Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ភ្នំពេញ 10 កញ្ញា ឆ្នាំ 2014 – ការរួមសហការគ្នាដ៏ល្អរវាង ក្រុមហ៊ុនតន្រ្តីដ៏ធំជាងគេនៅក្នុងពិភពលោក Universal Music Group (UMG) និង ក្រុមហ៊ុនទូរសព្ទ័ចលត័លេខ 2 Smart Axiata ត្រូវបង្កើតឡើង ដើម្បីផ្តល់ជូន នូវការកំសាន្តថ្មីៗ និង ទាន់សមយ័ ដែលមិនធ្លាប់មាននៅកម្ពុជា។ ការសហការគ្នាជាដៃគូរផ្តាច់មុខនេះ នឹងផ្តល់ជូន នូវបទចំរៀងយ៉ាងច្រើនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា សំរាប់ទូរសព្ទ័ដៃ បូករួមទាំង Smart Tune (ស្មាតធូន) ការទាញយកបទចំរៀង ការទាញយកវីដេអូបទចំរៀង ហើយនឹងស្តាប់ចំរៀង និង វីដេអូតាមអ៊ិនធឺណិត។

Smart និង Universal Music បានសហការគ្នា ផ្តាច់មុខហើយជាលើកដំបូងបំផុត
សំរាប់វិសយ៍តន្រ្តីនៅប្រទេសកម្ពុជា

កិច្ចសហការនៅថ្ងៃនេះ នឹងនាំមកជូននូវបទចំរៀងជាច្រើនប្រភេទ ដែលផ្តល់ដោយតារាចំរៀងល្បីៗនៅលើ ពិភពលោក http://www.universalmusic.com ។

Smart ទទួលបានសិទ្ធផ្តាច់មុខ ផ្នែកឌីជីថល សំរាប់ចែកចាយ និងលក់បន្ត ផលិតផល(content) របស់ Universal Music ក្នុងប្រទេសកម្ពុជា។ ជាមួយការសហការនេះ ក្រុមហ៊ុន Smart ត្រូវបានផ្តល់សិទ្ធអោយលក់បន្តទៅក្រុមហ៊ុន ណាដែល ចងប្រើផលិតផល(content) របស់ UM។ 

លោក ថូម៉ាស ហ៊ុន Thomas Hundt នាយកប្រតិបត្តរបស់ក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា Universal Music ជាក្រុមហ៊ុនតន្រ្តីដែលធំជាងគេនៅលើពិភពលោក យើងពិតជាមានសេចក្តីសោមនស្សរីករាយ ដែល Smart ត្រូវបានជ្រើសរើសយក ជាដៃគូរផ្តាច់មុខក្នុងការលក់ និងចែកចាយ ផលិតផលរបស់ UM តាមរយៈ ឌីជីថលសំរាប់ប្រទេសកម្ពុជា។ ការសហការនេះ នឹងផ្តល់អោយកាន់តែប្រសើរឡើងនូវបទចំរៀងពិរោះៗ និង បទពិសោធន៍ល្អៗសំរាប់អតិថិជនរបស់យើង។ យើងជឿជាក់ថា ជាមួយសេវា 3.75G ដែលគ្របដណ្តប់គ្រប់ ខេត្តក្រុង ហើយឥលូវយើងមានសេវា 4G LTE ដែលមាន ល្បឿន 12 ដងលឿន ជាង 3G នោះ អតិថិជនអាចរីករាយ ជាមួយវីដេអូចំរៀងតាមរយៈអ៊ិនធឺណិត ដែលមានគុណភាពល្អ និងតំលៃទាបសមរម្យ គ្រប់ពេលវេលា គ្រប់ទី កន្លែង។

លោក Sandy Monteiro ប្រធាននាយក Universal Music Group ប្រចាំអាស៊ីអគ្នេហ៍ និងជាប្រធានជំនួញទីផ្សារថ្មីៗ ប្រចាំអាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា យើងពិតជាមានសេចក្តីរីករាយដែលបានសហការគ្នាជាមួយ Smart ព្រោះជាក្រុមហ៊ុនមួយដែលមានចក្ខុវិសយ័ខ្ពស់ ដើម្បីនាំចំរៀងលំដាប់ពិភពលោក មកផ្តល់ជូនដល់អតិថិជនតាម រយៈទូរសព្ទ័ដៃនៅប្រទេសកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនតន្រ្តីដ៏ធំជាងគេនៅលើពិភពលោកដែលមានតារាចំរៀង ច្រើនជាងគេ ការសហការនេះនិងផ្តល់ឱកាសដើម្បីភ្ជាប់អតិថិជនទៅបទចំរៀងដែលគេចូលចិត្ត ហើយនឹងនាំ ប្រទេសកម្ពុជាទៅកាន់ពិភពតន្ត្រីដែលពេញនិយមនៅលំដាប់ថ្នាក់ពិភពលោក។ យើងនឹងធ្វើការជាមួយ Smart ធ្វើការស្វែងតារាចំរៀងដែលមានសមត្ថភាពនៅក្នុងប្រទេសកម្ពុជា ដើម្បីណែនាំទៅកាន់ប្រទេសផ្សេងៗ។

ដើម្បីអបអសាទរខួប 5 ឆ្នាំរបស់ Smart ក្រុមហ៊ុននឹងបង្កើត Portal (ផតថល) សំរាប់បទចំរៀង ភាពទាន់សមយ័ និងការកំសាន្ត ដែលអាចដំណើរការដោយប្រពន្ធ័ iOS Android និង Window Mobile។ អតិថិជនដែលប្រើ Portal នឹងមានឧកាសអាច ឈ្នះបានសំបុត្រចូលមើលការប្រគុំតន្ត្រី សំដែងដោយតារាចំរៀងអន្តរជាតិ (ទាំងការសំដែង ក្នុងឬ ក្រៅប្រទេស) អាចជួបផ្ទាល់ជាមួយ តារាចំរៀងអន្តរជាតិ ឬឈ្នះរង្វាន់ ដូចជា ថាសចំរៀង Poster និងរង្វាន់ផ្សេងៗជាច្រើនថែមទៀត។ 

នៅថ្ងៃទី 15 ខែកញ្ញានេះ Smart នឹងមានកម្មវិធីវិទ្យុដែលសំរាប់ចាក់ផ្សាយបទចំរៀងរបស់ UM ដែលច្រៀងដោយ តារាចំរៀងអន្តរជាតិ។ ដោយមានចាក់ផ្សាយនៅវិទ្យុ NRG FM 89 ជាវិទ្យុតែមួយគត់ដែលផ្សាយ 24 ម៉ោង ហើយនៅចុងបញ្ចប់កម្មវិធីអតិថិជន Smart ក៏អាចសំណូមពរបទចំរៀងបានដែរ។

ក្រុមហ៊ុន Smart ផ្តល់ជូនអោយអតិថិជន នូវ Smart Tune ចំនួន 10បទដោយឥតគិតលុយ រយៈពេល 30ថ្ងៃ រហូតដល់ដំណាច់ខែ កញ្ញា ឆ្នាំ 2014។ ប្រសិនបើអតិថិជនពេញចិត្ត អាចបន្តបាន ត្រឹមតែ 30សេនប៉ុណ្ណោះក្នុង 1ខែ សំរាប់ 1បទ ហើយការផ្តល់ជូននេះសំរាប់អតិថិជន Smart ទាំងអស់។ ក្រៅពីការ អតិថិជនក៏អាចរីករាយជាមួយ ចំរៀងពិរោះៗ តាមរយៈ Smart Tunes Club IVR ដោយគ្រាន់តែតេទៅ 987 (1សេនក្នុងមួយនាទី)។

សំរាប់ពត៌មានបន្ថែម សូមទាក់ទងទៅ: 

Smart Axiata
លោក តាំង សុគន្ធពិសិដ្ឋ 
ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន Smart Axiata 
ទូរស័ព្ទ 010 202 288
អ៊ីម៉ែល [email protected]  

Universal Music South East Asia
Louise Wong, Corporate Communication 
ទូរស័ព្ទតុ  +852 3480 8013
ទូរសព្ទ័ដៃ +8529868 6373
អ៊ីម៉ែល [email protected] 

អំពីក្រុមហ៊ុន Smart Axiata

ក្រុមហ៊ុន Smart Axiata គឺជាក្រុមហ៊ុនលំដាប់លេខ 2 នៅប្រទេសកម្ពុជា មានអតិថិជនជាង 5.5 លានអ្នក ក្រោម ផ្លាកសញ្ញាពាណិជ្ជកម្ម Smart ។ នៅខែមករាឆ្នាំ 2014 Smart បានដាក់អោយប្រើប្រាស់សេវា 4G LTE ហើយជា ក្រុមហ៊ុនទូរសព្ទ័ ចលត័ដំបូងបំផុតនៅកម្ពុជាដែលបានផ្តល់នៅសេវា 4G ពិតប្រាកដ។ Smart ក៏ផ្តល់បច្ចេកវិទ្យា 2G, 2.5G, 3G, 3.75G ដែលអាចប្រើប្រាស់បានជាមួយ Multimedia និង សេវាកម្មអ៊ីនធឺណិត របស់ទូរស័ព្ទចល័ត ចុងក្រោយ គេបង្អស់ ក៏ដូចជាផ្តល់សេវា Roaming ទៅអន្តរជាតិច្រើនជាង 150 ប្រទេស ។ សេវាគ្របដណ្តប់ក្នុងប្រទេសដ៏ធំ ទូលាយនៅគ្រប់ 25 ខេត្ត ក្រុង ក្នុងព្រះរាជាណាចក្រ កម្ពុជា។ 

ក្រុមហ៊ុន Smart មានបុគ្គលិកជាង 800 នាក់ ដែលមានជំនាញ    រាប់បញ្ចូលទាំងបុគ្គលិកខ្មែរ និងបរទេស។ Smart ប្តេជ្ញាចិត្តខ្ពស់ចំពោះ បុគ្កលិក អតិថិជន រួមទាំងប្រជាជនខ្មែរ ដោយការសន្យាថា នឹងផ្តល់អោយមានភាព ប្រសើរឡើង សំរាប់ជិវិតអ្នកទាំងអស់គ្នា។ Smart ជីវិតរស់រវើក

អំពីក្រុមហ៊ុន Universal Music Group

Universal Musci Group គឺជាក្រុមហ៊ុនតន្រ្តីនាំមុខគេនៅលើទីផ្សារពិភពលោក ដែលដំណើរការនៅ 60 ប្រទេស។ Universal Music Publicshing Group ក៏ជាផ្នែកមួយនៃUMG ហើយជាឧស្សាហកម្ម ផលិតចំរៀង មួយដែលប្រតិបត្តការនៅជុំវិញពិភពលោក។ ក្រុមហ៊ុន Universal Music Group មានក្រុមហ៊ុនចំរៀងជាច្រើនដូចជា A&M Records, Angel, Astralwerks, Blue Note Records, Capitol Christian Music Group, Capitol Records, Capitol Records Nashville, Caroline, Decca, Def Jam Recordings, Deutsche Grammophon, Disa, Emarcy, EMI Records Nashville, Fonovisa, Geffen Records, Harvest, Interscope Records, Island Records, Machete Music, Manhattan, MCA Nashville, Mercury Nashville, Mercury Records, Motown Records, Polydor Records, Republic Records, Universal Music Latino, Verve Music Group, Virgin Records, Virgin EMI Records ក្រុមហ៊ុនចំរៀងផ្សេងទៀត ហើយនិងក្រុមហ៊ុនចែកចាយ នៅជុំវិញពិភពលោក។ ក្រុមហ៊ុន Universal Music Group មានចំរៀងយ៉ាងច្រើនប្រភេទ នៅក្នុងឧស្សាហកម្មចំរៀង ដោយរាប់ទាំងបទចំរៀងដែលល្បីៗកាលពី100 ឆ្នាំមុនផងដែរ។ UMG ចែកចាយតាមរយៈ Universal Music Enterpises សំរាប់នៅក្នុងប្រទេសអាមេរិច និង Universal Strategic Marketing សំរាប់ក្រៅប្រទេសអាមេរិច។ UMG ក៏រាប់បញ្ចូល Global Digital Business ដែលជាការផ្តល់ការកំសាន្តថ្មីៗ និង ក្រុមបច្ចេកវិទ្យា ហើយនិង Bravado ដែលជាក្រុមហ៊ុនលក់ផលិតផលរបស់UM។ 

Universal Music Group ជាផ្នែកមួយរបស់ក្រុមហ៊ុន Vivendi

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ