Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ជំនួសដោយការបង្ហាញពីសមិទ្ធផលរបស់ក្រុមហ៊ុន ស្មាត អស្យាតា ដែលផ្អែកលើក្របខណ្ឌនិរន្ដរភាពរបស់យើងដូចឆ្នាំមុន របាយការណ៍និរន្ដរភាពឆ្នាំ២០១៩ ដែលមានឈ្មោះថា ​“ជីវិតកាន់តែប្រសើរ បង្កើនចីរភាពសហគមន៍” ឆ្នុះបញ្ជាំងពីការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ជកិច្ចសង្គមរបស់ក្រុមហ៊ុនក្នុងប្រទេសកម្ពុជានាឆ្នាំ២០១៩។​ របាយការណ៍នេះផ្ទាល់បង្ហាញនូវភាពសកម្មក្នុងការគាំទ្រ និងផ្ដួចផ្ដើមនូវកម្មវិធីការងារសង្គម CSR លេចធ្លោជាច្រើនដែលពិតជាមានឥទ្ធិពលមកលើប្រទេសកម្ពុជា ហើយក៍បញ្ជាក់នូវការប្ដេជ្ញាចិត្តក្នុងការបន្តបង្កើតគុណតម្លៃរយៈពេលវែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

និរន្ដរភាពគឺជាគន្លឹះដ៏សំខាន់សម្រាប់ទស្សនវិជ្ជាអាជីវកម្មរបស់ក្រុមហ៊ុន Smart។ ដោយទទួលស្គាល់ពីទំនួលខុសត្រូវដ៏ធំរបស់ពួកយើង ក្រុមហ៊ុនត្រូវតែធានាថាអាជីវកម្មរបស់យើង រីកលូតលាស់ជាមួយនិងភាគីពាក់ព័ន្ធនិងសហគមន៍។

ខណៈពេលដែលយើងបន្ដផ្ដល់តម្លាភាពក្នុងការបង្ហាញពីការខិតខំប្រឹងប្រែងរបស់យើង ពួកយើងបានជម្រុញការអនុវត្តរបស់យើង និងពង្រឹងរបៀបវារៈនៃការកសាងប្រទេសរបស់យើង ដោយផ្អែកលើក្របខ័ណ្ឌនិរន្ដរភាពរបស់យើង ដែលស្របតាមគោលការណ៍របស់ម្ចាស់ភាគហ៊ុន Axiata Group ដែលរួមបញ្ចូលសសរស្ដម្ភសំខាន់ៗចំនួនបួន៖

  • លើសពីប្រាក់ចំណេញរយៈពេលខ្លី៖ បង្កើតគុណតម្លៃរយៈពេលវែង តាមរយៈការវិនិយោគ ព្រមទាំងការបង្កើតនូវផលិតផល និងសេវាកម្មបែបបរិយាប័ន្ន
  • ការកសាងធនធានមនុស្ស៖ បណ្តុះបណ្តាលធនធានមនុស្សដែលមានទេពកោសល្យ ដោយផ្អែកលើគុណតម្លៃស្នូលនានា ហើយផ្ដល់នូវមជ្ឈដ្ឋានធ្វើការមានភាពអំណោយផល ដែលជំរុញឲ្យមានភាពច្នៃប្រឌិត និងនវានុវត្តន៍
  • ដំណើរការល្អឥតខ្ចោះ៖ បន្ដកែលម្អដំណើរការយ៉ាងខ្ជាប់ខ្ជួន ដើម្បីធានាឲ្យបាននូវដំណើរការអាជីវកម្មកាន់តែល្អះឥតខ្ចោះនិងប្រសិទ្ធភាព
  • ពិភពលោកនិងសង្គម៖ អនុវត្តនូវកម្មវិធីនានា ក្នុងបំណងកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន និងបានចូលរួមចំណែកផ្នែកទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ទៅដល់សង្គមជាតិកម្ពុជា។

ស្វែងយល់បន្ថែម  Sustainability Highlight 2019, សូមចូលទៅកាន់ Interactive web page  ដែលអ្នកអាចទាញយករបាយការណ៍បាន។


បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ