Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ភ្នំពេញ៖ ក្រុមហ៊ុន Smart ថ្ងៃនេះបានប្រកាសជាសាធារណៈថា​ ក្រៅពីសេវាអ៊ិនធើណេត 4G LTE ​គ្របដណ្តប់ទូទាំងរាជធានី

ឥឡូវនេះអាគារវឌ្ឍនៈធៅវើលទាំងមូលក៏ត្រូវបានបំពាក់ទៅដោយ ឧបករណ៍បច្ចេកវិទ្យាអ៊ិនធើណេត 4G LTE​ របស់ Smart​ ផងដែរ។ អាគារវឌ្ឍនៈធៅវើល គឺជាទីតាំង ពាណិជ្ចកម្មដែលមានកិត្យានុភាពបំផុតនៅក្នុងរាជធានីភ្នំពេញ​។​ ជាមួយកំពស់ 188 ម៉ែត្រ អាគារដ៏ទំនើបមួយនេះ ត្រូវបានរចនា និង ​សាងសង់​ឡើងស្របទៅតាមស្តង់ដាខ្ពស់បំផុតខ្នាត អន្តរជាតិ សំរាប់ការកើនឡើងផ្នែកពាណិជ្ជកម្ម និង​ វិស័យកំសាន្តបែបទំនើបនៅក្នុងប្រទេសកម្ពុជា។​  ជាមួយបច្ចេកវិទ្យាអ៊ិនធើណេត  4G LTE របស់​ Smart សំរាប់អ្នករស់នៅ ក៏ដូចជាអ្នកទៅកំសាន្តនៅ អាគារដ៏ទំនើបមួយនេះ​ ចាប់ពីជាន់ផ្ទាល់ដីរហូតទៅដល់ជាន់ទី 39 ពួកគេអាចរីករាយជាមួយល្បឿន អ៊ិនធើណេតដ៏លឿនបំផុតរហូតទៅដល់​ 12  ដងលឿនជាងអ៊ិនធើណេត 3G ដែលមានកន្លងមក។​

លោក ថូម៉ាស់ ហ៊ុន ដែលជាអគ្គនាយកប្រត្តិបត្ត ក្រុមហ៊ុន Smart បានមានប្រសាន៍ថា “ យើងមាន សេចក្តីសោមនស្សរីករាយជាពន់ពេក ដែលបានសហការជាដៃគូរផ្នែកសេវាទូរស័ព្ទ​ និង​​ អ៊ិនធើណេត ជាមួយនឹងក្រុមហ៊ុន Vattanac Capital ។​ ជាមួយការអភិវឌ្ឍន៍នូវអាគារដែលមានកំពស់រហូតដល់ ៣៩ ជាន់ សំរាប់ការិយាល័យទំនើប  ផ្សារទំនើប និង សណ្ឋាគារលំដាប់ថ្នាក់ពិភពលោកនេះ វាពិតជាធ្វើអោយអាគារមួយនេះក្លាយជាសំណង់អាគារដែលលេចធ្លោរ និង ទំនើបជាងគេបំផុតនៅក្នុង រាជធានីភ្នំពេញ។ សេវាអ៊ិនធើណេត 4G LTE របស់ Smart គឺជាសេវាពិសេសមួយផ្សេងទៀតដែល សាកសមបំផុតសំរាប់​បំពេញបន្ថែមជាមួយនឹងការផ្តល់ជូនតាមស្តង់ដាកំពូល ដែល Vattanac Capital  កំពុងផ្តល់ជូនទៅដល់អ្នកស្នាក់នៅក្នុងអាគារនេះ នាពេលបច្ចុប្បន្ន ក៏ដូចជានាអនាគតខាង មុខនេះដែរ ហើយសេវាដ៏ល្អបំផុតនេះ។​ លើសពីនេះទៅទៀត យើងរីករាយនឹងជូនដំណឹងទៅដល់ សាធារណៈជននូវ កញ្ចប់កាដូរផ្តល់ជូនពិសេស ដើម្បីជាការស្វាគមន៍ដល់អតិថិជនថ្មីរបស់ Vattanac Capital  ទាំងអស់ផងដែរ ។​ ដែលការផ្តល់ជូននោះរួមមាន ស៊ីម 4G មួយ ដែលអាចតេចេញរហូតដល់ 100នាទី ដោយឥតគិតថ្លៃ 100 SMS និង ទិន្ននយ័អ៊ិនធើណេតចំនួន 1GB ដើម្បីចាប់ផ្តើមសាកល្បង ប្រើប្រាស់ដោយឥតគិតថ្លៃ ជាមួយសេវាអ៊ិនធើណេត ​ 4G LTE របស់ Smart ។ ជាងនេះទៅទៀត ថ្មីៗនេះយើងបានដាក់អោយប្រើប្រាស់សេវាអ៊ិនធើណេត​ 4G LTE គ្រប់ដណ្តប់ទូទាំងរាជធានីភ្នំពេញ ហើយ។ ដូច្នេះអតិថិជន Smart ទាំងអស់អាចរីករាយជាមួយការឆែក អ៊ិនធើណេតតាមទូរស័ព្ទដៃជា មួយល្បឿនដ៏លឿនបំផុតទាំងក្នុងអាគារ និង​ ក្រៅអាគារទំនើបមួយនេះ។​

នៅរាល់ការិយាល័យ Smart Shop យើងមានប្រភេទទូរស័ព្ទដៃ  4G LTE  ជាច្រើន ដាក់តាំងសំរាប់ អតិថិជនអាចសាកល្បងប្រើប្រាស់បាន​ និង សំរាប់លក់ផងដែរ។​ ហើយ សេវាអ៊ិនធើណេត ​  4G LTE របស់ Smart ដំណើរការបានយ៉ាងល្អប្រសើរភាគច្រើនជាមួយស៊េរីទូរស័ព្ទដៃម៉ាក Samsung, Nokia, Sony, LG, Huawei, មិនថាទូរស័ព្ទដៃទាំងទិញពី Smart Shop រឺ ទិញពីណានោះទេ។​

ការិយាល័យ Smart Shop មាន 10 ទីតាំងដែលមានបំពាក់ដោយឧបករណ៍បច្ចេកវិទ្យាអ៊ិនធើណេត 4G LTE នៅក្នុងការិយាល័យរួចជាស្រេច នាពេលបច្ចុប្បន្ន ក្នុងនោះរួមមាន៖ ការិយាល័យ Smart Shop ភ្នំពេញធៅវើល ផ្សារទំនើបសូរិយា  ផ្សារទំនើបសុវណ្ណា ផ្សារទំនើបរតនាផ្លាហ្សា  សណ្ឋាគារ ណាហ្គាវើល  អាផាតមិនឌឹកាសូលទួលគោក​ (De Castle Toul Kok)  ព្រលានយន្តហោះអន្តរជាតិ ពោធ៍ចិនតុង Smart Store បឹងត្របែក ហើយថ្មីៗនេះទើបតែមាននៅ អាផាតមិនឌឹកាសូលរ៉ូយ៉ាល់ (De Castle Royal) និង​ឥឡូវនេះមានទាំងនៅអាគារវឌ្ឍនៈធៅវើលផងដែរ។   ជាមួយសេវាអ៊ិនធើណេត 4G LTE គ្របដណ្តប់ដ៏ទូលំទូលាយទូទាំងរាជធានីនេះ អតិថិជន Smart ទាំងអស់អាចសប្បាយរីករាយ ជាមួយបទពិសោធន៍ថ្មីក្នុងការប្រើប្រាស់សេវាអ៊ិនធើណេត 4G LTE ដោយគ្មានការរអាក់រអូលទាំង ក្នុងអាគារ និង ក្រៅអាគារ។​ នេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ ហើយយើងនឹងពង្រីកនូវសេវា គ្របដណ្តប់អ៊ិនធើណេត 4G LTE នេះបន្ថែមទៀត នៅមុនឆ្នាំ 2015 អោយបានគ្រប់ទីប្រជុំជនទូទាំង ប្រទេសកម្ពុជា។​

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ