Smart Logo
សិទ្ធិឯកជនភាព

សិទ្ធិឯកជនភាព

ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (តទៅនេះហៅជារួមថា «ក្រុមហ៊ុនស្មាត» «ពួកយើង» «យើង» ឬ «របស់យើង») យល់ ថាសិទ្ធិឯកជនភាពរបស់អ្នកគឺសំខាន់ណាស់ ហើយយើងប្ដេជ្ញាការពារទិន្នន័យឯកជនរបស់អតិថិជន ដៃគូអាជីវកម្ម ភ្ញៀវ បេក្ខភាពការងារ បុគ្គលិក និង បុគ្គលដែលបម្រើការងារ ឬតំណាងឱ្យអតិថិជន ឬ/និងដៃគូអាជីវកម្មរបស់យើង (ហៅជារួមថា “ម្ចាស់ទិន្នន័យ”) ដែលបានផ្ដល់មកយើង។ រាល់គ្រប់សកម្មភាព ត្រូវបានគាំទ្រដោយគោលការណ៍ T.R.U.S.T. រួមមាន តម្លាភាព (Transparent) គោរពសិទ្ធិធិម្ចាស់ទិន្នន័យ (Respect) នៅក្នុងការប្រើប្រាស់ទិន្នន័យរបស់អ្នក (Use) តាមរយៈការអនុវត្តប្រព័ន្ធសន្តិសុខសាយប័រ (Cyber Security) ដ៏រឹងមាំ ហើយយើងធ្វើដោយយកចិត្តទុកដាក់ នៅពេលដែលមានការស្នើឱ្យបញ្ជូនទិន្នន័យរបស់អ្នក (Transfer)

សេចក្តីជូនដំណឹងស្ដីពីសិទ្ធិឯកជនភាពនេះ មានគោលបំណងពន្យល់អំពីរបៀបដែលក្រុមហ៊ុនស្មាត ប្រមូល រក្សាទុក ប្រើប្រាស់ និងបង្ហាញ (ហៅជារួមថា "ដំណើរការ") ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។

សេចក្តីជូនដំណឹងនេះ អនុវត្តចំពោះម្ចាស់ទិន្នន័យគ្រប់រូបដែលធ្វើអន្តរកម្មជាមួយផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនស្មាត រួមទាំងសេវាទូរគមនាគមន៍ សេវាបន្ថែម កម្មវិធី និងគេហទំព័រ។ សូមកត់សម្គាល់ថា សេចក្តីជូនដំណឹងនេះ ត្រូវអានរួមជាមួយនឹងខចែងនិងលក្ខខណ្ឌនៃផលិតផលឬសេវាកម្ម។ នៅពេលចូលប្រើសេវាកម្មជាក់លាក់ណាមួយដែលត្រូវបានផ្តល់ដោយភាគីទីបីក្នុងភាពជាដៃគូ អតិថិជនអាចត្រូវបានបញ្ជូនបន្តទៅគណនី ឬវេទិការបស់ដៃគូយើង។ យើងលើកទឹកចិត្តដល់អតិថិជនឱ្យពិនិត្យមើលសេចក្តីជូនដំណឹងអំពីសិទ្ធិឯកជនភាពដៃគូរបស់យើង ដោយហេតុថាការអនុវត្តដំណើរការទិន្នន័យរបស់ពួកគេអាចមានលក្ខណៈខុសពីយើង។

ប្រសិនបើអ្នកផ្តល់ឱ្យពួកយើងនូវទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលផ្សេងទៀត អ្នកធានាថាអ្នកទទួលបានការយល់ព្រមពីបុគ្គលនោះមុនពេលផ្តល់ទិន្នន័យផ្ទាល់ខ្លួនរបស់គេដល់ពួកយើង។ ពាក្យ "ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក" ក្នុងសេចក្តីជូនដំណឹងស្ដីពីសិទ្ធិឯកជននេះ រួមបញ្ចូលនូវទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលដែលអ្នកផ្តល់ឱ្យពួកយើង។

ព័ត៌មានអំពីអនីតិជន
ប្រសិនបើអ្នកមានអាយុក្រោម១៨ឆ្នាំ អ្នកត្រូវទទួលបានការយល់ព្រមពីឪពុកម្តាយ អាណាព្យាបាល ឬបុគ្គលដែលមានអំណាចអាណាព្យាបាលលើអ្នកមុនពេលផ្តល់ឱ្យយើងនូវទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក (ឧទាហរណ៍ ឈ្មោះ អាសយដ្ឋាន និងអ៉ីមែលរបស់អ្នក)។

តើទិន្ន័យផ្ទាល់ខ្លួនអ្វីខ្លះ ដែលយើងប្រមូល ?
ប្រភេទនៃទិន្ន័យផ្ទាល់ខ្លួនដែលយើងប្រមូលឬទទួលបាន អាចប្រែប្រួលយោងទៅតាមទំនាក់ទំនងរបស់យើងជាមួយម្ចាស់ទិន្នន័យ រួមមានដូចខាងក្រោម៖

ក.     សំរាប់អតិថិជន

  • ព័ត៌មានទំនាក់ទំនង (ដូចជា ឈ្មោះ អាសយដ្ឋាន អ៉ីម៉ែល និងលេខទូរសព្ទ)។
  • ព័ត៌មានអត្តសញ្ញាណ (ដូចជា លិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណ ទិដ្ឋាការ រូបថត អាយុ និងភេទ)។
  • ព័ត៌មានហិរញ្ញវត្ថុ (ដូចជា លេខគណនី និងលេខបណ្ណឥណទាន ឬ ឥណពន្ធ)។
  • ព័ត៌មានជាក់លាក់អំពីផលិតផល (ដូចជា ចំណង់ចំណូលចិត្ត ក្រុមអ្នកប្រើប្រាស់ (CUGs) មិត្តភក្តិ និងក្រុមគ្រួសារដែលអ្នកជ្រើសរើសបញ្ចូលក្នុងគម្រោងសេវាកម្ម និង ដែនកំណត់ឥណទានរបស់អ្នក)។
  • ព័ត៌មានបច្ចេកវិទ្យា (ដូចជា អាសយដ្ឋានអាយភី (IP addresses) ការចូលដំណើរការ (Login) ទីតាំងជីភីអេស (GPS location) និងខូឃីស៍ (cookies)។
  • ព័ត៌មានសេវាកម្មរបស់គណនី  (ដូចជា ការហៅទូរសព្ទ សមតុល្យគណនី ប្រវត្តិប្រតិបត្តិការ ព័ត៌មានឥណទាន និងវិក្កយបត្រ)។
  • ជីវមាត្រ (រូបថតដែលត្រូវបានថតផ្ទាល់ក្នុងគោលបំណងផ្តល់សុពលភាពដល់ការចុះឈ្មោះស៊ីម)។
  • វីដេអូណាមួយដែលថតដោយប្រព័ន្ធកាមេរ៉ាឃ្លាំមើល (CCTV) របស់យើង។ និង 
  • ការថតសម្លេងនៃការហៅទូរសព្ទណាមួយដោយអ្នក ទៅកាន់មជ្ឈមណ្ឌលបម្រើសេវាអតិថិជនរបស់យើង។

ខ.     សំរាប់ដៃគូអាជីវកម្ម និងអ្នកផ្គត់ផ្គង់

  • ព័ត៌មានទំនាក់ទំនង (ដូចជា ឈ្មោះ អាសយដ្ឋាន អ៉ីម៉ែល និងលេខទូរសព្ទ ជាអាទិ៍)។
  • ព័ត៌មានអត្តសញ្ញាណ (ដូចជា អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន បណ្ណបើកបរ ថ្ងៃខែឆ្នាំកំណើត អាសយដ្ឋានអាយភី ខូឃីស៍ ជាអាទិ៍)។
  • ព័ត៌មានអាជីវកម្ម (ដូចជា ឈ្មោះស្ថាប័ន ឈ្មោះនិយោជក មុខតំណែង នាយកដ្ឋាន ឯកសារចុះបញ្ជីអាជីវកម្ម ជាអាទិ៍)។
  • ព័ត៌មានហិរញ្ញវត្ថុ (ព័ត៌មានធនាគារ)។
  • រូបភាពណាមួយដែលបានថតដោយប្រព័ន្ធកាមេរ៉ាឃ្លាំមើល(CCTV) របស់យើង។


គ.    សំរាប់ភ្ញៀវ (នៅអាគារ ឬ ការិយាល័យណាមួយរបស់យើង)

  • ព័ត៌មានទំនាក់ទំនង (ដូចជា ឈ្មោះ នាមករណ៍ក្រុមហ៊ុន អាសយដ្ឋាន អ៉ីម៉ែល និង លេខទូរសព្ទ)។
  • ព័ត៌មានអត្តសញ្ញាណ (ដូចជា លិខិតឆ្លងដែន ឬ អត្តសញ្ញាណប័ណ្ណ)។
  • មូលហេតុនៃការចូលទៅក្នុងអាគារ។
  • កាលបរិច្ឆេទ និងពេលវេលា ដែលអ្នកចេញ ឬ ចូលអាគារ។
  • កំណត់ត្រាសន្តិសុខ (ការណែនាំពិសេស និង ការរឹតបន្តឹងការចូល) និង ពេលវេលាឆូតកាតចេញចូលអាគារ។
  •  វីដេអូដែលត្រូវបានថតទុកនៅក្នុងប្រព័ន្ធកាមេរ៉ាឃ្លាំមើល ដែលបានដំឡើងនៅអាគាររបស់យើង។

ឃ.    សំរាប់បេក្ខជន

  • ព័ត៌មានលម្អិតផ្ទាល់ខ្លួន (ដូចជា ឈ្មោះ អាយុ អាសយដ្ឋាន រូបថត លេខទូរសព្ទ និង អ៉ីម៉ែល)។
  • ព័ត៌មាននៃការជ្រើសរើសបុគ្គលិក (ដូចជា ពាក្យសុំបម្រើការងារ (គេហទំព័រ និងជាទម្រង់ក្រដាស) ប្រវត្តិរូបសង្ខេប កំណត់ត្រាសម្ភាសន៍ វីដេអូសម្ភាសន៍ ឯកសារយោងពីអតីតនិយោជក)។
  • ព័ត៌មានរសើប (ដូចជា ការពិនិត្យសុខភាព ពិការភាព សមាជិកភាពសហជីព ប្រាក់បៀវត្ស និង ប្រាក់ឧបត្ថម្ភ)។ 
  • ព័ត៌មានសម្ងាត់ (ដូចជា ឈ្មោះអ្នកប្រើប្រាស់ និង លេខសម្ងាត់នៃគេហទំព័រជ្រើសរើសបុគ្គលិករបស់យើង)។
  • ព័ត៌មានបញ្ជាក់អត្តសញ្ញាណ (ដូចជា លិខិតឆ្លងដែន ឬ អត្តសញ្ញាណប័ណ្ណ ថ្ងៃខែឆ្នាំកំណើត និងទីកន្លែងកំណើត)។

តើនៅពេលណាដែលយើងប្រមូលទិន្ន័យផ្ទាល់ខ្លួនរបស់អ្នក?
យើងអាចនឹងប្រមូល ឬទទួលបានទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក៖

ក.     សំរាប់អតិថិជន

  • នៅពេលអ្នកជាវនិងប្រើបណ្តាញ ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនស្មាត (រួមមានតាមរយៈ ស្មាតសប អ្នកលក់រាយ គេហទំព័រ កម្មវិធីស្មាតណាស់ និង បណ្តាញលក់)។  
  • នៅពេលអ្នកធ្វើការសាកសួរព័ត៌មាន និងចុះឈ្មោះដើម្បីទទួលបានព័ត៌មាន ឬ សេវាកម្មផ្សេងទៀត។   
  • នៅពេលអ្នកធ្វើអន្តរកម្មជាមួយគេហទំព័រ កម្មវិធីឌីជីថល និង ទំព័របណ្តាញសង្គមរបស់ក្រុមហ៊ុនស្មាត។ 
  • នៅពេលអ្នកទាក់ទងជាមួយយើង (ដូចជា តាមរយៈសារSMS ទូរសព្ទ បណ្តាញឌីជីថលផ្សេងទៀត អ៉ីម៉ែល កម្រងសំណួរ ឬការស្ទង់មតិ ជាអាទិ៍)។
  • នៅពេលអ្នកចូលរួមក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយ កម្មវិធីលើកទឹកចិត្ត ការប្រកួត ឬ សកម្មភាពដើម្បីឈ្នះរង្វាន់របស់ក្រុមហ៊ុនស្មាត។ និង
  • ពីប្រព័ន្ធកាមេរ៉ាឃ្លាំមើល (CCTV) របស់យើង។

ខ.     សំរាប់ដៃគូអាជីវកម្ម និងអ្នកផ្គត់ផ្គង់

  • នៅពេលអ្នកចុះកិច្ចព្រមព្រៀងជាមួយយើង ដើម្បីអនុវត្តសកម្មភាពអាជីវកម្មគ្រប់ប្រភេទ។
  • នៅពេលអ្នកប្រើប្រាស់បណ្តាញ ផលិតផល និង/ឬសេវាកម្មរបស់យើង។
  • នៅពេលអ្នកប្រាស្រ័យទាក់ទងជាមួយយើង (ដូចជាតាមរយៈការហៅទូរសព្ទ ការផ្ញើសារ ឬបណ្តាញឌីជីថលផ្សេងទៀត អ៉ីមែល កម្រងសំណួរ ឬការស្ទង់មតិ)។
  • នៅពេលអ្នកប្រើឬធ្វើអន្តរកម្មជាមួយកម្មវិធីឌីជីថលណាមួយរបស់យើង ចូលមើលគេហទំព័រ ឬប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយរបស់យើង។
  • ពីទិន្នន័យមូលដ្ឋានផ្ទៃក្នុងរបស់យើង យោងទៅតាមទំនាក់ទំនងរបស់អ្នកជាមួយក្រុមហ៊ុនសម្ព័ន្ធណាមួយ។

គ.    សំរាប់ភ្ញៀវ (នៅអាគារឬការិយាល័យណាមួយរបស់យើង)

  • នៅពេលអ្នកប្រើបណ្តាញប្រព័ន្ធ និង/ឬសេវាកម្មរបស់យើង។
  • នៅពេលអ្នកប្រើបណ្តាញ ផលិតផល និងសេវាកម្មរបស់យើង។
  • នៅពេលអ្នកផ្តល់ឱ្យយើងនូវឯកសារអត្តសញ្ញាណរបស់អ្នក។
  • នៅពេលអ្នកផ្ដល់ព័ត៌មានរបស់អ្នកដល់ម្ចាស់ទីតាំង ។ និង
  • ពីប្រព័ន្ធកាមេរ៉ាឃ្លាំមើល ( CCTV ) របស់យើង ឬប្រព័ន្ធថតផ្សេងទៀត។

ឃ.    សំរាប់បេក្ខជន

  • នៅពេលដែលអ្នកផ្ញើដោយផ្ទាល់នូរពាក្យសុំចូលបម្រើការងាររបស់អ្នក។
  • នៅពេលអ្នកប្រាស្រ័យទាក់ទងជាមួយយើង (ដូចជា តាមរយៈសារ SMS ការហៅទូរសព្ទ បណ្តាញឌីជីថលផ្សេងទៀត អ៉ីមែល កម្រងសំណួរ ឬការស្ទង់មតិ ជាអាទិ៍)។
  • តាមរយៈភ្នាក់ងាររបស់អ្នក។
  • តាមរយៈនិយោជករបស់អ្នកពីមុន។
  • តាមរយៈបុគ្គលណាម្នាក់ដែលអ្នកអាចមាន ឬមានទំនាក់ទំនងអាជីវកម្មជាមួយ។
  • តាមរយៈផ្នែករើសបុគ្គលិករបស់អ្នក ឬរបស់យើង ភ្នាក់ងារជ្រើសបុគ្គលិក ឬគេហទំព័រ ឬវេទិការើសបុគ្គលិក។

តើយើងប្រើប្រាស់ទិន្ន័យផ្ទាល់ខ្លួនយ៉ាងដូចម្តេចខ្លះ?
ទិន្ន័យផ្ទាល់ខ្លួនរបស់អ្នកអាចត្រូវបានប្រើប្រាស់ ឬដំណើរការដោយពួកយើងក្នុងគោលបំណងដូចខាងក្រោម៖

ក.     សំរាប់អតិថិជន

  • ដើម្បីផ្តល់ឱ្យអ្នកនូវផលិតផល សេវាកម្ម និង/ឬ ការផ្តល់ជូនដទៃទៀត ដែលអ្នកអាចនឹងចាប់អារម្មណ៍។
  • ដើម្បីជូនដំណឹងអ្នកអំពីអត្ថប្រយោជន៍ និងការផ្លាស់ប្តូរលក្ខណៈសម្បត្តិនៃផលិតផល និង / ឬ សេវាកម្មរបស់យើង។
  • ដើម្បីផ្តល់ឱ្យអ្នកនូវសេវាកម្ម យុទ្ធនាការ និង/ឬ ការផ្សព្វផ្សាយរបស់យើង។
  • ដើម្បីផ្ញើសាស្តីពីការចុះឈ្មោះ ឬ ការបង្កើតគណនីរបស់អ្នក។
  • ដើម្បីអនុលោមតាមច្បាប់និងបទបញ្ញត្តិរដ្ឋាភិបាលនានា កាតព្វកិច្ចកិច្ចសន្យា និងដើម្បីការពារឬអនុវត្តនូវរាល់សិទ្ធិ និងសំណងដែលផ្តល់ឱ្យតាមច្បាប់ កិច្ចសន្យា ឬបទបញ្ញត្តិរដ្ឋាភិបាល។
  • ដើម្បីផ្ញើព័ត៌មានអំពីផលិតផលឬសេវាកម្ម ដែលផ្តល់ដោយក្រុមហ៊ុនមេ ក្រុមហ៊ុនសម្ព័ន្ធ និង/ឬ ភាគីទីបីដែលយើងគិតថាអ្នកចាប់អារម្មណ៍។  (អ្នកអាចដកឈ្មោះចេញពីការទទួលសារនេះបាន)។
  • ដើម្បីឆ្លើយតបទៅនឹងបណ្តឹងតវ៉ា ឬសំណួរអំពីគណនី។
  • ក្នុងការប្រើប្រាស់ឧបករណ៍ជីវមាត្រ និងឯកសារអត្តសញ្ញាណ ដើម្បីបញ្ជាក់អត្តសញ្ញាណពិតប្រាកដរបស់អ្នក និងជៀសវាងការក្លែងបន្លំគ្រប់ប្រភេទ ក្នុងអំឡុងពេលចុះឈ្មោះស៊ីម ធ្វើបច្ចុប្បន្នភាព កែតម្រូវ ផ្លាស់ប្តូរ និងការបញ្ជូន។
  • ដើម្បីវិភាគទីផ្សារ និងផលិតផល ផ្អែកលើការប្រើប្រាស់របស់អ្នកនូវផលិតផល និង/ឬសេវាកម្មរបស់យើង (ការវិភាគលើចំណូលចិត្តរបស់អ្នក) និងដើម្បីឱ្យមានភាពប្រសើរឡើង និងការកែលម្អផលិតផល និងសេវាកម្ម ។
  • ក្នុងគោលបំណងស្របច្បាប់ផ្សេងទៀត។

ខ.     សំរាប់ដៃគូអាជីវកម្ម និងអ្នកផ្គត់ផ្គង់

  • ដើម្បីប្រតិបត្តិអាជីវកម្ម។
  • ដើម្បីរៀបចំ និងការគ្រប់គ្រងអាជីវកម្ម។
  • ដើម្បីសុខភាព សុវត្ថិភាព និងសន្តិសុខ។
  • ដើម្បីអនុលោមតាមច្បាប់ និង/ឬកាតព្វកិច្ចកិច្ចសន្យា និង/ឬកាតព្វកិច្ចតម្រូវដោយរដ្ឋាភិបាល។
  • ដើម្បីការពារ ឬការអនុវត្តសិទ្ធិនិងសំណងស្របច្បាប់ កាតព្វកិច្ចកិច្ចសន្យា និង/ឬតម្រូវដោយរដ្ឋាភិបាល ។
  • ដើម្បីការពារទ្រព្យសម្បត្តិ និងផលប្រយោជន៍របស់យើង។
  • ក្នុងគោលបំណងស្របច្បាប់ផ្សេងទៀត។

គ.    សំរាប់ភ្ញៀវ (នៅអាគារឬការិយាល័យណាមួយរបស់យើង)

  • ដើម្បីរក្សាទុក និងរាយការណ៍ក្នុងកំណត់ត្រាផ្ទៃក្នុង។
  • ដើម្បីសម្រួលដល់ការចេញចូលអាគាររបស់អ្នកប្រកបដោយប្រសិទ្ធភាព។
  • ដើម្បីធានាសុវត្ថិភាពរូបវន្តបុគ្គល (បុគ្គលិក ភ្ញៀវ និងអ្នកម៉ៅការ) និងសម្ភារដែលយកមកជាមួយ រួមទាំងការពារសុវត្ថិភាព ប្រសិនបើមានការចូលប្រើប្រាស់ព័ត៌មានសម្ងាត់ដែលមានទីតាំង ឬ ការចេញចូលអាគាររបស់យើង ។
  • ដើម្បីអនុលោមតាមបញ្ញត្តិច្បាប់ កិច្ចសន្យា និង/ឬបទប្បញ្ញត្តិរដ្ឋាភិបាល។ 
  • ដើម្បីការពារ ឬអនុវត្តសិទ្ធិនិងសំណងស្របច្បាប់ កិច្ចសន្យា និង/ឬបទបញ្ញត្តិរដ្ឋាភិបាល ។
  • ក្នុងគោលបំណងស្របច្បាប់ផ្សេងទៀត។

ឃ.    សំរាប់បេក្ខជន

  • ដើម្បីកំណត់អត្តសញ្ញាណ និងវាយតម្លៃសក្ដានុពលការងាររបស់អ្នក ឬ តួនាទីនាពេលអនាគតដែលអាចនឹងមាន។
  • ដើម្បីកំណត់ត្រាទាក់ទងនឹងការជ្រើសរើស និង ការចូលធ្វើការងារ។
  • ដើម្បីធានានូវអនុលោមភាពតាមច្បាប់ និង បទប្បញ្ញត្តិរដ្ឋាភិបាល។
  • ដើម្បីធ្វើការត្រួតពិនិត្យប្រវត្តិរូប អនុលោមទៅតាមច្បាប់ជាធរមាន។ 
  • ដើម្បីការពារសិទ្ធិស្របច្បាប់របស់យើង ដែលបានអនុញ្ញាតដោយច្បាប់។

តើយើងបង្ហាញទិន្ន័យផ្ទាល់ខ្លួនរបស់អ្នកទៅកាន់អ្នកណា?
យើងរក្សាទិន្ន័យផ្ទាល់ខ្លួនរបស់អ្នកជាការសម្ងាត់ ហើយពុំចែករំលែកជាមួយភាគីទីបី ឬអាជ្ញាធរដ្ឋាភិបាលណាមួយឡើយ លើកលែងតែក្រោមកាលៈទេសៈដូចខាងក្រោម៖

ក.     សំរាប់អតិថិជន

  • ទៅកាន់កុ្រមហ៊ុនមេ និង ក្រុមហ៊ុនសម្ព័ន្ធ របស់យើង។
  • ទៅកាន់ភ្នាក់ងារ និងប្រតិបត្តិករផ្សេងទៀតនៅពេលបញ្ជូនការហៅទៅក្រៅប្រទេស។
  • ទៅកាន់ភាគីទីបីនៅពេលដែលការបង្ហាញព័ត៌មានគឺចាំបាច់ ឬសមហេតុផល ដើម្បីការពារសិទ្ធិរបស់យើង ការពារសុវត្ថិភាពរបស់អ្នកស៊ើបអង្កេតការក្លែងបន្លំ ឬឆ្លើយតបទៅនឹងសំណើអនុវត្តច្បាប់។
  • ទៅកាន់អ្នកផ្តល់សេវាកម្មរបស់យើង វិស្វករតំបន់ អ្នកម៉ៅការ អ្នកម៉ៅការបន្ត ឬភាគីទីបីផ្សេងទៀតដែលអនុវត្តជំនួសយើង ឬតាមការណែនាំរបស់យើង។
  • ទៅកាន់អាជ្ញាធរសាធារណៈ រដ្ឋាភិបាល ភ្នាក់ងារនិយ័តកម្ម ឬភ្នាក់ងារពន្ធ ដែលចាំបាច់អនុវត្តតាមកាតព្វកិច្ចច្បាប់ ឬបទប្បញ្ញត្តិរដ្ឋាភិបាល ដែលយើងចំណុះនៅក្រោម ឬតាមការអនុញ្ញាតដោយច្បាប់ជាធរមាន។
  • ទៅកាន់ដៃគូអាជីវកម្មរបស់យើង ដើម្បីផ្តល់ផលិតផល/សេវាកម្មថ្មីដែលអ្នកបានយល់ព្រម/មិនបានលុបឈ្មោះចេញ។
  • ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណ ធ្វើការត្រួតពិនិត្យឥណទាន និងគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុជាមួយភាគីទីបី និងស្ថាប័នហិរញ្ញវត្ថុដែលមានការអនុញ្ញាត។
  • ទៅកាន់ភាគីណាមួយដែលដើរតួជាបណ្តាញទូទាត់របស់យើង រួមទាំងដើម្បីធ្វើឱ្យព័ត៌មានរបស់អ្នកមានសុពលភាពតាមតម្រូវការ និងនៅពេលចាំបាច់។
  • ទៅកាន់ភាគីទីបីសម្រាប់គោលបំណងស្រាវជ្រាវ និងអភិវឌ្ឍន៍។
  • ប្រសិនបើយើងត្រូវបានទិញ ឬបញ្ចូលគ្នាជាមួយក្រុមហ៊ុនផ្សេងទៀត។
  • ទៅកាន់ភាគីទីបីក្នុងគោលបំណងដូចមានចែងនៅក្នុង "តើយើងប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកយ៉ាងដូចម្តេច?"។

ខ.     សំរាប់ដៃគូអាជីវកម្ម និងអ្នកផ្គត់ផ្គង់

  • ទៅកាន់កុ្រមហ៊ុនមេ និងកុ្រមហ៊ុនសម្ព័ន្ធរបស់យើង។
  • ទៅកាន់ភ្នាក់ងារភាគីទីបី អ្នកផ្តល់សេវាកម្ម ទីប្រឹក្សា សវនករ អ្នកម៉ៅការ និង/ឬអ្នកម៉ៅការបន្តរបស់យើង។
  • ទៅកាន់អាជ្ញាធរសាធារណៈ រដ្ឋាភិបាល ភ្នាក់ងារនិយ័តកម្ម ឬភ្នាក់ងារពន្ធដែលចាំបាច់អនុវត្តតាមកាតព្វកិច្ចច្បាប់ ឬបទប្បញ្ញត្តិរដ្ឋាភិបាលដែលយើងចំណុះនៅក្រោម ឬតាមការអនុញ្ញាតដោយច្បាប់ជាធរមាន។
  •  ប្រសិនបើយើងត្រូវបានទិញ ឬបញ្ចូលគ្នាជាមួយក្រុមហ៊ុនផ្សេងទៀត។
  • ទៅកាន់ភាគីទីបីក្នុងគោលបំណងដូចមានចែងនៅក្នុង "តើយើងប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកយ៉ាងដូចម្តេច?"។

គ.    សំរាប់ភ្ញៀវ (នៅអាគារឬការិយាល័យណាមួយរបស់យើង)

  • ដើម្បីបំពេញកាតព្វកិច្ចតាមផ្លូវច្បាប់ និងបទប្បញ្ញត្តិនានា រួមមានក្នុងគោលបំណងការពារ និង/ឬ ស៊ើបអង្កេតឧក្រិដ្ឋកម្ម។
  • ដើម្បីអនុវត្តវិធានការសុវត្ថិភាពផ្នែករូបវន្ត បច្ចេកទេស និង រដ្ឋបាល។ 
  • ក្នុងគោលបំណងបណ្ដឹងផ្លូវច្បាប់ ដែលតម្រូវឱ្យយើងអនុវត្តតាម។

ឃ.    សំរាប់បេក្ខជន

  • ដើម្បីបំពេញកាតព្វកិច្ចតាមផ្លូវច្បាប់ និងបទប្បញ្ញត្តិនានា រួមមានក្នុងគោលបំណងការពារ ឬស៊ើបអង្កេតឧក្រិដ្ឋកម្ម។
  • ដើម្បីអនុវត្តសិទ្ធិរបស់យើង លក្ខខណ្ឌនៃការប្រើប្រាស់ កម្មសិទ្ធិបញ្ញា សុវត្ថិភាព ឬ ភាគីពាក់ព័ន្ធរបស់យើង។
  • ក្នុងករណីយើងត្រូវបានទិញ ឬ ចងសម្ព័ន្ធជាមួយក្រុមហ៊ុនផ្សេងទៀត។
  • ក្នុងគោលបំណងបណ្ដឹងផ្លូវច្បាប់ ដែលតម្រូវឱ្យយើងអនុវត្តតាម។

យើងគ្រាន់តែផ្តល់ជូនដល់អ្នកផ្ដល់សេវាកម្ម ដៃគូ ឬភាគីទីបីរបស់យើងដែលបានការអនុញ្ញាតជាមួយនឹងព័ត៌មានចាំបាច់ ដើម្បីបំពេញភារកិច្ចរបស់ខ្លួន។ យើងខិតខំប្រឹងប្រែងសមស្របអនុលោមទៅតាមការអនុវត្តដែលល្អបំផុតក្នុងឧស្សាហកម្ម ដើម្បីធានាថា សេចក្តីដែលបានរៀបរាប់ខាងលើ ត្រូវបានរក្សានូវភាពសម្ងាត់នៃទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ហើយបញ្ចៀសការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនក្នុងគោលបំណងណាមួយដែលគ្មានការអនុញ្ញាត។

ការបញ្ជូនទិន្នន័យផ្ទាល់ខ្លួន
យើងមិនលក់ ជួញដូរ បញ្ជូន ឬចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកឡើយ លើកលែងតែពេលចាំបាច់ដើម្បីបំពេញកាតព្វកិច្ចអាជីវកម្ម បទប្បញ្ញត្តិច្បាប់ ឬក្នុងការផ្តល់សេវាកម្មរបស់យើង។ នៅពេលដែលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកត្រូវបានបញ្ជូនទៅក្រុមហ៊ុនមេរបស់យើង ក្រុមហ៊ុនសម្ព័ន្ធ និង/ឬទៅភាគីទីបីដែលមានទីតាំងនៅក្រៅប្រទេសកម្ពុជា ការបញ្ជូនទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកត្រូវយោងទៅតាមវិធានស្ថាប័ន កិច្ចសន្យា និងស្របច្បាប់ ក្នុងដែនកំណត់ច្បាប់និងបទប្បញ្ញត្តិរដ្ឋាភិបាលជាធរមាន។ យើងនឹងអនុវត្តការការពារសមស្រប អនុលោមតាមវិធានច្បាប់ក្នុងតំបន់ដើម្បីធានាថា ភាគីដែលទទួលបានព័ត៌មាននេះ ការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដូចគ្នា។

សុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន
យើងបានអនុវត្តវិធានការសុវត្ថិភាពរូបវន្ត បច្ចេកទេស និងរដ្ឋបាលផ្សេងៗ ដើម្បីការពារសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក និងបណ្តាញរបស់យើងពីការចូលប្រើដោយគ្មានការអនុញ្ញាត។ វិធានការមួយចំនួនទាំងនេះរួមមាន៖ 

  • ការអ៊ិនគ្រីបទិន្នន័យ;
  • ការប្រកាន់ខ្ជាប់យ៉ាងតឹងរឹងនូវសិទ្ធិឯកជនភាព និងសុវត្ថិភាព។
  • ការវាយតម្លៃ និងពិនិត្យឡើងវិញអំពីសុវត្ថិភាពជាទៀងទាត់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការប្រតិបត្តិរបស់យើង។

យើងប្តេជ្ញាការពារព័ត៌មានរបស់អ្នកដោយប្រើប្រាស់ការគ្រប់គ្រងសុវត្ថិភាពផ្សេងៗ។ ទោះជាយ៉ាងណាក្ដី យើងមិនអាចធានាសុវត្ថិភាពដាច់ខាតនៅក្នុងទិដ្ឋភាពឌីជីថលដែលកំពុងវិវត្តនេះទេ។ យើងលើកទឹកចិត្តដល់អ្នកទាំងអស់គ្នាឱ្យប្រុងប្រយ័ត្នជាចាំបាច់ នៅពេលប្រើប្រាស់ និងចែករំលែកព័ត៌មានផ្ទាល់ខ្លួនតាមអុិនធឺណិត។

ការរក្សាទុកទិន្នន័យផ្ទាល់ខ្លួន
យើងនឹងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកលុះត្រាតែ វាជាលក្ខខណ្ឌតម្រូវសម្រាប់អាជីវកម្ម ពន្ធដារ ឬគោលបំណងស្របច្បាប់ផ្សេងទៀត។ បន្ទាប់មក យើងចាត់វិធានការដើម្បីលុប ឬ អនាមិកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។

សិទ្ធិម្ចាស់ទិន្នន័យផ្ទាល់ខ្លួន
យើងគោរពសិទ្ធិ និងឯកជនភាពរបស់អ្នកដោយចាត់វិធានការ ដើម្បីធានាថាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកមានភាពត្រឹមត្រូវ និងបច្ចុប្បន្នភាព។

  • អ្នកមានសិទ្ធិដឹងពីទិន្នន័យផ្ទាល់ខ្លួនដែលយើងមានអំពីអ្នក។
  • អ្នកមានសិទ្ធិស្នើសុំច្បាប់ចម្លងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។ ទិន្នន័យផ្ទាល់ខ្លួនដែលបានស្នើសុំត្រូវតែជាក់លាក់ និងកំណត់ចំពោះអ្វីដែលអ្នកបានផ្តល់មកយើង នៅពេលអ្នកចុះឈ្មោះប្រើប្រាស់សេវាកម្មរបស់អ្នក។ 
  • អ្នកមានសិទ្ធិកែតម្រូវទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដើម្បីធានាថាវាត្រឹមត្រូវ ពេញលេញ និងបច្ចុប្បន្នភាព។ 
  • អ្នកមានសិទ្ធិដកហូតការយល់ព្រមរបស់អ្នកពីដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក (អ្នកអាចដកខ្លួនចេញដោយការឈប់ជាវសេវាកម្ម/ផលិតផលតាមរយៈកម្មវិធី SmartNas ដោយប្រើលេខកូដ USSD ឬ ទៅហាង Smart Shop ដែលនៅជិតអ្នកបំផុត។ 
  • អ្នកអាចស្នើសុំឱ្យយើងរឹតបន្តឹងលើការប្រើប្រាស់ទិន្ន័យផ្ទាល់ខ្លួនរបស់អ្នកនៅពេលអ្នកយល់ថាវាបណ្តាលឱ្យខូចខាត ឬបង្កនូវការព្រួយបារម្ភ។
  • អ្នកមានសិទ្ធិស្នើកុំឱ្យមានដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មដោយផ្ទាល់។
  • អ្នកអាចស្នើសុំលុបទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដែលអ្នកបានផ្តល់ដោយស្ម័គ្រចិត្តតាមរយៈ Facebook messenger ដោយផ្តល់ឈ្មោះពេញលេញ លេខទូរសព្ទ និងស្នើជាលាយលក្ខណ៍អក្សរទៅកាន់អ៉ីម៉ែលដែលបានផ្តល់ខាងក្រោម។

ដើម្បីអនុវត្តសិទ្ធិរបស់អ្នក អ្នកអាចទាក់ទងមកយើងតាមរយៈ ផ្នែកទំនាក់ទំនងដែលបានផ្តល់ឱ្យខាងក្រោម ឬ ទៅកាន់ Smart Shop របស់យើងដែលនៅជិតអ្នកបំផុត។ សូមចំណាំថា យើងនឹងធ្វើតាមសំណើរបស់អ្នកអនុលោមទៅតាមគោលកាណ៍របស់យើងដូចបានអនុញ្ញាត ឬតម្រូវដោយច្បាប់។

ការផ្តល់ទិន្នន័យផ្ទាល់ខ្លួនដោយស្ម័គ្រចិត្ត និងកាតព្វកិច្ច
លុះត្រាតែមានការបញ្ជាក់ផ្សេងនៅក្នុងសេចក្តីជូនដំណឹងស្តីពីសិទ្ធិឯកជនភាពនេះ ការផ្តល់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកគឺត្រូវបានធ្វើឡើងដោយស្ម័គ្រចិត្ត។ ប្រសិនបើអ្នកខកខានផ្តល់ទិន្នន័យផ្ទាល់ខ្លួន វាអាចបណ្តាលឱ្យមានផលវិបាកដូចមានពិពណ៌នានៅក្នុងផ្នែកខាងក្រោម។

ផលវិបាកនៃការមិនផ្តល់ទិន្នន័យផ្ទាល់ខ្លួន
យើងអាចប្រមូលទិន្នន័យផ្ទាល់ខ្លួនមួយចំនួនរបស់អ្នក ហើយការខកខានក្នុងការផ្តល់ព័ត៌មានបែបនេះអាចបណ្តាលឱ្យ៖ 

  • យើងរារាំងអ្នកពីការចូលទៅកាន់អាគាររបស់យើង ឬចូលរួមក្នុងព្រឹត្តិការណ៍របស់យើង។
  • យើងមិនដំណើរការពាក្យស្នើសុំរបស់អ្នក និង/ឬបដិសេធផ្តល់សេវាកម្មរបស់យើងដល់អ្នក ។
  • យើងមិនអាចឆ្លើយតបសំណើរបស់អ្នកលើផលិតផល/សេវាកម្មរបស់យើង។
  •  យើងកំណត់ ឬរារាំងការចូលប្រើមុខងារមួយចំនួននៅលើគេហទំព័រ/តំណភ្ជាប់គេហទំព័ររបស់យើង។
  • យើងមិនអាចជូនដំណឹងអ្នកអំពីបច្ចុប្បន្នភាពចុងក្រោយទាក់ទងនឹងការផ្សព្វផ្សាយ សេវាកម្ម/ផលិតផល ឬការបើកសម្ពោធណាមួយរបស់យើង។
  • អ្នកលែងទទួលបានការអញ្ជើញចូលរួមសកម្មភាពផ្សព្វផ្សាយដែលរៀបចំដោយយើង។ ឬ
  • ផលប៉ះពាល់អវិជ្ជមានដល់លទ្ធភាពរបស់យើងក្នុងការទំនាក់ទំនងជាមួយអ្នក។
  • យើងមិនអាចចុះកិច្ចសន្យាជាមួយអ្នក ឬភាគីកិច្ចសន្យា ឬបន្តកិច្ចសន្យាជាមួយអ្នក ឬភាគីកិច្ចសន្យា។
  • ផលប៉ះពាល់អវិជ្ជមានដល់ឱកាសរបស់អ្នកក្នុងការទទួលបានការងារនាពេលអនាគត ការចូលធ្វើការងារ ឬកម្មសិក្សាណាមួយដែលយើងមាន។

តាមរយៈការបញ្ជូនទិន្នន័យផ្ទាល់ខ្លួនមកយើង អ្នកទទួលស្គាល់ថា៖ 
ក)    អ្នកបានអាន និងយល់ដឹងពីសេចក្តីជូនដំណឹងស្តីពីសិទ្ធិឯកជនភាពនេះ ហើយយល់ព្រមចំពោះការប្រើប្រាស់ ដំណើរការ និងការផ្ទេរទិន្នន័យផ្ទាល់ខ្លួនដូចដែលបានកំណត់នៅក្នុងនេះ និង 
ខ)    រាល់ព័ត៌មាន និងការតំណាងដែលបានផ្តល់គឺពិត និងត្រឹមត្រូវ យោងតាមការយល់ដឹងរបស់អ្នក ហើយអ្នកមិនបានខកខានផ្តល់ព័ត៌មានពាក់ព័ន្ធណាមួយដែលអាចមានផលប៉ះពាល់ ដោយចេតនានោះទេ។

ការធ្វើបច្ចុប្បន្នភាពលើសេចក្តីជូនដំណឹងស្តីពីសិទ្ធិឯកជនភាព
យើងរក្សាសិទ្ធិក្នុងការធ្វើបច្ចុប្បន្នភាពលើសេចក្តីជូនដំណឹងស្តីពីសិទ្ធិឯកជនភាពនេះ នៅពេលដែលចាំបាច់។ យើងណែនាំអ្នកឱ្យពិនិត្យមើលសេចក្តីជូនដំណឹងស្តីពីសិទ្ធិឯកជនភាពនេះជាទៀងទាត់ ដើម្បីឱ្យដឹងពីការផ្លាស់ប្តូរណាមួយដែលមាន។

ទំនាក់ទំនង
ប្រសិនបើអ្នកមានសំណួរ ឬ បញ្ហាអំពីសេចក្ដីជូនដំណឹងស្តីពីសិទ្ធិឯកជនភាពនេះ ឬ របៀបដំណើរការសិទ្ធិឯកជនភាព និង ព័ត៌មានរបស់យើង អ្នកអាចទំនាក់ទំនងមកយើងតាមរយៈអ៉ីម៉ែល: [email protected]
សេចក្តីជូនដំណឹងនេះត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៥ ។

ប្រសិនបើលោកអ្នកត្រូវការកែតម្រូវព៏ត័មានផ្ទាល់ខ្លួន សូម បំពេញឯកសារនេះ ហើយអញ្ជើញទៅកាន់ទីតាំង Smart Shop ភ្ជាប់ជាមួយឯកសារដែលបានបំពេញដែលបានព្រីនចេញ។​

ការធ្វើបច្ចុប្បន្នភាពសេចក្តីជូនដំណឹងស្តីពីសិទ្ធិឯកជនភាព
•    ថ្ងៃទី 27 ខែវិច្ឆិកា ឆ្នាំ2024
•    ថ្ងៃទី 02 ខែតុលា ឆ្នាំ2023
•    ថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ2022
•    ថ្ងៃទី 24 ខែឧសភា ឆ្នាំ2021