Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ម្ចាស់ជើងឯករដូវកាលទី ២ លីគកីឡាអេឡិចត្រូនិកដ៏ធំបំផុតនៅកម្ពុជា Mobile Legends: Bang Bang បានគ្រប់គ្រងតំណែងជាផ្លូវការហើយ។

ក្រោមទទួលបានជ័យជំនះលើម្ចាស់ការពារជើងឯក ក្រុម SeeYouSoon ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ «2022 MPL KH Spring Split» ក្រុម Impunity KH បានគ្រងតំណែងម្ចាស់ពាន Mobile Legends: Bang Bang លើកដំបូងផុតរបស់ខ្លួន ដោយទទួលបានរង្វាន់ធំជាទឹកប្រាក់ចំនួន ១៦, ០០០ដុល្លារ កាលពីយប់ថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២។

ប្រធានក្រុម Impunity KH ដែលជាម្ចាស់ជើងឯកនៃព្រឹត្តិការណ៍ MPL KH Spring Split ឈ្មោះ លី គីមឡុង បានឲ្យដឹងថា៖ «ក្រុមរបស់ពួកយើងមានទំនុកចិត្តខ្ពស់ ហើយយើងច្បាស់ក្នុងចិត្តថា យើងមកចូលរួមការប្រកួតនេះ ដើម្បីយកជ័យជំនះគ្របគ្រងជើងឯក។ យើងជឿជាក់លើខ្លួនយើង។ ការប្រកួតនេះគឺជាការប្រកួតដ៏តានតឹង ហើយក៏គួរឱ្យរំភើបផងដែរ ហើយក៏ជាការប្រកួតដ៏អស្ចារ្យមួយទល់នឹងក្រុមដ៏អស្ចារ្យមួយផ្សេងទៀត។ សូមអរគុណដល់អ្នកគាំទ្រទាំងអស់ សម្រាប់ការគាំទ្រពួកយើងក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ។ ជាពិសេស សូមអរគុណដល់ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនដំបូងគេដែលនាំយកលីគកីឡាអេឡិចត្រូនិកលំដាប់ពិភពលោកនេះមកកម្ពុជា និងសម្រាប់ការគាំទ្រជាបន្តបន្ទាប់ក្នុងវិស័យនេះ។ យើងក៍សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧបត្ថម្ភដទៃទៀតរបស់យើងទាំងអស់ ដែរបានគាំទ្រពួកខ្ញុំចាប់តាំងពីការចាប់ផ្តើមនៃជំពូកថ្មីរបស់យើង។»។

ជាមួយរង្វាន់ទឹកប្រាក់សរុបចំនួន ៤0,000 ដុល្លារ ព្រឹត្តិការណ៍វគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើងកាលពីថ្ងៃទី២៣ ដល់ ២៤ ខែមេសា ឆ្នាំ២០២២ត្រូវបានផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក Leng by Smart ដោយបានទាក់ទាញការចូលមើលចំនួនជាង ១,៧ លានដង។

ទោះបី Impunity KH ទទួលជ័យជំនះ ៣-0 លើក្រុម SeeYouSoon ក្នុងវគ្គផ្តាច់ព្រ័ត្រ ក៏ក្រុមទាំងពីរមានសិទ្ធិតំណាងឱ្យប្រទេសកម្ពុជាក្នុង ព្រឹតិ្ដការណ៍ប្រកួត Mobile Legends: Bang Bang Southeast Asia Cup (MSC) នៅខែមិថុនា ឆ្នាំ២០២២ នៅប្រទេសម៉ាឡេស៊ី។

ព្រឹតិ្ដការណ៍ប្រកួត MPL KH Spring Split ឆ្នាំ ២០២២ ត្រូវបាននាំយកមកប្រទេសកម្ពុជាក្រោមកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុន Moonton ដែលជាក្រុមហ៊ុនផលិតហ្គេម Mobile Legends។ ព្រឹតិ្ដការណ៍ប្រកួតក្នុងស្រុកនេះ បានទាក់ទាញការចូលមើលរាប់លានដងលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗគ្នា រួមទាំងអ្នកចូលចិត្តលេងហ្គេមនៅកម្ពុជា។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា «2022 MPL KH Spring Split គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតសម្រាប់វិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា នៅពេលដែលព្រឹត្តិការណ៍នេះអនុញ្ញាតឱ្យអ្នកចូលចិត្តលេងហ្គេមនៅកម្ពុជាបានសិក្សាពីភាពជាអ្នកដឹកនាំ ភាពជាអ្នកកីឡា និងជំនាញទំនាក់ទំនងនៅពេលពួកគេប្រកួតប្រជែង។ យើងសូមអបអរសាទរចំពោះក្រុម Impunity Cambodia ដែលទទួលបានពានរង្វាន់លើកដំបូងរបស់ពួកគេ»។

ក្នុងនាមជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេរបស់កម្ពុជា ក្រុមហ៊ុន Smart បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអ្នកចូលចិត្តហ្គេមអេឡិចត្រូនិកនៅកម្ពុជាក្នុងការរៀបចំការប្រកួតនានា ក្នុងតំបន់ លើបណ្តាញដ៏រឹងមាំ និងគួរឱ្យទុកចិត្តរបស់ខ្លួន នៅមុនព្រឹត្តិការណ៍ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ (សុីហ្គេម) ឆ្នាំ ២០២៣ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ដោយមើលឃើញអំពីការកើនឡើងនៃប្រជាប្រិយភាពកីឡាអេឡិចត្រូនិចនៅកម្ពុជា ក្រុមហ៊ុន Smart Axiata បានផ្តល់ជូននូវទិន្នន័យគ្មានដែនកំណត់ ដើម្បីអាចឱ្យអ្នកចូលចិត្តលេងហ្គេមបានច្រើនបំផុតតាមដែលពួកគេចង់បាន។ អតិថិជនក្រុមហ៊ុន Smart អាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូននេះ ដោយជាវសេវាកម្ម Mobile Legends Unlimited របស់ក្រុមហ៊ុន Smart ដោយចុច *995*2# ឬភ្ជាប់តាមកម្មវិធី SmartNas ដោយចំណាយត្រឹមតែ ២០ សេនក្នុងមួយសប្តាហ៍ ឬ ៧០ សេនក្នុងមួយខែ។

ព្រឹត្តិការណ៍ MPL KH Spring Split ឆ្នាំ ២០២២ បង្ហាញអំពីចេតនារបស់ក្រុមហ៊ុន Smart ក្នុងការអភិវឌ្ឍន៍បន្ថែមទៀតនូវវិស័យកីឡាអេឡិចត្រូនិច ខណៈពេលដែលក្រុមអ្នកចូលចិត្តលេងហ្គេមអេឡិចត្រូនិចនៅកម្ពុជាកំពុងកើនឡើងយ៉ាងខ្លាំង។ អតិថិជនក្រុមហ៊ុន Smart អាចរីករាយជាមួយការសិក្សារ លេងហ្គេម មើលវីដេអូ ស្តាប់តន្ត្រីតាមអនឡាញ និងរួមជាមួយបទពិសោធន៍នៃការប្រើប្រាស់អីុនធឺណិតជាទូរទៅជាមួយបណ្តាញ ក្រុមហ៊ុន Smart Axiata ។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុក របស់ Smart Axiata តាមរយៈ www.facebook.com/lengbysmart ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ