Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ក្រុមហ៊ុ Smart Axiata ចាប់​ផ្តើម​យុទ្ធនាការ​អក្ខកម្មឌីជីថល ដើម្បី​ជួយ​ពលរដ្ឋ​កម្ពុជាឱ្យ​ប្រើប្រាស់ប្រព័ន្ធអុិនធឺណិត​ប្រកបដោយ​សុវត្ថិភាព និងទំនួលខុសត្រូវ

ភ្នំពេញ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ​២០២១៖ ក្រុមហ៊ុន Smart Axiata ដែល​ជា​ប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជា បាន​ចាប់ផ្ដើម​យុទ្ធនាការ​អក្ខរកម្ម​ឌីជីថល​ ដែល​មាន​កម្មវិធី​ពិភាក្សា​​លើ​ប្រព័ន្ធ​អុិនធឺណិត និងសៀវភៅណែនាំស្ដីពីអក្ខរកម្មឌីជីថល ​ ក្នុង​បំណងជួយ​​ឱ្យ​ប្រជាពលរដ្ឋ​​កម្ពុជា​ប្រើប្រាស់ប្រព័ន្ធអុិនធឺណិត​ប្រកប​ដោយ​​​សុវត្ថិភាព​​ ក៏ដូចជា​ជួយ​សិស្សានុសិស្ស​ឱ្យ​ចេះប្រើប្រាស់​មុខងារ​ឌីជីថល​កាន់​តែប្រសើរ​ក្នុង​ការរស់នៅ​ប្រចាំ​ថ្ងៃ និងការសិក្សារៀនសូត្ររបស់​ពួកគេ​។

កម្មវិធី «​សុវត្ថិភាពលើប្រព័ន្ធអិុនធឺណិត និងការការពារក្មេងវ័យជំទង់ក្នុងយុគសម័យឌីជីថល» មានចាក់ផ្សាយ​​ភាគ​ទីមួយនិង​ភាគទីពីរ​លើ​ទំព័រហ្វេសប៊ុក Smart for Cambodiaនិង ទំព័រ​ហ្វេស​ប៊ុក Kit Kou Kon​​​​ ភាគ​ទី៣នឹងត្រូវ​ចាក់​ផ្សាយ​ក្នុង​​​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ។​

កម្មវិធី​​កិច្ចពិភាក្សានេះ​​ត្រូវ​បាន​ផលិតឡើង​​ដោយ​មាន​​ការ​គាំទ្រ​ពី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ និង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ មូលនិធិនការកសាងសមត្ថភាព និងការស្រជ្រា និងការអភិវឌ្ឍ េីវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍និងព័តមាន​ (CBRD) គិតគូរកូន (Kit Kou Kon) អង្គការ​យូនីសេហ្វ​​កម្ពុជា និង​អង្គការ​មិន​មែន   រដ្ឋាភិបាល​ក្នុង​ស្រុកដែលជាដៃគូ រួមទាំង​អង្គការសកម្មភាព​ដើម្បីកុមារ (APLE)  និង​អង្គការបុត្តាភិបាលដើម្បីវឌ្ឍនសង្គមកម្ពុជា (ICS)

កម្មវិធី​ពិភាក្សា​តាម​​អនឡាញ​​​ដែល​មាន​ ៣​ភាគ​ ហើយ​​​ភាគ​នីមួយៗ មាន​រយៈពេល ២០នាទី​​នេះ​ ​បង្ហាញ​ពី​ឱកាស និង​ហានិភ័យ​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​អុិនធឺណិត​របស់​កុមារនិង​ក្មេង​វ័យ​ជំទង់​ ខណៈ​ក្រុម​អ្នក​ជំនាញ​ក៏​បាន​ផ្ដល់​ការ​ណែនាំ​ស៊ីជម្រៅផង​ដែរអំពីកាចិញ្ចឹមកូនក្នុង​សម័យ​​​ឌីជីថល​សម្រាប់​អាណាព្យាបាល​ និង​គន្លឹះ​​វិធីសាស្ដ្រ​ជួយ​ឱ្យ​ក្មេង     វ័យ​​ជំទង់​​​មាន​សុវត្ថិភាព​លើ​ប្រព័ន្ធ​អុិនធឺណិត​។

ក្រៅ​​ពី​ការ​អប់រំ ក៏មានកម្មវិធី​​កម្សាន្ដ​​ដែល​ជាការ​សម្ដែង​សិល្បៈ​ផង​ដែរ​ពី​សំណាក់​​​សិល្បៈករ និងសិល្បនី​​ល្បីឈ្មោះ​រួមមាន ក្រុម​ក្មេង​ខ្មែរ និង​កញ្ញា​ ចិត្ត​ កញ្ជនា

លោក Feiruz Ikhwan នាយក​ប្រតិបត្ដិ​ស្តីទី​របស់​ក្រុមហ៊ុន Smart Axiata បាន​មាន​ប្រសាសន៍​ថា៖ «​ស្របពេលដែលប្រទេសកម្ពុជា​កំពុង​ សម្រេចគោលដៅ​សេដ្ឋកិច្ច​ឌីជីថល​របស់ខ្លួន ក្រុមហ៊ុន Smart ក៏កំពុងសហការ​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​ប្រែក្លាយ​សង្គមាមរយៈបច្ចេកវិទ្យា​ឌីជីថល​ និងគ្រឹះសម្រាប់​អក្ខរកម្ម​ឌីជីថល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ គំនិត​ផ្ដួចផ្ដើម​នេះ​នឹង​ជួយ​ពង្រឹង​សមត្ថភាព​សិស្សានុសិស្ស​​ក្នុង​ការ​ប្រើ​ប្រាស់​ឧបករណ៍ឌីជីថល​ផ្សេងៗដើម្បី​ឆ្ពោះ​ទៅកាន់​របៀប​របប​រស់នៅ​បែបឌីជីថល​កាន់តែ​ទំនើប​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ​ ​ការងារ និង​ការសិក្សា​​​របស់​ពួក​គេ។ កម្មវិធី​ពិភាក្សា​លើ​ប្រព័ន្ធ​អិុនធឺណិត​នេះ​ក៏នឹង​ផ្ដល់​ការ​អប់រំ​ទៅកាន់មនុស្ស​កាន់តែ​​ច្រើនថែម​ទៀត​អំពី​វិធី​ដែល​ពួកគេ​អាច​ការពារ​ខ្លួនឯង​ និង​មនុស្ស​ជាទីស្រឡាញ់របស់ពួកគេនៅពេល​ដែលពួកគេ​ប្រើប្រាស់​​​អនធឺណិត​»។

ក្រុមហ៊ុន Smart និង​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​នឹង​បង្កើត សៀវវភៅណែនាំ​​ស្តីពី​អក្ខរកម្ម​ឌីជីថល ផងដែរ ដែល​នឹងចែកចាយទៅកាន់សិស្សានុសិស្សទូទាំង​ប្រទេស​ចាប់​ពីខែ​កុម្ភៈ​ឆ្នាំ​ក្រោយ​ទៅ។ សៀវភៅ​មគ្គុទេសដែលមាន​កម្រាសជាង៣០ទំព័រ​នេះ នឹងអប់រំ​សិស្សានុសិស្ស​​អំពីរបៀប​ប្រើ​ប្រាស់​​អនធឺណិត​ប្រកបដោយ​ផលិតភាព ខណៈ​ដែល​ណែនាំ​ពួកគេ​អំពី​របៀប​ការពារ​ខ្លួន​ឯង​ផងដែរ។

អ្នកស្រី តាន់ សុដានី ប្រធាន​នាយកដ្ឋាន​គោលនយោបាយបច្ចេកវិទ្យាគមនាគមន៏និងព័ត៌មាន នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍បាន​ថ្លែងថា៖ «កិច្ចការពារកុមារលើប្រព័ន្ធអនឡាញត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដែលក្នុងនោះរួមទាំងប្រតិបត្តិករទូរគមនាគមន៍ដែរ។ ការបង្កើតឡើងនូវកម្មវិធីជជែកពិភាក្សាអំពីបញ្ហានេះរបស់ក្រុមហ៊ុនស្មាត អាស្យាតា គឺជាគំរូដ៏ល្អមួយ ដែលបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់ប្រតិបត្តិករទូរគមនាគមន៍ក្នុងការគិតគូរពីសុវត្ថិភាពអុិនធឺណិតដល់សាធារណជន និងអតិថិជនរបស់ខ្លួន»។

ក្រុមហ៊ុន Smart Axiata បានគាំទ្រយ៉ាងស្វាហាប់​ដលការសម្រេចគោលដ​ឌីជីថលរបស់កម្ពុជា ហើយ​ក្រុមហ៊ុន​បានផ្តួចផ្តើម​កម្មវិធីអប់រំ​បច្ចេកវិទ្យាឌីជីថល​ជាច្រើនរួមមានដូចជា​កម្មវិធី SmartStart Young Innovator Program ដែលមានបំណង​ជំរុញ ផ្តល់លទ្ធភាព និង​ធ្វើឱ្យ​រីកចម្រើន​គំនិត​អាជីវកម្ម​ពាក់​ព័ន្ធ​នឹង​បច្ចេក​វិទ្យា និង​កម្មវិធី SmartSpark ដែលជាកម្មវិធី​មួយ​ដែល​ណែនាំ​មធ្យោបាយសំខាន់ៗដើម្បីដោះ​ស្រាយ​បញ្ហា​ប្រឈម​ធំៗ​បំផុត​​​​​របស់​កម្ពុជា

ក្នុងឆ្នាំ២០១៩ ក្រោមការ​សហការជាមួយ​ក្រុមហ៊ុន Google និងសមាគម GSMA ដែល​ជា​សមាគម​ពាណិជ្ជកម្ម​ពិភព​លោក​សម្រាប់​ប្រតិបត្តិករ​បណ្តាញ​ចល័ត​​ ​ក្រុមហ៊ុន Smart បាន​បណ្តុះ​បណ្តាល​សិស្សានុសិស្ស​កម្ពុជា​ជាង ១.៥០០​នាក់នៅក្នុង​រាជធានីភ្នំពេញ និង​ខេត្ត​ចំនួន​ពីរ​អំពី​ព័ត៌មាន​ដែលមាន​ប្រយោជន៍​ទាក់ទង​នឹង​អក្ខរកម្ម​ឌីជីថល និង​សុវត្ថិភាពលើប្រព័ន្ធអុិនធឺណិត

សម្រាប់ព័ត៌មានបន្ថែម​អំពីកម្មវិធីនិងសកម្មភាពទាក់ទងនឹងអក្ខរកម្មឌីជីថល​របស់ក្រុមហ៊ុន Smart Axiata សូម​តាម​ដានទំព័រហ្វេសប៊ុក www.facebook.com/smartforcambodia ​​​ ឬ​ចូល​ទៅ​កាន់​គេហ​ទំព័រ www.smart.com.kh

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ