Smart Logo

ក្រុមហ៊ុន ស្មាត អាស្យាតា តែងតាំង លោក Ritesh Kumar Singh ជានាយកប្រតិ្តបត្តិ ដើម្បីបើកទំព័រថ្មីនៃការអភិវឌ្ឍឌីជីថល

ថ្ងៃទី 01 កញ្ញា 2025

ភ្នំពេញ៖ ថ្ងៃទី1 ខែកញ្ញា ឆ្នាំ 2025 ក្រុមហ៊ុន Smart Axiata បានប្រកាសពីការចូលកាន់តំណែងជាផ្លូវការរបស់លោក Ritesh Kumar Singh ក្នុងតួនាទីជានាយកប្រត្តិបត្តិ (CEO)។ ការចូលកាន់តំណែងរបស់លោក គឺបានឆ្លុះបញ្ចាំងអំពីការបើកទំព័រថ្មីនៃភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុន និងបាន បង្ហាញពីការយកចិត្តទុកដាក់បេ្តជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថលរបស់ព្រះរាជាណាចក្រកម្ពុជា។ 

ជាមួយបទពិសោធន៍ជិត 30 ឆ្នាំ ជាថ្នាក់ដឹកនាំក្នុងវិស័យទូរគមនាគមន៍នៅអាស៊ី កន្លងមកលោក Ritesh មានបទពិសោធន៍បម្រើការងារនៅក្រុមហ៊ុននានាដូចជាក្រុមហ៊ុន VEON (ប្រទេសបង់ក្លាដេស) Bharti Airt (ប្រទេសឥណ្ឌា) Telenor (អាស៊ី និងឥណ្ឌា) និងថ្មីៗនេះជានាយកផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុន Indosat Ooredoo Hutchison (ប្រទេសឥណ្ឌូនេស៊ី)។ លោក Ritesh ជាអ្នកដឹកនាំដែលប្រកបដោយបទពិសោធន៍ក្នុងការពង្រីកវិសាលភាពនៃនវានុវត្តន៍ថ្មី ពង្រីកឱកាស និងកសាងនូវប្រព័ន្ធអេកូឡូស៊ីដែលយកចិត្តទុកដាក់លើអតិថិជននៅតាមបណ្តាទីផ្សារដែលមានសក្តានុពលក្នុងតំបន់។

ការអភិវឌ្ឍបន្ថែមពីលើសមិទ្ធផលដ៏រឹងមាំដែលបានកសាងឡើងកន្លងមក
លោក Ritesh នឹងកាន់តំណែងបន្តពីលោក Ziad Shatara ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart តាំងពីខែមករាឆ្នាំ 2023 មក។ លោក Ziad បានបន្សល់ទុកនូវសមិទ្ធផលនានា រួមមានភាពជោគជ័យក្នុងទីផ្សារ ភាពជាអ្នកដឹកនាំដែលនាំមកនូវនវានុវត្តន៍ និងជួយឱ្យក្រុមហ៊ុន Smart ដើរតួយ៉ាងសំខាន់ក្នុងសង្គមឌីជីថលកម្ពុជា។ បច្ចុប្បន្ននេះ លោក Ziad ត្រូវបានតែងតាំងជានាយកប្រតិបត្តិ (CEO) នៅក្នុងសម្ព័ន្ធក្រុមហ៊ុន Axiata Group ដដែល គឺក្រុមហ៊ុន Robi Axiata ក្នុងប្រទេសបង់ក្លាដេស។
លោក Ritesh បានមានប្រសាសន៍ថា៖ “ភាពជាអ្នកដឹកនាំរបស់លោក Ziad បានបង្កើតជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់ក្រុមហ៊ុន Smart នៅក្នុងទីផ្សារកម្ពុជា និងបានបង្ហាញពីតួនាទីយ៉ាងសំខាន់របស់ក្រុមហ៊ុនក្នុងតួនាទីជាដៃគូដែលមានទំនុកចិត្តក្នុងផ្នែកទូរគមនាគមន៍ និងដំណោះស្រាយ ICT សម្រាប់ដំណើរឌីជីថលរបស់កម្ពុជា។ ខ្ញុំបាទពិតជាមានភាពសោមនស្សក្នុងការបន្តចក្ខុវិស័យនេះ និងខិតខំប្រឹងប្រែងដើម្បីបន្តដឹកនាំក្រុមហ៊ុន Smart ទៅកាន់ដំណាក់កាលបន្ទាប់នៃនវានុវត្តន៍ និងសមិទ្ធផលថ្មី។”

ចក្ខុវិស័យដែលស្របទៅនឹងអាទិភាពឌីជីថលរបស់ប្រទេសកម្ពុជា
ខណៈដែលបរិវត្តកម្មឌីជីថលកាន់តែដើរតួយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន Smart ក្រោមការដឹកនាំរបស់លោក Ritesh នឹងដើរស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងនូវសង្គមឌីជីថលទំនើប ដែលប្រកបដោយបរិយាប័ន្ន និងសុវត្ថិភាព។ យុទ្ធសាស្ត្រជាអាទិភាពរបស់លោក រួមមាន៖

  • ពង្រីកវិសាលភាពនៃការតភ្ជាប់ និងអក្ខរកម្មឌីជីថល 
    ពង្រឹងបន្ថែមឲ្យកាន់តែប្រសើរឡើងនូវសេវាអុីនធឺណិតនៅទូទាំងប្រទេស ពង្រីកវិសាលភាពខ្សែកាបអុបទិក និងត្រៀមខ្លួមសម្រាប់ចាប់យកនូវបច្ចេកវិទ្យាជំនាន់ថ្មី ព្រមទាំងយកចិត្តទុកដាក់លើអក្ខរកម្មឌីជីថល ដើម្បីគាំទ្រពលរដ្ឋកម្ពុជានូវជំនាញមូលដ្ឋានសម្រាប់ពេលអនាគត។
  • លើកកម្ពស់គុណភាពសេវាកម្មឌីជីថល និងបទពិសោធន៍អតិថិជន
    ផ្ដល់នូវវេទិកាទំនើប និងដំណោះស្រាយ ICT ដ៏ច្នៃប្រឌិត ដើម្បីជ្រោមជ្រែងដល់ការអភិវឌ្ឍរបស់ពលរដ្ឋ ធុរកិច្ច និងរាជរដ្ឋាភិបាល ឲ្យស្របទៅតាមគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា 2022-2035 ដោយយកចិត្តទុកដាក់លើបទពិសោធន៍របស់អតិថិជន តាមរយៈវេទិកាឌីជីថលកាន់តែសម្បូរបែប និងសេវាកម្មដែលផ្ដល់នូវគុណតម្លៃ និងសមស្របទៅតាមតម្រូវការរបស់អតិថិជន។
  • ការវិនិយោគលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព
    បន្តអភិវឌ្ឍន៍បណ្ដាញសេវាដែលមានភាពធន់ និងប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល ដើម្បីភាពរីកចម្រើនក្នុងរយៈពេលវែង និងគាំទ្រការប្តេជ្ញារបស់កម្ពុជាក្នុងការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ។
  • ជំរុញនវានុវត្តន៍ និងភាពជាដៃគូ
    សហការជាមួយរាជរដ្ឋាភិបាល ធុរកិច្ចថ្មី បណ្ឌិត្យសភា និងសហគ្រាស ឧស្សាហកម្ម ដើម្បីលើកកម្ពស់សហគ្រិនភាព បរិយាប័ន្នឌីជីថល និងបង្កើតឱកាសថ្មីៗលើផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច។
  • ជ្រោមជ្រែងគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល 2021-2035
    កំណត់តួនាទីរបស់ក្រុមហ៊ុន Smart Axiata ជាដៃគូដែលប្រកបដោយទំនុកចិត្ត ក្នុងការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា និងភាពធន់នៃប្រព័ន្ធឌីជីថលនៅក្នុងសេដ្ឋកិច្ចអាស៊ាន។

លោក Ritesh Kumar Singh  បានមានប្រសាសន៍បន្ថែមថា "Smart Axiata មិនមែនត្រឹមតែជាប្រតិបត្តិករទូរគមនាគមន៍ប៉ុណ្ណោះទេ ពួកយើងជាដៃគូសម្រាប់ចូលរួមក្នុងដំណើរការនៃការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជា។ យើងប្តេជ្ញាបង្កើតនូវសមិទ្ធផលពិតប្រាកដ តាមរយៈការពង្រីកនវានុវត្តន៍ និងការអប់រំឌីជីថល ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងការផ្តល់នូវឱកាសបន្ថែមទៀតដល់យុវជននិងសហគ្រិន។ ដោយមានការចូលរួមយ៉ាងសកម្មពីក្រុមការងារ ដៃគូ និងសហគមន៍ របស់យើង ខ្ញុំជឿជាក់ថា Smart នឹងបន្តបង្កើតសមិទ្ធផលយូរអង្វែងសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជា"។

ទំនុកចិត្តសម្រាប់ពេលអនាគត
ការតែងតាំងលោក Ritesh ជានាយកប្រតិបត្តិសម្រាប់ក្រុមហ៊ុន Smart បញ្ជាក់ពីទំនុកចិត្តរបស់ក្រុមហ៊ុនក្នុងការបន្តរក្សាសន្ទុះនៃវិស័យឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា។ ជាមួយការគាំទ្ររបស់សម្ព័ន្ធក្រុមហ៊ុន Axiata Group Berhad ដែលជាក្រុមហ៊ុនភ្ជាប់ទំនាក់ទំនងឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ ដែលមានទីស្នាក់ការកណ្ដាលក្នុងប្រទេសម៉ាឡេស៊ី  ក្រុមហ៊ុន Smart នឹងបន្តរួមបញ្ចូលគ្នារវាងស្តង់ដារអន្តរជាតិ ជាមួយនឹងធនធានមនុស្សរបស់កម្ពុជា និងនវានុវត្តន៍ក្នុងស្រុក ដើម្បីផ្តល់នូវសេវាកម្មដែលប្រកបដោយទំនុកចិត្តសម្រាប់អតិថិជនជាង 8 លាននាក់នៅទូទាំងប្រទេស។

អំពី Smart 

ក្រុមហ៊ុន Smart Axiata ផ្តល់ជូននូវសេវាកម្មទូរគមនាគមន៍ និងដំណោះស្រាយ ITC នៅក្នុងប្រទេសកម្ពុជា ទៅកាន់អតិថិជនជាង ៨ លាននាក់។ តាមរយៈការផ្លាស់ប្តូរទៅជាម៉ាកយីហោបច្ចេកវិទ្យាទូរសព្ទចល័ត និងឌីជីថលដ៏ទូលំទូលាយ ក្រុមហ៊ុនកំពុងផ្លាស់ប្ដូរទិដ្ឋភាពឌីជីថលរបស់ប្រទេស ទាំងនៅលើការកម្សាន្ត របៀបរស់នៅ និងផលិតភាព តាមរយៈការផ្តល់ជូននូវនវានុវត្តន៍ជាច្រើន។ 

ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Axiata Group Berhad ដែលជាក្រុមហ៊ុនភ្ជាប់ទំនាក់ទំនងឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Smart គឺជាសហគ្រាសម៉ាឡេស៊ីដ៏សំខាន់មួយផ្នែកដែលទទួលបានវិនិយោគទន់មួយភាគធំពី មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រដ្ឋាភិបាលម៉ាឡេស៊ី ដែលនេះធ្វើឱ្យ Smart ទទួលបានអត្ថប្រយោជន៍ពីអ្នកជំនាញក្នុងតំបន់ និងស្តង់ដារពិភពលោក។ បង្អែកដ៏រឹងមាំនេះបញ្ជាក់ពីជំហរដ៏រឹងមាំរបស់ Smart ក្នុងការផ្តល់សេវាស្តង់ដារពិភពលោក ដោយរួមចំណែកជ្រោមជ្រែងនូវបរិយាប័ន្នឌីជីថល និងការលើកកម្ពស់សេដ្ឋកិច្ចនៅកម្ពុជា។ 

Among its initiatives:

  • Digital literacy workshops that have equipped more than 6,000 students with skills to navigate the internet responsibly.
  • An animated video series on Data Privacy, Digital Footprints, and Online Safety Tips, viewed nearly half a million times, sparking critical conversations among parents and children.
  • A reporting mechanism, developed in partnership with APLE Cambodia, that enables the public to report suspected child exploitation cases safely, already leading to 25 reports.
  • Embedding child protection clauses into the Employee Code of Conduct to ensure safeguarding children is a value upheld across the workforce.
  • The launch of WebShield for Child Safety was designed to block harmful online content before it reaches vulnerable users in partnership with the Internet Watch Foundation who currently operates in 53 countries. 

Smart has also reinforced its broader digital safety framework with measures including:

  • ISO 27001:2022-certified Information Security Management Systems
  • Next-generation signaling firewalls to strengthen security of consumer data and enhance network security  
  • 24/7 threat monitoring systems
  • Cybersecurity add-ons for consumers

“This award is a powerful recognition of the role the private sector can and must play in protecting children online,” said Ziad Shatara, CEO of Smart Axiata. “At Smart, we see child online protection not just as a responsibility, but as part of our mission to build a safer, more inclusive digital future for Cambodia. This honor inspires us to continue working hand-in-hand with government, civil society, and parents to ensure that every child can explore the digital world with confidence and security.”

The ASEAN Outstanding Social Welfare and Development Awards are presented every three years to governments, civil society organizations, and private companies that have made meaningful contributions to the welfare and protection of vulnerable groups. Smart Axiata’s recognition positions Cambodia at the forefront of regional efforts to create a safer and more inclusive digital society. 


About Smart

Smart Axiata, subsidiary of Axiata Group Malaysia, delivers telecommunication and integrated ICT solutions across Cambodia, boasting over 8 million subscribers. By transforming into a comprehensive mobile and digital technology brand, the company is revolutionizing the country’s digital landscape, redefining lifestyle entertainment and professional productivity through a range of innovative offerings.  

As a subsidiary of Axiata Group Berhad, one of Southeast Asia’s leading telecommunications groups, Smart is a key Malaysian enterprise partially owned by a sovereign wealth fund of the Government of Malaysia. Smart benefits from both regional expertise and global standards. This strong backing reinforces Smart’s commitment to delivering world-class services while contributing to Cambodia’s digital and economic transformation.