Smart Multi-SIM ជាបច្ចេកវិទ្យាដំបូងគេក្នុងប្រទេសកម្ពុជា ដែលអនុញ្ញាតអោយអតិថិជនអាចបន្ថែមសុីមកាតបន្ទាប់បន្សំរហូតដល់ 4 លើលេខចម្បងតែមួយសម្រាប់ប្រើប្រាស់លើឧបករណ៍បន្ថែមរបស់អតិថិជន។ សេវាកម្ម Smart Multi-SIM សាកសមសម្រាប់អតិថិជនដែលមានឧបករណ៍ច្រើនដូចជា IPad Tablet កុំព្យូទ័រយួរដៃ នាឡិកាតាមដានសុខភាព ឬឧបករណ៍ជាច្រើនទៀតដែលមានតម្រូវការប្រើប្រាស់អុីនធឺណិត ហើយមានបំណងចង់កាត់បន្ថយការប្រើប្រាស់លេខច្រើន សម្រាប់ឧបករណ៍ទាំងនោះ។ មិនត្រឹមតែប៉ុណ្ណោះ សេវាកម្មនេះរឹតតែសាកសម្រាប់ឪពុកម្ដាយដែលមានតម្រូវការគ្រប់គ្រងការប្រើប្រាស់អុីនធឺណិតរបស់កូនតូច ដោយគ្រាន់តែភ្ជាប់ស៊ីមថ្មីជាមួយ Smart Multi-SIM លោកអ្នកអាចប្រើប្រាស់អុីនធឺណិតលើឧបករណ៍បន្ថែមជាមួយសុីមកាតបន្ទាប់បន្សំបានរហូតដល់ 4 ដោយប្រើលេខទូរសព្ទតែមួយ។