Smart Logo
ស្មាតនៅជាមួយប្រទេសកម្ពុជា

ស្មាតនៅជាមួយប្រទេសកម្ពុជា

Smart Axiata ដាក់ចេញមូលនិធិ ដើម្បីគាំទ្រ និងសម្រួលបន្ទុកសហគមន៍

គោលបំណង

ដោយឆ្លើយតបទៅនឹងផលប៉ះពាល់ផ្នែកមនុស្សធម៌ដែលបណ្តាលមកពីស្ថានភាពជម្លោះព្រំដែនរវាងកម្ពុជា–ថៃ ក្រុមហ៊ុន Smart Axiata បានប្តេជ្ញា ក្នុងរយៈពេល 3 ឆ្នាំ ដើម្បីគាំទ្រដល់សហគមន៍ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ កងកម្លាំងយោធានៅជួរមុខ និងគ្រួសាររបស់ពួកគេ។ 

នរណាខ្លះនឹងទទួលបានអត្ថប្រយោជន៍ពីមូលនិធិនេះ?

មូលនិធិនេះមានគោលបំណងជួយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់យ៉ាងទូលំទូលាយ រួមមាន៖

  • ប្រជាពលរដ្ឋដែលត្រូវជម្លៀស
  • កងកម្លាំងយោធានៅជួរមុខ និងគ្រួសាររបស់គាត់
  • ម្ចាស់អាជីវកម្មខ្នាតតូច និងនិយោជិត
  • សិស្សានុសិស្ស
  • សហគមន៍ដែលត្រូវការជំនួយផ្នែកសម្ភារៈ សង្គម ផ្លូវចិត្ត និងការតភ្ជាប់ឌីជីថល

បច្ចុប្បន្ន មូលនិធិនេះផ្តោតជាចម្បងលើខេត្ត ព្រះវិហារ ឧត្ដរ​មានជ័យ និងពោធិ៍សាត់ ហើយអាចពង្រីកទៅតំបន់ផ្សេងទៀត តាមតម្រូវការពិតប្រាកដរបស់សហគមន៍។ 

Smart សហការជាមួយដៃគូ

https://smartaxiata-website-prod-v2.s3.ap-southeast-1.amazonaws.com/Mo_EYS_01a2a0987b.png
https://smartaxiata-website-prod-v2.s3.ap-southeast-1.amazonaws.com/Unicef_1_8398962598.png
https://smartaxiata-website-prod-v2.s3.ap-southeast-1.amazonaws.com/Helpcode_2255871ede.png
https://smartaxiata-website-prod-v2.s3.ap-southeast-1.amazonaws.com/Wold_Vision_Copy_9ab06bb0d7.png
https://smartaxiata-website-prod-v2.s3.ap-southeast-1.amazonaws.com/Plan_Internatinal_ebd8fbf52f.png

ការគាំទ្ររយៈពេលខ្លី

  • លំនៅឋាន និងជម្រក៖ ផ្តោតលើការផ្តល់ជំនួយបន្ទាន់ និងជម្រកសម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលត្រូវជម្លៀសនៅតំបន់ព្រំដែនដែលរងផលប៉ះពាល់។
  • សម្ភារៈចាំបាច់សម្រាប់ជីវភាពរស់នៅ៖ ស្បៀងបន្ទាន់ជាង 17,000 កញ្ចប់ ត្រូវបានចែកចាយដល់ប្រជាពលរដ្ឋ និងកងកម្លាំងយោធានៅជួរមុខ ដោយជំនួយនានានឹងត្រូវផ្ដល់ជូនជាបន្តបន្ទាប់។
  • សុខាភិបាល៖ គាំទ្រសុខភាពរាងកាយ សុខភាពផ្លូវចិត្ត និងការស្ដារសុខុមាលភាពសង្គម ដើម្បីថែរក្សាសុខុមាលភាពរបស់សហគមន៍ដែលរងផលប៉ះពាល់។ 
ការគាំទ្ររយៈពេលខ្លី

ការគាំទ្ររយៈពេលមធ្យម និងរយៈពេលវែង

  • បរិយាប័ន្នឌីជីថល និងសេវាកម្ម៖ ពង្រឹងការតភ្ជាប់ឌីជីថល និងពង្រឹងសមត្ថភាពក្នុងការបន្តប្រើប្រាស់ទិន្នន័យពីទូរសព្ទ ការទទួលបាននូវព័ត៌មាន និងសេវាអនឡាញចាំបាច់នានា។
  • ការស្ដារអាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម (MSME)៖ គាំទ្រការចាប់ផ្តើមឡើងវិញនៃអាជីវកម្មគ្រួសារ ដូចជា កសិកម្ម ពាណិជ្ជកម្ម និងសិប្បកម្ម តាមរយៈការផ្តល់នូវឧបករណ៍ និងបច្ចេកវិទ្យាឌីជីថលនានា។
  • សុខាភិបាល និងការអប់រំ៖ ផ្តោតលើការទទួលបាននូវសេវាសុខាភិបាល និងការអប់រំ ជាពិសេសសម្រាប់គ្រួសារដែលត្រូវបានជម្លៀស និងកងកម្លាំងយោធានៅជួរមុខ។ 
ការគាំទ្ររយៈពេលមធ្យម និងរយៈពេលវែង

គោលការណ៍គ្រប់គ្រងមូលនិធិ

មូលនិធិនេះនឹងត្រូវគ្រប់គ្រងដោយ គណៈកម្មការបរធនបាលកិច្ចឯករាជ្យ ដើម្បីធានានូវតម្លាភាព ទំនួលខុសត្រូវ និងប្រសិទ្ធភាពក្នុងការប្រើប្រាស់ថវិកា ដោយធានាថាជំនួយនឹងទៅដល់អ្នកដែលត្រូវការពិតប្រាកដ។ មូលនិធិនេះផ្អែកលើគោលការណ៍សំខាន់ៗដូចខាងក្រោម៖

https://smartaxiata-website-prod-v2.s3.ap-southeast-1.amazonaws.com/1_M_Relief_Fund_Website_Content_Need_Based_and_Inclusive_f993fd69b9.png

ផ្អែកលើតម្រូវការ និងប្រកបដោយបរិយាប័ន្ន

https://smartaxiata-website-prod-v2.s3.ap-southeast-1.amazonaws.com/1_M_Relief_Fund_Website_Content_Community_cb728decba.png

ដំណោះស្រាយដែលដឹកនាំដោយសហគមន៍មូលដ្ឋាន

https://smartaxiata-website-prod-v2.s3.ap-southeast-1.amazonaws.com/1_M_Relief_Fund_Website_Content_Digital_Innovation_03_4fb8752e48.png

នវានុវត្តន៍ឌីជីថល និងភាពធន់រយៈពេលវែង