Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ធនាគារ ABA និងក្រុមហ៊ុន Smart Axiata ដាក់ឲ្យប្រើប្រាស់ IPification ដែលជាដំណោះស្រាយការចុះឈ្មោះ និងផ្ទៀងផ្ទាត់ដ៏ល្អបំផុតមួយសម្រាប់អ្នកប្រើប្រាស់កម្មវិធី ABA Mobile 

ធនាគារ ABA និងក្រុមហ៊ុន Smart Axiata បន្តនាំមុខក្នុងវិស័យឌីជីថលូបនីយកម្មរបស់កម្ពុជា ដោយដាក់ឲ្យប្រើប្រាស់នូវដំណោះស្រាយដ៏មានសុវត្ថិភាព និងងាយស្រួលសម្រាប់អតិថិជនក្នុងការកំណត់អត្តសញ្ញាណ និងការការពារអ្នកប្រើប្រាស់៖ IPification ជាប្រព័ន្ធចុះឈ្មោះ ផ្ទៀងផ្ទាត់ និងការពារការក្លែងបន្លំដ៏រហ័សមួយ។ ធនាគារ ABA នឹងដាក់ឲ្យប្រើប្រាស់នូវបច្ចេកវិទ្យា IPification ដ៏ល្អបំផុតមួយសម្រាប់អ្នកប្រើប្រាស់របស់ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខរបស់កម្ពុជា ហើយក្នុងពេលឆាប់ៗនេះ នឹងមានជាមួយប្រតិបត្តិករផ្សេងៗទៀតនៅកម្ពុជាផងដែរ។

IPification ជាដំណោះស្រាយកំណត់អត្តសញ្ញាណកម្មតាមទូរស័ព្ទដៃដ៏រហ័សមួយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចផ្ទៀងផ្ទាត់លេខទូរស័ព្ទ ការចុះឈ្មោះ និងការបើកចូលប្រើប្រាស់បានយ៉ាងរហ័ស។ បង្កើតឡើងដោយមានការគិតគូរពីសុវត្ថិភាព បទពិសោធអ្នកប្រើប្រាស់ និងឯកជនភាពទិន្នន័យ ប្រព័ន្ធនេះនឹងអនុញ្ញាតឲ្យធនាគារ ABA អាចពង្រឹងនូវបទពិសោធអ្នកប្រើប្រាស់នៅលើកម្មវិធីសេវាធនាគារតាមទូរស័ព្ទរបស់ខ្លួន ហើយនឹងត្រូវប្រើប្រាស់ជំនួសប្រព័ន្ធលេខសម្ងាត់ប្រើមួយដងៗតាមសារទូរស័ព្ទ (OTP) ដែលកំពុងតែប្រើប្រាស់នៅក្នុងការបើកដំណើរការកម្មវិធីនាពេលបច្ចុប្បន្ននេះ។

ដោយទទួលបានពានរង្វាន់ជាច្រើនសម្រាប់ឧត្តមភាពរបស់ខ្លួនជាងមួយទសវត្សរ៍ចុងក្រោយនេះពីទស្សនាវដ្តី​ហិរញ្ញវត្ថុ ដូចជា The Banker, Global Finance និង Euromoney ធនាគារ ABA បានក្លាយជាធនាគារពាណិជ្ជកំពូលមួយ និងជាធនាគារឈានមុខផ្នែកសេវាធនាគារឌីជីថលនៅកម្ពុជា ដោយផ្តល់នូវវិសាលគមន៍សេវាដល់បណ្តា​អតិថិជនជាច្រើន ដូចជា រូបវន្តបុគ្គល អាជីវកម្មខ្នាតតូច និងសហគ្រាសធុនតូច និងមធ្យម។ ដើម្បីធ្វើឲ្យប្រសើរឡើងបន្ថែមនូវសេវាធនាគារតាមទូរស័ព្ទដ៏ទំនើបរបស់ខ្លួន ធនាគារ ABA ភ្ជាប់ប្រព័ន្ធ IPification សម្រាប់ការចុះឈ្មោះ និងការផ្ទៀងផ្ទាត់អ្នកប្រើប្រាស់ដ៏រលូន។

លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA មានប្រសាសន៍ថា៖ “យើងមានសេចក្តីរីករាយក្នុងការពង្រីកភាពជាដៃគូយុទ្ធសាស្ត្ររបស់យើងជាមួយក្រុមហ៊ុន Smart Axiata និងក្លាយជាធនាគារដំបូងរបស់កម្ពុជា ដែលដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ IPification នៅលើកម្មវិធីសេវាធនាគារតាមទូរស័ព្ទរបស់យើង។ សុវត្ថិភាព និងភាពងាយស្រួលនៃសេវាធនាគារតាមទូរស័ព្ទ ជាអាទិភាពកំពូលរបស់យើង ហើយការដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធ IPification នឹងអនុញ្ញាតឲ្យយើងអាចផ្តល់ជូនអ្នកប្រើប្រាស់កម្មវិធី ABA Mobile នូវដំណើរការផ្ទៀងផ្ទាត់កាន់តែងាយស្រួលដោយរក្សាសុវត្ថិភាពកម្មវិធីក្នុងពេលជាមួយគ្នាផងដែរ​។ ធនាគារ នឹងបន្តនាំការអភិវឌ្ឍចុងក្រោយបង្អស់មកកាន់ទីផ្សារក្នុងស្រុក ដោយពន្លឿនបន្ថែមនូវបរិវត្តកម្មឌីជីថលទូទាំងប្រទេស”។

Benefit Vantage Limited ជាក្រុមហ៊ុនបង្កើតប្រព័ន្ធ IPification និងផ្តល់សេវាសកលឈានមុខផ្នែកប្រព័ន្ធផ្ទៀងផ្ទាត់តាម IP ទូរស័ព្ទ។

លោក Stefan Kostic នាយកប្រតិបត្តិប្រព័ន្ធ IPification មានប្រសាសន៍ថា៖ “នេះជាឯកសិទ្ធិពិសេសមួយដែលបានសហការជាមួយក្រុមហ៊ុនឈានមុខផ្នែកឌីជីថលកំពូលទាំងពីរនៅកម្ពុជា គឺធនាគារ ABA ជាធនាគារឈានមុខគេផ្នែកសេវាធនាគារឌីជីថល និងក្រុមហ៊ុន Smart Axiata ជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេ។  ធនាគារ ABA ជាគំរូដ៏ល្អបំផុតនៃការផ្តល់អាទិភាពដល់អ្នកប្រើប្រាស់ដោយផ្តល់ជូនអ្នកប្រើប្រាស់នូវប្រព័ន្ធផ្ទៀងផ្ទាត់ដែលមិនប៉ះពាល់ដល់សុវត្ថិភាព បទពិសោធនអ្នកប្រើប្រាស់ ឬក៏ឯកជនភាពទិន្នន័យឡើយ”។

អតិថិជនរបស់ក្រុមហ៊ុន Smart Axiata ដែលជាអ្នកប្រើប្រាស់កម្មវិធី ABA Mobile នឹងទទួលបាននូវបទពិសោធប្រព័ន្ធផ្ទៀងផ្ទាត់តាមទូរស័ព្ទដ៏ល្អបំផុត IPification នេះមុនគេ សម្រាប់តម្រូវការសេវាធនាគារតាមទូរស័ព្ទរបស់ខ្លួន ចាប់ពីពាក់កណ្តាល់ខែតុលា ឆ្នាំ2021 នេះ។

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ “ការដាក់ឲ្យប្រើប្រាស់នូវបច្ចេកវិទ្យា និងដំណោះស្រាយចុងក្រោយគេបង្អស់ដើម្បីផលប្រយោជន៍ទាំងអ្នកប្រើប្រាស់ និងអាជីវកម្ម គឺជាគោលដៅចម្បងរបស់ក្រុមហ៊ុន Smart Axiata ជានិច្ច។ ភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន Benefit Vantage Limited គឺជាគំរូមួយផ្សេងទៀតនៃតួនាទីដ៏សំខាន់របស់ប្រតិបត្តិករទូរស័ព្ទចល័តក្នុងការអភិវឌ្ឍទិដ្ឋភាពសេដ្ឋកិច្ច និងបច្ចេកវិទ្យានៅព្រះរាជាណាចក្រកម្ពុជា។ យើងមានសេចក្តីសោមនស្សរីករាយដែល ដៃគូយុទ្ធសាស្ត្ររបស់យើង គឺធនាគារ ABA ជាធនាគារដំបូងគេដែលផ្តល់នូវដំណោះស្រាយនេះ ហើយយើងរំពឹងថា អាជីវកម្មផ្សេងៗជាច្រើនទៀតនឹងចាត់វិធានការដើម្បីសុវត្ថិភាព និងភាពងាយស្រួលកាន់តែខ្លាំងសម្រាប់អ្នកប្រើប្រាស់របស់ខ្លួន​”​។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ