ទឹកចិត្តតូចមួយ

ទឹកចិត្តតូចមួយ

ក្រុមហ៊ុន Smart រួមគ្នាជាមួយ អង្គការ Japan Heart Cambodia និងអង្គការ Handicap International គាំទ្រដល់កុមារដែលមានជម្ងឺធ្ងន់ធ្ងរ និងជនមានពិការភាព។

អំពីយុទ្ធនាការ

ទឹកចិត្តតូចមួយ

ទឹកចិត្តតូចមួយ គឺជាយុទ្ធនាការផលវិជ្ជមានសង្គមរយៈពេលវែងរបស់ក្រុមហ៊ុន Smart ក្រោមកិច្ចសហការជាមួយអង្គការ Japan Heart Cambodia និងអង្គការ Handicap International ដើម្បីគាំទ្រដល់កុមារដែលមានជំងឺធ្ងន់ធ្ងរ ដូចជា ជំងឺមហារីក និងជនមានពិការភាព។ ​

ជារៀងរាល់ថ្ងៃ ក្រុមហ៊ុន Smart ភ្ជាប់ប្រជាជនកម្ពុជារាប់លាននាក់ ហើយតាមរយៈយុទ្ធនាការនេះ ការតភ្ជាប់ប្រចាំថ្ងៃទាំងនោះ បានក្លាយជាក្ដីសង្ឃឹម។ អតិថិជនដែលប្រើប្រាស់គម្រោងប្រចាំខែ និងការចុះឈ្មោះប្រើប្រាស់ស៊ីមថ្មី ដែលស្របតាមលក្ខខណ្ឌ ជួយបង្កើតមូលនិធិមួយដែលប្រគល់ជូនដៃគូទាំងពីរជារៀងរាល់ខែ ដោយក្រុមហ៊ុន Smart ។ ​

រួមទឹកចិត្ត បង្កើតក្តីសង្ឃឹម

ក្រោមកិច្ចសហការជាមួយ

  • Smart
  • Japan Heart
  • Handicap International – Humanity & Inclusion

ការបើកសម្ពោធជាផ្លូវការនូវយុទ្ធនាការ “ទឹកចិត្តតូចមួយ”​ ​ ​

ក្រុមហ៊ុន Smart Axiata បានបើកសម្ពោធជាផ្លូវការនូវយុទ្ធនាការ “ទឹកចិត្តតូចមួយ” (An Act of Kindness) ក្នុងគោលបំណងប្រែក្លាយរាល់ការតភ្ជាប់ទំនាក់ទំនងប្រចាំថ្ងៃរបស់អតិថិជន ឱ្យទៅជាការចូលរួមចំណែកដ៏មានអត្ថន័យ និងផ្តល់ផលវិជ្ជមានត្រលប់ទៅកាន់សហគមន៍កម្ពុជាវិញ។

ការបើកសម្ពោធជាផ្លូវការនូវយុទ្ធនាការ “ទឹកចិត្តតូចមួយ”​ ​  ​
ស្វែងយល់អំពីបច្ចុប្បន្នភាពនៃយុទ្ធនាការ

នៅលើកម្មវិធី ស្មាតណាស់

Bong Smart
ជំហានទី 1
https://smartaxiata-website-prod-v2.s3.ap-southeast-1.amazonaws.com/Group_1686552776_ef2ecbf0ab.png
https://smartaxiata-website-prod-v2.s3.ap-southeast-1.amazonaws.com/Group_1686552775_1_b08dc8cd6c.png
Bong Smart
ជំហានទី 1

 Go to the SmartNas app​

Bong Smart
ជំហានទី 2

 Go to the SmartNas app​

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា​

  • ភាពជាដៃគូ៖ ក្រុមហ៊ុន Smart Axiata អង្គការ Japan Heart Cambodia និងអង្គការ Handicap International បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅ Smart Startup Space ក្នុងអគារ Connexion។​
  • គោលដៅរួម៖ ស្ថាប័នទាំងបី នឹងសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីជំរុញការអភិវឌ្ឍសង្គម និងគាំទ្រដល់សហគមន៍ងាយរងគ្រោះក្នុងប្រទេសកម្ពុជា។​
  • ជំហានបន្ទាប់៖ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការចាប់ផ្តើមនៃយុទ្ធនាការ «ទឹកចិត្តតូចមួយ» ដែលអតិថិជនប្រើប្រាស់គម្រោងប្រចាំខែ និងការចុះឈ្មោះប្រើប្រាស់ស៊ីមថ្មី ដែលស្របតាមលក្ខខណ្ឌ ជួយបង្កើតមូលនិធិមួយដែលប្រគល់ជូនដៃគូទាំងពីរជារៀងរាល់ខែ ដោយក្រុមហ៊ុន Smart ។​
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា​

    An Act of Kindness | Smart with Japan Heart & Handicap International | Smart Axiata