Smart Logo
អក្ខរកម្មឌីជីថល

អក្ខរកម្មឌីជីថល

ជួយឱ្យអ្នកកាន់តែរីកចម្រើននៅក្នុងពិភពឌីជីថល

ដោយមានការ​គាំទ្រពីក្រសួងអប់រំ យុវជននិងកីឡា  មូលនិធិ ស.អ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រុមហ៊ុនស្មាតបានបង្កើតសៀវភៅអក្ខរកម្មឌីជីថល ដែលជាគំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្ត ស្របតាមគោលដៅរួមក្នុងការជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងការកសាងសង្គមឌីជីថលនៅកម្ពុជា។​

សៀវភៅអក្ខរកម្មឌីជីថលនេះ ត្រូវបានបោះពុម្ពក្នុងឆ្នាំ ២០២៤ ហើយបានរចនាឡើងដើម្បីកាត់បន្ថយគម្លាតឌីជីថល ដោយផ្តល់នូវមគ្គុទ្ទេស៍ដ៏ទូលំទូលាយលើផ្នែកអក្ខរកម្មឌីជីថល សម្រាប់មនុស្សគ្រប់វ័យដើម្បីប្រើប្រាស់ឱ្យកាន់តែឆ្លាតវៃ និងមានប្រសិទ្ធភាព។ នៅប៉ុន្មានឆ្នាំខាងមុខនេះ បច្ចេកវិទ្យាបន្តវិវត្ត ហើយអក្ខរកម្មឌីជីថលនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ច ការរីកចម្រើនសង្គម និងការសិក្សាពេញមួយជីវិត។ ចក្ខុវិស័យរបស់យើងគឺដើម្បីផ្តល់ឱកាសដល់បុគ្គល សហគមន៍ និងកសាងសង្គមឌីជីថលប្រកបដោយភាពច្នៃប្រឌិត ដើម្បីធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលនៅក្នុងបដិវត្តន៍ឌីជីថល។​

អក្ខរកម្មឌីជីថលពាក់ព័ន្ធមិនត្រឹមតែជំនាញបច្ចេកទេសប៉ុណ្ណោះទេ គឺដើម្បីរក្សាសុវត្ថិភាពខ្លួនឯងផងដែរ។ ក្នុងសៀវភៅនេះ អ្នកអានអាចស្វែងយល់ពីប្រធានបទសំខាន់ៗដូចជា សុវត្ថិភាពតាមអ៊ីនធឺណិត ការទំនាក់ទំនងឌីជីថល ឧបករណ៍ឌីជីថល ការវាយតម្លៃប្រភពព័ត៌មាន ទំនាក់ទំនងក្នុងបរិយាកាសអនឡាញ និងការរក្សាខ្លួនឯងឱ្យមានសុវត្ថិភាពពីការគំរាមកំហែងឌីជីថល។