Smart នៅជាមួយកម្ពុជា!
អ្នកបានស្នើសុំ ពួកយើងឆ្លើយតប
ក្នុងគ្រាមានអាសន្ននេះ ការរក្សាទំនាក់ទំនងជារឿងសំខាន់បំផុត! Smart ផ្ដល់ជូននូវ «ដាតាជាមួយអ្នក!» ចំនួន 3,333 MB សម្រាប់អតិថិជនរបស់យើង៖
សម្រាប់អតិថិជនប្រមាណ 8 លាននាក់ ទាំង Prepaid និង Postpaid
ទូទាំង 25 ខេត្ត-ក្រុង និងគ្របដណ្ដប់ដោយអង់តែនច្រើនជាង 4,200 ស្ថានីយ៍
ចាប់ពីថ្ងៃទី01 ដល់ថ្ងៃទី07 ខែសីហា ឆ្នាំ2025 រាល់អ្នកប្រើប្រាស់ដែលលេខទូរសព្ទនៅមានសុពលភាព "Active" ទាំងអស់នឹងទទួលបានការផ្ដល់ជូន «ដាតាជាមួយអ្នក!» ដោយស្វ័យប្រវត្តិ ដើម្បីសម្រួលដល់ការទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់ និងទទួលយកព័ត៌មានថ្មីៗ សំខាន់ៗ។
ពីថ្នាក់ដឹកនាំនៃ Axiata Group Berhad ម៉ាឡេស៊ី និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ Smart Axiata ពួកយើងតែងតែរក្សាជំហររួមគ្នាតែមួយ ដើម្បីបម្រើដល់ប្រជាជនកម្ពុជា។