Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

របាយការណ៏ «Startup Kingdom» បង្ហាញពីសមិទ្ធផល និងឱកាសនៃការបង្កើតអាជីវកម្មថ្មីក្នុងវិស័យបច្ចេកវិទ្យាក្នុងឆ្នាំ ២០១៨

អាជីវកម្មទើបបង្កើតថ្មីក្នុងវិស័យបច្ចេកវិទ្យារបស់កម្ពុជា កំពុងតែមានភាពរស់រវើក និងពោរពេញដោយថាមពល រួមជាមួយវប្បធម៌សហគ្រិនភាព និងឱកាសជាច្រើនសម្រាប់សហគ្រិននានា បើយោងតាមរបាយការណ៍ស៊ីជម្រៅបំផុតមួយ (តំណទាញយក) ដែលរៀបរៀងឡើងដោយក្រុមហ៊ុន Mekong Strategic Partners និងក្រុមហ៊ុន Raintree ដោយមានការគាំទ្រពីមូលនិធិក្រុមប្រឹក្សា កសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍ (CBRD) និងត្រូវបានដាក់ឲ្យចេញផ្សាយជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឯពិពណ៌ឌីជីថលកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៩។ សាធារណជន និងសហគមន៍បច្ចេកវិទ្យា ត្រូវបានបង្ហាញឲ្យមើលឃើញពីចំណុចសំខាន់ៗក្នុងរបាយការណ៍នេះកាលពីខែតុលា ឆ្នាំ ២០១៨ អំឡុងពេលនៃកិច្ចប្រជុំកំពូលស្តីពីបច្ចេកវិទ្យាកម្ពុជា នៅរាជធានីភ្នំពេញ។

ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាមូលនិធិកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍ បានមានប្រសាសន៍ថា៖ «ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងរៀបចំបង្កើតគោលនយោបាយមួយ ដែលនឹងជួយជំរុញការច្នៃប្រឌិត និងលើកកម្ពស់វិស័យអាជីវកម្មបច្ចេកវិទ្យាដែលទើបបង្កើតថ្មី និងសហគ្រាសខ្នាតតូច និងមធ្យម ព្រមទាំងផ្តល់ឱកាសដល់យុវជនកម្ពុជា ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឲ្យមានភាពចំរុះនៃសេដ្ឋកិច្ចកម្ពុជា និងត្រៀមរៀបចំសម្រាប់សេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤។ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលតាមរយៈមូលនិធិកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍ ក្រសួងពហុជំនាញ សហគមន៍បណ្តុះបណ្តាលនានា វិស័យឯកជន និងសហគមន៍អាជីវកម្មដែលទើបបង្កើតថ្មីនេះ កម្ពុជា អាចបង្ហាញពីទិដ្ឋភាពនៃការរីកចម្រើនមិនធ្លាប់មានពីមុនមករបស់ក្រុមហ៊ុនអាជីវកម្មឌីជីថលទើបបង្កើតថ្មី ព្រមទាំងយល់ច្បាស់ពីអ្នកមានលទ្ធភាពសម្រាប់ថ្ងៃអនាគត»។

របាយការណ៍ដែលប្រមូលផ្តុំនូវទស្សនៈរបស់ភាគីពាក់ព័ន្ធក្នុងវិស័យអាជីវកម្មបច្ចេកវិទ្យាបង្កើតថ្មីជាង១២០នាក់ នេះបានបង្ហាញឲ្យឃើញពីទិដ្ឋភាពនៃវិស័យអាជីវកម្មបច្ចេកវិទ្យាទើបបង្កើតថ្មី និងការវិវឌ្ឍរបស់វិស័យបច្ចេកវិទ្យាឌីជីថល ក្នុងរយៈពេល៣ ទៅ៤ឆ្នាំកន្លងមកនេះ ព្រមទាំងបង្ហាញមូលដ្ឋានគ្រឹះដែលត្រូវការជាចាំបាច់ដើម្បីជួយជំរុញឲ្យវិស័យសហគ្រិនឌីជីថលដ៏រឹងមាំមួយ។ របាយការណ៍នេះ សបញ្ជាក់ឲ្យឃើញថា ប្រទេសកម្ពុជា មានសក្ដានុពលក្នុងការបង្កើតបរិស្ថានជាវិជ្ជមានមួយសម្រាប់ក្រុមហ៊ុនអាជីវកម្មដែលទើបបង្កើតថ្មី ដើម្បីអភិវឌ្ឍខ្លួនកាន់តែរីកចម្រើន និងដោះស្រាយនូវតម្រូវការដ៏ចាំបាច់មួយចំនួនរបស់សេដ្ឋកិច្ច ហើយវិស័យមួយចំនួនដែលមិនទាន់មានការអភិវឌ្ឍន៍ ក៏ទទួលបាននូវឱកាសសម្រាប់បង្កើតការច្នៃប្រឌិតថ្មិ និងការរីលូតលាស់ទៅមុខផងដែរ។

ការរីកចម្រើននៃការវិនិយោគក្នុងវិស័យអាជីវកម្មដែលទើបបង្កើតថ្មី ក៏ត្រូវបានដាក់បង្ហាញនៅក្នុងរបាយការណ៍មួយនេះផងដែរ ដោយគូសបញ្ជាក់ថា ចំនួនវិនិយោគក្នុងអាជីវកម្មទើបង្កើតថ្មីដែលត្រូវបានបង្ហាញជាសាធារណៈ បានកើនឡើងទ្វេដងចាប់ពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៨។ លើសពីនេះទៀត ក្រុមហ៊ុនសាជីវកម្ម កំពុងតែបង្ហាញពីការគាំទ្រ និងការចាប់អារម្មណ៍បន្ថែមទៀតក្នុងអាជីវកម្មទើបបង្កើតថ្មី ដើម្បីជំរុញឲ្យមានការច្នៃប្រឌិត និងជំរុញវិស័យឌីជីថល ស្របពេលដែលវិស័យបច្ចេកវិទ្យាត្រូវបានកំណត់ថា ជាវិស័យដ៏សំខាន់ក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។ ភស្ដុតាងជាក់ស្តែងរួមមានការពិភាក្សាដ៏ទូលំទូលាយនៃការអនុវត្តបទបញ្ជានិងការបង្កើតកម្មវិធីគោលនយោបាយជាច្រើនដោយពហុក្រសួង។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមទៀតថា៖ «វិស័យបច្ចេកវិទ្យាឌីជីថល ដែលជាវិស័យដ៏ស្ងប់ស្ងាត់មួយនោះ បានរីកលូតលាស់យ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើទោះបីមានសន្ទុះជាវិជ្ជមានក្នុងវិស័យនេះក៏ដោយ ប៉ុន្តែ វិស័យបច្ចេកវិទ្យាឌីជីថល នៅតែបន្តមានសក្តានុពល ហេតុនេះហើយបានជារបាយការណ៍នេះ ផ្តល់នូវមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ភាគីពាក់ព័ន្ធជាច្រើន ដើម្បីជួយជំរុញកម្ពុជាឲ្យចូលទៅក្នុងយុគសម័យឌីជីថល»។

របាយការណ៍នេះ ក៏បានគូសបញ្ជាក់ពីបញ្ហាប្រឈម ដែលក្រុមហ៊ុនឌីជីថលទើបបង្កើតថ្មី នឹងត្រូវជួបប្រទះផងដែល ជាពិសេសទាក់ទងនឹងកង្វះខាតជំនាញនិងបទពិសោធន៍នៃកម្លាំងពលកម្ម ហើយអ្នកជំនាញដែលមានបទពិសោធន៍និងមានចំណេះដឹងខាងបច្ចេកទេសស៊ីជម្រៅឬបទពិសោធច្បាស់លាស់ នៅតែមានកម្រិតនៅឡើយ។ ការណែនាំវិនិយោគិនឲ្យស្គាល់ក្រុមហ៊ុនដែលមានសមត្ថភាពក្នុងកាទទួលការវិនិយោគ ក៏ត្រូវបានចាត់ទុកថា ជាបញ្ហាប្រឈមដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជាផងដែរ ជាពិសេសគឺការធានាឲ្យបានថា អាជីវកម្មដែលទើបបង្កើតថ្មីនោះមានសុវត្ថិភាពក្នុងកាវិនិយោគ។

របាយការណ៍នេះ បានក៏បានបង្ហាញផងដែរថា តម្លាភាពលើគោលនយោបាយ និងបទបញ្ជាជុំវិញសេដ្ឋកិច្ចឌីជីថលរបស់អាជីវកម្មដែលទើបបង្កើតថ្មី «គឺជាចំណុចដែលត្រូវការជាចាំបាច់ ដើម្បីធានាឲ្យបានថា រដ្ឋាភិបាលគឺជាអ្នកគាំទ្រដ៏សកម្មក្នុងវិស័យសេដ្ឋកិច្ចដ៏សំខាន់នេះ។
សរុបសេចក្តីមក របាយការណ៍នេះដាក់ជាសំណើរនូវដំណោះស្រាយបែបពហុភាគីដើម្បីកំណត់គោលនយោបាយនាពេលអនាគតសម្រាប់វិស័យអាជីវកម្មបច្ចេកវិទ្យាបង្កើតថ្មី បង្កើតបរិយាកាសអាជីវកម្មដ៏ល្អបំផុតមួយ និងអភិវឌ្ឍទេពកោសល្យក្នុងវិស័យបច្ចេកវិទ្យាអាជីវកម្មបង្កើតថ្មី។ សរុបមក របាយការណ៍នេះផ្ដល់ក្តីសង្ឃឹមសម្រាប់អនាគតឌីជីថលដ៏ត្រចះត្រចង់មួយ ដែលអាចនិយាយបាន ពេលនេះជាពេលវាលាដ៏ល្អមួយក្នុងការធ្វើសកម្មភាពនិង ដើម្បីធានាថាវិស័យនេះនៅតែបន្តអភិវឌ្ឍទៅមុខ។

របាយការណ៍នេះផ្តល់នូវការសន្និដ្ឋានថាភាគីពាក់ព័ន្ធនៃវិស័យអាជីវកម្មបច្ចេកវិទ្យាជាច្រើនកាន់តែបើកចំហរដើម្បីទទួលយកភាពជាដៃគូដែលនឹងជំរុញសេដ្ឋកិច្ចឌីជីថលអោយអភិវឌ្ឍទៅមុខ។ ផ្នត់គំនិតកំពុងតែមានការផ្លាស់ប្តូរ ស្របគ្នាជាមួយនិងកម្លាំងសន្ទុះដ៏ពិតប្រាកដពីភាគីពាក់ព័ន្ធនានាដើម្បីអភិវឌ្ឍវិស័យមួយនេះ។ កិច្ចសហប្រតិបត្តិការ និងការច្នៃប្រឌិតលើដំណោះស្រាយនានាៗ នឹងធានាធ្វើឲ្យវិស័យច្ចេកវិទ្យានេះរីកចម្រើន ដើម្បីបង្កើតឲ្យមានអាជីវកម្មបច្ចេកវិទ្យាថ្មីៗដ៏រឹងមាំ និងចូលរួមចំណែកជួយដល់សេដ្ឋកិច្ចវិស័យច្ចេកវិទ្យាឌីជីថលសកល។

គម្រោងសិក្សាស្ថានភាព និងរៀបចំរបាយការណ៍នេះឡើង គឺជាសំណើរបង្កើតឡើងរួមគ្នាដោយវិទ្យាស្ថាន NIPTICT និង ក្រុមហ៊ុន Smart Axiata ហើយបានទទួលថវិកាអនុវត្តពីមូលនិធិ ស.អ. និងបានចាប់ផ្តើមអនុវត្តចាប់ពីពាក់
កណ្តាលឆ្នាំ២០១៨មកម្ល៉េះ។ គួរបញ្ជាក់ថានាចុងឆ្នាំ ២០១៧ ក្រុមប្រឹក្សាភិបាល កសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍ (CBRD) បានចេញផ្សាយផែនការរយៈពេលពីរឆ្នាំ (២០១៧- ២០១៨)របស់ខ្លួន ដែលបង្ហាញពីតម្រូវការជាបន្ទាន់សម្រាប់ស្វែងយល់ កាន់តែប្រសើរអំពីបច្ចុប្បន្នភាពនៃអាជីវកម្មបច្ចេកវិទ្យាដែលទើបបង្កើតថ្មីក្នុងប្រទេសនៅកម្ពុជា សម្រាប់បន្តរៀបចំគោលនយោបាយគាំទ្រនានាបន្ថែមទៀត៕

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ