តើ SmartLuy ជាអ្វី?

តើSmartLuy  ដំណើរការយ៉ាងដូចម្តេច?

SmartLuy មានបណ្តាញភ្នាក់ងារ SmartLuy និងសាខា Smart ទូទាំង​ប្រទេស ព្រមជាមួយនឹងកម្មវិធីទូរសព្ទដៃ SmartLuy ដើម្បីអនុញ្ញាតឲ្យអ្នកផ្ញើ ទទួល និង​គ្រប់គ្រង​ប្រាក់​កាន់​តែ​ងាយ​ស្រួល​ នៅលើទូរសព្ទរបស់អ្នក។

ហេតុអ្វីក៏ខ្ញុំគួរប្រើ SmartLuy ?

SmartLuy ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​ដល់​លោក​អ្នក ​ឲ្យ​​បាន​​ដឹង​​និង​​មិន​​ព្រួយ​​បារម្ភ​​​ពី​​ហរិញ្ញ​វត្ថុ​របស់អ្នក។ យើង​ផ្តល់​សេវា​ហិរញ្ញ​​វត្ថុងាយៗ​​ ដើម្បី​ជួយ​ឲ្យ​អ្នក​ធ្វើ​ប្រតិបត្តិការសាច់​ប្រាក់​​ក្នុងតម្លៃឈ្នួល​ថោក រហ័ស ​និង​ងាយស្រួល​ ដូចច្នេះ​អ្នក​អាច​សន្សំនិង​ចំណាយប្រាក់​ ក៏ដូចជា​រស់នៅ​កាន់​តែ​វ័យ​ឆ្លាត​ជាង​មុន​។​

SmartLuy ជាធនាគារមែនទេ?

SmartLuy ជាកម្មវិធី​សេវា​ហិរញ្ញ​វត្ថុ​បែប​ឌីជីថល​ មិន​មែន​ជា​ធនាគារ​នោះ​ទេ​ ប៉ុន្តែ​មាន​កិច្ច​​សហការ​ជាមួយធនាគារ ABA។ SmartLuy អនុញ្ញាត​ឲ្យ​អ្នកមានភាព​បត់​បែនក្នុងការ​ប្រើ​ប្រាស់​សាច់​ប្រាក់​ ជាមួយ​នឹង​កម្មវិធី​ដែលមានប្រព័ន្ធសុវត្ថិភាពបន្ថែមរបស់ធនាគារ ABA។

ការចាប់ផ្តើម

តើខ្ញុំអាចរក្សាទាំងប្រាក់រៀល និងដុល្លារ ក្នុងគណនី SmartLuy របស់ខ្ញុំបានឬទេ?

ពិតជាបាន គណនី​របស់​អ្នក​មាន​ទាំង​ គណនីជាប្រាក់​ដុល្លារ និង​​​​​ជា​ប្រាក់រៀល ជាមួយនឹងសមតុល្យដាច់​ដោយឡែកពីគ្នា។ សូមប្រុង​ប្រយ័ត្ន​ក្នុងការ​ជ្រើស​រើស​គណនី​ ឲ្យ​​បា​ន​ត្រឹមត្រូវ​ទៅតាម​ប្រភេទ​រូបិយបណ្ណ ដែលអ្នកចង់ប្រើ ដើម្បី​ជៀស​វាងការ​ចំណាយ​មិន​ចាំបាច់​លើ​​អាត្រាប្តូរប្រាក់។

តើខ្ញុំប្តូរព័ត៌មានទំនាក់ទំនង​ផ្ទាល់​ខ្លួន​តាមរបៀបណា?

សូមទូរសព្ទមកកាន់​ក្រុម​ការងារបម្រើ​សេវា​អតិថិជន​របស់​យើង​ តាមរយៈលេខ 788 ដើម្បីធ្វើបច្ចុប្បន្នភាព​ព័ត៌មាន​ទំនាក់ទំនង​ផ្ទាល់ខ្លួន ឬប្រសិន​បើ​អ្នក​ចង់​ប្តូរ​លេខ​​ទូរសព្ទ ​ឬលេខ​គណនី ​SmartLuy​។

តើខ្ញុំប្តូរលេខសម្ងាត់ដោយរបៀបណា?

អ្នកអាចប្តូរលេខសម្ងាត់ខ្លួន​បាន នៅក្នុងកម្មវិធីទូរសព្ទដៃ SmartLuy  ដោយចូលទៅមុខងារ “Change PIN”។ ឬ ​អ្នក​អាច​ចុច​ ​  *1111*92*8#​ ដែលបង្ហាញ​អេក្រង់​ប្តូរ​លេខសម្ងាត់ PIN​ ឬ​ក៏​ទូរសព្ទ​មក​កាន់​ក្រុម​ការងារបម្រើ​សេវា​អតិថិជន តាមរយៈលេខ 788។

ចុះបើខ្ញុំភ្លេចលេខសម្ងាត់របស់ខ្ញុំ?

សូមទូរសព្ទមកកាន់​ក្រុម​ការងារបម្រើ​សេវាអតិថិជន​របស់​យើង​ តាមរយៈលេខ 788
ដើម្បីផ្លាស់ប្តូរលេខសម្ងាត់ឡើងវិញ។

ចុះបើខ្ញុំមិនអាចចូលទៅប្រើ​គណនីSmartLuy របស់ខ្ញុំបាន តើត្រូវយ៉ាងម៉េចទៅ?

សូមទូរសព្ទមកកាន់ក្រុមការងារបម្រើ​សេវាអតិថិជនរបស់យើង តាមរយៈលេខ 788
ដែលនឹងចាំជួយបើក​សោរ​គណនីរបស់អ្នក។

ចុះ​បើ​ខ្ញុំ​បាត់​ ឬភ្លេច​កន្លែង​ដាក់​ទូរសព្ទ​ ​តើ​មាន​អ្វី​កើត​ឡើង?​

ប្រាក់របស់អ្នកមិនមែនទុកក្នុងទូរសព្ទរបស់អ្នកទេ តែ​ត្រូវ​បាន​រក្សា​ទុកក្នុងគណនី​​ SmartLuy ​ដោយ​សុវត្ថិភាព គឺដូច​ក្នុង​ធនាគារ​មួយដែរ។ នៅ​ពេល​ដែល​អ្នក​រក​ឃើញ​ ឬ​ប្តូរ​ទូរសព្ទ​ដៃ ​អ្នក​នៅ​តែ​អាច​ប្រើ​ប្រាស់គណនីរបស់អ្នក​បានជាធម្មតា។

តើគណនី SmartLuy របស់ខ្ញុំមានលេខ​អ្វី?

លេខគណនីរបស់អ្នក គឺជាលេខទូរស័ព្ទ​ដៃរបស់អ្នកផ្ទាល់។

ការប្រើប្រាស់​មុខងារហិរញ្ញវត្ថុ

តើសមតុល្យគណនី SmartLuy របស់ខ្ញុំ ផុតកំណត់ឬអត់?

​ទេ – ​SmartLuy មិនមែនជា​គណនី​​សម្រាប់​ប្រើប្រាស់​សេវា​ទូរស័ព្ទ​ចល័ត​នោះទេ។ គណនីនេះមិនផុតកំណត់​ឡើយ ហើយ​ក៏​មិនគិត​ឈ្នួល​លើ​គណនី​នោះដែរ។

តើ​​ប្រាក់​ប៉ុន្មាន​​ ដែល​ខ្ញុំ​អាច​ដាក់​ចូល​ទៅ​ក្នុងគណនី SmartLuy របស់ខ្ញុំ?​

អ្នកអាចដាក់ប្រាក់រហូត​​ដល់ 10,000  ដុល្លារសហរដ្ឋអាមេរិក ឬ40,000,000 រៀល ចូលទៅក្នុងគណនី SmartLuy របស់អ្នក។

តើ​ខ្ញុំត្រូវធ្វើដូច​ម្តេច ប្រសិន​ បើ​ខ្ញុំ​ឃើញ​​ការកាត់​ប្រាក់ប្រាក់ដែលគ្មានការអនុញ្ញាត ឬ​របៀប​គៃ​បន្លំ​ ទៅលើ​គណនី SmartLuy របស់ខ្ញុំ ?

បើសិនជាអ្នកសង្កេតឃើញមានទង្វើ​គួរ​ឲ្យ​សង្ស័យណាមួយ សូម​ទូរសព្ទ​មក​ក្រុម​ការងារ​បម្រើសេវា​អតិថិជន​របស់​យើង​ តាមរយៈលេខទូរសព្ទ 788។

តើ​ SmartLuy គិតថ្លៃសេវាប្រើប្រាស់​ឬទេ ?

SmartLuy មិនតម្រូវ​ឲ្យ​បង់​សេវាសម្រាប់​​ការ​រក្សាគណនី ឬក៏ថ្លៃសេវា​អ្វី​​ផ្សេងទៀតនោះដែរ​។ យើង​គិត​តែ​ថ្លៃ​សេវា​ នៅ​ពេល​អ្នក​ផ្ញើ​ប្រាក់​ ឬ​ក៏ធ្វើការទូទាត់ប្រាក់ប៉ុណ្ណោះ។

តើខ្ញុំអាចផ្ទេរប្រាក់ពីគណនីធនាគាររបស់ខ្ញុំ ទៅគណនី ​ SmartLuy បានទេ ?

មិនទាន់​បាន​ទេ ​ប៉ុន្តែ​យើង​នឹងបញ្ចូល​មុខ​ងារ​​នេះក្នុងពេល​ឆាប់ៗ!

តើ​ខ្ញុំ​ទទួល​បាន​ការ​ប្រាក់ទេ​ នៅ​ពេល​ខ្ញុំ​ប្រើគណនី​​ SmartLuy ?

ទេ! គណនី SmartLuy ​ គឺ​មិន​មែន​សម្រាប់​ផ្ដល់​​ការ​ប្រាក់​ទេ។

តើខ្ញុំដាក់លុយក្នុងគណនី SmartLuy ដោយរបៀបណា?

សូមទៅជួបភ្នាក់ងារ SmartLuy ឬក៏សាខា Smart ណាមួយទូទាំងប្រទេស ដើម្បីបញ្ចូលប្រាក់ក្នុងគណនី – ដោយឥតគិតថ្លៃទេ!

ការទូទាត់ និង​ការ​ផ្ញើលុយ

តើមានអ្វីកើតឡើងនៅពេលខ្ញុំប្រើគណនី​ SmartLuy របស់​ខ្ញុំ​ខណៈ​ពេល​ដែល​ខ្ញុំ​ធ្វើ​ដំណើរនៅក្រៅ​ប្រទេស?

អ្នកនៅតែអាចប្រើប្រាស់ SmartLuy បាននៅពេលអ្នកនៅបរទេស ដោយ​ប្រើ​កម្មវិធី​ទូរសព្ទ។ ការ​ចុច *1111# ​នៅមានដំណើរការ​ដដែល ប្រសិន​បើ​អ្នក​បើក​មុខ​ងារ Roaming។

តើខ្ញុំអាចបង់វិក្កយបត្រ ដោយប្រើ SmartLuy ដោយរបៀបណា?

ដើម្បីបង់វិក្កយបត្រតាមរយៈកម្មវិធីSmartLuy សូមជ្រើសយកមុខងារ Bill Payment បន្ទាប់មក​វាយ​ឈ្មោះម្ចាស់​​វិក្កយបត្រ ដែលអ្នកចង់បង់ប្រាក់ឲ្យ​។

តើខ្ញុំអាចចំណាយប្រាក់ឲ្យមិត្តភក្តិរបស់ខ្ញុំដោយរបៀបណា ?

អ្នកអាចចំណាយប្រាក់ឲ្យមិត្តភក្តិរបស់អ្នក ដោយប្រើមុខងារ Send Money ក្នុងកម្មវិធី SmartLuy។ អ្វីដែលអ្នកត្រូវការ គឺលេខ​ទូរសព្ទ​របស់​មិត្តភក្តិអ្នក។ បើសិន​ជា​មិត្ត​របស់​អ្នក​ មិន​មាន​លេខ Smart ឬគណនី SmartLuy ទេ ពួកគេ​អាច​ទទួល​ប្រាក់​ដែល​អ្នក​ផ្ញើ​ឲ្យ​ ពី​ភ្នាក់ងារ​ SmartLuy ឬសាខា Smart ណាមួយ​ដោយប្រើលេខសម្ងាត់ ៥ខ្ទង់ ដែលអ្នក​ទទួល​បានតែម្ដង​គត់​ នៅពេលអ្នកផ្ញើប្រាក់។

បញ្ញា​ផ្សេងៗ

តើខ្ញុំ​គួរធ្វើដូចម្តេច បើខ្ញុំមានសំនួរផ្សេងទៀត ?

សូមទូរសព្ទមកលេខ 788 ដើម្បីនិយាយជាមួយក្រុមការងារបម្រើ​សេវា​អតិថិជនរបស់យើង។

Top up Top up

ទទួលបានព័ត៌មានចុងក្រោយបំផុតទៅប្រអប់សំបុត្រអុីម៉ែលរបស់អ្នកដោយដាក់ស្នើអាសយដ្ឋានអុីម៉ែលរបស់អ្នក: