
SmartBox FAQs
តើអ្វីទៅជា SmartBox LITE?
SmartBox LITE គឺជាកំណែទម្រង់ដែលធ្វើឲ្យងាយស្រួលប្រើជាងមុននៃសេវាកម្ម SmartBox ។
SmartBox LITE ផ្តល់ឲ្យលោកអ្នកទទួលបានគណនីសារអេឡិចត្រូនិចដែលមានម៉ាកដ៏ល្បីមួយភ្ជាប់ជាមួយនឹង MSISDN (ឧទាហរណ៏855010202295@Smart Box.com.kh) ព្រមទាំងអនុញ្ញាត្តឲ្យអ្នករីករាយជាមួយនឹងមុខងារសារអេឡិចត្រូវពិសេសៗទាំងអស់នេះ។ អ្នកអាចធ្វើការផ្ញើរ និងទទួលសារ។ ពិនិត្យមើលឯកសារគ្រប់ប្រភេទទាំងអស់ដូចជា ឯកសាររូបភាព MS Office និងឯកសារផ្សេងៗទៀត ព្រមទាំងទទួលបានសារជូនដំណឹងភ្លាមៗនៅពេលដែលអ្នកទទួលបានសារអេឡិចត្រូនិចថ្មីៗ នៅលើឧបករណ៏ចល័យគ្រប់ប្រភេទទាំងអស់។
ផ្តល់ឲ្យអ្នកមានអង្គផ្ទុកទិន្ន័យ ២០០មេហ្គាបៃ ដោយឥតគិតថ្លៃ។
សេវាកម្មទាំងអស់នេះមានតម្លៃត្រឹមតែ ៣សេន/ថ្ងៃតែប៉ុណ្ណោះ!
តើអ្វីទៅជា SmartBox FULL?
SmartBox FULL អនុញ្ញាត្តឲ្យអ្នកធ្វើអន្តរកម្ម និងធ្វើការប្រាស្រ័យទាក់ទងជាមួយនឹងមិត្តភក្តិនៅក្នុង
បណ្តាញសង្គមដែលអ្នកចូលចិត្តរួមទាំង Facebook Twitter និង LinkedIn។ អ្នកអាចធ្វើការបង្ហោះសារ រូបភាព និងបង្ហោះផ្សេងៗទៀតដូចជា ការផ្តល់មតិ និងចែកចាយការបង្ហោះរបស់មិត្តភក្តិរបស់អ្នក។ មើលពត៍មានសព្វថ្ងៃ និងប្រវត្តិរូបរបស់មិត្តភក្តិ។ ព្រមទាំងទទួលបានសារភ្លាមៗនៅពេលដែលអ្នកទទួលបានសារថ្មីៗ ការជូនដំណឹង និងព្រឹតិ្តការផ្សេងៗ។
អ្នកក៏សារអេឡិចត្រូនិចដែលមានម៉ាកដ៏ល្បីមួយភ្ជាប់ជាមួយនឹង MSISDN (ឧទាហរណ៏855010202295@Smart Box.com.kh)។ ហើយអ្នកអាចធ្វើការគ្រប់គ្រង និងបន្ថែមគណនីខាងក្រៅរហូតបានដល់ទៅ ៥គណនីយ៉ាងសាមញ្ញ និងមានប្រសិទ្ធភាពបំផុត – នៅក្នុងកន្លែងតែមួយ។ ដូច្នេះអ្នកនឹងមានភាពងាយស្រួលក្នុងការគ្រប់គ្រង់សារអេឡិចត្រូនិចរបស់អ្នក ព្រមទាំងត្រួតពិនិត្យ និងផ្ញើរសារនិងភ្ជាប់ឯកសារផ្សេងៗដូចជា រូបភាព MS Office និងឯកសារផ្សេងៗទៀតចេញទៅក្រៅបាននៅលើឧបករណ៏ចល័តគ្រប់ប្រភេទទាំងអស់។
SmartBox FULL ក៏អនុញ្ញាត្តឲ្យលោកអ្នកធ្វើការគ្រប់គ្រងប្រតិទិន បង្កើតព្រឹត្តិការណ៏ផ្សេងៗ និងរៀបចំសាររំលឹកផ្សេងផងដែរ។ អ្នកក៏អាចរីករាយជាមួយនឹងបញ្ជីមនុស្សដែលអ្នកស្គាល់។ ផ្ទុករាល់បញ្ជីមនុស្សដែលអ្នកស្គាល់ពីបញ្តាញសង្គម និងសារអេឡិចត្រូនិចរបស់អ្នក ព្រមទាំងមនុស្សដែលបានបង្កើតដោយអ្នកផងដែរ។
សេវាកម្មទាំងអស់នេះមានតម្លៃត្រឹមតែ ៧សេន/ថ្ងៃតែប៉ុណ្ណោះ!
តើអ្វីទៅជា SmartBox?
បញ្ចូលប្រតិទិន សារអេឡិចត្រូនិច គណនីបណ្តាញសង្គម និងសារផ្សេងៗរបស់លោកអ្នករួមជាមួយនឹងអ្វីៗផ្សេងៗទៀត។ ធ្វើការគ្រប់គ្រងពួកគេនៅក្នុង Smart Box – គឺជា web portal មួយដែលងាយស្រួលប្រើ។
អ្នកអាចធ្វើការចូលទៅកាន់បណ្តាញសង្គមដែលអ្នកចូលចិត្តរួមទាំង Facebook Twitter LinkedIn ព្រមទាំងសារអេឡិចត្រូនិច ប្រតិទិន និងមនុស្សដែលអ្នកស្គាល់នៅក្នុងការ interface តែមួយ។ SmartBox អាចប្រើប្រាស់បានគ្រប់ឧបករណ៏ចល័តទាំងអស់។ ហើយប្រើប្រាស់បានទាំងជំនាន់ FULL និង LTE។
Smart Box គឺជាសេវាកម្មដ៏អស្ចារ្យមួយ មុខងារ និងតួនាទីរបស់វាគឺត្រូវបានធ្វើបច្ចុប្បន្នភាពយ៉ាងទៀតទាត់ដើម្បីជាប្រយោជន៏ដល់លោកអ្នក!