Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

និរន្តរភាព ជាតម្លៃស្នូលនៃទស្សនៈអាជីវកម្មរបស់ក្រុមហ៊ុន Smart Axiata ។ ពីការចាប់ផ្តើមយ៉ាងសាមញ្ញ យើងបានវិវត្តខ្លួនទៅជាក្រុមហ៊ុនមួយដែលឈានមុខគេនៅកម្ពុជា ក្នុងវិស័យទូរគមនាគមន៍ និងគមនាគមន៍ឌីជីថល។ ពួកយើងពិតជាមានមោទនភាព ដែលអាចចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងសង្គមក្នុងប្រទេសកម្ពុជា ក៏ដូចជាលទ្ធភាពក្នុងការធ្វើការផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើងកម្រិត ថ្នាក់ជាតិផងដែរ។ គោលការណ៍និរន្តរភាពរបស់យើង ផ្អែកទៅលើសសរស្តម្ភនិរន្តរភាពទាំង ៤ ដែលស្របគ្នាទៅនឹងសសរស្តម្ភរបស់សម្ព័ន្ធក្រុមហ៊ុន Axiata Group ផងដែរ៖

  • លើសពីប្រាក់ចំណេញរយៈពេលខ្លី៖ បង្កើតនូវគោលតម្លៃយូរអង្វែង តាមរយៈការវិនិយោគ ក៏ដូចជាការបង្កើតនូវផលិតផល និងសេវាកម្មដែលប្រកបដោយបរិយាបន្ន សម្រាប់មនុស្សគ្រប់គ្នា
  • ការបណ្តុះបណ្តាលធនធានមនុស្ស៖ ការបណ្តុះបណ្តាលទេពកោសល្បនាពេលបច្ចុប្បន្ន និងសម្រាប់មនុស្សជំនាន់ក្រោយ តាមរយៈបរិយាកាសការងារយ៉ាងសកម្ម ដែលជម្រុញឲ្យមានភាពច្នៃប្រឌិត និងការបង្កើតថ្មី
  • ដំណើរការល្អឥតខ្ចោះ៖ ការពង្រឹងភាពរីកចម្រើនយ៉ាងទៀងទាត់ ដើម្បីទទួលបាននូវប្រតិបត្តិការយ៉ាងល្អឥតខ្ចោះ និងប្រកបដោយប្រសិទ្ធិភាព រួមជាមួយនឹងអភិបាលកិច្ចល្អ និងការពន្លឿនគំនិតផ្តួចផ្តើមដោយប្រើប្រាស់ប្រព័ន្ធឌីជីថល
  • ការជួយសង្គម និងពិភពលោក៖ ការអនុវត្តគំនិតផ្តួចផ្តើមនានា ក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងការលើកកម្ពស់សង្គមកម្ពុជាតាមរយៈកម្មវិធីទំនួលខុសត្រូវសង្គម

របាយការណ៍និរន្តរភាព ២០២១ ក្រោមប្រធានបទ «គាំទ្រការអភិវឌ្ឍសង្គមកម្ពុជាសម្រាប់ការរីកចម្រើនប្រកបដោយនិរន្តរភាព» ពិតជាឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ក្រុមហ៊ុន តាមរយៈការលើកកម្ពស់ទំនួលខុសត្រូវសង្គម និងការការពារបរិស្ថាន ក្នុងរាល់ជំហានតូចធំនៃការអភិវឌ្ឍផលិតផល សេវាកម្ម ប្រតិបត្តិការ និងកម្មវិធីទំនួលខុសត្រូវសង្គមផ្សេងៗរបស់ក្រុមហ៊ុន។

តាមរយៈសកម្មភាពចូលរួមចំណែកសង្គម ដែលរួមមានការចូលរួមផ្សព្វផ្សាយនូវយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជាទៅកាន់អតិថិជនជាង ៨ លាននាក់ និងការបង្កើតមូលនិធិរៃអង្គាសដើម្បីផ្តល់ជំនួយដល់សហគមន៍ ក្រុមហ៊ុន Smart Axiata បានក្លាយជាដៃគូដ៏សំខាន់មួយ ដែលប្រជាជនកម្ពុជាអាចរំពឹងទុកបាននាគ្រាលំបាក និងគ្រប់កាលៈទេសៈ។ លើសពីការទប់ស្កាត់ជំងឹឆ្លងរាតត្បាត យើងនៅតែបន្តគោលដៅសំខាន់របស់យើង ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងការពន្លឿនការប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់ធ្វើឲ្យជីវិតរបស់អ្នកប្រើប្រាស់ទាំងអស់កាន់តែប្រសើរឡើង។

ដើម្បីទទួលបានពត៌មានលម្អិត សូមចូលទៅកាន់ Interactive Webpage ដើម្បីទាញយករបាយការណ៍លម្អិតអំពី និរន្តភាពឆ្នាំ២០២១។

អាចទាញយករបាយការណ៍តាមតំណភ្ជាប់ជា ភាសាអង់គ្លេស និង ភាសាខ្មែរ ដោយមិនគិតថ្លៃ។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ