Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ភ្នំពេញថ្ងៃទី 16 ខែសីហាឆ្នាំ 201​​6 – ក្រុមហ៊ុន Smart បាននាំពានរង្វាន់គម្រោងសហគមន៍ល្អបំផុត (Best Community Telecom Project)  ពីពានរង្វាន់ទូរគមនាគមន៍អាស៊ីឆ្នាំ២០១៦​​( Telecom Asia Award) មកកម្ពុជា​ ដែលជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីជួយគាំទ្រដល់ប្រជាជនកម្ពុជាដែលហ៊ានផ្លាស់ប្តូរខ្លួនឯងនៅក្នុងការរៀនអាននិងសរសេរ នៅក្នុងយុទ្ធនាការអក្ខរកម្មជាតិ (NLC) ឆ្នាំ 201​​5 ។

ក្រសួងអប់រំយុវជននិងកីឡា និងអង្គការយូណេស្កូ បានផ្តួចផ្តើមយុទ្ធនាការអក្ខរកម្មជាតិ នេះ ហើយបានចាប់ផ្តើមធ្វើនៅថ្ងៃទី 2 ខែមីនាឆ្នាំ 201​​5 ក្រោមអធិបតីរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។​ ថ្នាក់អក្ខរកម្មសរុបចំនួន 3,156 ត្រូវបានអនុវត្តដោយមានកិច្ចសហប្រតិបត្តិការពីក្រសួងកិច្ចការនារី (MoWA) អង្គការក្រៅរដ្ឋាភិបាលនានា, យុវជនស្ម័គ្រចិត្តនិងក្រុមហ៊ុន Smart ។

នាមជាដៃគូទូរគមនាគមន៍ជាផ្លូវការនៃយុទ្ធនាការអក្ខរកម្មជាតិនេះ ក្រុមហ៊ុន Smart បានជួយជ្រោមជ្រែងក្នុងការផ្សព្វផ្សាយពត៍មាននិងការ យល់ដឹងនៃយុទ្ធនាការនេះ។ សិស្សនិងគ្រូអក្ខរកម្មត្រូវបានលើកទឹកចិត្តជាមួយការឧបត្ថម្ភ ស៊ីមកាត និងកាតបញ្ចូលទឹកប្រាក់សម្រាប់ការទំនាក់ទំនងរបស់ពួកគេខណៈពេលដែលអ្នកស្ម័គ្រចិត្តត្រូវបានជ្រើសរើសតាមរយៈវិបផតថល និងតាមរយៈសន្និសិតនានា ដើម្បីសម្រួលដល់ការអនុវត្តនៃយុទ្ធនាការអក្ខរកម្មនេះអោយទទួលបានជោគជ័យ។ជាលទ្ធផលមានមនុស្សពេញវ័យមិនចេះអក្សរចំនួន 92.000​នាក់បានឆ្លងកាត់ថ្នាក់ អក្ខរកម្ម ហើយជាង 74% (72,832 អ្នក) បានបញ្ចប់ការសិក្សាដោយជោគជ័យ ។ រួមជាមួយអង្គការយូណេស្កូនិងក្រសួងអប់រំ, ក្រុមហ៊ុន Smart បាន ប្រគល់រង្វាន់ដល់អ្នកសិក្សាបានល្អបំផុត, គ្រូបង្រៀនដែលល្អបំផុត និងអ្នកស្ម័គ្រចិត្ត នៅក្នុងការបូកសរុបលទ្ធផលនិង​ការបិទយុទ្ធនាការអក្ខរកម្មជាតិ និងចូលរួមអបអរសាទរការដែលពួកគាត់បានរួចចេញពីភាពមិនចេះអក្សរ​ ហើយ គុណភាពថ្មីនៃជីវិត របស់ពួកគេ ។

នៅក្នុងពិធីបិទយុទ្ធនាការអក្ខរកម្មជាតិ នៅថ្ងៃទី 2 ខែមីនា  យើងទទួលបាននូវភាពភ្ញាក់ផ្អើលមួយ ដោយបានស្តាប់នូវការថ្លែងសន្ទរកថារបស់អ្នកដែលបានទទួលជោគជ័យក្នុងថ្នាក់អក្ខរកម្ម ដែលពីមុនមកគាត់មិនអាចអានរឺសរសេរបាន ប៉ុន្តែឥឡូវនេះគាត់អាចថ្លែងសន្ទរកថាដែលមានអត្ថន័យហើយទទួលបានការសរសើរពីមនុស្សរាប់រយនាក់ដែលបានចូលរួម ។ “សុន្ទរកថារបស់លោកស្រីពិតជាមានអត្ថន័យ ហើយចាក់ដោតដល់ដួងចិត្តរបស់អ្នកចូលរួមជាពិសេសអ្នកដែលធ្វើការយ៉ាងលំបាកនៅក្នុងយុទ្ធនាការ នេះ។ "រឿងរ៉ាវរបស់នាងពិតជាធ្វើអោយខ្ញុំមានភាពរំជើបរំជូលណាស់។ ប៉ុន្តែនេះគ្រាន់តែជារឿងមួយក្នុងចំណោមរឿងដ៏អស្ចារ្យជា ច្រើនដែលត្រូវបានបង្កើតឡើងតាមរយៈយុទ្ធនាការនេះ។ លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata  បានបន្តទៀតថា: យើងមានកិត្តិយសនិងមោទនភាពដែលបានក្លាយជាដៃគូទូរគមនាគមន៍ផ្លូវការសម្រាប់យុទ្ធនាការ នេះ "។ "ខ្ញុំជឿថាពានរង្វាន់នេះក៏ជាពានរង្វាន់សំរាប់ សិស្ស និងគ្រូអក្ខរកម្ម ទាំងអស់នៅក្នុងយុទ្ធនាការ នេះដោយសារតែពួកគេបានជ្រើសរើសដើម្បី ផ្លាស់ប្តូរ ខ្លួនគេ, អ្នកជុំវិញខ្លួនគេនិងសង្គមរបស់យើងទំាងមូល" ។

លោកថូម៉ាសក៏បានថ្លែងអំណរគុណដល់ភាគីទាំងអស់ចូលរួម ធ្វើឱ្យយុទ្ធនាការនេះទទួលបានជោគជ័យ: «ខ្ញុំសូមអរគុណក្រសួងអប់រំយុវជននិងកីឡា ក្រុមការងាររបស់អង្គការយូណេស្កូ, ក្រុមការងាររបស់ Smart សិស្សនិងគ្រូបង្រៀនទាំងអស់, និងអ្នកស្ម័គ្រចិត្តដែលមានជាប់ពាក់ព័ន្ធសម្រាប់ការចូលរួមចំណែកមិនអាចកាត់ថ្លៃបានរបស់ពួកគេទៅកម្មវិធីនេះ "។

លោកស្រី Anne Lemaistre ប្រធានអង្គការយូណេស្កូ ក៏បានចែកររំលែកភាពរីករាយពេលដែលបាន ទទួល ពានរង្វាន់ ថា: «ក្រុមការងាររបស់អង្គការយូណេស្កូពិតជាមានក្តី រីករាយណាស់ពេលដែលបានដឹងថាយុទ្ធនាការថ្នាក់ជាតិឆ្នាំ 201​​5 ត្រូវបានទទួលស្គាល់ថាជា គម្រោងសហគមន៍ល្អបំផុត។ អតីតលេខាធិការ របស់អង្គការសហប្រជាជាតិលោក កូហ្វីអាណាន់បានកត់សម្គាល់ថា "អក្ខរកម្មគឺជាស្ពានដែលជួយចំលងពីទុក្ខវេទនាទៅរកក្តីសង្ឃឹម: « យុទ្ធនាការអក្ខរកម្មជាតិឆ្នាំ 201​​5 ពិតជាបានផ្ដល់ក្តីសង្ឃឹមដល់អ្នកសិក្សា សមាជិកគ្រួសាររបស់ពួកគេ, មេដឹកនាំសហគមន៍និងរដ្ឋាភិបាលនៅក្នុងឆ្នាំ 201​​5" អង្គការយូណេស្កូកំពុងបន្តសន្ទុះនេះដោយខ្លួនបាននឹងកំពុងបន្ត រចនានិងអនុវត្តកម្មវិធីអក្ខរកម្មសម្រាប់ស្ត្រីវ័យក្មេងដែលធ្វើការនៅរោងចក្រ និងអំពាវនាវដល់ដៃគូដែលមានចំណាប់អារម្មណ៍ចង់ ចូលរួមជាមួយយើង។

យុទ្ធនាការអក្ខរកម្មជាតិជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាច្រើន របស់ Smart ដែលឆ្លុះបញ្ចាំងពីការរួមចំណែកការងារសង្គម របស់ខ្លួន ហើយក្រុមហ៊ុននេះនៅតែបន្តក្នុងការរួមចំណែកបន្ថែមជាមួយនឹទឹកប្រាក់ ដើម្បីលើកស្ទួយ កម្មវិធីរួមចំណែកសង្គមរបស់ខ្លួន (CSR) ជាពិសេសទៅលើបញ្ហា អប់រំ  បរិស្ថានបៃតងនិង កីឡាសហគមន៍។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ