Smart 5G នាំមកនូវសេវាទូរសព្ទចល័តជំនាន់ថ្មី ដែលជួយឱ្យអាជីវកម្មដំណើរការកាន់តែមានប្រសិទ្ធិភាព រីកចម្រើនកាន់តែរហ័ស និងមានឧត្តមភាពក្នុងការប្រកួតប្រជែងក្នុងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

Smart 5G
អ៊ីនធឺណិតជំនាន់ថ្មី សម្រាប់ប្រជាជនកម្ពុជា
អត្ថប្រយោជន៍នៃ Smart 5G សម្រាប់អាជីវកម្មរបស់អ្នក
ភ្ជាប់ទៅកាន់ការិយាល័យដោយសុវត្ថិភាពពីគ្រប់ទីកន្លែង
មិនថាអ្នកនៅទីណា ក៏អាចចូលប្រើប្រាស់ប្រព័ន្ធការងារក្នុងក្រុមហ៊ុន និង VPN បានយ៉ាងរលូន និងមានសុវត្ថិភាពខ្ពស់បំផុត ជាមួយល្បឿនអ៊ីនធឺណិត 5G។
ល្បឿនលឿន ធ្វើការជាមួយប្រព័ន្ធ Cloud បានទាន់ចិត្ត
បញ្ឈប់បញ្ហាអ៊ីនធឺណិតយឺត ឬការរង់ចាំទាញយកទិន្នន័យយូរ។ 5G ជួយឱ្យការបញ្ជូនទិន្នន័យទៅកាន់ Cloud បានភ្លាមៗ ដែលធ្វើឱ្យកិច្ចការងារប្រចាំថ្ងៃកាន់តែរហ័ស។
ប្រជុំវីដេអូបានច្បាស់ល្អ មិនទាក់ មិនរអាក់រអួល
បង្កើនប្រសិទ្ធភាពការងារក្រុមជាមួយការប្រជុំតាមវីដេអូ និងការផ្សាយបន្តផ្ទាល់ក្នុងកម្រិតច្បាស់ឥតខ្ចោះ និងគ្មានភាពយឺតយ៉ាវ (No lag) ទោះបីជាអ្នកកំពុងធ្វើការពីចម្ងាយក៏ដោយ។
សាកល្បងប្រើប្រាស់ Smart 5G ថ្ងៃនេះ
រីករាយជាមួយបទពិសោធន៍ Smart 5G លើគម្រោងបង់ប្រាក់ប្រចាំខែ (Postpaid) និងកញ្ចប់បន្ថែម ដោយមិនចាំបាច់ដូរគម្រោងថ្មីឡើយ។ អតិថិជនអាជីវកម្ម នឹងទទួលបានការបន្ថែមទិន្នន័យ សម្រាប់ប្រើ 5G ចំនួន 50% រាល់ពេលភ្ជាប់គម្រោងថ្មីជារៀងរាល់ខែ។ ការផ្តល់ជូននេះមានសុពលភាពរហូតដល់ថ្ងៃទី 31.03.2026។
Smart Hybrid Pro
Smart Hybrid+
Smart Corporate
Data Pro Add- Ons
SurfLikeCrazy
Data Booster Add-Ons
របៀបប្រើប្រាស់ Smart 5G
នៅពេលអ្នកភ្ជាប់គម្រោងបង់ប្រាក់ប្រចាំខែ ឬកញ្ចប់បន្ថែមដែលត្រូវតាមលក្ខខណ្ឌ ការប្រើប្រាស់ Smart 5G គឺមានភាពងាយស្រួល។
ស្ថិតក្នុងតំបន់សេវាគ្របដណ្តប់ 5G
ប្រើប្រាស់ទូរសព្ទ ឬឧបករណ៍ដែលអាចប្រើសេវា 5G បាន
បើកមុខងារ 5G នៅក្នុងការកំណត់ (Settings) លើឧបករណ៍របស់អ្នក។
អ្នកអាចពិនិត្យមើលតំបន់គ្របដណ្តប់សេវា Smart 5G និងឆែកមើលថាឧបករណ៍របស់អ្នកអាចប្រើ 5G បានដែរឬទេ យ៉ាងងាយស្រួលតាមរយៈ ស្មាតណាស់។
