមហ៊ុន Smart Axiata បានឲ្យដឹងថា Smart បានប្តេជ្ញាចិត្តធ្វើជាដៃគូផ្តល់ជូននូវសេវាឌីជីថលនានាសម្រាប់អតិថិជននៅកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេដែលមានចក្ខុវិស័យចង់ក្លាយជាជើងឯកឌីជីថលរបស់ប្រទេសកម្ពុជា យើងមានការរំភើបក្នុងការធ្វើជាដៃគូជាមួយក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារដ៏លេចធ្លោដូចជា iflix ដើម្បីផ្តល់ជូននូវការកម្សាន្តលំដាប់ពិភពលោកដល់អតិថិជនរបស់យើង។ នេះក៏ដោយសារតែមានតម្រូវការលើមាតិកាបែបឌីជីថលមានការកើនឡើងនិងការចង់បានពីសំណាក់អតិថិជនរបស់យើង។

លោក James Bridges ប្រធានផ្នែកភាពជាដៃគូ មាតិកាសកល (Global Head of Content Partnerships) នៃក្រុមហ៊ុន iflix បានលើកឡើងដែរថា «ស្របតាមការកើនឡើងនូវតម្រូវការពីទស្សនិកជនសម្រាប់ខ្សែភាពយន្តក្នុងស្រុក និងក្នុងតំបន់ជាច្រើន iflix បានខិតខំយ៉ាងខ្លាំងដើម្បីនាំមកជូន

ខ្សែភាពយន្តក្នុងស្រុក និងក្នុងតំបន់ដែលពេញនិយមបំផុតមកជូនអតិថិជន ឱ្យបានទស្សនាភ្លាមក្រោយពេលចាក់ផ្សាយនៅរោងកុនរួមនឹងកម្មវិធីផ្សេងៗជាច្រើនទៀត។ តាមរយៈការផ្តល់នូវវេទិកាដ៏ថ្មីស្រឡាងមួយនេះ ក៏បានចូលរួមចំណែកលើកទឹកចិត្តដល់ផលិតកម្មភាពយន្តក្នុងតំបន់ដែលប្រកបដោយទេពកោសល្យ ក៏ដូចជាការបង្កើតស្នាដៃល្អៗ ដែលប្រសើរជាងការចែកចាយរឿងថតចម្លង។ យើងបានប្តេជ្ញាថានឹងគាំទ្រ ហើយធ្វើឲ្យវិស័យភាពយន្ត និងទូរទស្សន៍នៅកម្ពុជា ឧ្យ កាន់តែមានការរីកលូតលាស់បន្ថែមទៀតក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតនេះ។ យើងមានបំណងចង់ផ្លាស់ប្តូររបៀបកម្សាន្តរបស់ប្រជាជនកម្ពុជា ដោយនាំមកជូនការកម្សាន្តតាមរយៈទូរស័ព្ទចល័តដ៏ថ្មីនេះ និងបទពិសោធន៍នៃការកម្សាន្តដែលមានលក្ខណៈពិសេសដែលមិនដែលធ្លាប់មានពីមុនមក មកជូនដល់អតិថិជនកម្ពុជា។ យើងមានក្តីរំភើបរីករាយក្នុងការធ្វើជាដៃគូជាមួយ Smart ដែលជាបណ្តាញទូរស័ព្ទចល័តឈានមុខគេរបស់ប្រទេសកម្ពុជា ដើម្បីផ្តល់សេវាកម្មដ៏រីកចម្រើនរបស់ក្រុមហ៊ុន iflix ដល់ឧបករណ៍ជាច្រើនតាមដែលអាចធ្វើទៅបាន។»

សេចក្តីប្រកាសចុងក្រោយរបស់ក្រុមហ៊ុន Smart នេះ វាគឺជាការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តល់ជូនអតិថិជននូវសេវាកម្មឌីជីថលប្រកបដោយភាពច្នៃប្រឌិត និងលក្ខណៈពិសេសបន្ថែមទៀតដើម្បីពង្រឹងជំហរភាពជាអ្នកនាំមុខគេក្នុងការផ្តល់ជូនសេវាអ៊ិនធឺណិតដែលមានល្បឿនលឿនរបស់ Smart។ ដើម្បីទទួលបានបទពិសោធន៍ដ៏ល្អបំផុតនៃការ Streaming វីដេអូ នៅលើ iflix អតិថិជន Smart អាចចុះឈ្មោះលើតារាងបង់ប្រាក់ជាមុន គឺ"Smart StreamOn":

  • សម្រាប់ការចំណាយ 2 ដុល្លារក្នុងមួយសប្តាហ៍ (Smart StreamOn 2) អតិថិជនអាចរីករាយជាមួយលុយរហូតដល់ 777 ដុល្លារសម្រាប់ការហៅទូរស័ព្ទ ការផ្ញើសារ និងទិន្នន័យអ៊ិនធឺណិតបន្ថែម3GB និងការកម្សាន្តផ្សេងៗទៀត ការប្រើប្រាស់បណ្តាញសង្គមគ្មានដែនកំណត់ (Unlimited Social Pack) និង ក្លាយជាSmartVIP ភ្លាមៗដោយចុច * 700 * 777 # ។
  • សម្រាប់ការចំណាយ 8 ដុល្លាក្នុងមួយខែ (Smart StreamOn 8) អតិថិជនអាចរីករាយជាមួយលុយរហូតដល់ 3333 ដុល្លារសម្រាប់ការហៅទូរស័ព្ទ ការផ្ញើសារ និងទិន្នន័យអ៊ិនធឺណិតបន្ថែម 15GB និងការកម្សាន្តផ្សេងទៀត ការប្រើប្រាស់បណ្តាញសង្គមគ្មានដែនកំណត់ (Unlimited Social Pack) និង ក្លាយជា SmartVIP ភ្លាមៗដោយចុច * 700 * 3333 # ។

លោក Thomas បានបន្ថែមទៀតថា «ជាមួយនឹង Smart StreamOn អតិថិជនអាចរីករាយជាមួយបទពិសោធន៍នៃការstreamវីដេអូ លើបណ្តាញអ៊ិនធឺណេត 4G + ដែលមានល្បឿនលឿន ដើម្បីទទួលបានការកម្សាន្តនេះគ្រប់ពេលវេលា គ្រប់ទីកន្លែង។ នេះជាការផ្តល់ជូនបន្ថែម ក្នុងការបន្តចាប់ដៃគូសហការ ជាមួយដៃគូផ្នែកឌីជីថល និងការផ្តល់ជូនសេវាប្រកបដោយភាពច្នៃប្រឌិត ដើម្បីផ្តល់ជូនអតិថិជននូវជីវិតដ៏រស់រវើក»។

ដោយមានអតិថិជន ៥ លាននាក់នៅទូទាំងតំបន់និង ៥ ពាន់លាននាទីនៃកម្មវិធីទូរទស្សន៍ និងខ្សែភាពយន្តដែលត្រូវបានstream និងបង្ហោះចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួននោះ ការឈានជើងចូលរបស់ក្រុមហ៊ុន iflix មកក្នុងប្រទេសកម្ពុជា នឹងពង្រឹងជំហររបស់ខ្លួនក្នុងនាមជាអ្នកនាំមុខគេនៅក្នុងទីផ្សារដ៏ច្បាស់លាស់ក្នុងការstream និងបង្ហោះវីដេអូជូនដល់មនុស្ស ១ ពាន់លាននាក់នៅក្នុង 18 ប្រទេសទូទាំងតំបន់អាស៊ី តំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង។ សម្រាប់ព័ត៌មានបន្ថែមអំពី iflix សូមចូលមើលគេហទំព័រ www.iflix.com ។

អតិថិជន Smart អាចទាញយក(download)កម្មវិធី iflix ពី Google Play Store ឬ Apple App Store ដើម្បីទទួលបានការប្រើប្រាស់ដោយគ្មានដែនកំណត់រយៈពេល 3 ខែ។ ពួកគេក៏អាចទស្សនាបាននៅតាមSmart Shop ដែលនៅជិតបំផុតដើម្បីស្វែងយល់បន្ថែមអំពី StreamOn ហើយចាប់ផ្តើមមើលកម្មវិធីដែលពួកគេចូលចិត្ត និងអ្វីៗជាច្រើនទៀត ជាមួយអ៊ិនធឺណិត 4G ដ៏ទំនើប និងលឿនរបស់ Smart នៅគ្រប់ទីកន្លែង និងនៅគ្រប់ពេលវេលា។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ