ប្រធានបទ៖ បង្កើតសមិទ្ធផលដើម្បីចីរភាព
អបអរសាទរការបោះពុម្ពលើកទី10 នៃការបង្កើតសមិទ្ធផលដើម្បីចីរភាព!
ឆ្នាំនេះគឺជាការបង្កើតសមិទ្ធផលដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន Smart Axiata តាមរយៈការបោះពុម្ពផ្សាយនូវរបាយការណ៍ចីរភាព លើកទី10 ដែលបានចាប់ផ្ដើមតាំងពីឆ្នាំ 2014 មកម្ល៉េះ។ ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេនៅកម្ពុជាដែលបានបោះពុម្ពផ្សាយរបាយការណ៍ចីរភាពប្រចាំឆ្នាំ សមិទ្ធផលទាំងនេះសុទ្ធសឹងតែបានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តយ៉ាងមុះមុតរបស់យើងក្នុងការប្រកាន់យកតម្លាភាព ទំនួលខុសត្រូវ និងការបង្កើតផលវិជ្ជមានរយៈពេលវែង។
របាយការណ៍ឆ្នាំ 2024នេះ ធ្វើឡើងក្រោមប្រធានបទ៖ “បង្កើតសមិទ្ធផលដើម្បីចីរភាព” ដែលបានបង្ហាញពីការរួមបញ្ចូលគោលការណ៍ ESG (បរិស្ថាន សង្គម និងអភិបាលកិច្ច) ទៅក្នុងគ្រប់ផ្នែកនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Smart Axiata។ តាមរយៈគំនិតផ្ដួចផ្ដើម ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងកិច្ចសហការនានា យើងកំពុងបង្កើតសមិទ្ធផលពិតប្រាកដសម្រាប់អ្នកប្រើប្រាស់ សហគមន៍ និងភពផែនដីរបស់យើង។
យុទ្ធសាស្រ្តជ្រោមជ្រែងការអភិវឌ្ឍប្រកបដោយចីរភាពរបស់យើង គឺស្របទៅតាមសសរស្ដម្ភចីរភាពទាំងបួន ដែលដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកទៅកាន់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាប្រកបដោយចីរភាព៖
- ការជំរុញសង្គមឌីជីថល៖ យើងប្ដេជ្ញាខិតខំប្រឹងប្រែងបង្កើតនូវបរិយាប័ន្នឌីជីថល ការអប់រំនិងការបណ្ដុះបណ្ដាលជំនាញ ក៏ដូចជាការគាំទ្រសហគ្រិនតូចធំ ដើម្បីបង្កើតអនាគតប្រកបដោយសមធម៌ និងចីរភាព។
- ការជំរុញសេដ្ឋកិច្ចបៃតង៖ យុទ្ធសាស្រ្តរបស់យើងរួមមានការវាយតម្លៃហានិភ័យអាកាសធាតុ ការលើកកម្ពស់ដំណោះស្រាយសេដ្ឋកិច្ចវិលជុំ និងការទទួលយកអនុសាសន៍របស់ TCFD ដើម្បីជំរុញការរាយការណ៍ពីការបំភាយឧស្ម័នរបស់យើង។
- ការលើកកម្ពស់ប្រជាជននិងសហគមន៍៖ យើងផ្ដល់អាទិភាពដល់បុគ្គលិករបស់យើង បង្កើតកន្លែងការងារដែលប្រកបដោយភាពច្នៃប្រឌិតនិងបរិយាប័ន្ន ដោយសង្កត់ធ្ងន់ទៅលើភាពចម្រុះ សមធម៌ និងការរួមបញ្ចូលគ្នា (DEI) ទន្ទឹមនឹងការរួមចំណែកអប់រំ អភិវឌ្ឍន៍សហគមន៍ និងគំនិតផ្ដួចផ្ដើមនានា ដោយប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយដល់សហគមន៍ដែលត្រូវការជំនួយ។
- នាំមុខខាងអភិបាលកិច្ច និងទប់ស្កាត់ហានិភ័យ៖ យើងផ្ដល់អាទិភាពទៅលើទំនុកចិត្ត ទំនួលខុសត្រូវ និងក្រមសីលធម៌ ដើម្បីពង្រឹងជំហររបស់យើងជាក្រុមហ៊ុនដែលប្រកបដោយអនុលោមភាព អនុញ្ញាតឱ្យយើងអាចកែច្នៃ និងបង្កើតគុណតម្លៃសម្រាប់ភាគីពាក់ព័ន្ធ។
ស្របពេលដែលយើងអបអរសាទរការបោះពុម្ពលើកទី10 នៃការបង្កើតសមិទ្ធផលដើម្បីចីរភាព ក្រុមហ៊ុន Smart Axiata នៅតែបន្ដបង្ហាញពីការយកចិត្តទុកដាក់របស់យើងក្នុងការដើរតួនាទីជាពលរដ្ឋសាជីវកម្មប្រកបដោយទំនួលខុសត្រូវ និងជាសហគ្រាសមួយដែលជំរុញនវានុវត្តន៍ បរិយាបន្ន និងការបង្កើតផលវិជ្ជមានក្នុងការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយចីរភាព។
លោកអ្នកអាចស្វែងយល់បន្ថែមពីសកម្មភាពចីរភាពផ្សេងៗរបស់យើងក្នុងការបង្កើតសមិទ្ធផលដើម្បីចីរភាព និងអនាគតដ៏ល្អប្រសើរសម្រាប់មនុស្សគ្រប់រូប តាមរយៈរបាយការណ៍ចីរភាពរបស់យើង។

