Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជាបានបញ្ជាក់ម្ដងទៀតនូវ​ការប្តេជ្ញាចិត្តរយៈពេលវែងរបស់ខ្លួនក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈការចេញផ្សាយរបាយការណ៍និរន្តរភាពឆ្នាំ​២០២០របស់ខ្លួន ដែលរួមបញ្ចូលព័ត៌មានលម្អិតអំពីការចូលរួមចំណែករបស់ក្រុមហ៊ុនទៅកាន់សេដ្ឋកិច្ច និងអនាគតឌីជីថលរបស់ប្រទេសកម្ពុជា

យោងតាមការចេញផ្សាយរបាយការណ៍និរន្តរភាព២០២០ ប្រចាំឆ្នាំរបស់ខ្លួន ក្រុមហ៊ុន Smart Axiata បានបង់ពន្ធចំនួន ៩៥ លានដុល្លារ លើពន្ធអាករ និងកម្រៃនិយ័តកម្មនៅឆ្នាំ ២០២០ ហើយនៅតែបន្តជាជម្រើសនៃនិយោជកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគាំទ្រដល់ការងារចំនួន ៥៦ ពាន់កន្លែងក្នុងឆ្នាំ ២០២០​ ដោយផ្ទាល់ តាមរយៈការវិនិយោគរបស់ខ្លួននោះទេ។​

របាយការណ៍នេះក៏បានគូសបញ្ជាក់ផងដែរថា គិតត្រឹមដំណាច់ឆ្នាំ២០២០ ក្រុមហ៊ុន Smart Axiata បានវិនិយោគទឹកប្រាក់ ប្រមាណ ,៨៨ ពាន់លានដុល្លា​រ លើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងសម្រាប់ប្រទេសកម្ពុជា និងបានរួមចំណែកជាង ៥៦២ លានដុល្លារទៅក្នុងពន្ធអាករ និង កម្រៃនិយ័តកម្មដល់រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីក្រុមហ៊ុនបានចាប់ផ្តើមដំណើរការក្នុងឆ្នាំ ២០០៨ មកម្ល៉េះ

សម្រាប់ក្រុមហ៊ុន Smart Axiata​​ របៀបវារៈដ៏សំខាន់របស់ខ្លួនក្នុងការអភិវឌ្ឍន៍កម្ពុជា គឺជាការប្តេជ្ញាចិត្តក្នុងការបង្កើនាគតឌីជីថលរបស់កម្ពុជា ជាមួយនឹងការវិនិយោគជាបន្តបន្ទាប់ទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនានាក៏ដូចជាការគាំទ្រដល់អាជីវកម្មឌីជីថលទើបបង្កើតថ្មីនិ​​​ «សហគ្រិនបច្ចេកវិទ្យា» របស់កម្ពុជា។ ដោយបានដាក់សាកល្បងប្រកបដោយជោគជ័យនូវបច្ចេកវិទ្យុា 5G នៅប្រហែល​២០កន្លែង ក្នុងរាជធានីភ្នំពេញ​ ក្រុមហ៊ុន Smart នឹងសហការជាមួយអាជ្ញាធរយ៉ាងជិតស្និតក្នុងការដាក់ឱ្យដំណើរការបច្ចេកវិទ្យា 5G នៅក្នុងប្រទេសកម្ពុជា ដើម្បីនាំមុខក្នុងការផ្តល់លទ្ធភាពឱ្យកាន់តែទូលំទូលាយក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាដ៏គួរឱ្យរំភើបនេះក្នុងប្រទេសកម្ពុជា

នាយកប្រតិបត្តិស្តីទីរបស់ Smart Axiata  លោក Feiruz Ikhwan បានមានប្រសាសន៍ថា៖ «យើងបន្តធ្វើការយ៉ាងមុតមាំ ដើម្បីជួយត្រួសត្រាយផ្លូវសម្រាប់យុគសម័យឌីជីថលរបស់កម្ពុជា។ ក្នុងនាមជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេក្រុមហ៊ុន Smart នឹងព្យយាមប្រើប្រាស់ឯកទេសដ៏ខ្លាំង​​និង ធនធានរបស់ពួកយើងព្រមទាំងសហការជាមួយក្រសួងពាក់ព័ន្ធនានានៃរាជរដ្ឌាភិបាលកម្ពុជា ដើម្បីជួយប្រទេសកម្ពុជាក្នុងអំឡុងពេលដ៏លំបាកនេះ។ នៅក្រុមហ៊ុន Smart Axiata យើងយល់ថានេះគឺជាបេសកកម្មរបស់ពួកយើង ក្នុងការបន្តភ្ជាប់ទំនាក់ទំនងរបស់ប្រជាជនកម្ពុជា និងការវិនិយោគលើផ្នែកនានា ដែលផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងពេលកសាងអនាគតឌីជីថលដ៏មានឥទ្ធិពលរបស់ព្រះរាជាណាចក្រកម្ពុជា។»

នៅក្នុងរបាការណ៍និរន្តរភាព ដែលមានចំណងជើងថា «​ការបង្កើតទំនាក់ទំនងដ៏មានអត្ថន័យ សម្រាប់អនាគតប្រកបដោយនិរន្តរភាព» ក្រុមហ៊ុន Smart បង្ហាញពីសកម្មភាពជាច្រើនទៀតដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ក្នុងការក្លាយជាអាជីវកម្ម ដែលមើលមិនត្រឹមតែប្រាក់ចំណេញនោះទេ សកម្មភាពទាំងឡាយនោះរួមមានការដោះស្រាយយ៉ាងសកម្មនូវបញ្ហាបម្រែបម្រួលអាកាសធាតុ ដោយដាក់នូវការត្រួតពិនិត្យនិងការគ្រប់គ្រងតាមដានការបញ្ចេញកាបូនរបស់ក្រុមហ៊ុន​ ការរក្សានូវកម្រិតខ្ពស់បំផុតនៃសុចរិតភាពក្នុងប្រតិបត្តិការទាំងអស់ជាមួយអ្នកផ្គត់ផ្គង់ អ្នកចែកចាយ និងអតិថិជន និងគាំទ្រអ្នកផ្គត់ផ្គង់ក្នុងស្រុក។

របាយការណ៍នេះក៏បង្ហាញពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Smart ​​ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សដែលមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុន Smart ប៉ុណ្ណោះទេ ថែមទាំងផ្ដល់អត្ថប្រយោជន៍ដល់ប្រទេសជាតិទាំងមូលផងដែរ ជាពិសេសក្រុមហ៊ុនខិតខំបង្កើនគោលការណ៍ស្របតាមរបៀបវារៈនៃសេដ្ឋកិច្ចឌីជីថលរបស់រដ្ឋាភិបាល​ ដោយផ្ដោតលើការអភិវឌ្ឍន៍ និងការទទួលស្គាល់ជំនាញរបស់និយោជិតរបស់ខ្លួន តាមរយៈកម្មវិធីអភិវឌ្ឍន៍ទេពកោសល្យនានា និងកិច្ចសហប្រតិបត្តិការជាមួយដៃគូរបស់យើង ដើម្បីផ្តល់ឱកាសអភិវឌ្ឍ និងសិក្សាដល់យុវជនកម្ពុជា ដើម្បីពួកគេអាចចូលរួមក្នុងសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។

ក្រុមហ៊ុន Smart Axiata ក៏បាននាំមុខគេក្នុងការជួយជំរុញអ្នកលេងហ្គេមអេឡិចត្រូនិនៅកម្ពុជា ឱ្យបង្កើតភាពល្បីល្បាញនៅលើឆាកអន្តរជាតិផងដែរ ដោយក្រុមហ៊ុនបានផ្តើមកម្មវិធីប្រកួតកីឡាអេឡិចត្រូនិដ៏ធំបំផុតរបស់ព្រះរាជាណាចក្រកម្ពុជា និងបានចាប់ដៃគូជាមួយអ្នកបង្កើតហ្គេមអេឡិចត្រូនិក្នុងស្រុក និងអន្តរជាតិផងដែរ ដើម្បីចែកចាយហ្គេមដែលមនុស្សចូលចិត្តលេងនៅលើបណ្តាញអិុនធឺណិតលឿនរហ័ស និងគួរឱ្យទុកចិត្ត។

កម្មវិធីផ្តួចផ្តើមដ៏ទៃទៀត មានដូចជាការបង្កើតមូលនិធិទឹកប្រាក់ លានដុល្លារ ដើម្បីប្រឆាំងកូវីដ១៩ របស់ Smart Axiata ដើម្បីគាំទ្រដល់ដំណោះស្រាយ ដែលមានប្រសិទ្ធភាពខ្ពស់ចំពោះបញ្ហាប្រឈមដែលប្រជាជនកម្ពុជាជួបប្រទះក្នុងអំឡុងពេលជំងឺរាតត្បាតជាសកល  មូលនិធិ​ បានគាំទ្រគំនិតផ្តួចផ្តើមចំនួន ១៣ ផ្សេងៗគ្នាមកទល់ពេលនេះ។​ ការបង្កើតរួមគ្នានៃ ពិព័រណ៍​ជំនាញ​សិក្សា និង​ការងារអនឡាញ ជាមួយ​​សមាគម អតីត​និស្សិត​អាហារូបករណ៍សហរដ្ឋ​អាមេរិក Fulbright ថ្នាក់បរិញ្ញាបត្រនៅ​កម្ពុជា  (FUSAAC) កម្មវិធីអាហារូបករណ៍ SmartEdu ដែលបានផ្តល់ថវិកាចំនួន ៣សែនដុល្លា ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០៦ មក ហើយនិងមូលនិធិគ្រោះទឹកជំនន់របស់ក្រុមហ៊ុន Smart Axiata ដែលប្រមូលបានជា ៦.៦ មឺុនដុល្លា សម្រាប់ក្រុមគ្រួសាររងផលប៉ះពាល់ពីគ្រោះទឹកជំនន់កាលពីចុងឆ្នាំ ២០២០។​

លោក​ Feiruz មានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន Smart Axiata យើងលើកទឹកចិត្តក្រុមការងាររបស់យើងឲ្យដឹកនាំប្រកបដោយគំរូ។ ដោយសារហេតុផនេះ ទើបយើងដាក់ចេញនូវ និតិវិធីអំពីជំងឺកូវីដ១៩ ដ៏ម៉ឺងម៉ាត់ ដើម្បីរក្សាប្រតិបត្តិការប្រចាំថ្ងៃរបស់យើង ដើម្បីជាប្រយោជន៍អតិថិជនរបស់យើងទាំងអស់។ យើងក៏បានផ្តល់អាទិភាពដល់សុខុមាលភាពរបស់និយោជិតដោយរៀបចំការិយាល័យបន្ថែម ដើម្បីអនុញ្ញាតឱ្យមានគម្លាតរវាងនិយោជិតត្រឹមត្រូវក្នុងប្រតិបត្តិការការងារ ហើយយើងបន្តអនុវត្តយ៉ាងតឹងរងនូវនីតិវិធីសុវត្ថិភាពនៅកន្លែងធ្វើការរបស់យើងផងដែរ។»

ដោយក្រឡេកមើលទៅលើការចូលរួមចំណែក និងសមិទ្ធផលសំខាន់ៗអំឡុងឆ្នាំ ២០២០ របាយការណ៍និរន្តរភាពឆ្នាំ ២០២០ របស់ក្រុមហ៊ុន Smart Axiata គូសបញ្ជាក់អំពីបេសកកម្មរបស់ក្រុមហ៊ុនគឺផ្ដោតលើ «យើងភ្ជាប់ទំនាក់ទំនង យើងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង» និងចក្ខុវិស័យសម្រាប់អនាគត៖ «ដើម្បីក្លាយជាយីហោក្រុមហ៊ុនបច្ចេកវិទ្យាទំនាក់ទំនងលេខ 1 និងជាទីពេញចិត្តបំផុតនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ ២០២២»

លោក​ Feiruz ក៏បន្ថែមទៀតថា៖ «យើងមានមោទនភាពចំពោះការចូលរួមចំណែករបស់យើងក្នុងកំណើន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងប្រទេសកម្ពុជា ដែលជាផ្ទះរបស់យើង ហើយយើងសូមថ្លែងអំណរគុណចំពោះដៃគូ អ្នកពាក់ព័ន្ធរបស់យើងទាំងអស់ និងរាជរដ្ឌាភិបាលរបស់ប្រទេសកម្ពុជា ចំពោះការបន្តគាំទ្ររបស់លោកអ្នក។ យើង​នឹង​បន្ត​ដើរ​តួនាទី​យ៉ាងស្វាហាប់​ក្នុង​នាម​ជា​អ្នក​ជំរុញសក្ដានុពល​ឌីជីថល និង​បង្កើត​ការ​ភ្ជាប់បណ្ដាញ់ទំនាក់ទំនង​ដ៏​មានអត្ថ​ន័យ ខណៈ​ពេល​ដែល​ការ​បើក​ឱ្យ​មាន​អនាគត​វិជ្ជមាន និ​និរន្តរភាព​សម្រាប់​សហគមន៍ និង​ប្រទេស​របស់​យើង។»

សូមចូលទៅកាន់គេហទំព័រ www.smart.com.kh/sr2020/ ដើម្បីទាញយករបាយការណ៍និរន្តរភាព។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីនិរន្តរភាព និង កម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន  Smart សូមតាមដានទំព័រហ្វេសប៊ុក Smart for Cambodia at www.facebook.com/smartforcambodia ឫចូលទៅកាន់www.smart.com.kh។​

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ