Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ថ្ងៃ​ទី6 ខែតុលា ឆ្នាំ 2015 – ក្រុមហ៊ុន Smart Axiata និង ភ្នំពេញ
ក្រោននៅថ្ងៃនេះបានប្រកាសអំពី ភាពជាដៃគូផ្លូវការ, ដែល​ជា​
ផ្លាក​សញ្ញា​ពាណិជ្ជកម្ម​នាំមុខពីរ ដើម្បីលើកកម្ពស់វិស័យកីឡា
បាល់ទាត់ជា​កីឡាជាតិនៅក្នុងប្រទេសកម្ពុជា។ នៅ រដូវកាល
2015/2016​ខាងមុខ ​ក្រុមហ៊ុនSmart នឹងក្លាយជាដៃគូ ទូរគមនាគមន៍
ផ្លូវការនិងផ្តាច់មុខរបស់ ក្លិបភ្នំពេញក្រោនសម្រាប់កិច្ចព្រមព្រៀង
ភាពជាដៃគូ3ឆ្នាំ។

“ភ្នំពេញក្រោន មានការរំភើបយ៉ាងខ្លាំង ដើម្បីស្វាគមន៍ ក្រុមហ៊ុន Smart Axiata បានធ្វើជាដៃគូសំខាន់របស់យើង សម្រាប់រយៈពេលបីឆ្នាំ។” លោក រិទ្ធីសំណាង ប្រធានក្លិបភ្នំពេញក្រោន បានឱ្យដឹងថា “Smart មិនត្រឹមតែក្លាយទៅជា អ្នកឧបត្ថម្ភចំបងលើ​ឯក​សណ្ឋាន​កីឡា​របស់យើង, យើងកំពុងតែសម្លឹងឆ្ពោះទៅមុខដើម្បី ធ្វើការយ៉ាងជិតស្និទ្ធ ជាមួយនឹងកីឡាករ​ ក្នុងការអភិវឌ្ឍវិស័យ​កីឡាបាល់ទាត់ និងសហគមន៍ ដែលទាក់ទងនឹងវិស័យកីឡា និងកម្មវិធីអភិវឌ្ឍ​សង្គម ។ "
កីឡា​បាល់ទាត់ គឺជាកីឡាដែលមានប្រជាប្រិយភាពបំផុតនៅក្នុងពិភពលោក។ នៅក្នុងប្រទេសកម្ពុជា យើងបានមើលឃើញពី​ភាព​រីក​ចម្រើន​នៃកីឡានេះមាន​ការ​កើនឡើងយ៉ាងខ្លាំង មិន​ថា​សមត្ថភាព​លេង​លើ​ទីលាន​លេង និងបរិមាណ​នៃ​អ្នកគាំទ្របាល់ទាត់ក្នុង​ប្រទេស ដែលបានគាំទ្ររបស់ទស្សនិកជនពេញ​ពហុកីឡាដ្ឋាន​សម្រាប់​ក្រុមជម្រើសជាតិ។ បន្ទាប់ពីការប្រកួតកីឡាបាល់ទាត់ នាពេលបច្ចុប្បន្នក្នុងតំបន់និងសកល ដូចជាការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ2015 ក្នុងប្រទេសសិង្ហបុរីនិង វគ្គជម្រុះ World Cup ឆ្នាំ2018 ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តសម្រា​ប់​​ប្រទេស​ វិស័យ​កីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជា ពិតជាត្រូវបានទទួលភាព​ទាក់ទាញ ពី​សំណាក់​អ្នក​គាំទ្រ​រាប់ពាន់នាក់ ក្នុងការទស្សនា​ការប្រកួតក្នុង​ន័យ​គាំទ្រ ដល់ក្លិបរបស់ពួកគេ និងក្រុមជម្រើសជាតិទទួលបានជោគជ័យ។ ដើម្បីបន្តការអភិវឌ្ឍ វិស័យ​កីឡាបាល់ទាត់ នៅក្នុងប្រទេសកម្ពុជា គឺ​តម្រូវឱ្យមានការចូលរួម​ ពីរដ្ឋាភិបាល ស្ថាប័ន អាជីវកម្ម ក្លឹបបាល់ទាត់ និងអ្នកគាំទ្រ ។
 
“Smart និង ភ្នំពេញក្រោន មានគោល​តម្លៃរួមដូចគ្នាជាច្រើន។ ភ្នំពេញក្រោន គឺជាក្រុមមួយដែលលេចធ្លោជាមួយនឹងកំណត់ត្រានៃ​ការ​លេង​ជាពិសេស ។ ក្រៅពីការអភិវឌ្ឍអាជីព​ជា​កីឡាករ របស់ពួកគេ , ភ្នំពេញក្រោនមានកម្មវិធីលើក​កម្ពស់យុវជនរបស់ខ្លួន ក្នុង​ការ​ហ្វឹក​ហាក់​បណ្តុះ​ទេពកោសល្យកីឡាករ​វ័យក្មេង។ យើងមានការសប្បាយចិត្តដែលឃើញចក្ខុវិស័យរយៈពេលវែងពីក្លិបមួយនេះ ហើយយើងមើល​ឃើញ​ថាវា ជាជំហានដំបូង ដើម្បីបង្វឹក​កីឡាករ​ជា​លំដាប់ថ្នាក់ពិភពលោក នៅក្នុង​ប្រទេសកម្ពុជា។ យើងសង្ឃឹមថាភាពជាដៃគូនេះ អាចជា​សារ ជំរុញ​លើកទឹកចិត្តឱ្យមនុស្សកាន់តែច្រើនចូល​រួម​ក្នុងការលេងបាល់ទាត់ មិនថាតែលេងជាការកំសាន្តក្នុងពេលទំនេរ ព្រមទាំងជា​ថ្ខាលនៃ​ការ​សម្រេច​ក្តីសុបិន្តរបស់ពួកគេ ដើម្បីក្លាយជាកីឡាករអាជិពមួយផងដែរ។” លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បន្ត​ឱ្យដឹងថា “ភាពជាដៃគូនេះ គឺពិត​ជាសមិទ្ធិផលសំខាន់មួយមួយផ្សេងទៀតរបស់​​ Smart ឆ្ពោះទៅរកការលើកកម្ពស់សុខភាពសហគមន៍​​ រួមទាំងជាការបណ្តុះបណ្តាល កីឡាករបាល់ទាត់ជា​លំដាប់ថ្នាក់ពិភពលោក”។
ភាពជាដៃគូជាមួយក្លិបភ្នំពេញក្រោន នេះគឺពិត​ជា​តម្លៃបន្ថែម ដែល​បំពេញដោយ​ឥតខ្ចោះជាមួយនឹងភាពជាដៃគូ ដែល Smart កំពុង​មានរយៈពេល 6 ឆ្នាំជាមួយអង្គការ Happy Football Australia Cambodia។ នៅក្នុងរយៈពេល 6 ឆ្នាំ, HFAC និង Smart បានទទួលក្មេងដែលគ្មានផ្ទះសម្បែង ពីផ្លូវមក​កាន់​វាលបាល់ទាត់ ថែម​ទាំង​បាន​បញ្ជូនក្រុមមួយដើម្បីចូល​រួម​ព្រឹត្តិការណ៍កីឡាបាល់ទាត់ Homeless World Cup ជារៀងរាល់ឆ្នាំដោយបង្កើតក្តីសង្ឃឹម ក្នុងចំណោមកុមារក្រីក្រទាំងនោះយ៉ាងខ្លាំង។ នេះបង្ហាញឱ្យឃើញ ថាការប្រកួតបាល់ទាត់មាន​អត្ថន័យ​ហួសពីការប្រកួតធម្មតា​រវាង​ក្រុមទាំងពីរ ដែល​លេងជាមួយនឹងគ្នា ដើម្បីតែរកគ្រាប់បាល់។ កីឡាបាល់ទាត់ គឺជាកីឡា ដែលនាំមកនូវរបៀបរស់នៅប្រកប​ដោយ​មានសុខមាលភាពល្អ, អាជីព និងក្តីសុបិន្តមួយ។
 
លោករិទ្ធីសំណាងបានបន្ថែមថា "ការប្តេជ្ញាចិត្តជា​បន្តរបស់ក្រុមហ៊ុន Smart ដើម្បីគាំទ្រដល់សហគមន៍ដែលពួកគេបម្រើ ដល់​កីឡា, ការ​អប់​រំ, និង​គម្រោង​សុខភាពសាធារណៈ ជាផ្នែកមួយនៃគុណ​តម្លៃស្នូលរបស់ក្រុមហ៊ុនរបស់ពួកគេ ដែល​ធ្វើឱ្យភាព​ជាដៃគូជាមួយ​Smart ល្អឥតខ្ចោះសម្រាប់ភ្នំពេញក្រោន។ ក្លឹបរបស់យើងបានខិតខំ ធ្វើឱ្យមានភាពខុសគ្នា ដោយការអភិវឌ្ឍយុវជនរបស់ខ្លួនផ្ទាល់ , កម្មវិធីសហគមន៍និងសាលារបស់យើង និងការចូលរួមរបស់យើង ជា​កំលាំង​ស្នូល​ក្ុនង​ការ​ផ្លាស់ប្តូរប្រកប​ដោយ​ភាព​វិជ្ជមាន នៅក្នុងសកម្មភាពសង្គម"។
តាមការប្តេជ្ញាចិត្ត របស់យើងក្នុងការអភិវឌ្ឍវិស័យកីឡា​និងធ្វើអោយកីឡាបាល់ទាត់អោយកាន់តែមានភាពទាក់ទាញ នៅក្នុងប្រទេសកម្ពុជា យើងមានសេចក្តីសោមនស្សរីករាយ សូមណែនាំសេវាកម្ម​កំសាន្ត​ថ្មី ដែលមាន​ឈ្មោះ​ថា "Smart Fantasy Football" ដែលនឹង​ដាក់​អោយ​ដំណើរការនា​ល្ងាច​ថ្ងៃ​នេះ​ ជាមួយ​នឹង​កម្មវិធី​សម្ភោព​       នៅ​ភោជន័យដ្ឋាន​V-Friend សាខា​ផ្សា​រដេប៉ូ​។ សេវាកម្មនេះ​នឹង​​ដាក់​អោយ​កំសាន្ត​ដោយឥតគិតថ្លៃ។ វានឹងដើរតួនាទីមួយ ក្នុង​ការ​បង្កើន​ភាព​សប្បាយរីករាយ និងការ​ល្បង​ប្រាជ្ញា​ទាក់ទងនឹងសមត្ថភាព​ដឹក​នាំ​កីឡាករ​ក្នុង​កម្មវិធី​​ប្រកួត​បាល់ទាត់អង់​គ្លេស English Premier League ។ យើងមាន ទូរស័ព្ទ iPhone 6 សម្រាប់អ្នកឈ្នះប្រចាំខែដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ ខណៈពេលដែលការ​ឈ្នះពានរង្វាន់ធំប្រចាំ​រដូវកាល​ មាន​ជា​ទឺក​ប្រាក់​សុទ្ធ​រហូតដល់ 10,000 ដុល្លារ ហើយលេខពីរនឹងទទួលបាន 2,500 ដុល្លា និង1,000​ដុល្លាសំរាប់អ្នកទទួលបានលេខបី។ សូមចូល​ទៅ​កាន់ https://fantasy.smart.com.kh/ ឬហៅ 888 ថែមទៀត សម្រាប់​ព៌តមាន​បន្ថែម​។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ