អំពីក្រុមហ៊ុន Smart

អំពីក្រុមហ៊ុន Smart

Smart Axiata ជាក្រុមហ៊ុនទូរគមនាគមន៍នៅប្រទេសកម្ពុជាដែលមានអតិថិជនជាង 8 លាននាក់ កំពុងធ្វើបដិវត្តន៍ទិដ្ឋភាពឌីជីថល។ មិនគ្រាន់តែជាប្រតិបត្តិករទូរស័ព្ទចល័តប៉ុណ្ណោះទេ ក្រុមហ៊ុន Smart កំពុងផ្លាស់ប្តូរទៅជាម៉ាកបច្ចេកវិទ្យាទូរសព្ទចល័ត និងឌីជីថលដ៏ទូលំទូលាយ ដោយកំណត់ឡើងវិញនូវរបៀបរស់នៅ ការកម្សាន្តនិងផលិតភាពប្រកបដោយវិជ្ជាជីវៈតាមរយៈការផ្តល់ជូនប្រកបដោយភាពច្នៃប្រឌិតមួយចំនួន។ បង្កប់នៅក្នុងផលប័ត្រដ៏មានមហិច្ឆតារបស់ Smart គឺជាចក្ខុវិស័យច្បាស់លាស់មួយ ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាឌីជីថល ដែលផ្តល់ឱកាសដល់បុគ្គល គ្រួសារ និងសហគ្រាសគ្រប់ទំហំ។ តាមរយៈការភ្ជាប់បច្ចេកវិទ្យា និងជីវិតប្រចាំថ្ងៃ Smart កំពុងដាក់មូលដ្ឋានគ្រឹះសម្រាប់ក្តីប្រាថ្នារបស់ប្រទេសកម្ពុជា ដើម្បី​ប្រែក្លាយខ្លួនទៅជាសង្គម និងសេដ្ឋកិច្ចឌីជីថលនៅឆ្នាំ 2030។

Smart ទទួលបានកេរ្តិ៍ឈ្មោះជាអ្នកបង្កើតថ្មីប្រកបដោយទំនុកចិត្ត ដោយផ្អែកទៅលើបទពិសោធន៍ជាអ្នកដឹកនាំបច្ចេកវិទ្យាដ៏លេចធ្លោក្នុងព្រះរាជាណាចក្រកម្ពុជា។ ឆ្លងកាត់ការអភិវឌ្ឍបណ្តាញទំនាក់ទំនងឥតឈប់ឈរអស់រយៈពេលជាច្រើនឆ្នាំកម្លងមក ក្រុមហ៊ុន Smart បានឈានចូលដល់យុគសម័យ 5G ដែលជាការផ្លាស់ប្តូរដ៏អស្ចារ្យនិងផ្ដល់នូវការតភ្ជាប់ជំនាន់ថ្មី។ដំណើរឆ្ពោះទៅកាន់បច្ចេកវិទ្យា 5G នេះ បានចាប់ផ្តើមឡើងជាមួយនឹងការតេស្តសាកល្បង 5G ផ្ទាល់ដំបូងគេបង្អស់នៅកម្ពុជាក្នុងឆ្នាំ 2019 និងមានការបន្តវិនិយោគ ការតេស្តជាបន្តបន្ទាប់ និងការរៀបចំខ្លួនជាស្រេច ដើម្បីធានាឱ្យបាននូវការដាក់ឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព និងភាពជឿជាក់បំផុត។ ជាមួយនឹងការសម្ពោធនូវ Smart 5G ក្រុមហ៊ុន Smart កំពុងបង្ហាញនូវភាពជាអ្នកដឹកនាំនៅលើផ្នែកល្បឿន សមត្ថភាព និងបទពិសោធន៍ឌីជីថល ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការផ្តល់នូវការតភ្ជាប់ដ៏ទំនើបបំផុតសម្រាប់បុគ្គល គ្រួសារ និងអាជីវកម្មគ្រ​ប់ធន់។

ការខិតខំរបស់ Smart មិនផ្អាកនៅត្រឹមការច្នៃប្រឌិតទេ។ យើងផ្ដល់ការយកចិត្តទុកដាក់ស្មើគ្នាលើការកែលម្អបទពិសោធន៍របស់អតិថិជន។ ការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការបង្កើនប្រសិទ្ធភាពសេវាកម្ម ធានាថាការផ្តល់ជូនមិនត្រឹមតែមានសុវត្ថិភាព និងងាយស្រួលប្រើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្របតាមតម្រូវការដែលកំពុងរីកចម្រើនរបស់អតិថិជនផងដែរ។ គោលដៅគឺដើម្បីបង្កើនការពេញចិត្តតាមរាល់ចំណុចប៉ះនៃដំណើរប្រើប្រាស់របស់អតិថិជន។

ក្រមសីលធម៌របស់ក្រុមហ៊ុន Smart ពង្រីកលើសពីការផ្តល់សេវាដល់ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម។ ជាមួយនឹងក្រុមអ្នកជំនាញដែលមានការយកចិត្តទុកដាក់ខ្ពស់ជាង 1,000 នាក់ ក្រុមហ៊ុន Smart ប្តេជ្ញាផ្តល់ជូននូវផលិតផល និងសេវាកម្មដែលមិនអាចប្រៀបផ្ទឹមបាន ខណៈពេលដែលចូលរួមយ៉ាងសកម្មក្នុងការអភិរក្សបរិស្ថាន និងការអភិវឌ្ឍន៍សហគមន៍។ ការរួមចំណែករបស់ពួកគេក្នុងការលើកកម្ពស់ការងារសង្គមកិច្ចត្រូវបានផ្គូផ្គងដោយការប្តេជ្ញាចិត្តចំពោះអភិបាលកិច្ចប្រកបដោយតម្លាភាព ដោយធានាថាភាគីពាក់ព័ន្ធតែងមើលមកកាន់ Smart Axiata ជាគំរូនៃសុចរិតភាព និងភាពជឿជាក់។ ក្រុមហ៊ុន Smart Axiata មិនត្រឹមតែភ្ជាប់ប្រទេសកម្ពុជាទៅកាន់ពិភពលោកប៉ុណ្ណោះទេ យើងក៏កំពុងដាប់ឆ្លាក់ចក្ខុវិស័យមួយ ដែលបច្ចេកវិទ្យាត្រូវបានផ្សារភ្ជាប់ជាមួយនឹងរបត់នៃជីវិតប្រចាំថ្ងៃ និងជំរុញប្រទេសជាតិឆ្ពោះទៅរកចក្ខុវិស័យដ៏មុតមាំក្នុងការក្លាយខ្លួនជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ 2050។

Smart ជីវិត​រស់​រវើក!

អំពីក្រុមហ៊ុន

ព័ត៌មានក្រុមហ៊ុន

0 / 5

តម្លៃ និងអត្តសញ្ញាណ​

បេសកកម្ម ទស្សនវិស័យ និងគុណតម្លៃស្នូលរបស់ក្រុមហ៊ុន ស្មាតអាស្យាតាគឺជាគោលការណ៍ណែនាំសំរាប់ឲ្យបុគ្គលិកទាំងអស់នៅស្មាតយល់ពីគោលដៅរបស់យើងទាំងអស់គ្នា។ ពួកយើងទាំងអស់គ្នានៅស្មាតត្រូវតែសម្របខ្លួនឯងទៅនឹងគោលការណ៍ និងគោលដៅទាំងអស់នេះដើម្បីបង្កើតនូវបរិយាកាសដែលប្រកបទៅដោយគុណតម្លៃដែលល្អសាកសមសម្រាប់ភ្ញៀវដ៏ជាទីគោរពរបស់ពួកយើង។​

អភិបាលកិច្ច

ក្រុមហ៊ុនស្មាតអាស្យាតាប្តេជ្ញាចិត្តយ៉ាង​មុតមាំក្នុងការ​គោរពតាមស្តង់ដារខ្ពស់បំផុតនៃអភិបាលកិច្ចប្រកបដោយសុច្ចរិតភាពក្នុងការបំពេញបេសកកម្ម និងចក្ខុវិស័យរបស់ក្រុមហ៊ុន។ លើសពីនោះទៅទៀត ក្រុមហ៊ុនស្មាតបានទទួលស្គាល់ពីសារសំខាន់នៃអភិបាលកិច្ចក្នុងក្រុមហ៊ុន។ ក្រុមប្រឹក្សាភិបាលនិង ​គណៈកម្មាធិការក្រុមហ៊ុនស្មាតដើរតួនាទីយ៉ាងសកម្មក្នុងការគ្រប់គ្រងនិង​​ត្រូតពិនិត្យនូវការអនុវត្តទាំងឡាយដើម្បីប្រាកដអោយបានថាការអនុវត្តទាំងនោះគោរពតាមក្របខ័ណ្ឌអភិបាលកិច្ចរបស់ក្រុមហ៊ុន និង ដើម្បីធានាថាក្រុមហ៊ុននៅតែអាចឆ្លើយតបនិង តម្រូវការ​របស់ អតិថិជន និង បញ្ហាដែលអាចប្រឈមនាពេលអនាគត។​

លទ្ធកម្ម

ដើម្បីធានាថាផលិតផល និងសេវាកម្មអាចបំពេញតាមតម្រូវការគុណភាពរបស់យើ ងហើយអាចទ ទួលបានក្នុ ងតម្លៃទាបបំផុត ពី អ្នកដេញថ្លៃប្រកបដោយ គុណភាព ដែលស្ថិតក្នុងលក្ខណៈត្រឹមត្រូវ បើកចំហ និងមានតម្លាភាព។​

ក្រុមការងារ

បុគ្គលដែលមានទេពកោសល្យដែលជំរុញចក្ខុវិស័យរបស់យើងឆ្ពោះទៅមុខ និងបង្កើតភាពជោគជ័យនៃអង្គភាពរបស់យើង។

ពានរង្វាន់ និងសមិទ្ធិផល

ការទទួលស្គាល់ និងកោតសរសើរដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងចំពោះឧត្តមភាព និងការច្នៃប្រឌិត

តម្លៃ និងអត្តសញ្ញាណ​
អភិបាលកិច្ច
លទ្ធកម្ម
ក្រុមការងារ
ពានរង្វាន់ និងសមិទ្ធិផល
https://smartaxiata-website-prod-v2.s3.ap-southeast-1.amazonaws.com/about_values_and_identity_89e8e19ff1.png

តម្លៃ និងអត្តសញ្ញាណ​

បេសកកម្ម ទស្សនវិស័យ និងគុណតម្លៃស្នូលរបស់ក្រុមហ៊ុន ស្មាតអាស្យាតាគឺជាគោលការណ៍ណែនាំសំរាប់ឲ្យបុគ្គលិកទាំងអស់នៅស្មាតយល់ពីគោលដៅរបស់យើងទាំងអស់គ្នា។ ពួកយើងទាំងអស់គ្នានៅស្មាតត្រូវតែសម្របខ្លួនឯងទៅនឹងគោលការណ៍ និងគោលដៅទាំងអស់នេះដើម្បីបង្កើតនូវបរិយាកាសដែលប្រកបទៅដោយគុណតម្លៃដែលល្អសាកសមសម្រាប់ភ្ញៀវដ៏ជាទីគោរពរបស់ពួកយើង។​

https://smartaxiata-website-prod-v2.s3.ap-southeast-1.amazonaws.com/Governance_Banner_1920_px_x_675_px_New_Artwork_26c6cf0d0d.png

អភិបាលកិច្ច

ក្រុមហ៊ុនស្មាតអាស្យាតាប្តេជ្ញាចិត្តយ៉ាង​មុតមាំក្នុងការ​គោរពតាមស្តង់ដារខ្ពស់បំផុតនៃអភិបាលកិច្ចប្រកបដោយសុច្ចរិតភាពក្នុងការបំពេញបេសកកម្ម និងចក្ខុវិស័យរបស់ក្រុមហ៊ុន។ លើសពីនោះទៅទៀត ក្រុមហ៊ុនស្មាតបានទទួលស្គាល់ពីសារសំខាន់នៃអភិបាលកិច្ចក្នុងក្រុមហ៊ុន។ ក្រុមប្រឹក្សាភិបាលនិង ​គណៈកម្មាធិការក្រុមហ៊ុនស្មាតដើរតួនាទីយ៉ាងសកម្មក្នុងការគ្រប់គ្រងនិង​​ត្រូតពិនិត្យនូវការអនុវត្តទាំងឡាយដើម្បីប្រាកដអោយបានថាការអនុវត្តទាំងនោះគោរពតាមក្របខ័ណ្ឌអភិបាលកិច្ចរបស់ក្រុមហ៊ុន និង ដើម្បីធានាថាក្រុមហ៊ុននៅតែអាចឆ្លើយតបនិង តម្រូវការ​របស់ អតិថិជន និង បញ្ហាដែលអាចប្រឈមនាពេលអនាគត។​

https://smartaxiata-website-prod-v2.s3.ap-southeast-1.amazonaws.com/Procurement_Banner_1920_px_x_675_px_SEO_5937fb831a.png

លទ្ធកម្ម

ដើម្បីធានាថាផលិតផល និងសេវាកម្មអាចបំពេញតាមតម្រូវការគុណភាពរបស់យើ ងហើយអាចទ ទួលបានក្នុ ងតម្លៃទាបបំផុត ពី អ្នកដេញថ្លៃប្រកបដោយ គុណភាព ដែលស្ថិតក្នុងលក្ខណៈត្រឹមត្រូវ បើកចំហ និងមានតម្លាភាព។​

https://smartaxiata-website-prod-v2.s3.ap-southeast-1.amazonaws.com/The_Team_Banner_1920_px_x_675_px_SEO_7de7fb45b1.png

ក្រុមការងារ

បុគ្គលដែលមានទេពកោសល្យដែលជំរុញចក្ខុវិស័យរបស់យើងឆ្ពោះទៅមុខ និងបង្កើតភាពជោគជ័យនៃអង្គភាពរបស់យើង។

https://smartaxiata-website-prod-v2.s3.ap-southeast-1.amazonaws.com/about_award_530664cb51.png

ពានរង្វាន់ និងសមិទ្ធិផល

ការទទួលស្គាល់ និងកោតសរសើរដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងចំពោះឧត្តមភាព និងការច្នៃប្រឌិត

ការរួមចំណែកសម្មភាពសង្គម​ និងនិរន្តរភាព

សកម្មភាពទំនួលខុសត្រូវសាជីវកម្មសម្រាប់សង្គម និងនិរន្តរភាពសម្រាប់អនាគតប្រសើរ

ក្របខណ្ឌចីរភាពរបស់យើង​

ស្វែងយល់ពីវិធីសាស្រ្តនិរន្តរភាពរបស់យើងដែលផ្តោតលើការគ្រប់គ្រងឌីជីថល បរិស្ថាន ទំនួលខុសត្រូវសង្គម និងការបង្កើតតម្លៃរយៈពេលវែង។

    ក្របខណ្ឌចីរភាពរបស់យើង​

    ការរួមចំណែកសកម្មភាពសហគមន៍​

    ​ស្វែងយល់ពីគម្រោង និងកម្មវិធីដែលកំពុងដំណើរការក្នុងគោលបំណងលើកកម្ពស់ទំនួលខុសត្រូវបរិស្ថាន បរិយាប័ន្នឌីជីថល និងការអនុវត្តប្រកបដោយនិរន្តរភាព នៅក្នុងសហគមន៍​

      ការរួមចំណែកសកម្មភាពសហគមន៍​

      របាយការណ៍ចីរភាព

      របាយការណ៍និរន្តរភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែងផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច ដែលជំរុញឱ្យមានផលប៉ះពាល់វិជ្ចមាននាពេលអនាគតប្រកបដោយចីរភាព!

        របាយការណ៍ចីរភាព

        ផលវិជ្ជមានដែលគួរឲ្យស្ញប់ស្ញែង​

        សាច់រឿងនៃផលវិជ្ចមានដែលគួរឲ្យស្ញប់ស្ញែង អំពីការផ្លាស់ប្តូរ វឌ្ឍនភាព និងឥទ្ធិពលវិជ្ជមាននៅក្នុងសហគមន៍របស់យើង​

          ផលវិជ្ជមានដែលគួរឲ្យស្ញប់ស្ញែង​

          កិច្ចគាំពារកុមារកម្ពុជា​

          រាយការណ៍! កុំព្រងើយកន្តើយ ​

            កិច្ចគាំពារកុមារកម្ពុជា​
            សេចក្តី​ប្រកាស​ព័ត៌មាន

            អានព័ត៌មានថ្មីៗរបស់ក្រុមហ៊ុនយើង

            ក្រុមហ៊ុន Smart Axiata និង Canadia Group ចាប់ដៃសហការ ជំរុញបរិវត្តកម្មឌីជីថលសម្រាប់ អតិថិជន សហគ្រាស និងធុរកិច្ចនៅកម្ពុជា
            ក្រុមហ៊ុន Smart Axiata និង Canadia Group ចាប់ដៃសហការ ជំរុញបរិវត្តកម្មឌីជីថលសម្រាប់ អតិថិជន សហគ្រាស និងធុរកិច្ចនៅកម្ពុជា ថ្ងៃទី 19 ឧសភា 2026

            ភ្នំពេញ៖ កាលពីថ្ងៃទី18 ខែឧសភា ឆ្នាំ2026 ក្រុមហ៊ុន Smart Axiata បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Canadia Group រួមមានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និងក្រុមហ៊ុន កាណាឌីយ៉ា អុីនវេសមិន ហូលឌីង ភីអិលស៊ី (CIH) ដើម្បី​សហការជំរុញបរិវត្តកម្មឌីជីថល បង្កើនការតភ្ជាប់ និងធ្វើការរួមគ្នាលើនវានុវត្តន៍ផ្នែកបច្ចេកវិទ្យាថ្មីៗ នៅទូទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធយ៉ាងសម្បូរបែបរបស់ Canadia។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជាផ្លូវការដោយ ឧកញ៉ា វេជ្ជបណ្ឌិត Pung Carolyne អនុប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​ កាណាឌីយ៉ា គ្រុប និងលោក Ritesh Kumar Singh នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata។

            Smart Axiata ត្រូវបានទទួលស្គាល់ជាសហគ្រាសបង់ពន្ធច្រើនជាងគេលំដាប់ទី 3 នៅកម្ពុជា និងទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ “មាស” រយៈពេល 6 ឆ្នាំជាប់គ្នា
            Smart Axiata ត្រូវបានទទួលស្គាល់ជាសហគ្រាសបង់ពន្ធច្រើនជាងគេលំដាប់ទី 3 នៅកម្ពុជា និងទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ “មាស” រយៈពេល 6 ឆ្នាំជាប់គ្នាថ្ងៃទី 13 ឧសភា 2026

            ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ទទួលបាននូវវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ (GDT) សម្រាប់រយៈពេល 6 ឆ្នាំជាប់ៗគ្នា។ សមិទ្ធផលនេះបានបញ្ជាក់យ៉ាងច្បាស់ពីឆន្ទៈ របស់ក្រុមហ៊ុនក្នុងការប្រកាន់ខ្ជាប់នូវតម្លាភាព សុចរិតភាព និងការទទួលខុសត្រូវ ដើម្បីដើរតួជាសហគ្រាសគំរូនៅកម្ពុជា។

            ក្រុមហ៊ុន Smart Axiata ឈ្នះពានរង្វាន់ទំនួលខុសត្រូវសង្គមរបស់ AmCham ចំនួនបួន សម្រាប់ការផ្ដួចផ្ដើមលើកិច្ចគាំពារកុមារ និងការអភិវឌ្ឍសមត្ថភាពយុវជនជំនាន់ក្រោយ
            ក្រុមហ៊ុន Smart Axiata ឈ្នះពានរង្វាន់ទំនួលខុសត្រូវសង្គមរបស់ AmCham ចំនួនបួន សម្រាប់ការផ្ដួចផ្ដើមលើកិច្ចគាំពារកុមារ និងការអភិវឌ្ឍសមត្ថភាពយុវជនជំនាន់ក្រោយ ថ្ងៃទី 12 ឧសភា 2026

            ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ទទួលបានពានរង្វាន់ចំនួនបួន នៅក្នុងកម្មវិធី AmCham Cambodia’s 7th Annual CSR Charity Night ដែលបង្ហាញពីភាពយកចិត្តទុកដាក់ក្នុងនាមជាក្រុមហ៊ុនប្រកបដោយទំនួលខុសត្រូវ និងជាដៃគូដែលប្តេជ្ញាចូលរួមកសាងសង្គមឌីជីថលដែលប្រកបដោយបរិយាបន្ន សុវត្ថិភាព និងភាពធន់ ជាពិសេសសម្រាប់យុវជនកម្ពុជា។

            ធនាគារ មេយប៊ែង និងក្រុមហ៊ុន ស្មាត អាស្យាតា សហការជំរុញការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបណ្ដាញ 5G នៅកម្ពុជា
            ធនាគារ មេយប៊ែង និងក្រុមហ៊ុន ស្មាត អាស្យាតា សហការជំរុញការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបណ្ដាញ 5G នៅកម្ពុជា ថ្ងៃទី 10 មេសា 2026

            ធនាគារ មេយប៊ែង បានផ្តល់នូវហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់ ៥០ លានដុល្លារអាមេរិក ដល់ក្រុមហ៊ុន ស្មាត អាស្យាតា (បុត្រសម្ព័ន្ធរបស់ Axiata Group Berhad) ដើម្បីជំរុញយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និង ពង្រីកវិសាលភាព នៃបណ្តាញ 5G នៅទូទាំងប្រទេសកម្ពុជា។

            គោលការណ៍ផ្សេងៗ

            ព័ត៌មានអំពីសេវាកម្មរបស់ពួកយើង

            សិទ្ធិឯកជនភាព

            សិទ្ធិឯកជនភាព

            រាល់សកម្មភាពទាំងអស់របស់យើងគឺផ្អែកទៅលើ គោលការណ៍ទំនុកចិត្ត («T.R.U.S.T.») ដែលធ្វើឡើងដោយមានតម្លាភាព ការគោរពសិទ្ធិរបស់អ្នក នៅក្នុងការប្រើប្រាស់ទិន្នន័យរបស់អ្នក តាមរយៈការអនុវត្តប្រព័ន្ធសុវត្ថិភាពអ៉ីនធឺណិតដ៏រឹងមាំ ហើយយើងធ្វើដោយប្រុងប្រយ័ត្ន នៅពេលដែលមានការស្នើឱ្យបញ្ជូនទិន្នន័យ។

            ស្វែងយល់បន្ថែម
            គោលការណ៍ប្រើអុិនធឺណិត

            គោលការណ៍ប្រើអុិនធឺណិត

            Smart Internet Fair Use Policy ជាឯកសារបញ្ជាក់ពីល័ក្ខខ័ណ្ខសម្រាប់អតិថិជនទាំងអស់ ក្នុងការប្រើប្រាស់ សេវាកម្មអុិនធឺណិតរបស់ក្រុម ហ៊ុន Smart ។

            ស្វែងយល់បន្ថែម